យប់នេះបានដើរមិនរួចមិនខានទេ
រយះពេលដែលគេត្រលប់មកវិញនេះប្រៀបដូចគេជាមនុស្សម្នាក់ផ្សេងទៀត ទាមទារធ្វើតែរឿងលើគ្រែជាមួយនាងសឹងតែគ្រប់ពេលទៅហើយ នាងក៏ចេះហត់នឿយនឹងរឿងនេះផងដែរ។
ស្របពេលអស់កម្លាំងចង់សម្រាក នាងស្រាប់តែនឹកដល់មនុស្សម្នាក់ដែលតែងតែល្អចំពោះនាង ដោយមិនទាមទារការតបស្នងត្រលប់ទៅវិញ។
"មីត" នឹកដើមដង្ហើមដល់តែម្តង គេបង្ហាញខ្លួនមកឈរនៅចំពោះមុខនាង ព្រមទាំងញញឹមមកកាន់មនុស្សស្រីដែលខ្លួនលួចស្រឡាញ់។
"ជុងហ្គុកមែនទេ?" ហ្គាមីតសួរទៅកាន់សំឡេងហៅឈ្មោះរបស់ខ្លួន ភ្នែកមើលមិនឃើញបានត្រឹមការសណ្តាប់យោងតែប៉ុណ្ណោះសម្រាប់នាង។
"នាងនៅឈឺទៀតទេ?" គេដើរមកជិតនាង ដោយយកដៃមកប៉ះត្រង់កន្លែងបិទបង់ បើសិននាងជារបស់គេនឹងមិនអាចបណ្តាលឲ្យរឿងនេះកើតឡើងបានទេ គេនឹងសងទៅទង្វើរបែបនេះដាក់អ្នកដែលធ្វើមកលើនាងជាក់ជាមិនខានឡើយ។
"គឺលែងឈឺហើយអរគុណដែលបារម្ភ" ហ្គាមីតទាញដៃគេចេញពីលើថ្ពាល់ មិនចង់ឲ្យអ្នកណាបានមកឃើញពីសកម្មភាពនេះឡើយ អាចបង្កជារឿងយល់ច្រឡំរវាងគ្នា។
"បើសិនខ្ញុំអាចបង្វិលពេលវេលាដើរថយក្រោយបាននាងនឹងស្រឡាញ់ខ្ញុំទេ?" សំឡេងគេស្តាប់ទៅដូចជាសោកសៅខ្លាំងណាស់ ជាមនុស្សដែលរងរបួសបេះដូងតាំងតែពីក្មេងមកម៉្លេះ ក្មេងកំព្រារស់នៅបានមកដល់សព្វថ្ងៃក៏ព្រោះតែលោកតារបស់យ៉ុនហ្គី។
"វាមិនអាចទៅរួចនោះទេ តែបើបែបនោះពិតមែនខ្ញុំនឹងមិនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្ញុំឡើយ" នាងបង្អាក់សម្តីបន្តិច ដោយក្រសោបបាតដៃរបស់គេនឹងបាតដៃខ្លួនឯងផ្អឹបពីលើគ្នារួចទើបបន្តពាក្យសម្តី។
"ទោះជាបង្វិលពេលវេលាប៉ុន្មានរយលានដង ប៉ុន្មានជាតិប៉ុន្មានភពក៏ខ្ញុំមិនផ្លាស់ប្តូរចិត្តពីយ៉ុនហ្គីឡើយ ខ្ញុំទទួលស្គាល់ថាខ្លួនឯងល្ងង់ដូចក្របី ប៉ុន្តែស្នេហារបស់ខ្ញុំបើខ្វះគេគឺមិនបានប្រៀបដូចកាហ្វេមិនដាក់ស្ករអ៊ីចឹងវាល្វីងប៉ុន្តែមិនចត់ ហើយខ្ញុំក៏មិនហត់នឹងតាមស្រឡាញ់គេឡើយ" សម្តីរបស់នាងធ្វើឲ្យគេរំជួលចិត្តខ្លាំងណាស់ ប្រឹងធ្វើល្អក៏គ្មានន័យ ព្រោះយើងមិនមែនជាមនុស្សដែលគេត្រូវការឡើយ ទោះព្យាយាមដល់រីងរីប្រាណក៏ដាច់ខាតគេមិនស្នេហ៍។
"អរគុណហើយដែលនិយាយដោយស្មោះត្រង់ជាមួយខ្ញុំ"
"ខ្ញុំមិនអាចស្រឡាញ់លោកបានពិតមែន ជុងហ្គុក" អួលណែនខ្លាំងណាស់សម្រាប់រូបគេ ត្រឹមលួចស្រឡាញ់នាងតែម្នាក់ឯង លួចមើលពេលនាងមិនដឹងខ្លួន ចង់លួងលោមពេលខូចចិត្តផ្តល់ក្តីស្រឡាញ់ដ៏ស្មោះត្រង់សម្រាប់នាង។
"លាហើយ" ហ្គាមីតហូរទឹកភ្នែកមកតក់ៗពេលគេប្រើពាក្យថាលាដាក់នាង អរគុណណាស់ដែលតែងតែជូតទឹកភ្នែកឲ្យនាងពេលកន្លងមក។
មនុស្សចិត្តខ្មៅឈរសម្លឹងមើលស្តាប់ឮគ្រប់ពាក្យគ្រប់ម៉ាត់ចេញពីមាត់ពួកគេ ទឹកមុខគេស្មើធេងមិនមានអារម្មណ៍ថានឹងអាណិតអ្នកណាឡើយ។
ជុងហ្គុកដើរចេញពីមនុស្សស្រីដែលខ្លួនលួចស្រឡាញ់ក៏ត្រូវមកចួបនឹងបងប្រុសដែលឈរឱបដៃសម្លឹងមុខគេ។
"បងប្រុស"
"ឯងចង់ទៅណា?" លើកទីមួយដែលគេចេះសួរនាំដូច្នេះមកកាន់ប្អូនប្រុសក្រៅតំណក់ឈាមដូច្នេះ។
"ទៅខាងក្រៅ"
"យើងដឹងថាឯងទៅក្រៅហើយ ប៉ុន្តែឯងចង់ទៅណា?" ស៊ូហ្គាចាប់ទាញស្មាប្អូនឲ្យបែរមុខមករកគេវិញ ព្រមទាំងគ្រវីក្បាលចំពោះទង្វើររបស់ប្អូនដែលចិត្តបាបចង់ដណ្តើមប្រពន្ធរបស់ខ្លួន។
"ទៅដើរលេងក៏មិនច្បាស់ថាត្រូវទៅណាដែរ"
"បើមិនដឹងថាត្រូវទៅណាក៏ទៅចួបគូណាត់ដែលយើងបានរៀបចំឲ្យឯងផង ហើយក្នុងគំនិតនៀកឈប់គិតចង់បានប្រពន្ធយើងទៀត" គេខាំធ្មេញនិយាយជាមួយប្អូនដោយហុចក្រដាសមួយសន្លឹកឲ្យដែលវាមានលេខទូរស័ព្ទនឹងឈ្មោះនៅលើនោះរួចជាស្រេចហើយ។
"ហ៊ឹម" គេស្មុគស្មាញតែក៏ត្រូវតែទៅដើម្បីឲ្យបងប្រុសអស់ចិត្តអស់ក្តីសង្ស័យចំពោះគេ។
•••
"ភឹប"
"អ្អាយ៎!លែងៗ" ហ្គាមីតរត់គេចគេបែរជាស្ទាក់ចាប់នាងយកទៅក្នុងបន្ទប់វិញ មិនដឹងជាស្អីទេធ្វើឲ្យតែនាងហត់នឹងស្អកករហូតតែម្តង។
"ចូលបន្ទប់"
"រំលោភទៀតហើយមែនទេ?"
"ដឹងទៀតៗ" ហ្គាមីតធ្វើមុខស្អុយប៉ែ ព្រោះមិនមានអីក្រៅពីរឿងនេះទៀតឡើយ នាងឈឺឡាតែតតឺណាស់។
បន្ទាប់ពីធ្វើរឿងរ៉ាវទាំងអស់នោះជាមួយហ្គាមីតរួច គេក៏ចេញពីក្នុងបន្ទប់ ដោយដើរចូលក្នុងបន្ទប់មួយផ្សេងទៀត មកចួបនឹងជេជីន។
"បងមកវិញហើយ? ឆ្ងាញ់ណាស់មែនទេដែលស៊ីរបស់ដដែលៗបែបនេះ?" នាងគំហកខ្លាំងៗដាក់គេដែលគិតតែពីហ្គាមីត មិននឹកនានាងសោះ។
"ឈប់ធ្វើផ្តេសផ្តាសដាក់ហ្គាមីតទៀតបងដាក់តឿនជាលើកទីមួយហើយក៏ជាលើកចុងក្រោយដែរ"
"ងប់ស្នេហ៍វាខ្លាំងហើយមើល៍ទៅ" នាងស្រក់ទឹកភ្នែកតក់ៗបង្ហាញពីភាពអន់ចិត្តឲ្យគេបានឃើញ សារភាពតាមត្រង់ថានាងស្រឡាញ់គេខ្លាំងពិតមែន។
"កុំប្រើពាក្យបែបនេះចំពោះហ្គាមីត អូនធ្វើដល់គ្រូបង្រៀនរៀននិយាយឲ្យមានសីលធម៌ផង" និយាយបញ្ជាក់ប្រាប់នាងរួចក៏ចេញមកវិញ មករកប្រពន្ធដែលដេកលង់លក់ដោយសារលំហាត់ប្រាណលើប្រាណនោះតែម្តង។
•••
នាម៉ោង8យប់!
ស៊ូហ្គាចូលផ្ទះវិញ ដើររកប្រពន្ធគ្រប់ច្រកល្ហកទៅនេះក៏មិនឃើញ ទៅនោះក៏មិនប្រទះទាល់តែសោះ។
"ឯងដើររកស្អី?យើងឃើញដើរចុះឡើងៗយូរហើយតើរកស្អី?" ស៊ូហ្គាបែរសម្លឹងមកមើលលោកតា ដោយមិនចង់តបវិញឡើយ ប៉ុន្តែខណៈនោះផងដែរក្នុងខួរក្បាលរបស់គេក៏បញ្ជាឲ្យដើរទៅក្បែរលោកតាសួរនាំពីរឿងភរិយា។
"គឺ...គឺថា!លោកតាឃើញប្រពន្ធខ្ញុំទេ? បាត់នាងឈឹងតាំងតែពីមកវិញចូលផ្ទះមិនឃើញសោះ" លោកតាបែរជាអស់សំណើចជាមួយចៅប្រុស ដោយលោកលើកតែមកក្រេបតិចៗ ទើបនិយាយធ្វើដូចជាបង្ហើរចោលអ៊ីចឹង។
"ហ្គាមីតដូចជាទៅលេងអ្នកផ្ទះតែក៏មិនសូវច្បាស់ដែរនៀក៎" ឮហើយបើមិនប្រញាប់រត់ទៅតាមគឺមិនកើតទេ បាត់មុខគឺនឹកតែម្តង ស្រីអីក៏មិនដឹងដែរពង្វក់គេសឹងតែឆ្កួតមនុស្សឲ្យងប់ងល់ឱបថើបមិនចង់ឲ្យឃ្លាតពីទ្រូងឡើយ។
•••
អ្នកដែលនៅខាងនេះវិញ អង្គុយត្អូញត្អែរប្រាប់បងប្រាប់តាថាប្តីរបស់ខ្លួនដូចខ្មោចចូលសណ្ឋិតអ៊ីចឹងចរិតប្លែកៗដូចមិនមែនគេ។
"មកនឹងយូរហើយល្មមត្រលប់ទៅវិញចុះប្តីឯងរកវិលខ្ងាល់ផងក៏មិនដឹងដែរ" ជីមីនញ៉ោះប្អូនដោយសារនឹកពេក ការងារក៏រវល់ច្រើនទៀតបន្ទាប់ពីលោកតាចុះចេញពីតំណែងឲ្យគេគ្រប់គ្រងជំនួសវិញម្តង។
"គេមិនតាមមករកទេព្រោះគេមិនមែនមានតែខ្ញុំ"
"ហ្គាមីតប្រពន្ធសម្លាញ់" ព្រះជាម្ចាស់អើយនេះនាងនិយាយមិនទាន់ផុតពីមាត់ផងនឹងគេក៏មកតាមលងបន្លាចនាងទៀតហើយ។
"ឃើញអត់ ឥឡូវមកហើយ" លោកតាបន្ថែមមកតាមក្រោយដាក់ចៅស្រីដែលធ្វើមុខភ័យៗដូចត្រូវអ្នកណាអូសយកទៅសម្លាប់។
"មកធ្វើអីទេលោក" នាងស្ទុះក្រោកពីលើសាឡុងដោយទាញយកឈើច្រត់មកកាន់រាវរកផ្លូវទៅបន្ទប់របស់ខ្លួនយ៉ាងលឿន ប៉ុន្តែពេលនាងមកដល់មុខកាំជណ្តើរទៅហើយនោះ គេក៏មកទាន់ពេលល្មម មកស្ទាក់ចំផ្លូវដែលត្រូវដើរតែម្តង។
"មកធ្វើអីទីនេះ? ខ្ញុំខំតាមរកឡើងជុំវិញផ្ទះហត់សឹងស្លាប់មិនទាន់ងូតទឹកទេ ដឹងអត់ថានឹក?" ក្រឡារកតែរឿងនោះទៀតហើយ មកថានឹកបែបនេះនាងព្រឺសម្បុរខ្លាំងបំផុតហើយប្រុសឆ្កួតអើយ។
"រឿងបងឯងទេ អូនមិនដឹង!អូយ៎!បងធ្វើអី?" ហ្គាមីតរួញខ្លួនក្នុងកណ្តាប់ដៃប្តីដោយមិនពិបាកឡើយ គេឱបរឹតនាងពីក្រោយដោយញ៉ោះចង់ឲ្យនាងមុខក្រហមលេង។
"មីត"
"លែងៗអូន!កុំមកឱបកុំមកប៉ះអូនទៀត"មានអារម្មណ៍ថារងសម្ពាធជាខ្លាំងពេលគេធ្វើដូច្នេះ នាងហត់នឿយពិតមែន។
"ហើយប្រុងរត់ចោលមែនអី?"គេឱបពីក្រោយសួរទាំងដឹងច្បាស់ពីចម្លើយរបស់នាង។
"ត្រូវតែរត់មិននៅជាមួយមនុស្សល្មោភកាមឡើយ"នាងព្យាយាមរើចេញពីក្នុងកណ្តាប់ដៃរបស់គេ ព្រោះចង់នៅឲ្យឆ្ងាយៗគេចឲ្យផុតកាន់តែល្អ។
"ស្រីឆ្កួត!ក្រែងជាប្រពន្ធឬ?គ្រាន់តែ...ញឹកញាប់សោះរត់ចោលឯងដែរ?" ហ្គាមីតអស់ព្រលឹងរលីង ពេលត្រូវគេលើកយកទៅដាក់លើបង្កាន់ដៃកាំជណ្តើរឲ្យអង្គុយនៅលើនោះ ប្លែកម៉្លេះប្រុសស្អីទេ។
"មិនបាច់ចន្លោះចោលមិននិយាយទេ! ថាត្រង់ៗមកថាបងឯងរំលោភអូន" គេខាំបបូរមាត់បែរសម្លឹងមុខគ្រួសាររបស់នាងវិញ ដោយម្នាក់ៗក៏ធ្វើជាបែរមុខទៅមើលអ្វីផ្សេង បន្ទាប់ពីអើតកចង់ស្តាប់ចង់ដឹងរឿងពួកគេអម្បាញ់មិញនេះ។
"........."
"ស្ងាត់ធ្វើអី? ឬអូននិយាយខុស?" នាងសួរផ្គើន គេក៏មិនដឹងថាឲ្យនាងវិញយ៉ាងណានោះទេ ព្រោះការដែលនិយាយគឺសុទ្ធតែជាពាក្យពិតទាំងអស់នឹង ដោយដៃរបស់គេទាំងគូលើកមកចាប់ចង្កេះនាង ហើយក៏ឱនមកខ្សឹបក្បែរត្រចៀក។
" យប់នេះនៅទីនេះនាងបានដើរមិនរួចជាក់ជាមិនខានទេឲ្យតែប៉ិនឌឺខ្ញុំ"
"អ្អាយ៎!" ចប់សម្តីកាយស្រីត្រូវបុរសជាប្តីក្រសោបបីយកទៅខាងលើបាត់ ដឹងគ្នាមិនខានឲ្យផ្គើនគេធ្វើឲ្យគេនឹកសឹងតែឆ្កួតមនុស្ស តាមរកចង់រលើងផ្ទះទៅហើយមុនមកដល់ទីនេះ។
