ភាគ២២: ឲ្យដៃ!ឬមិនដឹងទេ? ប្រពន្ធឲ្យដៃហើយនៅធ្វើឡេឡឺមិនដឹងស្អីទៀត

619 22 0
                                    

•••
ជីមីនអង្គុយលើពូកឱបដៃសម្លឹងមើលអ្នកដែលឈរនៅពីមុខកញ្ចក់កំពុងតែយកកន្សែងមកឈ្លីសក់ក្បាលរបស់គេ ដោយគេស្លៀកពាក់អាវឃ្លុំពណ៌ស ឈុតរបស់គេសើមជោកតែម្តង ខណៈដែរនៅក្នុងបន្ទប់តែពីរនាក់ជីមីនផងនោះ ទើបគេបន្លឺប្រយោគខ្លីៗមកកាន់អ្នកដែលមានអាយុប្អូន។
"យើងគិតថាសព្វថ្ងៃមីតដូចលែងប្រក្រតីហើយ" ជូតសក់បណ្តើរបែរមកមើលបងថ្លៃដូចគ្នា ដោយជីមីនក្រោកឈរដើរសំដៅមករកទាំងទឹកមុខស្មើ។
"ចង់ថាប្អូនខ្ញុំឆ្កួតមែនទេ?"
"យើងមិនបានមានន័យបែបហ្នឹង ឯងមិនឃើញទេរាល់ថ្ងៃប្អូនឯងប្លែកៗ ទាមទារចង់មានស្អីៗជាមួយយើង ទាំងដែលនាងមិនទាន់គ្រប់អាយុ យើងមិនបានស្អប់ខ្ពើមនាងនឹងការមានស្អីៗនឹងគ្នាឡើយ ប៉ុន្តែយើងចង់ឲ្យនាងរៀនឲ្យបានចប់នឹងគ្រប់អាយុសិន" ជីមីនដកដង្ហើមចេញចូលបញ្ចេញភាពស្មុគស្មាញ ប្អូនស្រីរបស់គេទំនើងជ្រុល ចង់បានអ្វីក៏ចង់ភ្លាមៗ ចង់ធ្វើអ្វីក៏ស្រេចតែចិត្តឯង។
"នាងកំពុងតែចង់ចេញពីផ្ទះ បើនាងនឹងបងធ្វើបែបនោះជាមួយគ្នា នាងប្រាកដជាសុំលោកតារស់នៅជាមួយបងមិនខាន ព្រោះនាងក៏ចង់ចេញពីគ្រប់គ្នា"
"បានន័យថាម៉េច?" ស៊ូហ្គាមិនយល់ទ្វេកើនទ្វេចង់ចេញពីគ្រប់គ្នាយ៉ាងម៉េចនៀក៎។
"នាងចង់ប្រើជីវិតឯករាជ្យរស់នៅតែម្នាក់ឯង បើបងបាននាងហើយចងជើងនាងឲ្យជាប់កុំឲ្យឃ្លាតពីក្រសែភ្នែក" ចប់ហើយបើនាងមានគំនិតដូច្នេះមែនតើឲ្យគេរំពឹងអ្វី នេះបម្រុងយកគេមកធ្វើជាស្ពានរត់គេចពីក្រុមគ្រួសារឬ? ចំជាយ៉ាប់រកលេខដាក់គ្មានពិតមែន។

•••
រយះពេលខិតរំកិលទៅមុខឥតឈប់ឈរ បេះដូងក៏ចាប់ផ្តើមរេរ៉មិនស្រណុកដូចគ្នា នៅថ្ងៃនេះទៀតសោត អាចនិយាយបានថាពួកគេកំពុងតែ movie Dating ជាមួយគ្នា។ លុះមើលកុនចប់ក៏បណ្តើរគ្នាចេញមកខាងក្រៅ នាងតោងដៃគេស្អិតឱបរឹតណែនបំផុត យកមុខទៅត្រដុសនឹងដើមដៃរបស់នាយជាស្វាមី។
"ពួកយើងរៀបការទៅល្អទេ? លោកថារៀបការឆាប់ៗ ប៉ុន្តែវាដូចជាជិត១ខែហើយណា៎" ហ្គាមីតបញ្ឈប់ដំណើរដើរ មកឈរចំពីមុខគេវិញ បើរៀបការនាងនឹងត្រេកអរខ្លាំងណាស់។
"ឆាប់ៗនេះ ស្អែកនេះតែម្តងបានទេ?" គេឱនមកជិតមុខនាង សួរដោយស្នាមញញឹមលម្អនៅលើផ្ទៃមុខដ៏ស្រស់សង្ហារបស់នាយ។
"ពិតឬ?"
""ពិត"
"យ៉េ!!!អូយ៎" សប្បាយអរជ្រុលហួសហេតុដល់ថ្នាក់ហក់លោតខុសធម្មតាក៏ធ្វើឲ្យនាងក្រឡាច់ជើងដួលអុកគូទភ្លាមៗ។
"មិនចេះប្រយ័ត្នសោះ ឆ្កួតមែនទេ?" ស៊ូហ្គាបន្ទន់ជង្គង់មកក្បែរនាង ដោយយកដៃរបស់គេមកប៉ះកជើងរបស់នាង។ គេចាប់ផ្តើមបញ្ចេញអាការៈព្រួយបារម្ភមកលើនាង តែក៏សម្តីសោះកក្រោះបន្តិចដែរ។
"មីតសប្បាយចិត្តពេក" ហ្គាមីតធ្វើមុខង៉េមង៉ាមដាក់គេ ដោយលើកដៃដាក់ពីលើ-ក- គេដោយមិនចាំបាច់ប្រាប់ឡើយ។
"ឈឺខ្លាំងឬអត់? ក្មេងស្អីក៏មិនចេះប្រយ័ត្នសោះ មីតធ្វើឲ្យបងបារម្ភសឹងតែគ្រប់ពេលហើយដឹងខ្លួនឬអត់? ចុះក្រោករួចទេ?" ហ្គាមីតចាប់ផ្តើមញញឹមក្បួចបបូរមាត់ ពេលស្តាប់ឮសម្តីគេនិយាយមកកាន់នាង ផ្អែមម៉្លេះនៀក។
"អូនឈឺ!អូនដើរមិនរួចទេ បងយ៉ុនបីអូន"រំអ៊ួយយកភ្លាមៗកូនហ្នឹងពេលបានគេបារម្ភយកចិត្តទុកដាក់ តែបើគេព្រងើយមិនខ្វល់វិញចំទាលជេរឥឡូវហើយ។
"បីទៅណា?" នាយលើកបីសួរបែបញ៉ោះញ៉ងប្រពន្ធក្មេង ដោយកំពុងតែដើរទៅរកកន្លែងចតឡាន។
"ចូលបន្ទប់!តែថា...ក្នុងឡានក៏បាន ក្នុងព្រៃក៏បាន ក្រោមដើមឈើក៏អូនមីតokay" នាងក្បាលខូចហើបក្បាលមកខ្សឹបដាក់ត្រចៀកគេ បបួលឲ្យគេព្រឺសម្បុរតែម្តង។
"មីតចង់សំដៅដល់រឿងអី?"ដឹងណ៎ាដឹង ប៉ុន្តែក៏ធ្វើពុតជាមិនយល់ពីន័យរបស់នាង ប៉ុន្តែភ្នែកវិញនៀក៎សម្លឹងដើមទ្រូងនាងមិនដាក់ភ្នែកនោះទេ។
"រឿងអ្អេស៎អ្អាស៎របស់យើងទាំងពីរ"សម្តីក៏ព្រើលកាយវិការក៏បានទៀត នាងលូកដៃស្ទាបលើដើមទ្រូងគេ ដោយប្រឡេះឡេវអាវចេញមិនខ្វល់ពីភ្នែកញ្ញាតិសោះ
"ចាំដល់ខុនដូ បងនឹងលេងឲ្យទ្រោមខ្លួន"
"សុំនៅលើបានអត់?"
"មិនបាន"
"ហេតុអីមិនបាន"
"ខ្លួនស្រីនៅតែក្រោមប្តីបានហើយ ចឹងទើបរកស៊ីឡើងៗដូចពេលប្តីនៅលើប្រពន្ធអ៊ីចឹង"
"អាចម៌"
"អាក្មេងឈ្លើយ"
"បើមិនឲ្យនៅលើ កុំសង្ឃឹមថាបានអ្អេស៎អ្អាស៎អូនអី បានហើយដាក់ចុះៗ" នាងទទួចឲ្យគេដាក់ខ្លួនចុះដើរវិញ ទាំងធ្វើមុខក្រញ៉ូវៗ គេនេះវិញក៏ភាំងដែរពេលដាក់នាងចុះ នាងបែរជាដើររ៉ុយដូចមិនបានឈឺជើងអ្វីសោះ នេះបោកឲ្យគេបីឬ?
"មីតក្រែងមុននេះឈឺជើង?"
"ឲ្យដៃ!ឬមិនដឹងទេ? ប្រពន្ធឲ្យដៃហើយនៅធ្វើឡេឡឺមិនដឹងស្អីទៀត មោភណាស់" នាងខាំបបូរមាត់ស្តីថាឲ្យគេប៉ាច់ៗ ទាំងដែលគេក៏ហួសចិត្តឈរច្រត់ចង្កេះសម្លឹងដំណើររបស់នាង។

ស្អប់ជំពប់លើ(រដូវកាលទី១)Nơi câu chuyện tồn tại. Hãy khám phá bây giờ