មីន យ៉ុនហ្គី(ស៊ូហ្គា)/ ផាក ហ្គាមីត
ផ្តើមរឿង: ក្មេងវិទ្យាល័យតែឈ្មោះទេណា៎!
•••
បើនិយាយពីរឿងស្នេហា ក៏ធ្លាប់មានដែរ ប៉ុន្តែគឺថាមិនដែលបានគង់វង្សនោះទេ ព្រោះថាគេជាមនុស្សដែលទើសច្រើន រើសច្រើនខ្លាំងណាស់ មុខមិនសូវរីក សម្តីវិញអ្នកស្តាប់អាចនឹងចុកឈាម ខ្យល់ចាប់រកប្រេងក្រឡាមកលាបរឹតក៏ថាបានដែរ។
ហើយបុរសដែលកំពុងតែនិយាយនោះគេ គឺ មីន យ៉ុនហ្គី ដែលហៅកាត់ថា ស៊ូហ្គា សមតែផ្អែមល្ហែមតាមឈ្មោះទើបត្រូវ ប៉ុន្តែគេជាមនុស្សសោះកក្រោះបន្តិចហើយណា៎។ សង្ហា មាន ស៊ីវិល័យ ឡូយឆាយ វ័យ30ឆ្នាំ ប៉ុន្តែរូបសម្បត្តិរបស់គេ បើអ្នកមិនដឹង ច្បាស់ជាគិតថាគេអាយុ22ឆ្នាំមិនខានទេ។
"ចូលចិត្តឲ្យមនុស្សចាស់នៅរង់ចាំ ចរិតគួរឲ្យស្អប់ទាំងពីនៅក្មេងមិនទាន់បាត់ក្លិនទឹកដោះ រហូតមកដល់រៀនថ្នាក់វិទ្យាល័យហើយនេះក៏នៅតែយ៉ាប់ដដែល អត់ទេ!មិនមែនយ៉ាប់ដដែលឡើយគឺយ៉ាប់លើសដើម" នាយកំលោះអង្គុយរអ៊ូឥតឈប់សោះ ដោយភ្នែកក៏ចេះតែផ្ទៀងសម្លឹងមើលនាឡិកាដែលពាក់នៅលើដៃដូចគ្នា អង្គុយរអ៊ូនេះគឺដោយសារមកអង្គុយចាំក្មេងមិនទាន់បាត់ក្លិនទឹកដោះខ្លះនោះអី គេអង្គុយចាំជិត15នាទីហើយ វាយូរណាស់ត្រូវទេ?
"រួចហើយៗ! តោះយើងទៅ" ខណៈពេលនោះផងដែរ ក៏មានបន្លឺសំឡេងស្រែកមកតាំងតែពីលើកាំជណ្តើរមកម៉្លេះ ម្នាក់នេះហើយដែលគេកំពុងតែរង់ចាំដោយរអ៊ូមិនឈប់ ។ ផាក ហ្គាមីត ក្មេងស្រីវ័យ17ឆ្នាំ ដែលត្រូវជាគូដណ្តឹងរបស់គេ មិនដឹងជារឿងសាច់ការស្អីរបស់ចាស់ទុំនោះទេ ដែលត្រូវឲ្យគេមកក្លាយជាគូដណ្តឹងក្មេងវិទ្យាល័យមិនទាន់គ្រប់អាយុដូច្នេះ។
"អត់មាយាទ! ស្រែកឮដល់ផ្ទះ10,20 ក្មេងអីចរិតអត់កើតដូច្នេះ" គេស្ទុះក្រោកឈរស្តីឲ្យនាង ដែលរត់ចុះពីលើកាំជណ្តើរទាំងជ្រួញចិញ្ចើមចងចូលគ្នា ចរិតពិតជាគួរឲ្យស្អប់ខ្លាំងណាស់។
"អ្អា៎វ! នេះតាចាស់ឯណាមករអ៊ូនៅត្រង់នេះនៀក៎" ចុះមកដល់ខាងក្រោមភ្លាម ក៏តសម្តីវិញមិនឲ្យចាញ់គេឡើយ នាងពេបមាត់ឱបដៃមកក្រោយ ភ្នែកសម្លក់សម្លឹងគេសឹងតែលានចេញមកក្រៅ។
"នាងដែលត្រូវគេខោកឲ្យរលុងខួរដែរទេ? នាងក្មេងវិទ្យាល័យ" គេច្រត់ចង្កេះស្រែកដាក់នាង ដោយខឹងក្តៅនៅក្នុងទ្រូងសឹងតែចាប់ហែកនាងស៊ី ប្រសិនបើអាចនោះ។
"ក្មេងវិទ្យាល័យពិតមែន តែអាចឲ្យលោកផ្ញើកូនក្នុងពោះខ្ញុំបានដែរណា៎" នាងចំអើតជើងខាំធ្មេញតប ធ្វើមុខឌឺដាក់គេទំនងណាស់។
"ងាប់ៗមើលនិយាយ ស្តាប់សម្តីនាងហើយខ្ញុំចង់ខ្យល់ចាប់" គេយកម្រាមដៃមកឈ្លីចិញ្ចើមខ្លួនឯង សម្លក់ទៅកាន់នាង ដែលនិយាយសម្តីធំហួសអាយុដែលកើតទៅទៀត ចំជាមិនដឹងស្អីមែនស្រីចម្កួតម្នាក់នេះអើយ។