នាងសម្លាប់កូនយើងធ្វើអី?
ចូលមកដល់ក្នុងបន្ទប់ក៏ទម្លាក់នាងចុះនៅលើពូកដោយបុរសជាប្តីក៏ឡើងទ្រោបពីលើឱនឱបថើបនាងញក់ញីដូចមនុស្សកំពុងតែស្រវឹងស្នេហ៍ឈ្លក់នាងខ្លាំងបំផុត។
ហ្គាមីតលើកដៃទប់ដើមទ្រូង ព្រោះតែមិនចង់ឲ្យគេឈ្លានពានលើរាងកាយរបស់នាងហួសហេតុជាងនេះឡើយ។
"ឈប់-ឈប់ប៉ុណ្ណឹងបានហើយ អូនឈឺក្បាលខ្លាំងណាស់" នាងខ្ទប់ភ្នែកនៅសល់ត្រឹមតែមាត់ទុកសម្រាប់និយាយជាមួយគេ ព្រោះឥឡូវនាងហត់នឿយខ្លាំងពិតមែនដែលមកត្រូវធ្វើដូច្នេះទៀត។
"បានខ្លួនខ្ញុំហើយនាងនៅចង់រត់ចោលខ្ញុំទៀតឬ?"ស៊ូហ្គាទាញដៃនាងចេញពីភ្នែក ដោយសុខៗគេក៏ដូចប្រហែលៗចំពោះហេតុការណ៍នេះដូចគ្នា ថាដូចជាធ្លាប់ធ្វើវាពីមុនមក។
"អ្នកណាថាអូនរត់ចោលបង អូនគ្រាន់តែហត់ចង់បង្អត់បងមួយថ្ងៃពីរថ្ងៃប៉ុណ្ណោះ មិនចាំគេផងតែឌីឌឹមគេរហូត" នាងពេបមាត់បម្រុងនឹងហូរទឹកភ្នែក តែគាប់ជួនអ្វីគេក៏ឱនមកម្តងទៀតព្រមទាំងថើបត្រង់សៀតផ្កានាងមួយខ្សឺត។
"ក្រែងថាប្រពន្ធឬ?ចង់ឌីឌឹមមួយថ្ងៃ10ដងក៏មិនខុសដែរ"និយាយចប់គេក៏ដាក់ខ្លួនដេកក្បែរនាង ដោយទាញនាងមកឱបរឹតយ៉ាងណែននៅក្នុងរង្វង់ដៃពេលនេះ អាចបានទទួលភាពកក់ក្តៅពីគេ ទោះជាគេមិនចងចាំនាងក៏មិនអីដែរ។
"យ៉ុន" ហ្គាមីតឈ្មុលក្បាលមកក្នុងដើមទ្រូងគេ នឹងហៅឈ្មោះគេស្រាលៗរំភើបនៅក្នុងចិត្តពេក។
"ទោះខ្ញុំមិនចាំនាងច្បាស់ តែខ្ញុំក៏ចាំអ្វីៗផ្សេងដែរ"គេនិយាយដូចមានមោទនភាពខ្លាំងណាស់ចំពោះរឿងបែបនេះឱ!លោកអើយមិនគួរលង់ខ្លួននឹងគេទេ។
"អ្វីផ្សេង? អ៎!សរុបទៅសរុបមកបងឯងនៅតែជាព្រាននារីល្មោភកាមដដែលមែនអត់?"ហ្គាមីតនាងខំតែចាំស្តាប់គ្រប់ពាក្យពេចន៍របស់ប្តី ប៉ុន្តែមានអីចុកឈាមរបស់គេពិតប្រាកដមែនតើ ស្អីផ្សេងមិនអាចចងចាំបានប៉ុន្តែរឿងល្មោភកាមចាំខ្លាំងម៉្លេះ។
"អរគុណខ្ញុំទៅដែលចាំពួកវាបាន"នាយវាយចិញ្ចើមឱនមកសម្លឹងមុខប្រពន្ធដោយភាពជឿជាក់ហួស។
"ហ្អាយ៎!ប្រុសឆ្កួត!មួយថ្ងៃៗគិតតែឌីឌឹមឯង! ផាច់ៗ"ទ្រាំលែងបានពិតមែនណា៎ នាងគក់វាយដំមកលើគេឌឹបៗ ដោយចរិតឆ្នាស់ឆ្នើមរបស់នាងក៏លានចេញមកទាំងដុលសម្តែងធ្វើជាស្លូតបូតបន្តលែងកើតហើយ ព្រោះតែគេនិយាយស្តីដូច្នេះហ្នឹងឯង។
"អូយ៎ៗ!ឈឺណាស់ស្រីឆ្នាស់"ស៊ូហ្គាចាប់ដៃនាងទាំងសងខាងផ្អោបជាប់គ្នា ឆ្នាស់ណាស់វាយគេឌឹបៗតែម្តង។
"ស្រីឆ្នាស់ឬ?"
"ហើយយ៉ាងម៉េច?" គេសួរត្បកវិញនាងក៏គ្រវីក្បាលធ្វើដូចមិនមានរឿងអ្វីឡើយ ទោះជាពីមុនគេធ្លាប់ហៅនាងអ៊ីចឹងក៏នាងស៊ូធ្វើមិនរំលឹកវាដែរ។
•••
ខណៈដែរក្នុងបន្ទប់នៅពេលនេះមានតែស៊ូហ្គាជាមួយសង្សារគេប៉ុណ្ណឹង ពួកគេឱបថើបគ្នាយ៉ាងរោលរាលនៅលើសាឡុងដ៏សែនចង្អៀតសម្រាប់មនុស្សពីរនាងគឺវាដូច្នេះហើយ អ្វីៗគឺពិបាក។
"អ្ហឹម!យ៉ុនហ្គី" ជេជីនបន្លឺសំឡេងហៅឈ្មោះសង្សារដោយភាពស្រើបស្រៀវ ខណៈដែរគេក៏ឱនមកថើបឈ្មុសឈ្មុលដើមទ្រូងរបស់នាង រួចក៏ងើបមុខចេញវិញពេលឮនាងហៅឈ្មោះរបស់ខ្លួន។
"បងនៅតែស្រឡាញ់មែនទេ?" នាងចាប់ក្រសោបមុខគេថ្នមៗ សួរដោយអារម្មណ៍ជ្រាលជ្រៅចំពោះគេ។
"អ្ហឹម! បងសួរមួយបានទេ?"
"សួរមកចុះអូនឆ្លើយបានគ្រប់យ៉ាង" នាងញញឹមពេញចិត្តនឹងឆ្លើយទាំងអស់ឲ្យតែគេចង់សួរនាង។
"បងនឹងហ្គាមីតជាប្តីប្រពន្ធគ្នា ចុះនាងមានកូនឲ្យបងដែរទេ បានជាលោកតាបង្ខំឲ្យបងទៅត្រូវរ៉ូវគ្នានឹងនាងម៉្លេះ បងធុញណាស់រាល់ថ្ងៃនេះដែលត្រូវនៅជាមួយមនុស្សខ្វាក់ដូចជានាង" ស្តាប់សម្តីស៊ូហ្គាហើយនាងបែរជាពេញចិត្តយ៉ាងខ្លាំងចំពោះពាក្យទាំងអស់នេះ។
"បងនឹងនាងធ្លាប់មានកូនជាមួយគ្នា ប៉ុន្តែកូននោះក៏រលូតបាត៎ហើយ"
"អ្ហឺ?ពិតឬ?" គេជ្រួញចិញ្ចើមឆ្ងល់ទៀតហើយចុះហេតុអ្វីក៏កូននោះរលូតបាន តើមានរឿងអ្វីនៅពីក្រោយទៀតឬ?
"គឺអូនជាអ្នកធ្វើឲ្យកូននោះរលូត ព្រោះអូនស្អប់វាដូច្នេះហើយកូនវាក៏អូនស្អប់" ទឹកមុខពិសពុលជ្រាបចេញមកច្បាស់តែម្តងជេជីន ដោយអ្នកស្តាប់នោះវិញក៏ងក់ក្បាលយល់ភ្លាម។
"អូនសម្លាប់កូនរបស់បង?"
"បងមិនពេញចិត្តទេដែលក្មេងនោះស្លាប់?" ស៊ូហ្គាក្រោកចេញពីលើនាងភ្លាមៗ ពេលត្រូវសង្សារសួរសំណួរបែបនេះ។
"ចិត្តបាបខ្លាំងណាស់ស្រីចង្រៃ"
"អូយ៎" ស៊ូហ្គាទាញបោចសក់នាងមកក្រោយមកទំហឹង ព្រមទាំងសម្លឹងមុខនាងដោយកែវភ្នែកចងគំនុំមានកំហឹងពេញទ្រូងចំពោះនាង។
"នាងសម្លាប់កូនយើងធ្វើអី? កូនយើងធ្វើខុសស្អីខ្លះចំពោះនាង?"
"ផាច់!" គេលើកដៃទះមុខជេជីនមួយកំផ្លៀង រួចក៏រុញនាងឲ្យដួលលើការ៉ូដូចគ្នា នេះតើកើតអ្វីឡើងនាងមិនយល់ទេ គេនៅល្អជាមួយនាងសុខៗសោះក៏ក្លាយជាបែបនេះ ឬក៏អស់ជាតិថ្នាំនៅក្នុងខ្លួនហើយឬ?
"បងកើតអីយ៉ុន"
"កើតអីអ៊ីចឹងឬ?ឆាប់មកនេះឲ្យលឿន"
"អ្អាយ៎!លែងៗ" ស៊ូហ្គាចាប់អូសនាងចូលក្នុងបន្ទប់ទឹក ដោយបើកទឹកបង្ហូរដាក់នាង ព្រមទាំងបាញ់ដាក់នាងដូចគ្នា។
"នាងសម្លាប់កូនយើង អ៊ីចឹងស្លាប់ទៅជាមួយកូនយើងដែរទៅ"
"អត់ទេ!អ្ហឹក" គេដោះខ្សឺក្រវ៉ាត់ចេញពីចង្កេះដោយលើកយារឡើងវ័ណ្ឌនាងឆ្វាប់។
"អូយ៎!ខ្ញុំឈឺ"
"ចុះត្រង់ដែលនាងធ្វើបាបប្រពន្ធកូនយើងវិញនោះ?"
"ឆ្វាប់ៗ"
"អ្ហឹកៗ"
"បងប្រុសប៉ុណ្ណឹងបានហើយ" ជុងហ្គុកចូលមកចាប់ទាញបងប្រុសចេញ ព្រមទាំងយកខ្សែក្រវ៉ាត់មកកាន់មិនឲ្យទៅបងប្រុសវិញឡើយ។
"ឯងកុំមកចេះដឹងនៅតែមើលប្រពន្ធយើងឲ្យល្អបានហើយ"
"យ៉ុន" ស៊ូហ្គាស្រែកគំហកដាក់ប្អូន ខាំធ្មេញចង់ចូលទៅច្របាច់កជេជីនឲ្យស្លាប់ក្នុងកណ្តាប់ដៃរបស់ខ្លួន ប៉ុន្តែពេលបានឮសំឡេងហ្គាមីត គេក៏ផ្លាស់ប្តូរឥិយាបថយ៉ាងលឿន ចេញពីក្នុងបន្ទប់ទឹកសំដៅទៅរកនាងវិញ។
"តោះយើងទៅវិញហ្ន៎"
"មុននេះបងធ្វើស្អីខ្លះ?អូនដូចបានឮសំឡេងមនុស្សយំ" ខណៈពេលនោះផងដែរ ជុងហ្គុកក៏យកកន្សែងមករុំមាត់ជេជីន មិនឲ្យបង្កជាសំឡេងឮដល់ហ្គាមីតទៀតឡើយ បងប្អូនគេនេះសហការណ៍នេះបានល្អណាស់ រៀបចំផែនការចាប់ចោរដោយមិនចំណាយដើមទុនជាដុំកំភួនសោះ។
"គ្មានទេ!នាងស្តាប់ច្រឡំទេដឹង ត្រចៀកនឹងគួរតែទៅដូរចេញ"
"ដូរឡប់ស្អី! អូនឃ្លានហើយ នៅជាមួយជុងហ្គុក គេបង្អត់បាយអូនណាស់"
"ចឹងហើយទើបអាប្អូនខ្ញុំគ្មានសង្សារ មិនចេះយកចិត្តស្រីស្អាតសោះ" ស៊ូហ្គាធ្វើសញ្ញាដាក់ប្អូនរួចក៏នាំប្រពន្ធចេញពីក្នុងបន្ទប់សណ្ឋាគារមួយនេះ គេជួលរៀបគម្រោងចាប់ជេជីនឲ្យសារភាពពីរឿងកាលពីមួយខែមុនតែប៉ុណ្ណោះ ព្រោះតែគេមិនច្បាស់ថាហ្គាមីតភ័ន្តច្រឡំឬក៏អ្វីឡើយ ប៉ុន្តែពេលនេះគឺគេច្បាស់100%។