Jungnie pov :
" ខ្ញុំមករំខានដែរទេ? " អ្នកកម្លោះដើរចូលមកមុននឹងញញឹមរាក់ទាក់ទៅស្រីៗដែលអង្គុយក្នុងសួនលេងនោះ
" សួស្ដីលោកឧត្ដមសនីយ ! " ពួកនាងក៏នាំគ្នាងើបឈរគំនាបតាមទម្លាប់ មុននឹងញញឹមតបមានតែជុងនីប៉ុណ្ណោះដែលអារម្ភណ៍មន្ទិល
" គឺខ្ញុំជិះកាត់ទីនេះទើបចូលមកលេងថានឹងមករកប្រុសពៅតែមានគេប្រាប់ថាមិននៅទៅវិញ "
" លោកឧត្ដមសនីយអញ្ជើញអង្គុយសិនមក ចាំពួកខ្ញុំទៅរៀបចំតែមកអោយ " យ៉ារីមតបប្រាប់ទាំងសុភាពរាបសារសូម្បីតែសាណានិងជុងនីនៅក្បែរនោះក៏នាំគ្នាភ្ញាក់ផ្អើលព្រោះធម្មតានាងមិននឹងធឹងដល់ថ្នាក់នេះ
" បាទ! អរគុណច្រើនមែនទេន ! " ឧត្ដមសនីយជីនក៏ដាក់ខ្លួនអង្គុយចុះទល់មុខជុងនីបន្ទាប់មកនារីក៏ដាក់ខ្លួនចុះតាមមានអារម្ភណ៍ថាខ្លាចចិត្តយ៉ាងម៉េចមិនដឹងទាំងដែលនាងគឺជាម្ចាស់ផ្ទះសោះ
" អ្នកនាងបានធូរច្រើនដែរទេ? " សំណួរដំបូងសួរនាំចេញពីមាត់ឧត្ដមសនីយប្លែកមុខទោះមិនសូវហានតែក៏ព្រមឆ្លើយព្រោះទៅតាមមុខមាត់យសសក្ដ័គេមិនមែនមនុស្សធម្មតាឡើយនៅមានឭយ៉ារីមហៅគេថាឧត្ដមសនីយពេញៗមាត់
" ចាស៎! ខ្ញុំមិនបានកើតអ្វីធ្ងន់ទេលោកឧត្ដមសនីយ " នាងតូចញញឹមទទួលឆ្លើយយ៉ាងកក់ក្ដៅ នាងខានជួបគេយូរមកហើយមិនស្មានថាខួរក្បាលនេះឆាប់ភ្លេចឧត្ដមសនីយដល់ថ្នាក់នេះ
" ប៉ុន្មានថ្ងៃមកនេះខ្ញុំរវល់ណាស់មិនបានឈាងចូលសោះហើយខូចចិត្តណាស់ " គាត់បញ្ចេញទឹកមកឬកញិកញក់ដាក់នាងក្រមុំធ្វើអោយនាងអត់សើចមិនបាន
" លោកមករកស្វាមីនាងខ្ញុំមានធុរៈអ្វីប្រញាប់ដែរទេ? ខ្ញុំនឹងទាក់ទងទៅគាត់អោយត្រឡប់មកផ្ទះវិញយប់នេះ "
" ហ្អ៎! គ្មានអ្វីធំដុំនោះទេ គ្រាន់តែចង់មកនិយាយរឿងគ្រួសារជាមួយគេតែប៉ុណ្ណោះ " គ្រួសារចឹងឬ? ចុះឧត្ដមសនីយមានទំនាក់ទំនងអ្វីជាមួយស្វាមីនាងដែរថែមទាំងហៅស្និតស្នាលទៀតផង មកទីនេះជិតមួយឆ្នាំទៅហើយតែដូចជាមិនឭគេនិយាយអ្វីប្រាប់នាងពីគ្រួសារគេច្រើនសោះ ចុះគ្រែងគ្រួសារត្រកូលចនជាគ្រួសារគេមិនចឹងកាន់តែគិតកាន់តែស្មុកស្មាញ !
" ជុងនី! ជុងនី ! "
" ហ្អ៎ ..ចាស៎សូមទោសមុននេះមិនយល់ពីអ្វីលោកនិយាយទើបផាំងបន្តិច " នាងញញឹមស្រាលទាំងមិនសូវសម បែបនេះមិនល្អសោះដែលផ្លឹកៗមុខភ្ញៀវបែបនេះ
" ហ្អាស់ហា! គ្មានអ្វីទេបើបានមកដល់ទៅហើយខ្ញុំប្រាប់រឿងមួយដល់នាងទៅចុះ " ឧត្ដមសនីយជីនប្រញាប់ប្ដូរប្រធានបទព្រោះរឿងអាថ៍កំបាំងរវាងពួកគេទាំងពីទុកអោយប្អូនប្រុសកំពូលឃោឃៅប្រាប់ដោយខ្លួនឯងចុះ
" លោកឧត្ដមសនីយមានអ្វីក៏មានប្រសាសន៍មកចុះ "
" រអ៊ៀសខ្លួនដល់ហើយអោយប្អូន...អឹ! អោយអ្នកនាងហៅនាមបែបនេះ ហិហិ" ឧត្ដមសនីយរហ័សសើចតាមទម្លាប់ម្ដងទៀតធម្មតាគាត់ចូលចិត្តសើចបែបនេះតែចំពោះនាងតែប៉ុណ្ណោះ យ៉ាងណាមុននេះក៏វ៉ីសតែធ្លោយនិយាយពាក្យប្អូនថ្លៃទៅហើយ
" ចឹងលោកក៏ហៅខ្ញុំថាជុងនីធម្មតាដូចមុននេះទៅ បើបែបនេះទើបមិនរអ៊ៀសរាងខ្លួន "
" ក៏បានដែរបែបនេះក៏គ្រាន់បើ កុំខ្លាចអីខ្ញុំជាមិត្តស្វាមីនាងទេមិត្តស្លាប់រស់ទៀតផង ហិហិ "
" ចាស៎! អឹ ..." មិនដឹងថាគួរហៅឧត្ដមសនីយបែបណាទើបជាប់គាំងតែភាគីម្ខាងទៀតដូចជាដឹងទើបប្រញាន់ហារប្រាប់ឡើនដូចព្យុះ
" អាចហៅបងប្រុសបាន ! " មើលតាមអាយុនាងអាចហៅគេថាលោកពូទើបត្រូវព្រោះតែនាងនៅក្មេងប៉ុន្តែក៏ជាភរិយារបស់ប្អូនខ្លួបទើបតម្រូវអោយហៅបងប្រុស
អ្នកទាំងពីរក៏បន្តនិយាយសួរនាំពីរឿងផ្សេងគ្នាមិនចេះធុញមានទាំសើចផងនិយាយផងធ្វើអោយបរិយាកាសកាន់តែមានភាពសប្បាយរើករាយ ។ និយាយគ្នាបានមួយសន្ទុះសាណានិងយ៉ារីមក៏កាន់នំនឹកតែមកដល់ល្មមបន្ទាប់មកងាកមករាក់ទាក់លោកឧត្ដមសនីយបន្តិចក៏នាំគ្នាដើរចេញមកវិញព្រោះសភាពការប្រាប់ពួកនាងថាមិនគួរនៅឈររំខានការសន្ទនារបស់អ្នកទាំងពីរនោះដែរ។
" ហិហិ ...បងពិតជាកប្លែងមែនខ្ញុំសើចឡើងចង់រឹងពោះទៅហើយ " ជុងនីសើចផងលើកដៃមកជូតទឹកភ្នែកផងព្រោះតែអ្នកម្ខាងទៀតនិយាយស្ដីនិងកាយវិការកប្លែងស្ងួតតែម្ដង
" អោយតែជុងនីសប្បាយចិត្តអ្វីក៏ធ្វើបានដែរ " លោកឧត្ដមសនីយជីនញញឹមសម្លឹងមុខប្អូនថ្លៃទាំងសន្ដោសប្រណី ព្រោះគេគិតថានាងជានារីដែលមើលពីសម្បកក្រៅរឹងមាំនឹងធឹងតែខាងក្នុងបរិសុទ្ធគួរអោយស្រឡាញ់ប្អូនប្រុសគេលើកនេះចាប់បានសំណាងធំហើយតែគេដូចជាមិនចេះថែរក្សាបើឧត្ដមសនីយមិនជួយជ្រំជ្រែងខ្លាចថាមិនអាចរក្សារដុំពេជចរណៃបានគង់វង់
" ចុះទារកមានធ្វើទុកដែរទេ? បើតាមគិតចាប់ពីថ្ងៃដែលយើងជួបគ្នាលើកចុងក្រោយនោះនាងក៏មានផ្ទៃពោះមួយខែទៅហើយ "
" 3ខែកន្លះហើយប៉ុន្មានថ្ងៃទៀតថ្ងៃចន្ទអាទិត្យក្រោយ4ខែហើយ ហើយគេមិនធ្វើទុកអ្វីទេស្រួលចិញ្ចឹមណាស់ ប៉ុន្តែនេះបងប្រុសដឹងដែរហេស?? ហេតុអ្វីបានជាមិនប្រាប់ខ្ញុំ? " នាងតូចជ្រួញចិញ្ចើមភ្ញាក់ផ្អើលព្រោះបើគេដឹងតាំងពីដំបូងហេតុអីគ្មានអ្នកប្រាប់នាងសោះ? ចុះថេយ៉ុងនោះ? ចឹងបានន័យមានតែនាងប៉ុណ្ណោះដែលទើបតែដឹងវត្តពីវត្តមានកូនថ្មីៗនេះ ព្រះអើយចុះបើសិនជាមានរឿងអ្វីប៉ះពាល់ដល់កូនក្នុងផ្ទៃដែលនាងធ្វើអ្វីមិនគិតនោះតើវាទៅជាយ៉ាងណា
" ព្រោះតែពេលនោះមានរឿងស្មុកស្មាញកើតឡើងផ្ទួនៗនាងក៏ត្រូវរបួសហើយនៅរឿង..." និយាយមកត្រឹមនេះជុងនីក៏ទម្លាក់ទឹកមុខបន្តិចតែក៏ងើបមុខមកបង្ខំញញឹមសួរនាំប្ដូរប្រធានបទនាងមិនចង់និយាយអ្វីទាក់ទងនឹងស្រីម្នាក់នោះឡើយ
" និយាយចឹងបងប្រុសថាមានរឿងសំខាន់នោះអី "
" គឺរឿងរបស់ឆេនសុី ! "មុខមាត់ស្រស់បស់និយាយលេងសើចមុននេះក៏ប្ដូរមកជាមុខមាំទាំក្នុងនាមជាលោកឧត្ដមសនីយវិញ។
" ចឹងបានន័យថានាងបន្លំធ្វើជាមានផ្ទៃពោះចឹងឬ? ព្រះអើយ " បន្ទាប់ពីលោកឧត្ដមសនីយជីននិយាយរឿងគ្រប់យ៉ាងប្រាប់ដែលគេជួយប្រទះនៅមន្ទីពេទ្យនោះហើយ ជុងនីហាក់ភ្ញាក់ផ្អើលមិនតិចទេ
" រឿងនេះមិនមែនធម្មតាទេ ? " នាយពោលឡើងទាំងមន្ទិលព្រោះវាជារឿងដែលមិនសមហេតុផលឡើយ
" ខ្ញុំដូចជាមិនសូវយល់ន័យបងសោះថ្ងៃនេះបងនិយាយអ្វីប្លែកៗដល់ហើយ " ជុងនីដែលជ្រួញចិញ្ចើមស្ដាប់នោះក៏ចេះតែវល់ជាមួយឃ្លាសម្ដីរបស់រាងសង្ហាជាខ្លាំង
" គ្រប់យ៉ាងបានបញ្ជប់ម្ដងរួចមកហើយ ឆេនសុីក៏មិនមែនជាប្រភេទដែលតាមតោងទាមជាប់ស្អិតអ្វីបែបនេះឡើយតែមិនយល់សោះថាបន្ទាប់ពីក្នុងក្រុមប្រុសពៅមានរឿងមិនល្អពាក្យជំទាស់ច្រើនស្រាប់តែលេចឭដំណឹងសមាជិកក្រុមស្លាប់នៅមានបាត់ខ្លួនយ៉ាងអាថ៍កំបាំងទៀតផង "
" ន័យរបស់បងចង់ថាវាទាក់ទងនឹងអ្នកនាងឆេនសុីមែនដែរទេ? "
លោកឧត្ដមសនីយមិនតបតែងក់ក្បាលជំនួសចម្លើយរបស់គេ ពេលនេះក្នុងក្រុមសើបអង្គេតក្ដីកំពុងតែនាំគ្នាសើបពីរឿងក្ដីនេះថាវាមានរឿងអ្វីកើតឡើងអោយប្រាកាដ
បញ្ជាក់ : សម្រាប់ការសើបអង្កេតក្ដីនេះគឺវាធ្វើឡើងជាលក្ខណៈគ្រួសារព្រោះវាជារឿងក្ដីឯកជនមិនទាក់ទងជាមួយខាងប៉ុស្ដ៍ប៉ូលីសឡើយ
To be continued....
VOUS LISEZ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Roman d'amourបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។
