ភាគ១: គ្មានចេតនាប៉ះផ្លូវថ្នល់នាងឡើយ!
រឿងឈ្លោះរឿងទាស់សម្តីគ្នាទុកចិត្តលើពីរនាក់នេះចុះ មិនដឹងថាធាតុសាំងឬក៏ភ្លើងនោះទេម្នាក់ៗ បានជាឈ្លោះសឹងតែគ្រប់ពេលឲ្យតែចួបមុខគ្នា ។
ខណៈពេលនេះផងដែរ ក៏កំពុងតែធ្វើដំណើរនៅតាមផ្លូវ ក្មេងស្រីជើងល្អវិញនៀក៎គិតតែពីថែមក្រែម បាញ់ទឹកអប់ សឹងតែឈ្លក់អ្នកនៅក្បែរខ្លួនស្លាប់ហើយ។ ស៊ូហ្គាសម្លឹងនាងសឹងតែជ្រុះគ្រាប់ភ្នែក តែប៉ុណ្ណេះឡានរបស់គេច្បាស់ជាឈ្លក់ម៉ាស៊ីនត្រូវប្តូរចោលមិនខានទេ បើនាងលេងតែម៉ាកៗនេះ។
"នែ៎!ល្មមៗបានហើយ នាងបាញ់ទឹកអប់ថែមក្រែមម្សៅម្លឹងៗ អាណាយកនាង? ខ្លួននៅក្មេងរៀនទើបថ្នាក់វិទ្យាល័យសោះ តែចេះលាបម្សៅលាបក្រែម ធ្វើដូចខ្លួនឯងជាស្រីក្រមុំវ័យ20+អ៊ីចឹង" ហ្គាមីត បែរមកសម្លឹងគេវិញ ក្រោយពីស្តាប់ឮនូវសម្តីដ៏សែនធុញទ្រាន់របស់គេ មិនដឹងជាស្អីទេរអ៊ូដូចមនុស្សចាស់សក់ស្កូវទៅកើត។
"ខ្ញុំដឹងថាខ្ញុំស្អាតហើយ លោកមិនបាច់សម្លឹងពេកទេ តិចលានគ្រាប់ភ្នែកនឹងចេញមកក្រៅ"នាងលើកម្រាមដៃចង្អុលពីរច្រលោភ្នែកគេ ធ្វើដូចជាចង់ចាក់ឲ្យធ្លុះធ្លាយពិតមែនអ៊ីចឹង។
"រាល់ថ្ងៃយកអីមកឆ្លុះ?" គេបែរមុខចេញពីនាងវិញទាំងស្អុយប៉ែ សម្លឹងទៅកាន់ដងផ្លូវវិញ បើរវល់តែឈ្លោះជាមួយនាង មិនមើលផ្លូវពិតណាស់ថាបានចូលពេទ្យសង្រ្គោះបន្ទាន់មិនខានទេ
"កញ្ចក់នឹងហើយ សួរមោភៗ" នាងនិយាយដោយភាពជឿជាក់ គ្រលាស់សក់ទៅក្រោយបន្តិច បញ្ចេញស្នាមញញឹមយ៉ាងផ្អែមដាក់គេ ព្រិចភ្នែកញាប់ស្អេកដូចត្រីក្រឹម។
"កញ្ចក់មួយណា?"
"គ្រប់កញ្ចក់ទូទាំងប្រទេស ខេត្តក្រុង" និយាយដោយបង្ខិតមុខមកក្បែរដើមដៃរបស់នាយកំលោះ គេក៏ស្រាប់តែលើកដៃម្ខាងនោះ មករុញក្បាលនាងចេញយ៉ាងលឿន ធ្វើដូចជារើសអើងនាងសម្បើមណាស់។
"អ៊ែក!ចង់ក្អួត" ទឹកមុខកាយវិការពិតៗពេកហើយ ធ្វើឲ្យនាង ចង់ក្អួតឈាមធ្លាប់តែប្រើស្នៀតនេះបោកប្រុសបាន តែមកប៉ះគេនាងបោកមិនបាន មិនឲ្យលង់សោះ។
"ហ្អេ៎ៗ!មិនទាន់បានធ្វើស្អីផងចាញ់កូនបាត់ហើយហ្អី?"
"នាងក្មេងឈ្លើយ" គេឈប់ឡានង៉ក់ បែរសម្លឹងនាង ព្រមទាំងស្រែកគំហកថាឲ្យ ធ្វើដូចជាត្រូវនាងមកលេបខាយបៀតបៀនគេអ៊ីចឹង នេះលស់ព្រលឹងនាងអស់ហើយបើតែបែបនេះច្រើនដងទៀតនោះ។
" លោកឯងកើតអី? ចាំបាច់ស្រែកទៀតហើយ" នាងតម្លើងសំឡេងច្រត់ចង្កេះខាំមាត់ក្នាញ់នឹងកំលោះមាត់ប្រហុក ក្តៅចិត្តចង់តែខាំឲ្យដាច់បបូរមាត់នឹងទេតើ។
" នាងរៀននិយាយឲ្យមានក្រមសីលធម៌ជាងនេះផងមិនបានទេ? ក្មេងទេតែសម្តីឈ្លើយ"
"មកពីលោកឈ្លើយដែរហ្នឹងទើបដឹងខ្ញុំឈ្លើយ"
"នាង!" គេលើកដៃចង្អុលមុខនាងទាំងខឹងញ័រម្រាមដៃទទ្រើក ស្របពេលនាងក៏វាយចិញ្ចើមឌឺគេមិនចុះញ៉មទាល់តែសោះ ។
"ថី?"
"នាងឆ្លើយជាមួយខ្ញុំបែបហ្នឹង?"
"ហើយល្មិច?" ល្មិចឬ? គេរុញនាងផ្តួលទៅក្រោយយ៉ាងលឿន ដោយនាយក៏ទ្រោបនៅពីលើនាង សម្លឹងដងខ្លួននាងតាំងពីក្បាលដល់ចុងជើង។
"គូដណ្តឹងមុខដូចកណ្តុរ" ហ្គាមីតឮគេដៀលខ្លួនថាមុខដូចកណ្តុរហើយនោះ ក៏ចាប់ផ្តើមចេញប្រតិកម្មខឹងឡើងដកដង្ហើមញាប់ស្អេករង្គើរឡើងមកដល់ដើមទ្រូង ធ្វើឲ្យអ្នកខ្លះប្រឹងសម្លឹងទាំងញញឹមមានកលល្បិចចំពោះនាង។
"លោកឯងពិតជាមាត់អាក្រក់ណាស់! ខ្ញុំស្អាតប៉ុណ្ណឹងដែរមកដៀលថាខ្ញុំមុខដូចសត្វកណ្តុរទៅរួច លោកឯងចង់ស្លាប់មែនទេ?"
"អ៊ូយ៎" នាងស្ទុះក្រោកទល់ក្បាលទៅគេផាំង តែការស្ទុះក្រោករបស់នាងបែបនេះ ដូចជាយកដើមទ្រូងឲ្យគេចាប់អ៊ីចឹង។ ស៊ូហ្គា ឱនសម្លឹងដៃដែលក្រសោបដើមទ្រូងរបស់នាង ទាំងលេបទឹកមាត់ក្អឹកៗ នាងវិញក៏ខឹងក្រហមមុខច្រាលតែម្តង។
"អ្អាយ៎! អារោគចិត្ត"
"អត់ទេ!ខ្ញុំគ្មានចេតនាប៉ះផ្លូវថ្នល់នាងទេ"
"អ្អាយ៎!" គេកាន់តែប្រកែកនាងក៏រឹតតែស្រែក ដល់ថ្នាក់មកជិះពីលើគេវាយតប់ឡើងរង្គើរឡាន អ្នកធ្វើដំណើរឆ្លងកាត់ច្បាស់ជាគិតថាពួកគេកំពុងតែធ្វើរឿងផ្តេសផ្តាសអីមិនខាននោះទេ។
