39:ហេតុអ្វីក៏ងងឹតបែបនេះ?

470 22 0
                                    

ហ្គាមីតថយក្រោយម្តងមួយជំហានៗ រួមជាមួយហ្នឹងទឹកនេត្រាដែលស្រក់ជ្រែកផែនថ្ពាល់ នាងបែរខ្នងដើរចេញពោពេញដោយភាពអាម៉ាស់ខំស្រឡាញ់គេស្មោះអស់ពីចិត្តថ្លើម ប៉ុន្តែគេហាក់បីគ្មានក្តីស្នេហាចំពោះនាងបន្តិចសោះ។
"អ្ហឹកៗ"ដំបូងៗគឺវាឈឺបែបនេះមែនទេ?យំខ្សឹកខ្សួលថ្នាក់នេះផងឬ?នាងអន់ដល់ម្លឹង?យំព្រោះតែប្រុសសាវ៉ាដូចជាគេ។
"មីត" សំឡេងគេមែនទេ?គេហៅឈ្មោះនាងឬ? នាងបែរយឺតៗសម្លឹងមកក្រោយដោយភាពត្រេកអរ គិតថាគេនឹងមករកនាងវិញ ក៏ប៉ុន្តែ...នាងត្រូវខកចិត្តជាខ្លាំង ពេលបែរមកហើយឃើញគេជាមួយនឹងអ្នកគ្រូរបស់នាងតោងដៃគេស្អិតដល់ថ្នាក់នេះ ទឹកមុខមនុស្សចាញ់ប្រៀបគេ ទឹកមុខមនុស្សអស់ជំនឿលើរឿងគ្រប់យ៉ាង។
"ត្រលប់ទៅវិញប្រយ័ត្នប្រយែងផង បងជូនជេជីនទៅទិញអីវ៉ាន់បន្តិច" និយាយរួចគេក៏បែរខ្នងដាក់នាងវិញ ដោយនាំសង្សារទៅរកឡាន ដោយមិនបានខ្វល់ពីប្រពន្ធរបស់ខ្លួនឡើយ។
"មាំង!!!"
"ប្រា៎វវវ" នាងស្លុតចិត្តចំពោះទង្វើររបស់ប្តីខ្លាំងពេក ដោយបម្រុងឆ្លងថ្នល់ទៅកាន់ទីម្ខាងទៀត ប៉ុន្តែមិនបានប្រយ័ត្នមើលមុខមើលក្រោយ ក៏ត្រូវឡានពណ៌ខ្មៅមួយគ្រឿងបើកមកបុកខ្ទាតមួយទំហឹងឡើងលើ ស្នូរសំឡេងនៃការធ្លាក់របស់នាងក៏ឮដូចត្រូវគេចាប់បោកអ៊ីចឹង។
"ហ្គាមីត!!!!!!!!"
•••
ទឺតៗ!!!
ស្នូរនៃចង្វាក់បេះដូង លាន់ឮឥតដាច់សូរក្រុមគ្រូពេទ្យធ្វើការញាប់ដៃញាប់ជើងដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលដេកសន្លប់ស្តូកស្តឹងនៅលើគ្រែឈាមហូរសឹងតែដាបលើរាងកាយ។
ក្រុមគ្រួសារជនរងគ្រោះពោពេញទៅដោយទុក្ខសោកស្របពេលរងចាំនៅខាងក្រៅបន្ទប់។
•••
ពីនាទីក្លាយជាទៅជាម៉ោងប្តូរពីម៉ោងក្លាយទៅជាថ្ងៃ អស់រយះពេលជាច្រើនថ្ងៃកន្លងទៅហើយ ប៉ុន្តែសភាពរបស់ហ្គាមីតគឺនៅដដែល ដេកលើគ្រែស្តូកស្តឹងបំពាក់ទៅដោយឧបករណ៍ជំនួយរញ៉េរញ៉ៃ។
១៤ថ្ងៃនៃការសន្លប់បាត់បង់ស្មារតីរបស់នាង ធ្វើឲ្យគ្រប់គ្នាដេកមិនលក់បក់មិនល្ហើយ។
ស៊ូហ្គាសឹងតែអត់ដេកនោះទេ មួយយប់ៗគេនៅអង្គុយសម្លឹងមើលនាង ពេលខ្លះក៏ជូតខ្លួនឲ្យនាងអ៊ីចឹង។ ខ ណៈពេលដែលគ្រប់យ៉ាងស្ងប់ស្ងាត់បាត់សំឡេងឆ្លងឆ្លើយបែបនេះ នាយបែរជាមានអារម្មណ៍ថាឯកាខ្លាំងណាស់។
"ពេលណាអូនក្រោកមកស្តីបន្ទោសឲ្យបង ពេលណាអូន!អូន!ដឹងខ្លួនវិញ" គេនិយាយទាំងគ្មានកម្លាំងកំហែងនៅក្នុងខ្លួនចំពោះរាងកាយដែលគ្មានស្មារតីសន្លប់អស់រយះពេល១៤ថ្ងៃកន្លងមកនេះ។
"បងនឹកអូនណាស់ដឹងឬអត់?បងចង់ឲ្យអូនដឹងខ្លួនវិញ" នាយក្តាប់ដៃនឹងជាយខោខ្លួនឯងយ៉ាងណែនដោយបេះដូងក៏ចាប់ផ្តើមឈឺចាប់ខ្ទោកៗនៅក្នុងពេលនេះ។
ទេវតានៅមើលឃើញពិតជាស្តាប់ឮ ឧបករណ៍ចង្វាក់បេះដូងលោតទឺតៗចាប់ផ្តើមចេញជាខ្សែរញ៉េរញ៉ៃ ស៊ូហ្គាសម្លឹងមិនទាន់បានស្រែកអ្វីផងក្រុមគ្រូពេទ្យសម្រុកចូលមកបុកគ្នាផ្ទួនៗ ដោយរុញគេចេញពីក្នុងបន្ទប់មិនឲ្យបាននៅមើលឡើយ សកម្មភាពរបស់ពួកគេមើលទៅរហ័សរហួនខ្លាំងណាស់។
គ្រប់យ៉ាងសុទ្ធតែមានហេតុនឹងផល មានដើមចងក៏ត្រូវតែមានចុងស្រាយ ហ្គាមីតដឹងខ្លួនវិញហើយ ប៉ុន្តែហាក់បីដូចផ្ទុយស្រឡះកាលពីមុនឆ្ងាយណាស់។
"អ្នកជំងឺដឹងខ្លួនវិញចូលរួមអបអរសារផង"
"បាទ៎" ទាំងជីមីននឹងស៊ូហ្គាសុទ្ធតែត្រេកអរជាខ្លាំងចំពោះការដឹងខ្លួនឡើងវិញរបស់នាង។
"អ្នកនាងនៅមិនស្រួលអ្វីត្រង់ណាទៀតទេ?" លោកដុកទ័រសួរដោយការសង្កេតយ៉ាងម៉ត់ចត់មកលើនាង ព្រោះតែនាងសន្លប់យូរក្រែលដែរហើយស្មានតែក្លាយទៅជាមនុស្សរុក្ខជាតិហើយទេតើ។
"ហេតុអ្វីមិនបើកភ្លើង? ខ្ញុំងងឹតខ្លាំងណាស់មើលអ្វីមិនឃើញទេ" លោកដុកទ័រនឹងក្រុមការងារងាកសម្លឹងមើលមុខគ្នាភ្លឹះៗ ហើយក៏សុំចូលខ្លួនមកពិនិត្យឲ្យនាងម្តងទៀត។
"ចាំខ្ញុំពិនិត្យម្តងទៀត កុំអាលភ័យអីណា៎ស្ងប់ចិត្តៗ"លោកដុកទ័រពិនិត្យមកលើនាងម្តងទៀត ដោយឆ្លុះមើលត្រង់ភ្នែករបស់នាងបានមួយសន្ទុះហើយក៏ទម្លាក់ទឹមុខចុះ ដកដង្ហើមធំ។
"នាងបាត់បង់ការមើលឃើញ"
"បាន-បានន័យថាម៉េច?ប្អូនខ្ញុំកើតអី?" ជីមីនចាប់ផ្តើមស្លេកមុខពេលឮដូច្នេះចេញពីមាត់ដុកទ័រ។
"នាងត្រូវពិការភ្នែកចាប់ពីពេលនេះតទៅអ្វីក៏មើលលែងឃើញទៀតដែរ"
"មិនពិត!មិនពិតទេ ខ្ញុំមិនខ្វាក់ទេខ្ញុំមិនបានមើលមិនឃើញលោកគ្រូពេទ្យកុហក"ហ្គាមីតស្រាប់តែស្រែកយំចំទាលយកៗដោយលើកដៃមកបោចសក់ខ្លួនឯងដូចមនុស្សមានសតិមិនគ្រប់អ៊ីចឹង។
"មីតស្ងប់អារម្មណ៍ មីត"
"លែងខ្ញុំទៅ ខ្ញុំមិនមែនដូចគេនិយាយទេ ខ្ញុំមិនខ្វាក់ទេ"ស៊ូហ្គាចូលមកឱបលួងលោមនាង ដែលនាងគិតតែពីស្រែកយំរើបម្រះរហូតដល់ដាច់ម្ជុលសេរ៉ូមចេញពីកដៃ ឈាមក៏ជ្រាបហូរចេញមកក្រហមឆ្អិនឆ្អៅ។
"មិនពិតខ្ញុំមិនបានខ្វាក់ បងប្រុស បងប្រុស!អ្ហេក" នាងយំស្រែកហៅរកបងប្រុស ដោយលើកដៃរុញអ្នកដែលជាប្តីចេញពីខ្លួន ជីមីនស្រក់ទឹកភ្នែកម៉ាត់ពេលប្អូនស្ថិតនៅក្នុងសភាពបែបនេះ គេដើរមករកប្អូនព្រមទាំងឱបប្អូនដោយរកអ្វីស្រដីលែងចេញ ត្រឹមតែសម្រក់ទឹកភ្នែកស្រក់មកលើក្បាលប្អូន។
•••
ព្រឹកក៏ដូចយប់ យប់ក៏មិនដឹងពេលណាភ្លឺ ទោះជាមេឃភ្លឺព្រះអាទិត្យរះក៏នាងមិនដឹងដែរ។ នាងអង្គុយឱបក្បាលជង្គង់ស្រក់ទឹកភ្នែកច្រោកៗ បន្ទាប់ពីបានដឹងថាខ្លួនឯងត្រូវរស់នៅក្នុងសភាពបែបនេះអស់មួយជីវិត តើអ្នកណាដែលមកផ្តល់គ្រាប់ភ្នែកបរិច្ចាគឲ្យនាងនោះ ម្នមានអ្នកហ៊ានឡើយ។
"តឹប"
"អ្នកណា?" ឮសំឡេងសម្រឹបជើងដើរចូលមកភ្លាម នាងស្រែកសួរយ៉ាងលឿន កែវភ្នែកថ្លាយង់របស់នាងមិនបានរំកិលងាករេទៅណាឡើយ ព្រោះនាងមើលអ្វីក៏លែងឃើញដែរ។
"គឺបង!បងទឹកបបរមកឲ្យអូនញ៉ាំ" ដឹងច្បាស់ដឹងកន្លើតគ្នតែស្តាប់សំឡេងនេះ នាងចាប់ផ្តើមចិត្តក្តៅឆេវឆាវឡើងមកពិតមែនបន្ទាប់ពីវត្តមានគេនៅទីនេះ។
"មកធ្វើអី?ខ្ញុំក្លាយជាមនុស្សខ្វាក់ហើយ លោកមករកអីទៀត?មកសើចចម្អកឲ្យខ្ញុំមែនទេ?ខ្ញុំខ្វាក់មើលអ្វីក៏លឺងឃើញលោកពេញចិត្តហើយមែនទេ?" ស៊ូហ្គាមិនបានឆ្លើយតបអ្វីទៅកាន់នាងវិញឡើយ គេយកបបរមកចាក់ចូលក្នុងចាន រួចក៏ហកស្លាបព្រាបកូរថ្នមៗព្រមទាំងផលុំដួសមកបញ្ចុកនាង។
"ញ៉ាំទៅទាន់នៅក្តៅៗបបរនេះបងឈរតម្រង់ជួរចាំទិញផងណា៎"
"ប្រា៎វវវ"
"អូយ៎" នាងគ្រវាសដៃមួយទំហឹងរុញទាំងគេនឹងបបូរឲ្យចេញឆ្ងាយពីនាង ភាគរយនៃបបរខ្លះទៀតក៏ខ្ទាតមកលើដៃនាងដូចគ្នា ទាំងដែលវាកំពុងតែក្តៅហ៊ុយៗទៀត។
"មីត!ក្តៅទេ?ចាំបងយកអីមកជូតចេញ" គេត្រូវបបរគំពប់លើប៉ុណ្ណឹងហើយ បែរជាមកអើពើនឹងបបរដែលគំពប់លើដៃនាងបន្តិចទៅវិញ មិនបានខ្វល់ពីខ្លួនឯងឡើយ។
"ថយចេញទៅឲ្យឆ្ងាយពីខ្ញុំទៅ" នាងស្រែក នាងដេញ នាងវាយ នាងខ្ញាំ ក៏គេមិនបានរាថយនឹងចង់ចេញពីនាងឡើយ សភាពរបស់នាងធ្វើឲ្យគេកាន់តែអាណិតលើសថើម។
"មីត"
"ថយ!ទៅណាក៏ទៅឲ្យបាត់ៗចុះ"
"អូនឈប់ស្រឡាញ់បងហើយមែនទេ?" ស្របពេលត្រូវនាងដេញខ្លាំងពេក ទើបគេដាច់ចិត្តសួរដូច្នេះ នាងក៏នៅស្ងៀមលែងវាយដំគេទៀត ប៉ុន្តែក៏ឆ្លើយមិនចេញ។
"ឈប់ស្រឡាញ់បងហើយមែន? អូន"
"មនុស្សខ្វាក់ដូចខ្ញុំមានសិទ្ធិនឹងទៅស្រឡាញ់លោកដែរមែនទេ?គ្រាន់តែពេលខ្ញុំនៅល្អជាលោកមិនព្រមទទួលក្តីស្រឡាញ់ពីខ្ញុំផង ចុះទម្រាំតែពេលនេះខ្ញុំខ្វាក់ទៀត"នាងធ្វើអ្វីមិនបានពិតមែន នាងគ្មានសិទ្ធិនឹងទាមទារការស្រឡាញ់ពីគេដូចមុនឡើយ នាងមិនស័ក្តិសមនោះទេ។
"កុំអាណិតខ្ញុំអី ខ្ញុំមិនត្រូវការទេវាគួរឲ្យសង្វេគខ្លាំងណាស់ហើយត្រូវទេ? បើអាចពួកយើងបញ្ចប់វាទៅ ខ្ញុំគ្រប់គ្រាន់នឹងវាហើយ ខ្ញុំឆ្អែតចិត្តចំពោះលោកខ្លាំងណាស់"
"វាទើបតែចាប់ផ្តើមឲ្យបងបញ្ចប់បងធ្វើមិនបាន"ត្រូវហើយគឺបតែចាប់ផ្តើម ព្រោះគេទើបតែយល់ថាជីវិតដែលឯកាមួយនេះគឺកើតឡើងពេលដែលគ្មាននាងនៅក្បែរខ្លួន។
"ឆ្អែតបាយគង់នឹកឃើញឃ្លានវិញ ប៉ុន្តែខ្ញុំឆ្អែតចិត្តគឺវាមិនងាយនឹងបំភ្លេចបានឡើយ"នៅថ្ងៃនោះនាងចងចាំបានច្បាស់ណាស់មិនងាយនឹងបំភ្លេចបានឡើយ គេសុខចិត្តចោលនាងដើម្បីអ្នកគ្រូជេជីនម្នាក់នោះ។
"បើអាចបងសុខចិត្តឈឺជំនួសអូន" នាយលើកដៃក្រសោបមុខនាង ព្រមទាំងយកច្រមុះរបស់គេមកជល់នឹងច្រមុះរបស់នាង ទឹកភ្នែកនាងស្រក់តក់ៗលើចុងច្រមុះគេ ព្រោះការឈឺចាប់។
"ហួសពេលហើយ" ចិញ្ចៀនរៀបការនាងដោះចេះហុចឲ្យគេវិញ សង្ឃឹមថានាងនឹងឆាប់ភ្លេចរឿងរ៉ាងអាក្រក់ៗជូរចត់បែបនេះឲ្យអស់ផងចុះ ទោះមិនអាចធ្វើឲ្យគេស្រឡាញ់ ក៏សុំត្រឹមអាចស្រឡាញ់គេដោយកប់រៅនៅក្នុងបេះដូងបែបនេះរហូតទៅ!

ស្អប់ជំពប់លើ(រដូវកាលទី១)Nơi câu chuyện tồn tại. Hãy khám phá bây giờ