ភាគ៤:DADDY ហ្អ៎!ថាឲ្យមីតចឹង ប្រយ័ត្នយប់ហ្នឹងអត់ឲ្យគេងឱប មិនឲ្យយកកូនឥឡូវហើយ

1K 48 0
                                        

ភាគ៤:DADDY ហ្អ៎!ថាឲ្យមីតចឹង ប្រយ័ត្នយប់ហ្នឹងអត់ឲ្យគេងឱប មិនឲ្យយកកូនឥឡូវហើយ

គិតហើយថារវាងពួកគេទាំងគឺមិនអាចមានក្តីស្រឡាញ់នោះទេ គឺមានតែអារម្មណ៍ធុញទ្រាន់ជាមួយនឹងគ្នាតែប៉ុណ្ណោះឯង ខណៈពេលនេះផងដែរ ពួកគេបានធ្វើដំណើរត្រលប់ទៅផ្ទះវិញហើយ ស្របពេលជូននាងមកដល់មុខផ្ទះ ដោយគេមិនចង់ចុះពីឡានបន្តិចណាឡើយ ប៉ុន្តែនាងល្អិតជើងល្អនេះ បបួលនិយាយឲ្យតែគេមួម៉ៅក្តៅថ្លើម។
"លោកមិនគិតចុះពីឡាន ចូលទៅរាក់ទាក់លោកតាខ្លះទេ? លោកចៅប្រសា" ស៊ូហ្គាគ្រវីក្បាលចង់ថយឡានទៅវិញ នឹងអាលបានផុតៗពីមុខនាង ធុញថប់ស្អិតក្នុងទ្រូងមិនស្ទើរនោះទេ និយាយតាមត្រង់។
"លោកខ្ញុំឃើញត្រប់វៀច" ហៅបបួលឲ្យចូលក្នុងមិនព្រមចូលមែនទេ ល្អនាងនិយាយដៀមដាមឲ្យណាណីតែម្តង ឲ្យតែលេងឫកពាឆ្មើងឆ្មៃអ៊ីចឹងដាក់នាង។
"ផ្តេសផ្តាស!វៀចក្បាលនាងអី នៅត្រង់សោះ" ស៊ូហ្គាប្រកែកទាំងក្តាប់មាត់សម្លក់មុខនាង ស្រីម្នាក់នេះលេងគេមែនទែនហើយ ចំជាគួរឲ្យខឹងពិតណាស់។
"តែវាវៀចមែន លោកដែលឃើញផ្លែត្រប់វាត្រង់ភ្លឹងមែន?យីតាប៉ិនេះ" នាងលានអណ្តាតឌឺ ដោយដាក់មេផាយរត់ប្រុចយកតែម្តង ពេលឃើញគេបម្រុងនឹងចុះពីឡានចង់មកចាប់នាងញិចដូចចៃនៅក្នុងពេលនេះ។
"ចំជាក្បាលខូចមែនក្មេងម្នាក់នេះ" គេគ្រវីក្បាលហួសចិត្តនឹងស្រីជើងល្អដូចជានាងម៉្លេះទេ ពូកែតែរករឿងឲ្យគេខឹងមួម៉ៅដាក់បានគ្រប់ពេល មិនទាន់រៀបការផងប៉ុណ្ណឹងទៅហើយ ចុះទ្រាំតែរៀបការរួចរស់នៅជាមួយគ្នាទៀតនោះ។
•••
១សប្តាហ៍ក្រោយមក...
ខណៈពេលនេះផងដែរ ស្រីជើងល្អដែលចូលចិត្តតែរករឿងរំខានឲ្យគូដណ្តឹងមួម៉ៅឆេះឆួល កំពុងតែឈរជ្រួញចិញ្ចើមពេលសម្លឹងឃើញគូដណ្តឹងរបស់នាង អង្គុយញ៉ាំបាយជាមួយមនុស្សស្រីតែពីរនាក់។
"ហ៊ានក្បត់ខ្ញុំផង" នាងខាំបបូរមាត់មួម៉ៅ ដើរសំដៅចូលទៅរកពួកគេ ដែលកំពុងតែញ៉ាំបាយជាមួយគ្នា ទឹកមុខរបស់នាងញញឹមញញែមដូចមនុស្សកំពុងតែមានកលល្បិចអ៊ីចឹង។
"DADDY យ៉ុន" នាងស្រែកហៅគេពីចម្ងាយយ៉ាងរលួយយកតែម្តង ស្របពេលនឹងគេក៏ងាកមកមើលដូចគ្នា ព្រមទាំងធ្វើមុខឆ្ងល់ៗចំពោះនាងនឹងការហៅគេអម្បាញ់មិញ។
"DADDY មកញ៉ាំបាយជាមួយមនុស្សស្រី DADDY មិនហៅមីតមកជាមួយ DADDY ចង់ក្បត់មីតមែនទេ?DADDY ឈប់ស្រឡាញ់មីតហើយមែនទេ?ហ្អឹកៗ"
"ហ៊ី!" នាងស្រាប់តែមកអង្គុយពីលើភ្លៅរបស់គេ ដោយធ្វើឫកពាងក់ងរដាក់ ស៊ូហ្គា កំពុងតែក្រពុលមុខទៀតហើយបើតែយ៉ាងនេះ។
"មិនបាច់មកហ៊ីទេ! DADDY ឈប់ស្រឡាញ់អូនហើយមែន? អឺស!ស្អប់ណាស់ៗ"
"អ៊ូយ៎" នាងក្តាប់ដៃវាយទ្រូងគេតិចៗរបៀបចរិតស្រីស្អាតមាយារដាក់មនុស្សដែលខ្លួនស្រឡាញ់ ស៊ូហ្គាក៏ដូចចិត្តទៀតគេព្រិចភ្នែកញាប់ស្អេក ញញឹមបែបធុញថប់ ព្រមទាំងលើកម្រាមដៃមកវែកសក់នាងទៅសៀតលើគុម្គត្រចៀកថ្នមៗ។
"DADDY ឯណាដែលដាច់ចិត្តក្បត់នឹងក្មេងដែលគួរឲ្យស្រឡាញ់ដូចមីត មីត កើតនោះ ហ្អឺក!DADDY ស្រឡាញ់តែមីតមីត សឺត" ហ្គាមីតរឹងខ្លួនស្តូកពេលត្រូវគេឱនមកថើបថ្ពាល់នាងមួយដង្ហើមយ៉ាងយូរ នេះគិតខុសឬត្រូវដែលរករឿងគេដូច្នេះ ដូចនាំភាពអន្តររាយដាក់ខ្លួន។
"គឺថា...អ្នកទាំងពីរ?"អ្នកដែលអង្គុយរួមតុញ៉ាំបាយជាមួយគេមុននេះក៏បានបន្លឺសំឡេងសួរ ហ្គាមីតគ្រាន់តែឮភ្លាមងាកខ្វាច់បែរទៅមើលម្ចាស់សំឡេង។
"ជាគូដណ្តឹងនឹងគ្នា ហើយពួកយើងបានដេកជាមួយគ្នារួចហើយ ទំហំលើក្រោមរបស់គាត់ខ្ញុំដឹងទាំងអស់ ហៀរដៃណាស់យល់ឬអត់? នេះណា៎ អូយ៎ស្រៀវ" ស៊ូហ្គា ទល់អណ្តាតមកថ្ពាល់ខាងឆ្វេង ងក់ក្បាលតិចៗនឹងសម្តីរបស់នាង នេះមានបំណងចង់មករករឿងគេច្បាស់ខ្លាំងណាស់ក្មេងចម្កួតម្នាក់នេះ ចាំមើលណា៎គេនឹងធ្វើឲ្យនាងដឹងដៃវិញម្តងហើយ ចង់មកធ្វើបាបគេផង។
"ត្រូវហើយ DADDY ក៏ដឹងទំហំមីតដែរ តូចណាស់ DADDY សឹងតែមិនជឿផងថាមីតជាមនុស្សស្រីនឹងគេដែរ" ហ្គាមីតឱនសម្លឹងមើលដើមទ្រូងខ្លួនឯងតាមភ្នែកគេសម្លឹងនោះ នាងក្តាប់ដៃយ៉ាងណែនគក់ទ្រូងគេឌឹប បណ្តាលឲ្យគេចុកដល់ថ្នាក់ខាំបបូរមាត់ទៀតនៀក។
"ស៊ីបាយឬស៊ីអាពីរហ្នឹង?" នាងនិយាយខ្សឹបទាំងកំពុងខឹង គេវិញក៏បានស្តាប់ឮពីអ្វីដែលនាងកំពុងតែនិយាយនេះដូចគ្នា ដោយសមចិត្តបំផុត។
" លោកលាក់បាំងបានល្អណាស់ រឿងមានគូដណ្តឹងនេះ"
" មកពីគូដណ្តឹងមុខដូចកណ្តុរប្រមេះទើបមិនចង់ណែនាំឲ្យអ្នកណាស្គាល់"
"អ្អាយ៎! DADDY ហ្អ៎!ថាឲ្យមីតចឹង ប្រយ័ត្នយប់ហ្នឹងអត់ឲ្យគេងឱប មិនឲ្យយកកូនឥឡូវហើយ" នាងធ្វើឫកម្ញ៉ិកម៉្ញក់ដាក់គេ និយាយពីរឿងនេះដោយមិនដឹងឡើយថាមានអ្នកណាមកស្តាប់ឮខ្លះ តែឆ្ងល់ហេតុអ្វីក៏គេញញឹមយ៉ាងកំហូចដូច្នេះទៅវិញ។
" លោកញញឹមអី?"
"អ្ហឹម!សឺត"
"នែ៎!ឈប់ភ្លាម"
"បងប្រុស" ហ្គាមីតភ្ញាក់ព្រើតពេលឮសំឡេងបងប្រុសរបស់នាងបែបនេះ ហើយអ៊ីចឹងគេបានស្តាប់ឮអស់ហើយមែនទេមុននេះ?
" ថើបស្អី? យកកូនស្អី? នេះមានស្អីៗនឹងគ្នារួចហើយមែនទេ?"
"បងមីន"
"អឺ" ស៊ូហ្គាឆ្លើយដោយក្រោកឈរបីគូដណ្តឹងនៅក្នុងដៃឌឺបងប្រុសរបស់គេ វាយចិញ្ចើមផ្លោតៗតែម្តងហើយលោក។
" មីន យ៉ុនហ្គី"
" ផាក ជីមីន! អ៎!មិនមែនទេ គឺបងថ្លៃ"

ស្អប់ជំពប់លើ(រដូវកាលទី១)Donde viven las historias. Descúbrelo ahora