បន្ទាប់ពីរៀបចំរបស់របរអស់មកគ្រប់គ្នាក៏អស់កម្លាំងមិនតិចដែរ នេះហើយនាងរឹងទទឹងមិនព្រមអោយអ្នកបម្រើមករៀបសុខចិត្តទទួលធ្វើវាដោយខ្លួនឯងទើបមកត្រូវអង្គុយបែកញើសបែបនេះ ទម្រាំតែរៀបចំរួចរាល់ក៏យប់ប្រលប់ល្មម
" រួចហើយហត់ណាស់ មិនដឹងជាទូម៉ាកស្អីទេទំនើបៗហួស " នាងតូចរអ៊ូរងូវៗម្នាក់ឯងបើដូចជាទូនៅឯផ្ទះនាងម្លេះហើយពេលនេះអង្គុយបត់ជើងហូបបាយយ៉ាងស្រួលបាត់ទៅហើយនាងរៀបចំខ្លួនរួចក៏គិតថានឹងចូលទៅងូតទឹកតែក៏ទុចជើងបន្ទាប់ពីឃើញម្សៀនោះដេកលើគ្រែស្ងៀមស្ងាត់បាត់ទៅហើយ
Jungnie ដើរតម្រង់ទៅគ្រែដែលនាយកំពុងតែដេកនោះថ្នមជើងបំផុតព្រោះថាអាចបង្កសម្លេងធ្វើអោយគេភ្ញាក់បាន នាងសម្លឹងមើលទៅមុខមាត់ស្រស់សង្ហាដូចជាទេវបុត្រនោះទាំងកែវភ្នេកស្រទន់បេះដូងចាប់ផ្ដើមលោតឡើនខុសចង្វាក់ នាងបដិសេធមិនបានពិតមែនថាគេសង្ហាខាបប្រលឹងអ្វីបែបនេះមិនអាចប្រកែកបានទេថានាងមិនបានមានចិត្តលើគេតែថារាល់ថ្ងៃនេះនាងខំប្រាប់ខ្លួនឯងណាស់ថាកុំលង់នឹងគេព្រោះតែមិនយូរមិនឆាប់ពួកគេទាំងពីនឹងដើរផ្លូវរៀងខ្លួនវិញមិនខាន
" នាងនៅសម្លឹងយូរទៀតទេ " សម្លេងក្រឡ.បន្លឺឡើងខ្សឹបៗធ្វើអោយរាងស្ដើងដែលអង្គុយមើលមុខគេមុននេះចាប់ផ្ដើមភ្ញាក់ព្រឺតសឹងតែដាច់ផ្ងារតែក៏បាននាយជួយទាញអាវធំក្រៅសម្រាប់ត្រៀមងូតទឹកនោះជាប់ធ្វើអោយដៃអាវដែលគេទាញនោះវាធ្លាក់ម្ខាងបញ្ចេញដើមទ្រូងមូលក្លុំស្រស់ស្អាតទាំងគ្មានអ្វីបិទបាំងខ្យល់ដែលបក់រំភើយៗតាមបង្អួចមុននេះក៏ប្រែជាស្ងប់បេះដូងដែលលោតធម្មតាប្រែជាចង់ធ្លាយ សម្លេងក៏ប្រែជាបាត់ Jungnie បើកភ្នេកធំៗសម្លឹងមើលអ្នកកំលោះទាំងភ្ញាក់ផ្អើលខុសពីគេបែរជាសម្លឹងមើលនាងទាំងមុខស្មើរធេង
" ហ្អាយយយយយយយ៎!!! " សម្លេងស្រួយស្រេសក៏ចាប់ផ្ដើមបន្លឺឡើងខ្លាំងខ្យល់ឱកាសដែលស្ងប់អម្បាញ់មិញក៏ចាប់ផ្ដើមធ្វើចលនាដង្ហើមដែលខំអត់មុននេះក៏ដកបានវិញជាចង្វាក់ដង្ហក់ នាងតូចប្រញាប់ទាញដៃកេចេញមុននឹងលើកដៃអាវងូតទឹកពណ៍សនោះឡើងឡើនដូចព្យុះ
" អារោគចិត្ត ហិកហិក " Jungnie ស្រែកជេរទាំងអ៊ួលដើមក.កល់រកយំបន្តិចអ្វីបន្តិចនាងខំថែមិនហ៊ានសូម្បីតែអោយស្រមោធឃើញក្បែរមិនបានផង ពេលនេះបែរជាមកបង្ហាញច្បាស់ៗនៅចំពោះមុខមនុស្សរោគចិត្តដូចជាស្វាមីក្រៅខោរបស់នាងទៅវិញគួរអោយខ្មាស់ណាស់ចង់តែជ្រែកដីចេញទៅអោយបាត់ៗទេ
" អន់ចរឹក ហិហិក គ្មានមាយាទ រោគចិត្តគ្មានអ្នកដូចគ្មានបេះដូងចេះគិតពីអ្នកដ៏ទៃមនុស្សប្រុសស្អី.....!! " នាងតូចអង្គុយលើពូកសម្រក់ទឹកភ្នែកដូចជាកូនក្មេងទារតាមម្ដាយទៅផ្សារប្រាប់បានណាថានាងមិនសុខចិត្តទេ Taehyung អង្គុយពេនផ្នេនលើពូកនោះក៏ឈឺក្បាលមិនស្ទើរដែរ នាយលើកដៃក្រាស់មកញីនៅចំកណ្ដាលចញ្ចើមមិនដឹងថាគេគិតត្រូវឬខុសទេដែលរៀបការជាមួយនាងទាំងម្ដងឆ្កួតម្ដងជាត្រូវយំក៏អង្គុយយំដូចជាកូនក្មេងត្រូវខឹងក៏ជេរយកៗតែម្ដង
" បានហើយ នាងមិនហត់ខ្លះទេឬយ៉ាងម៉េចគ្រាន់តែកូនភ្នំតូចមួយនោះសោះហេតុអីក៏យំងក់ងរសម្បើមម្លេះ ចង្រៃយ៍!! "
" ទៅណា?? "
Te be continued.....
បានតែប៉ុនឹងទេអ្នកទាំងអស់គ្នាព្រោះតែឥឡូវការងារចាប់ផ្ដើមរវល់បណ្ដើរៗហើយ
![](https://img.wattpad.com/cover/221269342-288-k229205.jpg)
ВЫ ЧИТАЕТЕ
ពុតស្នេហ៌កម្លោះ Mafia S2 (Complete)
Любовные романыបន្ទាប់ពីSeason ( ស្នេហាព្រៃផ្សៃ) រឿងកើតឡើងគឺនៅពាក់កណ្ដាលរឿង ស្នេហាព្រៃផ្សៃ គីមថេយ៉ុង អ្នកណាដែលមិនស្គាល់ថាគេជា mafia ដៃឆៅឃើញត្រង់ណាសម្លាប់ត្រង់នោះតែបែរជាចាញ់ក្រោមដៃកូនស្រីលោកមេភូមិមហាកាចឆ្នាស់ទៅវិញ ។