42:ព្រោះខ្ញុំខ្វាក់ទើបលោកខ្ពើមខ្ញុំ

481 18 0
                                    

ព្រោះខ្ញុំខ្វាក់ទើបលោកខ្ពើមខ្ញុំ

ស៊ូហ្គាចាប់នាងថើបមាត់ដោយមិនចង់ស្តាប់ពាក្យសម្តីដែលប្រពន្ធបម្រុងនឹងនិយាយចេញមកឡើយ ព្រោះគេបានដឹងច្បាស់ណាស់ថានាងចង់និយាយពីអី។
"អាឆ្កួត" ត្រូវប្តីថើបរួចក៏ហារមាត់ជេរឲ្យស្ងប់ក្នុងចិត្តវិញ នាងលើកដៃមកជូតមាត់ខ្លាំងៗ នៅរអើមជាមួយគេមិនទាន់បាត់ឡើយ ថ្ងៃដែលគេនឹងស្រីម្នាក់នោះថើបគ្នានៅចំពោះមុខនាង។
"ជេរបង?" នាយលើកចិញ្ចើមសួរ ទោះយ៉ាងណាក៏គេអាយុបងនាងរហូតដល់ទៅ13ឆ្នាំដែរ ក្មេងនេះចំជាឈ្លើយដូចគេកាលនៅវ័យជំទង់មែនណា៎។
"អើហើយយ៉ាងម៉េច?" យ៉ាងម៉េចអ៊ីចឹងឬ? កាន់តែចង់ឲ្យគេមួម៉ៅហើយ គេក៏ស្រាប់តែចាប់ទាញដៃរបស់នាងឲ្យមកលូកចូលក្នុងខោរបស់ខ្លួន ហ្គាមីតឡេឡឺប្រឹងទាញដៃចេញមកវិញ ទាំងមុខក្រហមងាំងព្រោះនាងប៉ះចំអាវុធសម្ងាត់របស់គេ វាថែមទាំងក្តៅទាំងធំ។
"អូយ៎!នេះអូនលូកដៃចូលក្នុងខោបងផង?" ឆ្កួតទៀតហើយ មកធ្វើជាស្រែកឡូឡាដូចជាត្រូវនាងលូកលាន់គេដោយចិត្តឯងអ៊ីចឹង។
"លោកឯងនិយាយឆ្កួតស្អី?លោកជាអ្នកទាញដៃខ្ញុំឲ្យទៅលូកចូលក្នុងខោលោកខ្លួនឯងសោះ ឥឡូវមកធ្វើជាស្រែកឡូឡាស្អី គួរឲ្យខ្ពើម អ៊ែក!ស្អុយដៃងាប់ហើយ"ហ្គាមីតធ្វើមុខស្អុយៗ ព្រមទាំងក្តាប់ដៃយ៉ាងណែន អាក្រក់ឫកណាស់ ចាស់ហើយនៅមកធ្វើចរិតដូចក្មេងទៅកើតដែរ។
"ហិតទៅក្រអូបណាស់"
"អត់ទេ!" គេទាញដៃយកដាក់ចំច្រមុះនាង ឲ្យនាងហិត នាងក៏ប្រឹងរុញចេញមិនចង់ហិតហួយស្អីអ្វីទាំងអស់នឹង។
•••
ភ្នែកដែលធ្លាប់តែមើលឃើញ ប្រែជាងងឹតសូន្យឈឹង ខ្មៅងងឹតអួអ័ព្ទប្រៀបដូចជាទីក្រុងគ្មានមេឃ ខណៈដែលនាងកំពុងអង្គុយនៅលើគ្រែគិតពីខ្សែជីវិតរឿងដែលនាងត្រូវចួបក្នុងរយះពេលកន្លងមកនេះ នាងក៏ហូរទឹកភ្នែកមកដោយមិនមានបំណងនឹងចង់ឲ្យវាហូរស្រក់មកឡើយ។
ក្មេងស្រីដែលមិនទាន់គ្រប់អាយុដូចជានាងមិនសមនឹងរស់នៅឲ្យពិបាកដល់អ្នកណាទៀតទេ ស្របពេលដែលនៅម្នាក់ឯងនាងបែរជាមានគំនិតគិតផ្តេសផ្តាសជាច្រើនឡើងមក ។
នាងទម្លាក់ជើងចុះមួយៗមកលើឥដ្ឋ ដោយជើងទទេជាន់ផ្ទាល់លើឥដ្ឋបែបនេះវាពិតជាត្រជាក់ខ្លាំងណាស់ នាងដើរសន្សឹមៗដោយភាពងងឹតរបស់នាងមករកទ្វារ ដៃនាងលើកឡើងក៏ប៉ះតែខ្យល់។
"បុ័ង" នាងដើរមកដល់មាត់ទ្វារក៏បុកផាំងចំកណ្តាលថ្ងាស តែក៏ដឹងថានេះជាទ្វារហើយទើបលើកដៃទាញបើកបានសម្រេច ដោយដើរចេញពីក្នុងបន្ទប់ក៏ឮសំឡេងនៃមនុស្សគ្រប់គ្នាត្រហឹងត្រចៀកតែម្តង បែរទៅខាងណាក៏ឮ សំឡេងយំសោក សំឡេងរន្ធត់ ស្រែកពេញទាំងហ្នឹង។
ធ្វើឲ្យនាងចាប់ផ្តើមលើកដៃមកខ្ទប់ត្រចៀកខ្លួនឯងវិលវល់នៅតែមួយកន្លែង។
"អូយ៎"
"សុំទោសៗនាងមិនអីទេ?" ហ្គាមីតគ្រវីក្បាលទាំងទឹកភ្នែកកំពុងហូរ ពេលត្រូវគេរុញគ្រែអ្នករបួសមកប៉ះឲ្យនាងដួលអុកគូទភ្លាមៗ។
នាងខំប្រឹងក្រោកឈរដោយខ្លួនឯងហើយ ក៏ប៉ុន្តែក្រោកមិនរួច អ្នកដែលរុញគ្រែអ្នកជំងឺប៉ះនាងមុននេះក៏ទៅបាត់មិនមកជួយលើកនាងទៀត។
"អ្ហឹក!ឈឺ" សំឡេងយំខ្សឹកខ្សួលរបស់នាង ដោយសារតែដៃនាងត្រូវជាន់ដោយជើងនរណាម្នាក់មួយទំហឹង មិនត្រឹមតែជាន់ឡើងគឺនៅឈ្លីលើម្រាមដៃរបស់នាងទៀត។
"ប៉ុណ្ណឹងបានហើយ ខ្ញុំឈឺ!" នាងហូរទឹកភ្នែករហេមរហាមប្រឹងដកដៃចេញពីជើងម្នាក់នោះ នេះមិនអាណិតអាសូរដល់រូបនាងបន្តិចខ្លះទេឬទើបធ្វើដូច្នេះដាក់នាងទៅរួច។
"ឯងឈឺមែនទេ?"
"អ្នកគ្រូ" ឮតែសំឡេងនាងស្គាល់ច្បាស់តែម្តង ជេជីនអង្គុយចោងហោងឱនចុះមកក្បែរនាង ទាំងមិនបានដកជើងចេញលើម្រាមដៃនាងឡើយ ព្រមទាំងឱនមកខ្សឹបដាក់ត្រចៀកនាងឲ្យឈឺរបួសស្នាមកាន់តែខ្លាំង។
"ឯងក្លាយជាមនុស្សខ្វាក់អ៊ីចឹងទេតើទើបគេទៅរកយើង ពួកយើងបានដេកជាមួយគ្នារួចហើយ ព្រោះតែគេមិនចង់ប៉ះពាល់មនុស្សខ្វាក់ដូចជាឯងនេះ" ហ្គាមីតគ្រវីក្បាលមិនជឿនឹងសម្តីដែលអ្នកគ្រូបាននិយាយនោះឡើយ ទោះរាងក្រហាយក្នុងទ្រូងក៏ដោយ។
"មិនពិតទេ!យ៉ុនហ្គីមិនមែនបែបនេះអ្នកគ្រូកុហកខ្ញុំ"
"ជារឿងពិតឯងខ្វាក់ទោះជាយើងមានរូបភាពឲ្យឯងមើលក៏ឯងមើលមិនឃើញដែរ" ជេជីនខាំធ្មេញនិយាយឌឺដងចុកៗមកកាន់នាង ដែលកំពុងតែវេទនានៅក្នុងខ្លួន មែនហើយក៏ព្រោះតែនាងជាមនុស្សខ្វាក់ទើបគេមិនចង់មកប៉ះពាល់លើរាងកាយនាងទៀតឡើយ នាងក៏គួរតែដឹងខ្លួនហើយ។
"អ្ហឹកៗ!អ្នកគ្រូកុហក"
"អូយ៎" ខណៈពេលនេះផងដែរ អ្នកដែលមកឃើញហេតុការណ៍នេះ គេទាញជេជីនចេញពីហ្គាមីតមួយទំហឹងព្រមទាំងលើកនាងបីក្នុងរង្វង់ដៃ។
"អ្ហឹកៗ" នាងយំរហេមរហាមអ្វីក៏លែងចង់ដឹងចង់ឮទៀតហើយ នាង​ឆ្អែតចិត្ដចំពោះគេខ្លាំងណាស់។
"ល្មមៗបានហើយនាងត្រឹមជាសង្សារគេទេ ហេតុអ្វីក៏ហ៊ានមកធ្វើដូច្នេះដាក់ប្រពន្ធគេទៅកើត"
"លោមមកចេះអី ឬក៏ស្រឡាញ់ពេញចិត្តនាងខ្វាក់ម្នាក់នេះ? តែពេលនេះលែងជាសង្សារហើយព្រោះខ្ញុំនឹងយ៉ុនហ្គីពួកយើងបានគ្នាហើយ" ជេជីនវាយចិញ្ចើមឌឺមុនចាកចេញពីពួកគេ តើក្នុងពេលដែលនាងចួបរឿងអាក្រក់ៗបែបនេះគេដែលមកអើពើទាន់ពេលដែរទេ?
"នាងមិនអីទេឬ?"
"អ្ហឹក​ៗ!លោកគិតថាខ្ញុំដូចមិនបានកើតអ្វីខ្លាំងណាស់មែនទេ?" នាងវាយទ្រូងគេឌឹបៗ ដែលចេះតែពីសួរនាំដូច្នេះ។
"ហឹម!" ជុងហ្គុកគ្រហឹមតឹងទ្រូង ដោយបីនាងសំដៅយកទៅក្នុងបន្ទប់សម្រាករបស់នាងវិញ ។
•••
មកដល់ក្នុងបន្ទប់សម្រាក គេកាន់ដៃលាបថ្នាំលើម្រាមដៃឲ្យនាង ដែលវាក្រហមច្រាលតែម្តង។
"ឈឺខ្លាំងមែនទេទើបយំ?" ហ្គាមីតតាំងតែពីគេបីយកមកដល់ក្នុងបន្ទប់ នាងយំមិនព្រមបាត់សោះ មូលហេតុព្រោះអ្វីអ្នកណាដែលអាចធ្វើឲ្យនាងយំសឹងតែខ្សោះទឹកភ្នែកដល់ថ្នាក់នេះ។
" លោកដែលត្រូវអ្នកណាបោកប្រាស់ដែរទេ?"
"ធ្លាប់"
"អ្នកណា?"
"ប៉ាមាក់ខ្ញុំ ពួកគាត់បោកខ្ញុំថានាំទៅញ៉ាំរបស់ឆ្ងាញ់ៗប៉ុន្តែបែរជាបាត់ពួកគាត់រហូតតាំងតែពីពេលនោះមក ពួកគាត់ទៅចោលខ្ញុំទុកឲ្យខ្ញុំនៅតែម្នាក់ឯងរហូតដល់ថ្ងៃមួយបានលោកតារបស់បងយ៉ុនហ្គីយកខ្ញុំទៅចិញ្ចឹម"
"ពួកគាត់បោះបង់លោកចោល?"
"ពួកគាត់ចាកលោកហើយ" ហ្គាមីតព្រិចភ្នែកញាប់ស្អេក ដោយនឹកស្មានមិនដល់ថាជីវិតពួកគេស្រដៀងគ្នាដូច្នេះទាល់តែសោះ ។
"យំប៉ុណ្ណឹងបានហើយ លែងស្អាតឥឡូវហើយ" ជុងហ្គុកលើកមេដៃមកផ្តិតទឹកភ្នែកឲ្យនាងថ្នមៗ ញញឹមទាំងសោះកក្រោះដាក់នាងនៅក្នុងពឹលនេះ។
"ខ្ញុំខ្វាក់ហើយ លោកមិនស្អប់ខ្ពើមខ្ញុំទេ?"
"ស្អប់ទៅណាបើខ្ញុំលង់ស្រឡាញ់នាងទៅហើយ"
"ស្រឡាញ់អ៊ីចឹងឬ?"
"បងប្រុស/យ៉ុនហ្គី" ស៊ូហ្គាមិនដឹងជាមកឈរពីក្រោយខ្នងតាំងពីពេលណាឡើយ គេឈរសម្លក់មកកាន់ប្អូនប្រុសក្រៅតំណក់ឈាមដោយក្រសែភ្នែកមុតស្រួច ខឹងច្រាលឈាមទៀតឥឡូវហើយ។
"បង-បង-ប្រុស"
"ចេញទៅខាងក្រៅឥឡូវនេះ" គេស្រែកគំហកខ្លាំងៗថាឲ្យប្អូន អ្នកដែលអង្គុយស្តាប់បែរជាព្រឺសម្បុរជាងអ្នកត្រូវដេញទៀត។
"បាទ៎" ជុងហ្គុកដើរចេញពីក្នុងបន្ទប់ទាំងមិនអស់ចិត្ត តែយ៉ាងណាក៏គេជាអ្នកក្រៅស្រាប់ទៅហើយ។
"ញ៉ែគ្នាជាមួយសាហាយវាឆ្ញាញ់ជាងជាមួយប្តីមែនទេ? ប្តីមកក្បែរដេញដូចឆ្កែដូចឆ្មា ត្រង់អ្នកដទៃឲ្យរលួយជាមួយវា ចិត្តគំនិតអូនដែលចាត់ទុកបងនៅក្នុងចិត្តដែរទេ?ហ្អាស៎?" គេអង្រួនស្រែកសួរនាង ធ្វើដូចនាងជាអ្នកខុសតាំងតែពីដំបូងមកម៉្លេះចំពោះគេ ដើរតួដូចត្រូវនាងក្បត់ចិត្ត។
"ប៉ុន្មានដងហើយ?"
"ប៉ុន្មានដងស្អី?"
"មកពីខ្ញុំខ្វាក់មែនទេទើបលោកទៅដេកជាមួយសង្សារលោក?ចុះហេតុអីក៏លោកមិនព្រមដាច់គ្នានឹងខ្ញុំ? សុំអង្វរលោកទៅចុះលោកដោះលែងខ្ញុំទៅ ខ្ញុំលែងចង់ដឹងឮរឿងលោកនឹងអ្នកគ្រូជេជីនទៀតហើយ ខ្ញុំក៏មានបេះដូងដែរទោះភ្នែកខ្ញុំខ្វាក់តែខ្ញុំនៅមានអារម្មណ៍នៅចេះឈឺចាប់ អ្ហឹកៗ!លោកដេកជាមួយសង្សារលោក
ចុះហេតុអ្វីក៏ខ្ញុំត្រូវខឹងលោក ហេតុអីៗ!" ស៊ូហ្គាអង្គុយស្ងៀមធ្មឹងឲ្យនាងគក់នាងវាយ គេមិនដឹងរឿងក៏ត្រូវតែខុសពិតមែនទេ? គេមិនបានធ្វើអ្វីដែលនាងបាននិយាយឡើយ គេមិនដឹងខ្យល់អីទេ។
"ខ្ញុំខ្វាក់ហើយលោកប្រាកដជាខ្ពើមរអើមខ្ញុំខ្លាំងណាស់"
"ពួកយើងមានs*xជាមួយគ្នាក្នុងពេលនេះទៅអ៊ីចឹង?"
"........."

ស្អប់ជំពប់លើ(រដូវកាលទី១)Kde žijí příběhy. Začni objevovat