លោកដុកទ័រនឹងក្រុមការងារងាកសម្លឹងមើលមុខគ្នាភ្លឹះៗ ហើយក៏សុំចូលខ្លួនមកពិនិត្យឲ្យនាងម្តងទៀត។
"ចាំខ្ញុំពិនិត្យម្តងទៀត កុំអាលភ័យអីណា៎ស្ងប់ចិត្តៗ"លោកដុកទ័រពិនិត្យមកលើនាងម្តងទៀត ដោយឆ្លុះមើលត្រង់ភ្នែករបស់នាងបានមួយសន្ទុះហើយក៏ទម្លាក់ទឹមុខចុះ ដកដង្ហើមធំ។
"នាងបាត់បង់ការមើលឃើញ"
"បាន-បានន័យថាម៉េច?ប្អូនខ្ញុំកើតអី?" ជីមីនចាប់ផ្តើមស្លេកមុខពេលឮដូច្នេះចេញពីមាត់ដុកទ័រ។
"នាងត្រូវពិការភ្នែកចាប់ពីពេលនេះតទៅអ្វីក៏មើលលែងឃើញទៀតដែរ"
"មិនពិត!មិនពិតទេ ខ្ញុំមិនខ្វាក់ទេខ្ញុំមិនបានមើលមិនឃើញលោកគ្រូពេទ្យកុហក"ហ្គាមីតស្រាប់តែស្រែកយំចំទាលយកៗដោយលើកដៃមកបោចសក់ខ្លួនឯងដូចមនុស្សមានសតិមិនគ្រប់អ៊ីចឹង។
"មីតស្ងប់អារម្មណ៍ មីត"
"លែងខ្ញុំទៅ ខ្ញុំមិនមែនដូចគេនិយាយទេ ខ្ញុំមិនខ្វាក់ទេ"ស៊ូហ្គាចូលមកឱបលួងលោមនាង ដែលនាងគិតតែពីស្រែកយំរើបម្រះរហូតដល់ដាច់ម្ជុលសេរ៉ូមចេញពីកដៃ ឈាមក៏ជ្រាបហូរចេញមកក្រហមឆ្អិនឆ្អៅ។
"មិនពិតទេខ្ញុំមិនបានខ្វាក់ បងប្រុស បងប្រុស!អ្ហឹកៗ" នាងយំស្រែកហៅរកបងប្រុស ដោយលើកដៃរុញអ្នកដែលជាប្តីចេញពីខ្លួន ជីមីនស្រក់ទឹកភ្នែកម៉ាត់ៗពេលប្អូនស្ថិតនៅក្នុងសភាពបែបនេះ គេដើរមករកប្អូនព្រមទាំងឱបប្អូនដោយរកអ្វីស្រដីលែងចេញ ត្រឹមតែសម្រក់ទឹកភ្នែកស្រក់មកលើក្បាលប្អូន។
•••
ព្រឹកក៏ដូចយប់ យប់ក៏មិនដឹងពេលណាភ្លឺ ទោះជាមេឃភ្លឺព្រះអាទិត្យរះក៏នាងមិនដឹងដែរ។ នាងអង្គុយឱបក្បាលជង្គង់ស្រក់ទឹកភ្នែកច្រោកៗ បន្ទាប់ពីបានដឹងថាខ្លួនឯងត្រូវរស់នៅក្នុងសភាពបែបនេះអស់មួយជីវិត តើអ្នកណាដែលមកផ្តល់គ្រាប់ភ្នែកបរិច្ចាគឲ្យនាងនោះ មិនមានអ្នកហ៊ានឡើយ។
"តឹប"
"អ្នកណា?" ឮសំឡេងសម្រឹបជើងដើរចូលមកភ្លាម នាងស្រែកសួរយ៉ាងលឿន កែវភ្នែកថ្លាយង់របស់នាងមិនបានរំកិលងាករេទៅណាឡើយ ព្រោះនាងមើលអ្វីក៏លែងឃើញដែរ។
"គឺបង!បងទិញបបរមកឲ្យអូនញ៉ាំ" ដឹងច្បាស់ដឹងកន្លើតគ្រាន់តែស្តាប់សំឡេងនេះ នាងចាប់ផ្តើមចិត្តក្តៅឆេវឆាវឡើងមកពិតមែនបន្ទាប់ពីវត្តមានគេនៅទីនេះ។
"មកធ្វើអី?ខ្ញុំក្លាយជាមនុស្សខ្វាក់ហើយ លោកមករកអីទៀត?មកសើចចម្អកឲ្យខ្ញុំមែនទេ?ខ្ញុំខ្វាក់មើលអ្វីក៏លែងឃើញលោកពេញចិត្តហើយមែនទេ?" ស៊ូហ្គាមិនបានឆ្លើយតបអ្វីទៅកាន់នាងវិញឡើយ គេយកបបរមកចាក់ចូលក្នុងចាន រួចក៏យកស្លាបព្រាបកូរថ្នមៗព្រមទាំងផ្លុំដួសមកបញ្ចុកនាង។
"ញ៉ាំទៅទាន់នៅក្តៅៗបបរនេះបងឈរតម្រង់ជួរចាំទិញផងណា៎"
"ប្រា៎វវវ"
"អូយ៎" នាងគ្រវាសដៃមួយទំហឹងរុញទាំងគេនឹងបបរឲ្យចេញឆ្ងាយពីនាង ភាគរយនៃបបរខ្លះទៀតក៏ខ្ទាតមកលើដៃនាងដូចគ្នា ទាំងដែលវាកំពុងតែក្តៅហ៊ុយៗទៀត។
"មីត!ក្តៅទេ?ចាំបងយកអីមកជូតចេញ" គេត្រូវបបរកំពប់លើប៉ុណ្ណឹងហើយ បែរជាមកអើពើនឹងបបរដែលកំពប់លើដៃនាងបន្តិចទៅវិញ មិនបានខ្វល់ពីខ្លួនឯងឡើយ។
"ថយចេញទៅឲ្យឆ្ងាយពីខ្ញុំទៅ" នាងស្រែក នាងដេញ នាងវាយ នាងខ្ញាំ ក៏គេមិនបានរាថយនឹងចង់ចេញពីនាងឡើយ សភាពរបស់នាងធ្វើឲ្យគេកាន់តែអាណិតលើសថើម។
"មីត"
"ថយ!ទៅណាក៏ទៅឲ្យបាត់ៗចុះ"
"អូនឈប់ស្រឡាញ់បងហើយមែនទេ?" ស្របពេលត្រូវនាងដេញខ្លាំងពេក ទើបគេដាច់ចិត្តសួរដូច្នេះ នាងក៏នៅស្ងៀមលែងវាយដំគេទៀត ប៉ុន្តែក៏ឆ្លើយមិនចេញ។
"ឈប់ស្រឡាញ់បងហើយមែន? អូន"
"មនុស្សខ្វាក់ដូចខ្ញុំមានសិទ្ធិនឹងទៅស្រឡាញ់លោកដែរមែនទេ?គ្រាន់តែពេលខ្ញុំនៅល្អជាលោកមិនព្រមទទួលក្តីស្រឡាញ់ពីខ្ញុំផង ចុះទម្រាំតែពេលនេះខ្ញុំខ្វាក់ទៀត"នាងធ្វើអ្វីមិនបានពិតមែន នាងគ្មានសិទ្ធិនឹងទាមទារការស្រឡាញ់ពីគេដូចមុនឡើយ នាងមិនស័ក្តិសមនោះទេ។
"កុំអាណិតខ្ញុំអី ខ្ញុំមិនត្រូវការទេវាគួរឲ្យសង្វេគខ្លាំងណាស់ហើយត្រូវទេ? បើអាចពួកយើងបញ្ចប់វាទៅ ខ្ញុំគ្រប់គ្រាន់នឹងវាហើយ ខ្ញុំឆ្អែតចិត្តចំពោះលោកខ្លាំងណាស់"
"វាទើបតែចាប់ផ្តើមឲ្យបងបញ្ចប់បងធ្វើមិនបាន"ត្រូវហើយគឺបតែចាប់ផ្តើម ព្រោះគេទើបតែយល់ថាជីវិតដែលឯកាមួយនេះគឺកើតឡើងពេលដែលគ្មាននាងនៅក្បែរខ្លួន។
"ឆ្អែតបាយគង់នឹកឃើញឃ្លានវិញ ប៉ុន្តែខ្ញុំឆ្អែតចិត្តគឺវាមិនងាយនឹងបំភ្លេចបានឡើយ"នៅថ្ងៃនោះនាងចងចាំបានច្បាស់ណាស់មិនងាយនឹងបំភ្លេចបានឡើយ គេសុខចិត្តចោលនាងដើម្បីអ្នកគ្រូជេជីនម្នាក់នោះ។
"បើអាចបងសុខចិត្តឈឺជំនួសអូន" នាយលើកដៃក្រសោបមុខនាង ព្រមទាំងយកច្រមុះរបស់គេមកជល់នឹងច្រមុះរបស់នាង ទឹកភ្នែកនាងស្រក់តក់ៗលើចុងច្រមុះគេ ព្រោះការឈឺចាប់។
"ហួសពេលហើយ" ចិញ្ចៀនរៀបការនាងដោះចេញហុចឲ្យគេវិញ សង្ឃឹមថានាងនឹងឆាប់ភ្លេចរឿងរ៉ាងអាក្រក់ៗជូរចត់បែបនេះឲ្យអស់ផងចុះ ទោះមិនអាចធ្វើឲ្យគេស្រឡាញ់ ក៏សុំត្រឹមអាចស្រឡាញ់គេដោយកប់ជ្រៅនៅក្នុងបេះដូងបែបនេះរហូតទៅ!
