ភាគ៧: រៀបការឆាប់ៗនេះ!
"បង្ខិតពេលវេលារៀបការមែនទេ?" សំឡេងស្អកៗបន្លឺមកកាត់ចង្វាក់កំលោះក្រមុំឲ្យងាកទៅតាមប្រភពសំឡេង លោកតាផាក ឈរកាន់ឈើច្រត់សម្លឹងមកពួកគេ អ្នកដែលភ័យបំផុតនោះគឺ ហ្គាមីតព្រោះតែលោកតាគឺជាអ្នកដែលរៀបចំនាងឲ្យក្លាយជាគូដណ្តឹងរបស់បុរសម្នាក់នេះ ចុះបើគាត់មកទាន់ហើយស្តាប់ឮដូច្នេះតើនឹងកើតរឿងអ្វីនោះ។
"លោកតា"
"តាសួរថាពួកឯងចង់រៀបការនឹងគ្នាមុនពេលកំណត់មែនទេ?" ស៊ូហ្គាបែរសម្លឹងមើលមកនាងក្រមុំឃើញនាងធ្វើឫកពាមិនសូវជាទំនងទាល់តែសោះ បែបចង់ប្រកែកហើយមើលទៅ។
" បាទ៎" ចម្លើយដែលចេញពីមាត់របស់នាយកំលោះបណ្តាលឲ្យពីរនាក់បងប្អូននោះបែរមកសម្លឹងទាំងមានការមិនពេញចិត្តឡើយ។
"ខ្ញុំមិនរៀបការបានទេ? លោកតា" ម្នាក់ឆ្លើយផ្សេង ម្នាក់ទៀតក៏ផ្សឹង ប៉ុន្តែពាក្យរបស់នាងហាក់ធ្វើឲ្យអ្នកខ្លះមុខខ្មួរហើយ លេងមិនទុកមុខឲ្យគ្នាអ៊ីចឹងមែនទេ។
"ឯងចង់បានន័យថាម៉េច?" លោកតាដើរយឺតៗសំដៅមករកចៅស្រីពៅ នាងក៏សម្លឹងមុខដោយប្រើខ្សែភ្នែកនឹងធឹងដាក់លោកតា ព្រមទាំងតបវិញដោយគ្មានភាពស្ទាក់ស្ទើរទេ។
"ចង់បានន័យថាខ្ញុំសុំរើសជីវិតគូដោយខ្លួនឯង" ចុងប្រយោគដូចជាចុងកាំបិតចាក់ទម្លុះចិត្តអ្នកស្តាប់អ៊ីចឹង ប៉ុន្តែគេក៏ទ្រាំខាំមាត់ ក្តាប់ដៃនឹងប្រយោគដ៏គ្រោតគ្រាតរបស់នាងសម្បើមណាស់។
"បើអ៊ីចឹងឯងចេញពីផ្ទះនេះទៅ បើចង់រើសជីវិតគូដោយចិត្តឯង"
"លោកតា" ជីមីនដែលឈរស្ងៀមចាំស្តាប់លោកតារវាងនឹងប្អូនស្រីសន្ទនាគ្នាមួយសន្ទុះដែរហើយ តែគេមិនចង់លូកមាត់ព្រោះយល់ថាជារឿងប្អូនដែលប្អូនគួរតែដោះស្រាយដោយខ្លួនឯង ប៉ុន្តែបើដេញប្អូនចេញពីផ្ទះវាដូចជាហួសហេតុពេកហើយទេដឹង។
"ឯងចង់ចេញពីផ្ទះដែរមែនទេ? តាខំចិញ្ចឹមពួកឯងមកទម្រាំតែបានធំប៉ុណ្ណឹងវាមិនងាយស្រួលនោះទេ គ្រាន់តែឲ្យឯងធ្វើតាមអ្វីដែលតាត្រូវការមិនបានមែនទេ? មីត ឯងពិតជាចង់ឃើញតាដេកលើគ្រែក្រោកមិនរួចមែនទេ?"
"មិនអីទេ បើនាងមិនចង់ការកុំបង្ខំនាងអី ខ្ញុំយល់ហើយលោកតា" លោកតានិយាយចប់គេក៏ប្រញាប់ឆ្លើយមកមុននាងដូចគ្នា ដោយសម្តែងទឹកមុខស្រងូតស្រងាត់ជាទីបំផុតឃើញហើយក៏អាណិតដែរលោកអើយ។
" មីត បងមិនចង់ឃើញលោកតាត្រូវមកឈឺព្រោះតែរឿងនេះឡើយ ឯងយល់អ្វីដែលបងនិយាយទេ?" នាងមិនអាចគេចផុតទេ? ត្រូវតែរៀបការជាមួយគេ? កែវភ្នែកនាងសម្លឹងមកគ្រប់គ្នាដោយក្នុងការពិបាកសម្រេចថាគួរឬមិនគួរចំពោះរឿងនេះ។
" មិនអីទេចៅស្រី បើឯងមិនការក៏មិនអីដែរ តាលែងបង្ខំហើយឯងធ្វើអីក៏ធ្វើចុះ"
"លោកតា" សកម្មភាពលោកតាដើរចេញទាំងការខកចិត្តចំពោះចៅ ឃើញហើយតើចៅឯណាដែលអាចទំនើងតាមចិត្តខ្លួនឯងបានទៀតនោះ។
"ខ្ញុំយល់ព្រមរៀបការ កាន់តែឆាប់កាន់តែល្អ ខ្ញុំព្រមហើយ"
"គ្រាំង! " នាងស្រែកក្តែងៗតែប៉ុណ្ណឹង ក៏រត់ចូលទៅក្នុងបន្ទប់វិញបុទទ្រាំឮគ្រាំងមួយទំហឹង លោកតាងាកមកវិញសម្លឹងមើលទ្វារបន្ទប់ចៅស្រី រួចក៏បែរសម្លឹងកំលោះៗវិញ ដោយវាយចិញ្ចើមលើកមេដៃឲ្យគ្នាធ្វើព្រងើយ បើអ៊ីចឹងមុននេះជាការសម្តែងរបស់គ្រប់គ្នាទេឬ?
" ធ្វើបានល្អចៅប្រុស" លោកតាដើរមកទះស្មាអនាគតចៅប្រសាតិចៗ ស៊ូហ្គាញញឹមតបបន្តិចលោកតា តែពេលបែរមកមើលជីមីនគេក៏លើកដៃកណ្តាលឲ្យ ទាំងទឹកមុខឌឺដង ដោយលាក់គំនួចពីលោកតាផាក។
•••
