ឆីមមីត្រូវបានអ្នកអង្គម្ចាស់រាជទាយាទមីនយ៉ូនាំមកដំណាក់ ចំណែកឯជុងហ្គុកវិញក៏ត្រូវបានថេយ៉ុងឃើញដេកដួលតាមផ្លូវទើបគេនាំប្អូនមកផ្ទះខ្លួន សភាពរាងកាយនិងផ្លូវចិត្តរបស់គេដូចជាមិនល្អឡើយ។
" សាណាគេអាចនឹងមានជំងឺផ្លូវចិត្តម្ដងទៀតទេ?? " ថេយ៉ុងសួរនាំទាំងក្នុងទ្រូងពិបាកដកដង្ហើមឃើញសភាពប្អូនប្រុសធ្លាក់ក្នុងសភាពបែបនេះគេក៏ពិបាកយកភ្នែកសម្លឹងមើលទោះជាមិនមែនជាសាច់បង្កើយក្ដីតែចិត្តក៏ស្រឡាញ់ប្អូនទុកជាក្ដីសុខរបស់ខ្លួនក្នុងជីវិតដែរ ។
" ខ្ញុំថាបើទុកយូរអាចនឹងរើឡើងបានមកវិញ ពិតជាគួរអោយបារម្ភណាស់ មានតែអោយអ្នកប្រុសជុងប្រើថ្នាំរំងាប់អារម្ភណ៍មួយរយៈសិនហើយសិង្ហ " សាណានិយាយឡើងទាំងអោនមុខចុះទាំងក្ដីបារម្ភ
" ថេយ៍ជុងហ្គុកមានអ្វីធ្ងន់ទេ?? " ជុងនីដែលទើបតែលួងកូនអោយគេងរួចក៏ប្រញាប់រត់មកសួរនាំភ្លាមៗ ។
ថេយ៉ុងរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងប្រាប់ជុងនីយ៉ាងក្បោះក្បាយមិនបាត់មួយឃ្លាណាឡើយ អ្នកទាំងពីរបានត្រឹមធ្វើទឹកមុខបារម្ភព្រោះមិនដឹងថាគួរធ្វើអ្វី ។
" ប៉ានិងម៉ាក់មានរឿងអ្វីមែនដែរទេម៉ាក់អ៊ំប៉ាអ៊ំ " ជុនហ្វីដើរចេញពីបន្ទប់ដេកស្លៀកពាក់បានយ៉ាងមានរបៀបរាបរយកម្លោះតូចធ្វើមុខស្មើរសម្លឹងមុខមនុស្សធំទាំងពីរ ថេយ៉ុងនិងជុងនីក៏ពិបាកត្រៀមប្រាប់កូនតូចដូចគ្នាព្រោះគិតថាគេជាក្មេងមិនគួរអោយគេចូលមកដឹងរឿងមនុស្សចាស់ឡើយ ។
" កុំបារម្ភអីម៉ាក់អ៊ំ! ខ្ញុំធំហើយល្មមអាចទទួលដឹងរឿងប៉ាម៉ាក់បានខ្ញុំសុំទោសផងបាទ ! ប៉ុន្តែមិនមែនខ្ញុំមិនដឹងពីទំនាក់ទំនងរបស់ពួកគាត់គ្រាន់តែខ្ញុំមិនចង់អោយគេដឹងថាខ្ញុំជាក្មេងមិនល្អដូចអ្វីដែលម៉ាក់អ៊ំគិតពេលនេះ " ក្មេងតូចនិយាយរៀបរាប់ទាំងមុខមាំទាំសមជាមនុស្សធំទាំងដែលគេទើបតែមានអាយុ10ឆ្នាំប៉ុណ្ណោះជុងនីប្រញាប់សម្រូតខ្លួនចុះលើកដៃទៅទាញកាយតូចល្អិតមកក្រសោបអោបជាប់ព្យាយាមនិយាយលួងលោម ។
" ពុទ្ធោអូនហ្វីនរណាទៅគិតថាកូនជាក្មេងមិនល្អនោះ "
" កូនប៉ាឆ្លាតយ៉ាងនេះនរណាហាននិយាយអ្វីមិនល្អបែបនោះប៉ាទៅសម្លេសចោលភ្លាម អ៊ូយ " និយាយចប់ភ្លាមត្រូវសុីមួយដៃយ៉ាងដំណមពីភរិយាជាទីស្រឡាញ់ជុងនីងាកមកសម្លក់ប្ដីនិយាយស្ដីគំរូមិនល្អដល់ក្មេងអ្វីបែបនេះ។
" កុំស្ដាប់គេណាកូន ប៉ាអ៊ំនិយាយមិនជាគំរូកូនបោះសម្ដីចោលអោយអស់ទៅ "
" ម៉ាក់អ៊ំអាចនិយាយប្រាប់កូនផងបានទេ? ក្រែងកូនអាចជួយអ្វីម៉ាក់ប៉ាខ្លះ " ជុនហ្វីសម្លឹងមុខថដយ៉ុងនិងជុងនីឆ្លាស់គ្នាចុះឡើងទាំងទឹកមុខអង្វរក.
" ជួយយ៉ាងម៉េចកូន? កូននៅក្មេងមិនគួរ..."
" តែកូនដឹងរឿងគ្រប់យ៉ាងម៉ាក់អ៊ំជឿទេ " ក្មេងតូចកាត់មនុស្សចាស់យ៉ាងម៉ើងម៉ាត់ដល់ថ្នាក់ជុងនីត្រូវបើកភ្នែកភ្ញាក់ផ្អើលជាមួយកាយវិការមនុស្សធំរបស់ជុនហ្វី ។
" ចឹងកូនប្រាប់ម៉ាក់មកមើលថាមានរឿងអ្វីកើតឡើងមុនពេលម៉ាក់ប៉ាកូនចែកផ្លូវគ្នា " ជុងនីអង្អែលក្បាលមាឌល្អិតថ្នមៗមុននឹងងាកទៅសម្លឹងមុខប្ដីទាំងមិនស្រួលក្នុងចិត្ត ។
ANDA SEDANG MEMBACA
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Cintaបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
