ភាគ២៨:បងលាក់បាំងអូនអ្វីខ្លះ!

577 19 0
                                    

ភាគ២៨(1/2) :បងលាក់បាំងអូនអ្វីខ្លះ!

ស៊ូហ្គាជ្រួញចងចិញ្ចើមឡើងលើដោយគ្រវីក្បាលជាមួយប្រពន្ធ មិនដឹងថាឆ្កួតឬអ្វីទើបនិយាយដូច្នេះចេញមករួចនោះទេលោកអើយ។
"អូននិយាយឆ្កួតអីមីត នេះរៀននិយាយម្តងទៀតអូននៅក្មេងណាស់កុំនិយាយអាក្រក់ស្តាប់អ៊ីចឹងអី" នាងធ្វើមុខក្រម៉ូវក្រោកចេញពីលើភ្លៅគេ ដោយដើរទៅបំបុកស្មាបងប្រុសម្នាក់ទៀត ចេញទៅខាងក្រៅបន្ទប់ដោយអារម្មណ៍អន់ចិត្តដែលត្រូវប្តីនឹងបងប្រុសស្រែកដាក់។
•••
ខណៈពេលចេញពីក្នុងបន្ទប់ ដើរមកដល់ជណ្តើរយន្តដោយមិនមានអ្នកណាតាមមកនាងក៏កាន់តែអន់ចិត្តថ្លើមសម្បើមណាស់។ ជណ្តើរយន្តបើកមក នាងឈានជើងចូល ក៏ប្រទះភ្នែកនឹងបុរសម្នាក់នោះ នាងនៅចាំគេបាន គេគឺឈ្មោះជុងហ្គុក។
"លោក/នាង" ពួកគេលើកដៃចង្អុលគ្នាទៅវិញទៅមក ដោយជុងហ្គុកក៏ញញឹមដាក់នាងយ៉ាងស្រស់សង្ហា នាងក៏ញញឹមតបចំពោះប្រុសស្អាតដូចជាគេ។
"នាងនៅទីនេះឬ?" ជុងហ្គុកចាប់ផ្តើមបោះប្រយោគសួរមកនាង ដោយជ្រែងហោប៉ៅខោរបៀបប្រុសសង្ហាៗ។
"គឺមិនមែនទេ" នាងគ្រវីក្បាលបដិសេធ ដោយលើកម្រាមដៃទៅចុចប៊ូតុងត្រង់ជាន់ផ្ទាល់ដីវិញ សង្កេតឃើញទឹកមុខនាងដូចជាស្រពោបស្រពោនមួយរំពេច គេហាក់បីចង់ដឹងទើបខិតមកជិតនាង សួរនាំ។
"ឈ្លោះគ្នាជាមួយហ្នឹងបងប្រុសខ្ញុំមែនទេ?" ហ្គាមីត គ្រវីក្បាលតិចៗដាក់ ព្រមទាំងដកដង្ហើមធំ សញ្ញាបញ្ចេញមកបែបនេះគឺច្បាស់ណាស់ថាឈ្លោះគ្នាជាមួយគូស្នេហ៍។
"បើគាត់មិនល្អ នាងអាចគិតគូអ្នកនៅក្បែរខ្លួនបាន" ជុងហ្គុកនៅតែបន្តប្រយោគរបស់ខ្លួនមកកាន់នាង ទាំងសម្តីទឹកមុខគឺបែបយកចិត្តថ្លើមនាងខ្លាំងណាស់ កុំប្រាប់ឲ្យសោះថាចង់ដណ្តើមនាងចេញពីស៊ូហ្គា។
"គាត់ល្អចំពោះខ្ញុំណាស់ មិនចាំបាច់លោកមកខ្វល់ខ្វាយនោះទេ"
តឹង!!! ទ្វារជណ្តើរយន្តរបើកក្រាក ចប់ប្រយោគរបស់នាងដូចគ្នា តែក៏ឃើញអ្នកខ្លះឈររង់ចាំនាងរួចជាស្រេច។ ហ្គាមីតរហ័សទាញជុងហ្គុកមកឱបដូចបំភ័យគេអ៊ីចឹងនៅក្នុងពេលនេះ។
"ចេញមក" មិនសួរនាំអ្វីច្រើននោះទេបន្ទាប់ពីបានឃើញរូបភាពដូច្នេះ គេឈរធ្មឹងធ្វើមុខមាំហៅឲ្យអ្នកទាំងពីរចេញពីក្នុងប្រអប់ជណ្តើរយោង ក្នុងចិត្តមិនដឹងជាក្តៅកម្រិតណានោះទេ។
"អត់" មួយម៉ាត់យ៉ាងខ្លីពីមាត់ប្រពន្ធ ដូច្នេះហើយមានតែមូលដៃអាវឲ្យហើយនោះទេ។ ស្មានថាបានគេចរួចពីគេមែនទេត្រូវថ្មោងតែទាំងពីរនាក់ហ្នឹង ពីរជំហានបោះចូលមកក្នុងជណ្តើរយន្ត ដោយចុចបិទប៊ូតុងឲ្យវាឡើងទៅជាន់លើវិញ។
"ឆ្ងាញ់ណាស់ទៅអាប្រពន្ធគេហ្នឹង?"
"បងយ៉ុន!!!"
"ថយចេញ" ស៊ូហ្គាទាញនាងចេញពីជុងហ្គុក ដោយគេក៏មកក្របួចចាប់កអាវជុងហ្គុកទៅវិញ ស្របពេលនាងស្រែកឃាត់ គេគំហកបកមកវិញដោយងាកមកសម្លក់នាងបន្តិចចុងកន្ទុយភ្នែក។
"យើងសួរឯងហេតុអីមិនឆ្លើយ? ឯងចូលចិត្តចង់បានរបស់ដែលមានម្ចាស់រួចដូច្នេះមែនទេ?"
"យ៉ុន!យ៉ុន" ជុងហ្គុកបែរជាញញឹមយ៉ាងព្រងើយ នេះសួររករឿងមិនមែនសួរឲ្យញញឹមឡើយ ឆ្កួតជ្រូកមែនទេ។
"ថយចេញហើយក៏នៅឲ្យឆ្ងាយៗ" ទៀតហើយណា៎ដែលគេស្រែកគំហកដាក់នាង។
"បងស្រែកដាក់នាងធ្វើអី?បើថាមិនចេះថែទេទុកឲ្យខ្ញុំថែជំនួស"
"ឌឹប" មួយដៃចំកញ្ចប់មាត់តែម្តង ដាក់មួយដៃហើយក៏រុញគេឲ្យដួលអុកគូទមួយទំហឹងនៅលើកម្រាលនៃប្រអប់ជណ្តើរយោង ហ្គាមីតញ័រដៃទទ្រើកពេលឃើញពីប្រតិកម្មដូច្នេះនៃប្តី នាងឈានជើងថយក្រោយទាល់តែទល់ជាមួយនឹងជញ្ជាំងប្រអប់ជណ្តើរយោង ព្រោះមិនធ្លាប់ឃើញគេដូច្នេះពីមុនមកឡើយ។
"បង-បងយ៉ុន"
"បងប្រាប់អូនឲ្យហើយកុំសូម្បីតែគិតឲ្យសោះ កុំក្បត់បងទៅមានសាហាយជាមួយអាម្នាក់នេះ បើមិនចង់ត្រូវឈឺខ្លួនកុំថាបងមិនបានប្រាប់" នាយចូលមករកនាងដោយសន្សឹមៗ ព្រមទាំងច្របាច់ដើមដៃនាងដូចចងគំនុំនឹងគ្នាពីជាតិមុនមកអ៊ីចឹង។
"បងជ្រុលពេកហើយ"
"បងជ្រុល?ចុះអូនវិញ?រត់ហេមកឱបមនុស្សប្រុសគិតថាខ្លួនធ្វើត្រូវហើយ? ចាំទុកក្នុងខួរណ៎ាមីត អូនអាចចិត្តងាយដាក់បងបានតែម្នាក់ប៉ុណ្ណឹង ហាច់ជាមួយបងបាន បើអូនហាច់ដាក់វានៀក៎បងច្របាច់កសម្លាប់អូនចោលមិនខានឡើយ" នាយច្របាច់ចង្កាប្រពន្ធអស់ពីកម្លាំងដៃ កែវភ្នែកក្រហមដូចត្រូវបញ្ចូលឈាមសម្លឹងមើលមកនាង។
ហ្គាមីតទឹកភ្នែករហាមបានស្តាប់នូវប្រយោគដ៏ឃោរឃៅរបស់គេ ស្មានថាគេជាសុភាពបុរសដែលចេះតែស្រឡាញ់ថ្នាក់ថ្នមនាង មានឯណាគេក៏ជាមនុស្សប្រុសអាក្រក់ឃោរឃៅសម្តីពិឃាដអ៊ីចឹងសោះ។
"ហ៊ឹស!យ៉ាងម៉េចខ្លាចស្រីទាត់ក្បាលចោលទៀតមែនទេ?"
"ចោលម្សៀត" គេព្រលែងដៃចេញពីចង្កាហ្គាមីតមកចាប់ក្របួចកអាវជុងហ្គុកម្តងទៀត តែក៏ទទួលបានមកវិញនូវស្នាមញញឹមឌឺដងរបស់ជុងហ្គុកទៅវិញ។
"បងខ្លាចហ្គាមីតទាត់ក្បាលបងចោលមែនទេ?ទើបប្រឹងគំរាមនាងដល់ម្លឹង?" ជុងហ្គុកបែរសម្លឹងមកនាង ដោយចិត្តអាណិតពន់ពេកមិនគួរណានាងមិនដឹងអ្វីទាល់តែសោះដែលទាក់ទងនឹងបុរសដែលខ្លួនស្រឡាញ់ មើលនាងយំដោយគ្មានសំឡេងយ៉ាងនេះក៏ដឹងថានាងខូចចិត្តកម្រិតណាទៅហើយ។
"ឯងកុំមកចេះដឹង មីតគ្មានថ្ងៃចេញពីយើងបានឡើយ"គេនិយាយទាំងអំណួតជឿជាក់ចំពោះខ្លួនឯងបំផុត ប៉ុន្តែអ្នកដែលឈរស្តាប់បែរយល់ថាខ្លួនឯងល្ងង់ខ្លាំងណាស់ ដែលរឿងអ្វីទាក់ទងនឹងគេក៏នាងមិនដឹងច្បាស់សូម្បីតែមួយរឿង។
"បងលាក់បាំងអីហ្នឹងអូនខ្លះ?"
"........"

ស្អប់ជំពប់លើ(រដូវកាលទី១)Nơi câu chuyện tồn tại. Hãy khám phá bây giờ