Part (17)

782 43 0
                                        

មកតរឿងរបស់យើងវិញអ្នកទាំងអស់គ្នា 😭💜
សូមទៅអានភាគទី1មកវិញមកណា៎បើសិនជាភ្លេច 😹

" ទៅណា?? " គ្រាន់តែឃើញថាគេបម្រុងនឹងដើរចេញភ្លាមJungnie ក៏ស្រែកសួរនាំទាំងទឹកភ្នែកភ្លេត នរណាអនុញ្ញាតអោយគេចាកចេញទៅទាំងដែលគេមិនទាន់បាននិយាយស្ដីអ្វីធ្វើអោយនាងបានធូរចិត្តវិញផងនឹង!

" ឆ្កួតមែនហើយ!! " នាយមិននិយាយច្រើនព្រមទាំងងាកដើរចេញទៅទាំងមិនងាកក្រោយ កាន់តែធ្វើអោយបេះដូងទន់ជ្រាយរបស់នាងតូចរសើបភ្លាមៗ

នៅក្នុងភូមិគ្រិះហាក់ស្ងប់ស្ងាត់ខុសពីធម្មតាព្រោះថាតាំងពីគេត្រឡប់មកវិញរឿងរ៉ាវជាច្រើនដែលរងចាំគេទៅដោះស្រាយនោះមិនទាន់ដាច់ស្រេច នាយដកដង្ហើមធំមុននឹងដើរតម្រង់ទៅក្នុងផ្ទះបាយបំណងបើកទូទឹកកកយកស្រាមកក្រេបដេញអារម្ភណ៍សោកសៅចេញទោះខំអ៊កមួយដបហើយមួយដបទៀតប៉ុន្តែមើលទៅវាមិនបានផលទេ

" នែ៎! " សម្លេងស្រួយស្រេសបន្លឺឡើងនៅក្បែរខ្លួនគេដែលនារីម្នាក់នោះមានកម្ពស់ត្រឹមដើមទ្រូងរបស់គេនឹងឯង ទាំងឆ្នាស់ទាំងគួរអោយធុញទ្រាន់មិនដឹងជាតាមមកតាំងពីពេលណាគេមិនដឹងខ្លួនសោះ Taehyung ឱនមើលមុខមេរំខានបន្តិចមុននឹងងាកមកចាប់អារម្ភណ៍ជាមួយដបស្រាខ្លួនវិញនាយមិននិយាយអ្វីទើបលើកដបស្រាមកអ៊កបន្ថែមមិនខ្វល់ពីអ្នកខ្លះនៅឈរចាំមើលខ្លួនទេ

"ល្មមៗបានហើយខ្ញុំមិនទាន់ចង់ក្លាយជាម៉េម៉ាយ " ដៃតូចខ្លីលូកទៅទាញដបស្រាពីនាយតែមិនបានសម្រេចព្រោះតែគេលើកវាទៅខ្ពស់ធ្វើអោយនាងឈោងដណ្ដើមមិនដល់ រាងសង្ហាឈរលើកចញ្ចើមទាំងធុញទ្រាន់នាងនេះរំខានប្រសាទគេមិនឈប់សោះឡើយ

" កុំមកចេះ! ចេញទៅ " ប្រាវ!

" ចៅហ្វាយ!! "សម្លេងបោកបោះរបស់ធ្វើអោយឮដល់ជំនិត Hanjo និង Sun គ្រាន់តែឮភ្លាមម្នាក់ៗក៏ម្នីម្នាមកមើលថាមានរឿងអ្វីកើតឡើង តែសភាពការដូចជាមិនអំណោយផលទើបពួកគេទុចជើងហើយសម្លឹងមុខគ្នាទាំងពិបាកស្មាន

" លោកឆ្កួតហើយមែនដែរទេ " Jungnie ស្រែកដាក់នាយខ្លាំងៗតាមដែលខ្លួនមានកំហឹងចាញ់នាយមិនតិចដែរ នាងជាអ្នកដែលត្រូវខឹងមិនមែនជាគេទេហេតុអីបានជាបង្កហឹង្សាបែបនេះ

ពុតស្នេហ៌កម្លោះ Mafia S2 (Complete)Место, где живут истории. Откройте их для себя