46:ខ្ញុំលែងស្រឡាញ់លោកហើយ

450 19 0
                                    

ខ្ញុំលែងស្រឡាញ់លោកហើយ

ស្នូរទះកំផ្លៀងលាន់ឮសូរផាច់ៗ ចំកណ្តាលផ្ទៃមុខរបស់បុរសចិត្តក្តៅខឹងអីក៏រំលោភៗ ដោយហ្គាមីតយំពេបមាត់ប្រឹងខ្ចឹបមិនហ៊ានបញ្ចេញសំឡេងមកខាងក្រៅឡើយ នាងមើលមិនឃើញយ៉ាងនេះទៅហើយ គេនៅមានចិត្តរំលោភនាងទៀត។
"ឆ្នាស់ម៉្លេះ?អូនទះបងដូចជាច្រើនកំផ្លៀងពេកហើយដឹងខ្លួនទេ?" នាយទ្រោបពីលើនាង សួរដោយខាំបបូរមាត់សម្លឹងមុខប្រពន្ធ តាំងពីដឹងខ្លួនវិញមក នាងឆ្នាស់ឆ្នើមដាក់គេសម្បើមណាស់។
"ប្រុសគម្រក់"
"ស្រីឆ្នាស់"
"មិនបានឆ្នាស់" នាងតវ៉ាញ័របបូរមាត់ទទ្រើក ដែលមកថាឲ្យនាងជាស្រីឆ្នាស់ នាងបែបហ្នឹងតាំងតែពីដើមមកហើយ មិនឆ្នាស់ឆ្នើមអ្វីនោះទេ។
"មួយភ្លែតសោះបងត្រូវពីរកំផ្លៀងពីអូនហើយ នឹងដែលថាមិនបានឆ្នាស់ទៀតនោះ?" គេឱនមុខមកជិតនាង ព្រូសខ្យល់ដង្ហើមក្តៅឧណ្ហៗរបស់ខ្លួនមកលើផ្ទៃមុខប្រពន្ធ។
"លោកចង់រំលោភខ្ញុំទើបខ្ញុំធ្វើដូច្នេះ ចរិតលោកធ្វើឲ្យខ្ញុំកាន់តែចង់នៅឆ្ងាយពីលោកហើយ"
"អ្ហឹម!!!" និយាយចប់ស្របនឹងបបូរមាត់ក្តៅគគុករបស់ប្តីក៏មកសង្រ្គប់បបូរមាត់របស់នាងលេបយកពាក្យទាំងនោះទុកចូលក្នុងពោះវិញ ប្រាកដជាមានរឿងក្តៅរោលរាលនោះកើតឡើងឥតហាមបានទៀតហើយ បើមកដល់ដំណាក់កាលដែលចាប់ហែកសម្លៀកបំពាក់គ្នាទៅហើយនោះ។
រាងកាយញ័រទទ្រើក ញើសហូរស្អិតពេញមួយតួខ្លួន ព្រោះសង្រ្គាមដ៏ក្តៅរោលរាលទើបតែបញ្ចប់អម្បាញ់មិញនោះទេ នាងខឹងចិត្តខ្លួនឯងណាស់ គ្រាន់តែគេលួងលោមថ្នាក់ថ្នមបន្តិចសោះក៏លង់ទៅតាមគេចិត្តងាយឲ្យគេនែបនិត្យបានតាមចិត្ត។
"ថយទៅ" តោងកស្រែកថ្ងូរក្រោមទ្រូងគេមួយឆ្ងាញ់ដៃហើយ ក៏ស្រែកដេញទាត់ធាក់គេបែបហ្នឹងទៀត សឹងតែគេជ្រុះធ្លាក់ពីលើពូកទៅហើយនៀក៎។
"យី!ដេញនោះដេញ" គេខាំមាត់មួម៉ៅ រុលខ្លួនមកដេកក្បែរជើង ព្រមទាំងទាញភ្លៅរបស់នាងទៅថើបទៀត ហ្គាមីតហួសចិត្តចង់តែធាក់ឲ្យគេធ្លាក់ថ្លោះចង្កេះទេតើ ប្រុសស្អីល្មោភម្លឹងៗ។
"ខ្ញុំអស់ភាពអត់ធ្មត់ហ្នឹងលោកពិតមែនហើយ"នាងស្រែកឡូឡាដោយទម្រាំជើងខ្លាំងៗ គេអង្អែលថើបៗដូចជាមនុស្សរោគចិត្តអ៊ីចឹង។
"ដេកទៅយប់ហើយកុំស្រែកឡូឡា" គេស្រាប់តែក្រោកអង្គុយសម្លឹងមើលនាងដែលស្រែកឡូឡាលើកជើងច្រងេងច្រងាងប្រហារក្បាលគេមុននេះ។
"ខ្ញុំចង់ស្រែកៗក៏មិនទើសក្បាលអ្នកណាឡើយ"នាងកាន់តែផ្គើន ហាមណាស់គឺផ្គើនខ្លាំងណាស់ចំពោះនាង។
"វាទើសក្បាលប្តី!យល់ទេថាទើសក្បាលប្តី!ជើងនឹងបើដេកហើយសណ្តូកឲ្យវាស្រួលផងមិនមែនចេះតែលើកមិនមើលក្បាលប្តីនោះទេ"ក្រោកអង្គុយហើយហ្នឹងណា៎ ជើងនាងលើករករឿងតែម្តងបម្រុងដាក់ឲ្យចំកណ្តាលមុខគេមែនហ្នឹង។
"ដេកឡប់ៗមកក្រោមគូទគេខ្លួនឯងសោះហ្នឹង" ហ្គាមីតទាញភួយដណ្តប់ដេកបែរខ្នងដាក់អ្នកដែលកំពុងតែអង្គុយសម្លឹងនាងឥតព្រិចភ្នែកសោះ ដឹងឮហើយថានាងឆ្នាស់ឆ្នើមក៏ប៉ុន្តែនៅតែចង់ឲ្យនាងខឹងនាងជេរនាងដៀលទៀត។
•••
នាព្រឹកថ្ងៃបន្ទាប់!!!
គេជូននាងត្រលប់មកផ្ទះវិញចួបជុំគ្រួសារដើម្បីប្រារព្ធពិធីខួបកំណើតឲ្យនាង ទោះជារំលងមួយថ្ងៃក៏មិនជាបញ្ហាដែរ ក្នុងផ្ទះក្រៅផ្ទះរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត ប៉ុន្តែគួរឲ្យសោកស្តាយដែលនាងមិនអាចមើលរូបភាពទាំងនោះឃើញឡើយ។
ស៊ូហ្គាវិញឈរឱបដៃញញឹមសម្លឹងទៅកាន់ប្រពន្ធដែលកំពុងត្រូវគេតុបតែងខ្លួនឲ្យ នាងញញឹមស្រស់ស្អាតដាក់ក្នុងកញ្ចក់ តែសូម្បីស្នាមញញឹមខ្លួនឯងក៏នាងមើលមិនឃើញ។
"រួចរាល់ហើយ អ្នកនាងតូចពិតជាស្រស់ស្អាតខ្លាំងណាស់ ស្វាមីអ្នកនាងសម្លឹងមិនដាក់ភ្នែកទាល់តែសោះ" បន្ទាប់ពីតុបតែងខ្លួនឲ្យនាងរួច អ្នកដែលនៅក្នុងផ្ទះជាមួយ បម្រើការងារនៅទីនេះរាប់ឆ្នាំហើយ ក៏ខ្សឹបខ្សាវឲ្យនាងស្តាប់។
"គេតែបែបហ្នឹងឃើញស្រីមិនបាននោះទេ" នាងនិយាយម៉ាត់ៗដោយម្ចាស់សាមីខ្លួនក៏មកឈរពីក្រោយ ព្រមទាំងធ្វើសញ្ញាឲ្យគ្រប់គ្នាចេញពីក្នុងបន្ទប់ ទុកតែពួកគេនៅតទល់គ្នាបានហើយ។
"ស្រីស្អាត ស្រីឆ្នាស់"
"ឆ្នាស់ទៅទើសស្អីលោកដែរ?មិនបានខាំពងលោកឡើយ" ស៊ូហ្គាលើកដៃមកខ្ទប់យ៉ាងលឿន ប្រពន្ធគេនេះពិតជាសម្តីរអិលពិតមែនហើយនៀក៎។
"បើខាំតើបងបានអីឲ្យអូនស្រួលទៀតនោះ" គេនិយាយបណ្តើរក៏ឱនចុះមកពាក់ស្បែកជើងឲ្យនាង តែមុននឹងពាក់គេក៏បានយកកន្សែងមកជូតជើងឲ្យនាងដូចគ្នា គួរឲ្យស្តាយដែលគេធ្វើល្អហួសពេលទៅហើយនាងអស់ចិត្តស្រឡាញ់ចំពោះគេតាំងតែពីថ្ងៃនោះមកម៉្លេះ។
"ធ្វើល្អដើម្បីអី?"សំណួររបស់នាង បណ្តាលឲ្យគេងើបមុខឡើងសម្លឹងនាងវិញ កែវភ្នែកនឹងថ្កល់របស់នាងក៏មិនបានរំកិលឬក៏រំញោចអ្វីឡើយ។
"ដើម្បីឲ្យអូនស្រឡាញ់បងម្តងទៀត" គេនិយាយពិតចេញពីក្នុងចិត្ត ចង់ឲ្យនាងបានស្រឡាញ់គេម្តងទៀត ព្រោះពេលនេះគេយល់ថា ខ្លួនឯងហាក់ដូចជាមិនបានការទាល់តែសោះ។
"ខ្ញុំអស់ចិត្តហើយ"ពាក្យសម្តីស្រាលៗប៉ុន្តែវាមានន័យជ្រៅចាក់ចូលក្នុងចិត្តតែម្តង ។
"រឿងអូន! បងមិនខ្វល់ទេ" មាត់ថាមិនខ្វល់ប៉ុន្តែបេះដូងហាក់វេទនាគ្រាំគ្រានៅក្នុងទ្រូងខ្លាំងណាស់ ពាក្យថាអស់ចិត្តចំពោះគេ ប្រៀបដូចមានន័យដល់ការចាកចេញយ៉ាងអ៊ីចឹង។
"កុំមុខក្រាស់ពេកអី"
"ស៊ូធ្វើមុខក្រាស់ដើម្បីបានសំឡេងថ្ងូរពីអូន"ពាក់ស្បែកជើងឲ្យនាងរួច ក៏ក្រោកឈរ បន្ទន់ចង្កេះឱនមកថើបថ្ពាល់នាងមួយខ្សឺត។
"សូម្បីតែមនុស្សខ្វាក់ក៏លោកអាចរំលោភរួចដែរ"នាងបម្រុងលើកដៃមកជូតស្នាមថើបគេចេញ ក៏ប៉ុន្តែក៏ត្រូវគេចាប់ដៃនាងមិនឲ្យជូតវាចេញឡើយ។
"តែអូនជាប្រពន្ធបង"
"ប្រពន្ធអាចម៌គោញី" ក្តៅក្នុងចិត្តតិចអីដែលប្រុសចម្កួតម្នាក់នេះរំលោភសឹងតែរាល់យប់ទៅហើយ ទោះនាងប្រកែកក៏គេមិនបានឈប់ឡើយ។
"នែ៎!ក្មេងឈ្លើយ" ស៊ូហ្គាគ្រឺតជាមួយប្រពន្ធម្នាក់នេះពិតមែន តែក៏មិនដឹងធ្វើអ្វីចំពោះនាងឡើយ ព្រោះកាន់តែឆ្នាស់កាន់តែមាត់រអិលគេរឹតតែចូលចិត្ត។
•••
នាពេលយប់មកដល់កម្មពិធីក៏មានមនុស្សមកចូលរួមច្រើនក្រែលដែរ អ្នកទាំងនោះចូលរួមអបអរក្នុងថ្ងៃពិសេសរបស់នាង ប៉ុន្តែនាងបានត្រឹមតែស្តាប់ឮប៉ុណ្ណោះ។
"ហត់មែនទេ?អង្គុយសម្រាកសិនទៅជិតចប់ហើយ" បងប្រុសបែរសម្លឹងមកឃើញប្អូនបែកញើសជោកថ្ងាស នាយក៏ទាញកន្សែងយកមកជូតញើសចេញឲ្យប្អូន ព្រមទាំងនាំប្អូនទៅរកកន្លែងសម្រាក ឲ្យឆ្ងាយពីភ្ញៀវនៅក្នុងកម្មពិធីបន្តិច។
"បងប្រុស"
"អឹម"
"ចប់ពិធីនេះពេលណាបងនាំខ្ញុំចេញពីផ្ទះនេះបានទេ?ទៅនៅកន្លែងផ្សេងដែលមានតែបង លោកតាហើយនឹងខ្ញុំ បានទេបងប្រុស" សុខៗក៏ឲ្យគេនាំចេញពីផ្ទះនេះទៅកន្លែងផ្សេងតើចង់យ៉ាងម៉េចហ្នឹង។
"កើតអី?"
"ខ្ញុំមិនចង់នៅក្បែរគេទៀតនោះទេ ខ្ញុំចង់រស់នៅដោយពឹងខ្លួនឯង ឆ្ងាយពីគេ កាន់តែឆ្ងាយកាន់តែល្អរក្សាគម្លាតពីគ្នាកាន់តែល្អ គេតែងតែបង្ខំខ្ញុំរាល់យប់ទោះខ្ញុំប្រកែកក៏គេមិនស្តាប់ ខ្ញុំហត់ខ្ញុំមិនអាចទ្រាំទ្រនឹងសេចក្តីល្មោភកាមរបស់គេបានទៀតនោះទេ គេអាក្រក់ណាស់" ស្តាប់ប្អូនរៀបរាប់ចប់ហើយនោះ បងប្រុសក៏មិនមានពាក្យអ្វីតបរួចដែរ ម្ខាងជាមិត្តភក្តិម្ខាងជាប្អូនស្រីបង្កើតរបស់គេ។
"ខ្ញុំលែងស្រឡាញ់គេហើយ" ប្រយោគចប់ ក្នុងទ្រូងក៏ឈឺពើតៗ ស៊ូហ្គាដែលមកស្តាប់ឮប្រយោគចុងក្រោយរបស់នាង មកទាន់ចំពេលនាងនិយាយថាឈប់ស្រឡាញ់ ធ្វើឲ្យគេគ្មានទឹកចិត្តនឹងចង់ធ្វើអ្វីទៀតឡើយ ការដូរនៅក្នុងដៃដែលទើបតែដើរទៅយកពីអ្នកដឹកជញ្ជូនមុននេះក៏ត្រូវទម្លាក់ចុះលើដី ដើរបែរក្រោយវិញ។

ស្អប់ជំពប់លើ(រដូវកាលទី១)Dove le storie prendono vita. Scoprilo ora