45:អរគុណដែលក្លែងអាណិតមនុស្សខ្វាក់ដូចខ្ញុំ!

420 20 0
                                    

អរគុណដែលក្លែងអាណិតមនុស្សខ្វាក់ដូចខ្ញុំ!

ហ្គាមីតអៀនលាយឡំនឹងអារម្មណ៍ដែលខ្មាសអៀនចំពោះបងប្រុសជាខ្លាំង គេក៏មិនដឹងជាស្អីដែរទេ ចេះមកសើចដូច្នេះទៅកើត។
•••
ខណៈពេលដែលប្រាប់ថានឹងនៅមើលថែរក្សានាង ក៏បានធ្វើតាមសន្យានោះពិតមែន ដោយពួកគេក៏អង្គុយនៅក្នុងសួនច្បារ នៅក្រោមដើមឈើ ស៊ូហ្គាអង្គុយទល់ពីមុខនាងព្រមទាំងចិតផ្លែឈើឲ្យនាងញ៉ាំ។
ស្របពេលនោះផងដែរ មិនដឹងថាខ្យល់អ្វីបក់នាំមកនូវវត្តមានអ្នកគ្រូរបស់នាងឲ្យមកដល់ផ្ទះតែម្តង។
"យ៉ុន" ជេជីន បន្លឺសំឡេងផ្អែមល្ហែមដោយហៅឈ្មោះរបស់នាយជាសង្សារ គ្រាន់តែឮគេក៏ទម្លាក់ផ្លែឈើចុះយ៉ាងលឿន បែរមករកប្រភពសំឡេងនេះវិញ។
"ជេជីន" ស៊ូហ្គាក្រោករាក់ទាក់ស្វាគមន៍នាងបានល្អណាស់ ប្រហែលគិតថាហ្គាមីតមើលមិនឃើញហើយ បានជាគេមិនខ្វល់ដូច្នេះ។
"សួស្តីហ្គាមីត ឯងយ៉ាងម៉េចហើយ សុខភាពគ្រាន់បើខ្លះដែរទេ?" ជេជីន បន្ទាប់ពីរាក់ទាក់ជាមួយប្តីរបស់នាងរួច ក៏មកជិតនាងព្រមទាំងសួរនាំយកដៃមកប៉ះស្មា ក្នុងន័យបង្ហាញថាខ្លួនកំពុងបារម្ភយកចិត្តទុកដាក់នឹងនាងពិតៗ។
"មិនទាន់ស្លាប់ទេ" ហ្គាមីតគ្រវាសដៃអ្នកគ្រូជេជីនចេញពីលើស្មានាងដោយឫកពាសម្តែងការមិនពេញចិត្តច្បាស់ខ្លាំងណាស់ ទង្វើររបស់នាងធ្វើឲ្យអ្នកខ្លះកំពុងចង់មួម៉ៅហើយ។
"និយាយឲ្យពិរោះបន្តិចមិនបានទេ?នេះជាអ្នកគ្រូរបស់អូន" ហ្គាមីតស្តាប់មិនចូលត្រចៀកត្រង់ណាឡើយ នាងបែរជាទាញយកឈើច្រត់ រាវរកផ្លូវចូលទៅខាងក្នុងវិញ អ្នកឈរមើលបែរជារំអ៊ួយខុសពីមនុស្សឈឺ ព្រោះតែចង់យកចិត្តថ្លើមមនុស្សប្រុស។
"ចរិតក្មេងតែប៉ុណ្ណឹងហើយ បងកុំទៅថាអ្វីឲ្យនាងអី" ជេជីនអង្អែលដើមដៃសង្សារថ្នមៗ ព្រមទាំងមើលសភាពដ៏សែនសង្វេគរបស់ហ្គាមីត មើលហើយក៏លួចអស់សំណើចនៅក្នុងចិត្តជាខ្លាំង។
"ហ្គាមីត"
"បើលោកគិតថាលោកជាប្តីរបស់ខ្ញុំ លោកនឹងមិនមែនឈរស្ងៀមៗអ៊ីចឹងទេ" គេហៅឈ្មោះនាងដោយគ្រហឹមបែបប្តូរសំឡេងពីស្លូតក្លាយជាកាច បន្ទាប់ពីនាងតបវិញទើបជាការក្រែលរំលឹកឲ្យគេបានដឹងថាខ្លួនកំពុងតែស្ថិតនៅក្នុងតួនាទីអ្វី។
"យ៉ុន" ស៊ូហ្គាស្ទុះចូលទៅបីប្រពន្ធយ៉ាងលឿន ក្រោមការមិនពេញចិត្តជាខ្លាំងរបស់សង្សារគេ ម្នាក់ជាប្រពន្ធម្នាក់ទៀតជាសង្សារ តើរវាងអ្នកទាំងពីរម្នាក់ណាសំខាន់ជាង។
"ជេជីនត្រលប់ទៅវិញសិនបានទេ?ខ្ញុំមានរឿងដែលដោះស្រាយជាមួយហ្គាមីតបន្តិច"
"ដេញមែនទេ?"
"មិនដេញទេ ប៉ុន្តែប្រាប់ឲ្យទៅ យល់ឬអត់?"
"យល់អត់?អ្នកគ្រូចបជីក" ហ្គាមីតអឿហើយបន្ទាប់ពីនៅក្នុងរង្វង់ដៃប្តីលើកបីនាងដូច្នេះ។
"បងប្លែកហើយ" គេដេញហើយនៅធ្វើអីទៀត នាងដើរចេញត្រុយតែម្តងទាំងមុខក្រម៉ូក្រម៉ូវដាក់គេ។
•••
ស៊ូហ្គាបីប្រពន្ធចូលដល់ក្នុងបន្ទប់វិញ ព្រមទាំងដាក់នាងចុះនៅលើពូក ដោយគេអង្គុយក្បែរនាងដូចគ្នា ស្នូរដកដង្ហើមធំចេញមកភាយៗ បណ្តាលឲ្យប្រពន្ធចាប់មួម៉ៅចំពោះអាក្បកិរិយាគេពិតមែន។
"គ្រាន់តែដេញសង្សារឲ្យចេញពីផ្ទះប្រពន្ធក៏ចុកឆ្អល់យ៉ាងនេះហើយមែនទេ?" ហ្គាមីតចាប់រាវបានខ្នើយ យកមកវាយដំគេឌឹបៗ គ្រាន់តែប៉ុណ្ណឹងក៏ធ្វើមិនបាន មានហេតុផលអីដែលនាងត្រូវនៅក្បែរគេទៀតនោះ។
"បងមិនដឹងថាអូនមានចេតនាឬក៏អត់នោះទេ ប៉ុន្តែគួរយោគយល់អ្នកដែលមានអាយុច្រើនជាងខ្លះផង តើសុំបានទេ?"
"លោកឯងកាន់ជើងអ្នកផ្សេងជាងប្រពន្ធខ្លួនឯង?" នាងខាំបបូរមាត់និយាយដោយសង្កត់សម្តី បើគេមិននៅខាងនាងទៅហើយ តើគួរបន្តរស់នៅជាមួយគ្នាអ៊ីចឹងទៀតឬ?
"មិនមែនដូច្នោះទេមីត" នាងកំពុងឈឺគេក៏មិនចង់ធ្វើឲ្យនាងមានអារម្មណ៍ថាគេយកអ្នកផ្សេងសំខាន់ជាងនាងឡើយ យ៉ាងណាក៏នាងជាប្រពន្ធស្របច្បាប់របស់រូបគេទៅហើយ។
"បើចឹងធ្វើជាឱបប្រពន្ធបន្តិចមើល៍" នាងធ្វើមុខក្រម៉ូវហៅគេឲ្យមកឱប នាយក៏ឱបតាមសំណើរមិនហ៊ាននឹងប្រកែកទេ។
"ឱប"
"ថើបផង" ថ្ពាល់ប៉ោងៗរបស់នាងហុចឲ្យនាយថើប នាយក៏ឱនមកជញ្ជក់ជីបៗយកតែម្តងកុំឲ្យខាត។
"ថើប"
"អ្នកណាប្រពន្ធលោក?"
"ផាក ហ្គាមីត ស្រីឆ្នាស់" ស៊ូហ្គាញញឹមស្រស់ពេលប្រពន្ធពេបមាត់ជ្រេញជាមួយប្រយោគដ៏ចាក់ដោតរបស់ខ្លួន។
"ចុះអ្នកណាសាហាយលោក?"
"សាហាយ?មានមកពីណាបើមួយយប់ៗនៅតែពីលើអូនមីតហ្នឹង"ក្បាលខូច ដៃរហ័សទាញក្រសោបចង្កេះប្រពន្ធចូលមកឱបរឹតយ៉ាងលឿនតែម្តង។
"ប្រុសមាត់ដាច" មាត់ដាច តែក៏និយាយពិតៗ នាងអៀនមុខក្របមងាំងហើយដឹងទេ មកចេះលេងស្ទាយអ៊ីចឹងទៅកើត។
"បើមាត់បងដាច តើបានអ្នកណាឲ្យអូនបឺតមាត់ជីបៗទៀតនោះ"
"អ៊ុយ៎!" គ្រឺតពេកចាប់នាងថើបបបូរមាត់ជាច្រើនខ្សឺត នាងប្រឹងរើតែក៏មិនងាយរួចផុតពីកណ្តាប់ប្តីម្នាក់នេះឡើយ បើគេរឹតខ្លាំងម្លឹងៗ។
១សប្តាហ៍កន្លងផុតទៅ!!!
ហ្គាមីតស្ថិតនៅលើគ្រែពូកដ៏ទន់ល្មើយមួយនៃក្នុងបន្ទប់ខុនដូដ៏ប្រណិតរបស់ប្តីនាង។ ដោយនាយជាប្តីស្លៀកពាក់រួចក៏ក្រឡេកមកមើលអ្នកដែលកំពុងគេងលក់ គេឱនមកថើបថ្ងាសនាងមួយខ្សឺត មុននឹងចេញពីក្នុងបន្ទប់គេងមួយនេះ។
"អឹប" ចេញពីក្នុងបន្ទប់ដេកភ្លាម ក៏មានអ្នកហក់មកឱបគេទៅហើយ ក៏មិនមានអ្នកណាឆ្ងាយក្រៅពីសង្សារគេនោះទេ។
"បងចង់បន្តធ្វើបែបនេះដល់ពេលណាទៀត? នាងគ្មានថ្ងៃមើលឃើញដូចដើមវិញទេ" ស្របពេលដៃលើកមករុញសង្សារចេញពីខ្លួនថ្នមៗ ព្រមទាំងអូសនាងចេញមកខាងក្រៅវិញ។
"មីតមើលឃើញឬមិនឃើញក៏មិនមែនជាបញ្ហាដែរ អូនកុំចូលមកពាក់ព័ន្ធបានទេ?"
"ចង់ពាក់ព័ន្ធព្រោះបងជាសង្សារអូន បងស្រឡាញ់អូនមិនមែននាង បងឈប់សម្តែងធ្វើជាមនុស្សល្អជាមួយនាងបានហើយ នាងមើលមិនឃើញហើយថែមទាំងអន់ប្រាជ្ញាទៀត តើបងគិតថានាងស័ក្តិនឹងឲ្យបងយកជាភរិយាស្របច្បាប់អ៊ីចឹងមែនទេ?" ស៊ូហ្គាសម្លឹងចំកែវភ្នែករបស់សង្សារ គេហាក់បីដូចជាសម្លឹងឃើញភ្លើងឫស្យានៅក្នុងនោះហើយ។
"កុំនិយាយស្តីបែបនេះ ទោះជាបងសម្តែងឬមិនសម្តែងក៏ជារឿងបង យ៉ាងណាក៏ជាប់សន្យាជាមួយលោកតារួចហើយ បងចោលមីតមិនបានទេ" ហ្គាមីតពិការភ្នែកប៉ុន្តែនាងមិនបានពិការបេះដូងនោះឡើយ នាងនៅចេះឈឺចាប់ដែលបានស្តាប់ឮដូច្នេះ។
កែវភ្នែកថ្លាយង់ មើលអ្វីក៏មិនឃើញចេញតែទឹកភ្នែក នាងស្តាប់ឮនូវរឿងដែលពួកគេសន្ទនាគ្នាអស់រលីងបែបនេះហើយ ចង់ឲ្យនាងជ្រកក្រោនក្នុងនាមជាប្រពន្ធទៀតដែរទេ។
នាម៉ោង8យប់!!!
យប់យន់ហើយតើបេះដូងឯងនៅយំទៀតដែរទេ ហ្គាមីតសំងំធ្វើពុតជាដេកលក់មិនដឹងខ្យល់អ្វីរហូតមកដល់ថ្មើរនេះ បន្ទាប់ពីស្តាប់កិច្ចសន្ទនារវាងគូសង្សារគេរួច នាងឈឺចិត្តដែលគ្រប់យ៉ាងគេបានធ្វើ មិនចេញពីចិត្តរបស់គេបន្តិចសោះឡើយ។
"អឹម" សំឡេងនាងគ្រហឹម ដោយស្ទុះក្រោកពីលើគ្រែអង្គុយឆ្ងក់ ពេលឮនរណាម្នាក់ច្រៀងជូនពរអ្នកណាក្នុងថ្ងៃកំណើត។
នាង​ស្រាប់តែឡេឡឺដូចឡានស្ងួតប្រេងម៉ាស៊ីន ពេលសំឡេងនោះកាន់តែឮកៀកបំផុតដែលអាចប៉ាន់ស្មានដឹងថាវាកំពុងស្ថិតនៅចំពោះមុខនាងហើយ។
" Happy Birthday ព្រះនាងតូចរបស់បង"
"លោកចង់បានន័យពីអី?"
"ថ្ងៃនេះអូនគ្រប់អាយុ18ឆ្នាំហើយ ក្នុងសំបុត្រកំណើតរបស់អូន" ស៊ូហ្គាកាន់នំខេកច្រៀងជូនពរប្រពន្ធដែលស្នាមញញឹមរបស់គេពោពេញដោយមនោសញ្ចេតនាចំពោះនាង ប៉ុន្តែវាដូចជាគួរឲ្យអស់សំណើចខ្លាំងណាស់ចំពោះនាង។
" មីត! ផ្លុំទៀនទៅអូន"
"ផាច់!" ស៊ូហ្គាងាកមុខទៅម្ខាងតាមកម្លាំងទះរបស់នាង នេះកើតអ្វីគ្រាន់តែប្រាប់ឲ្យផ្លុំទៀនសោះហ្នឹងចាំបាច់ទះកំផ្លៀងគេដែរ?
"អរគុណសម្រាប់ការដូរក្នុងថ្ងៃកំណើតគម្រប់អាយុ18ឆ្នាំរបស់ខ្ញុំ ដែលលោកបានលាតត្រដាងការពិត" នាងញ័របបូរមាត់ទទ្រើកពេលរំលឹកដល់រឿងនៅថ្ងៃមិញនេះ ព្រមទាំងមានឧបករណ៍ស្រូបសំឡេងមកដាក់ឲ្យគេស្តាប់ទៀត ពិការតែភ្នែកប៉ុន្តែអ្វីនៅផ្សេងដំណើរការ នាងក៏មិនបានល្ងង់ដប់គត់ឡើយ។
"អូនស្តាប់ហេតុផលបងខ្លះបានទេ?" គេមុខស្លេកលើសដើម ពេលវាក្លាយជាបែបនេះ ទើបប្រញាប់ទុកនំខេកនៅម្តុំសិន ដោយចូលមកក្រសោបស្មារបស់នាងពីក្រោយ។
"ហេតុផលស្អី? ហេតុផលដែលលោកកុហកបោកប្រាស់ក្លែងធ្វើជាអាណិតមនុស្សខ្វាក់ដូចជាខ្ញុំពិតទេ?" នាងយំទៀតហើយ ក៏ព្រោះតែគេ ទឹកភ្នែករបស់នាងស្រក់ព្រោះគេមិនតិចទេ វាឈឺចុកឆ្អល់ខ្លាំងបំផុត។
"អូនមីត"
"ឈប់ហៅខ្ញុំថាអូនឈប់ហៅស្និទ្ធបែបនេះទៀត អរគុណហើយដែលបោកប្រាស់មនុស្សខ្វាក់ដូចជាខ្ញុំ" ស៊ូហ្គាគ្រវីក្បាលញាប់ស្អេក គេកាន់តែឱបនាងខ្លាំងលើសមុន ស្របនឹងអារម្មណ៍ភាគីម្ខាងទៀតក្តៅដូចដុំភ្លើង។
"បងមិនបានក្លែងអាណិតអូនទេ មីតកុំអ៊ីចឹងបានទេ?កុំស្អប់ខ្ពើមបងអី បងអាចធ្វើគ្រប់សព្វបែបយ៉ាងឲ្យតែអូនព្រមឲ្យបងនៅក្បែរមើលថែអូន"
"ឲ្យកែវភ្នែក1គូរបស់លោកមកឲ្យខ្ញុំ ហើយក៏ទៅស្លាប់ដូចជនអនាថាឯណាក៏ទៅចុះ...អ្ហឹមៗ"
"ខ្វោក!!!"
"អ្ហា៎!អ្ហឹកៗ កុំរំលោភខ្ញុំ កុំអី!មនុស្សថោកទាប"
"ផាច់!"

ស្អប់ជំពប់លើ(រដូវកាលទី១)Nơi câu chuyện tồn tại. Hãy khám phá bây giờ