គ្រាំង!!
ទ្វាបន្ទប់បើកឡើងទាំងកម្រោលបន្ទាប់ពីអ្នកនៅខាងក្រៅអស់ការអត់ធ្មត់ ថេយ៉ុងបោះជំហានយ៉ាងឡើនតម្រង់រកភរិយាដែលប្អូនខ្លួនកំពុងតែប៉ងចង់សម្លាប់ស្រស់ៗ
" អ្ហក៎ ជុងលែង" នាងតូចព្យាយាមស្រែកទាំងត្រដរខ្យល់ទឹកភ្នែកស្រក់ចុះម៉ាត់ៗព្រោះតែភ័យខ្លាចមិនអាចនៅជួយលួងលោមគេ ខ្លាចថាគេរស់នៅក្នុងសភាពដូចជានរកនេះ
( នាងខ្វល់ពីគេខ្លាំងម្លេះទាំងដែលពួកគេទើបតែជួបគ្នានឹង)
" អាតូច !! " ដៃមាំក្រាស់ព្យាយាមចូលមកបេះដៃនាយចេញបានយ៉ាងងាយ គេជ្រើសរើសយកការមិនប្រើហឹង្សាឡើយព្រោះសភាពប្អូនយ៉ាងណាគេដឹងច្បាស់ តែបើសិនជាសភាពគេមិនដល់ដំណាក់កាលនេះម្លេះហើយគេហក់ផ្កាប់ចាននាយមិនអោយសល់សាច់
" នាងឆ្កួតមែនដែរទេហេតុអ្វីមិនតដៃ? " នាយងាកមកគ្រារាងស្ដើងដែលសឹងតែទន់ខ្លួនល្អូកក្នុងដៃគេនោះ ក្រែងនាងចេះការពាខ្លួនដែរមិនចឹង?
" នាងជានរណា? នាងជាសត្រូវមែនទេ " ជុងហ្គុកស្រែកយកមួយអស់កម្លាំងមុននឹងងាកទៅរកបងប្រុសទាំងចាប់កំហុស
" ឯងឆ្កួតហើយមែនដែរទេ? សតិមាននៅគ្រប់គ្រាន់ខ្លះទេនឹង? សូម្បីតែបងថ្លៃឯងក៏ឯងចង់លើកដៃសម្លាប់នាងដែរឯងចង់សងសឹកដែលយើងស្រឡាញ់មនុស្សស្រីមុខមាត់ដូចប្រពន្ធឯងមែនដែរទេអាចង្រៃយ៍ " ថេយ៉ុងស្រែកមួយវ៉ាស់ៗធ្វើអោយប្អូនប្រុសសម្រក់ទឹកភ្នែកមកមិនឈប់ ក្នុងទ្រូងដែលឆាបឆួលមុននេះក៏ប្រែជាត្រជាក់មកម្ដងបន្តិចៗពេលនេះមានទាំងសើចទាំងយំដូចជាមនុស្សឆ្កួតទៅហើយ
" បងថ្លៃសូមទោស!! ហ្អឹក សូមទោស " មាត់ញ័រតតាត់ខំប្រឹងនិយាយអង្វរកសូមទោសជាប់មាត់
ប្រឹប!!
" ជុងហ្គុក! " គ្រប់គ្នានៅទីនោះនាំគ្នាស្រែកលាន់រំពងបន្ទាប់ពីឃើញនាយដួលព្រូសទៅលើឥដ្ធត្រជាក់ស្រេបបាត់មាត់កឈឹង
" ជុងនី !! " ស្របពេលនោះដែររាងកាយតូចស្ដើងក៏ដួលគ្រេងដូចគ្នាតែក៏សំណាងព្រោះមានដៃក្រាស់នៅចាំទ្រស្រាប់ នាយជ្រួញចិញ្ចើមមុខស្លេកដូចជាមាន់ស្ងោរភ័យក៏មិនចាញគ្នានេះសុខមកសម្លប់បែបនេះមិនគួរអោយទុកចិត្ត
ESTÁS LEYENDO
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Romanceបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
