សំឡេងគំហកខឹងញ័របបូរមាត់ទទ្រើកពីសំណាក់ជីមីន ដែលខឹងជំនួសប្អូនស្រីនៅក្នុងពេលនេះ តើក្នុងនាមជាបងបង្កើតម្នាក់ណាដែលថាមិនខឹងនោះ ប្រសិនបើមានអ្នកមកដៀលប្អូនដល់ថ្នាក់នេះ។ គេសឹងតែចាប់បោះប្អូនថ្លៃម្នាក់នេះទម្លាក់ចុះទៅក្រៅបង្អួចហើយដឹងឬអត់ ប៉ុន្តែក៏ធ្វើត្រឹមដេញចេញពីក្នុងបន្ទប់មិនឲ្យនៅដៀមដាមប្អូនទៀតប៉ុណ្ណោះ។
"អ្ហឹកៗ" ឃើញថាប្រុសម្នាក់នោះទៅបាត់ហើយ នាងក៏យំបញ្ចេញសំឡេងមកខ្លាំងៗ ក្រសោបឱបម្រាមដៃខ្លួនឯង ម្តេចក៏គេអាក្រក់យ៉ាងនេះ មើលងាយនាងពេកហើយ។
"កំហុសគ្រប់យ៉ាងមកពីខ្ញុំទើបនាងនឹងគាត់ក្លាយជាបែបនេះ ខ្ញុំសុំទោសពិតមែន" ជុងហ្គុក ឱនមុខនិយាយពាក្យសុំទោសមកកាន់នាង ដែលដេកយំច្របាច់ដៃខ្លួនឯង បើគេមិនចូលមកពាក់ព័ន្ធ ម៉្លេះថ្មើរនេះនាងនឹងស៊ូហ្គាកំពុងតែផ្អែមល្ហែមគ្នាខ្លាំងណាស់។
"ឯងទាក់ទងស្អីដែរ?" ជីមីនបោះសម្តីសួរនាំគេ ដោយប្រើខ្សែភ្នែកមិនសូវជាចង់ឲ្យគេចូលមកពាក់ព័ន្ធប៉ុន្មានឡើយ ស៊ូហ្គាអាចនឹងធ្វើឲ្យគេក្តៅក្រហាយក៏ថាមិនត្រូវដែលប៉ះពាល់កម្មសិទ្ធិគេ។
"មិនមែនកំហុសលោកទេ គឺគេដូចអ្វីដែលលោកនិយាយពិតមែន គេមិនបានល្អ គេជាមនុស្សអាត្មានិយមខ្ញុំស្អប់គេ" មាត់នាងនិយាយថាស្អប់ ចុះបេះដូងវិញនោះតើអាចដែរទេថាស្អប់តាមសម្តី យំខ្លាំងដល់ថ្នាក់នេះ តើអ្នកណាដែលជឿសម្តីនាងបាន។•••
យប់យន់កាន់តែជ្រៅ ខ្យល់ក៏កាន់តែចុះត្រជាក់ វាយោបក់ផាត់រសាត់ពាំនាំនូវរឿងរ៉ាវទាំងប៉ុន្មានមកស្តុកទុកក្នុងខួរក្បាលរបស់នាង មិនឲ្យនាងបំភ្លេចវាបានងាយៗឡើយ រឹតតែគិតរឹតតែសោកសៅ។
ម៉ោង1រំលងអាធ្រាត្រទៅហើយនាងបែរជាមិនទាន់ដេកនៅឡើយ នៅអង្គុយលើរទេះរុញសម្លឹងមើលទិដ្ឋភាពកណ្តាលទីក្រុងដែលពោពេញទៅដោយអគារខ្ពស់ៗសាងសង់ឡើងប្រកួតប្រជែងគ្នា ពីលើតាមបង្អួចជាន់ដែលនាងសម្រាកព្យាបាល។ បងប្រុសក៏មិនបាននៅកំដរ គេត្រូវចេញពីមន្ទីរពេទ្យជាបន្ទាន់ ព្រោះនៅផ្ទះមានរឿង។
"តឹបៗ!!" សំឡេងសម្រឹបជើងលាន់ឮពេញត្រចៀករបស់នាង នាំឲ្យនាងប្រញាប់បង្វិលកង់រទេះមកក្បែរគ្រែយ៉ាងលឿន ដោយចង់ឡើងមកលើគ្រែដេកវិញ ប៉ុន្តែវាដូចជាពិបាកសម្រាប់នាងបន្តិចហើយ ឈឺចុកឆ្អល់ពេញខ្លួន។
"ក្រាក!!!" ទ្វារក៏បើកឡើង ស្រមោលមនុស្សប្រុសឈរនៅមាត់ទ្វារក៏បង្ហាញច្បាស់ៗ ប៉ុន្តែមិនបានដឹងឡើយម្នាក់នោះជាអ្នកណា ក្នុងបន្ទប់ក៏ងងឹតស្លុប។ ចំណែកអ្នកដែលឈរនៅមាត់ទ្វារមុននេះក៏រុញទ្វារបិទទៅវិញ រួចក៏ដើរចូលមករកនាង ព្រមទាំងចាប់កង់រទេះនាងជាប់។
"លោកជាអ្នកណា?" នាងសួរដោយការភ័យខ្លាច ខណៈដែរមនុស្សដែលនាងសួរបែរជាឱនមុខមកជិតនាងព្រូសខ្យល់ដង្ហើមដាក់នាង។
"មិនចាំប្តីទេឬ?" ហ្គាមីតស្លុតចិត្តមិនដឹងថាត្រូវយំឬសើច បើគេលេងចូលមករកនាងកណ្តាលយប់ជ្រៅដូច្នេះ ខ្យល់ដង្ហើមជះក្លិនស្រាហួងតែម្តង នាងអត់គិតគឺមិនបានតែម្តងថាក្នុងពេលនេះនាងមានសុវត្ថិភាពដែរឬក៏អត់ បើគេមករកនាងក្នុងស្ថានភាពស្រវឹងដូច្នេះ។
"មក-មករកអីថ្មើរហ្នឹង?ខ្ញុំត្រូវការដេកពួនហើយលោកឆាប់ទៅវិញទៅ" នាងលើកដៃរុញមុខគេចេញទាំងដែលមើលមិនសូវច្បាស់ប៉ុន្មានឡើយ ភ័យផងខ្លាចផងតើគួរធ្វើយ៉ាងណា។
"ដេញ?"
"អូយ៎" មិនដឹងជាខ្មោចប្រមឹកឯណាមកចូលសណ្ឋិតឡើយ ទើបផឹកស្រាធុំក្លិនហួងដល់ថ្នាក់នេះ។ មនុស្សកំពុងស្រវឹងជាតិសុរាគ្របដណ្តប់ផង មកនិយាយស្តីដូច្នេះដាក់កើតទៀត គេទាញកន្រ្តាក់ច្របាច់កដៃនាងមួយទំហឹង គ្រាន់តែឮប្រយោគអម្បាញ់មិញនេះ។
"បើហ៊ានតែដេញទៀត បងរំលោភភ្លាមៗមិនខ្វល់ថាឈឺឬជាទេ" ស្ថានភាពយ៉ាប់ៗរបស់គេបញ្ចេញតាមសុរា ដោយគេក៏ដើរទៅរាវរកកុងតាក់ភ្លើង ប៉ុន្តែក៏បុកនេះបុកនោះជាច្រើនសារទម្រាំតែបានបើកភ្លើងឲ្យភ្លឺបាន។
"នឹកបងទេ?កុំៗឲ្យសោះ កុំនិយាយថាមិននឹកប្រយ័ត្នចាប់រំលោភដើរមិនរួច" គេញញឹមបែបមនុស្សស្រវឹងមកកាន់នាង ព្រមទាំងចូលរកនាង ឱនថើបថ្ពាល់នាងទាំងសងខាង វិនាទីបន្ទាប់គឺអង្គុយនៅលើឥដ្ឋតែម្តង ដោយផ្អឹបមុខលើភ្លៅនាង ដៃក៏ឱបចង្កេះនាងណែន។
"ឡើងទៅដេកលើសាឡុងទៅ លោកស្រវឹងហើយ"
"អត់ទេ!បងមិនបានស្រវឹង បងនៅដឹងយប់ដឹងថ្ងៃច្បាស់ខ្លាំងណាស់" មុខក្រហមច្រាលដូចអ្នកណាយកល័ក្តិមកលាបឲ្យអ៊ីចឹង ស្ថានភាពយ៉ាប់យឿនជាងនាងទៀត។
"ចុះឥឡូវម៉ោងប៉ុន្មានហើយ?" គេស្រាប់តែលើកនាឡិកាដែលនៅលើដៃមកមើល ដោយព្យាយាមបើកភ្នែកឲ្យធំៗ។
"ម៉ោង!ម៉ោងទើបតែ8យប់ទេ អ្នកណាទៅដេកថ្មើរហ្នឹងនោះអូនសម្លាញ់"
"ទើសខ្លាំងណាស់" គេប្រឡេះឡេវអាវចេញ ព្រមទាំងទាញអីវ៉ែអីវ៉ាន់ចេញពីក្នុងហោប៉ៅចេញ រួចក៏ផ្អឹបមុខសារជាថ្មីមកលើភ្លៅនាង។
ហ្គាមីតខាំបបូរមាត់ស្រក់ទឹកភ្នែកម៉ាត់ៗ សម្លឹងទៅឃើញកញ្ចប់ស្រោមអនាម័យដែលគេលូកចេញពីក្នុងហោប៉ៅមុននេះ ដល់ពេលសម្លឹងចំកញ្ចឹងកក៏ឃើញស្នាមក្រែមទៀត នេះហើយសុភាពបុរសដែលអ៊ួតក្តែងៗនៅថ្ងៃមុននោះ។
"ទើបតែដេកជាស្រីមែនទេ?"
"ហ៊ឺ!!!" គេបើកភ្នែកលែងចង់រួចហើយ នាងនិយាយអ្វីក៏គេស្តាប់មិនដឹងរឿងដូចគ្នា។