ពូមីនប្រច័ណ្ឌយ៉ុនហ្គាងមែន?
ស្នេហាដែលវាកើតឡើងដោយការផ្សំរវាងចាស់ទុំទាំងសងខាងប៉ុន្តែក៏ក្លាយជាក្តីស្រឡាញ់មួយដ៏ពិតប្រាកដ ទោះរឿងខុសឆ្គងរវាងគ្នាមានច្រើនកន្លងមកក៏ដោយនៅតែអាចអត់ឱនលើកលែងឲ្យគ្នាបានជានិច្ច ព្រោះពួកគេនៅតែត្រូវការគ្នា ត្រូវការក្តីស្រឡាញ់ដែលចាស់ទុំផ្សំផ្គុំនេះ។
ខណៈពេលនេះផងដែរ ស៊ូហ្គាកំពុងតែចម្អិនអាហាររង់ចាំកូននឹងប្អូនៗដែលថានឹងមកលេងដល់ទីនេះតែម្តង ដោយមានប្រពន្ធនៅចាំជួយដូចគ្នា។
"អាម៉ាក់ៗ" សុខៗក៏ឮសំឡេងកូនស្រីបន្លឺពីខាងក្រៅមក គ្រាន់តែនាងក្រឡេកឆាច់ កូនស្រីក៏បានរត់មកដល់ក្នុងផ្ទះបាយទៅហើយ។ យ៉ុនហ្គាងរត់មកឱបម្តាយដោយអារម្មណ៍នឹកនាព្រោះមិនដែលបែកម្តាយបែបនេះឡើយ។
"អឹប!នឹកអាម៉ាក់ណាស់" នាងឱបថើបម្តាយរួចក៏លោដៃទៅឱបឪពុក គេទទួលយកកូនស្រីពីដៃប្រពន្ធមកឱបយ៉ាងណែន ទាំងដែលមុននេះក៏កំពុងតែធ្វើម្ហូបជាប់ដៃនៅឡើយ ប៉ុន្តែក៏ត្រូវទម្លាក់ចុះព្រោះតែឱបក្រសោបកូនស្រី។
"នឹកប៉ាយ៉ុនដ៏ហើយ" នាងថើបថ្ពាល់ឪពុកឮសូរតែខ្សឺតៗ រួចក៏ត្រូវឪពុកដាក់ឲ្យអង្គុយនៅលើកៅអីនៃតុអាហារ។
"នឹកមែនឬធ្វើពុត?តាមដែលម៉ាក់ដឹងកូនដូចមិនបានយំទារមករកប៉ាម៉ាក់ទេ" កូនស្រីខ្ជឹបបបូរមាត់សម្លឹងមុខម្តាយ មិនទាមទារមករកក៏មិនបានន័យថាមិននឹកឯណាគ្រាន់តែមិនចង់មក។
"កូននឹកតា៎ម៉ាក់ នឹកណាស់នឹកធំៗទៀតផងបើមិនជឿសួរពូមីនទៅម៉ាក់" នាងល្អិតលើកដៃមកចង្អុលលោកពូដែលកំពុងតែបើកទូទឹកកកយកទឹកមកផឹក គេក៏ពេបមាត់ដាក់ក្មួយវិញព្រោះតែនាងដូចម្តាយនិយាយពិតមែន។
"បាននៅជាមួយថេយ៉ុងហើយសូម្បីតែខ្ញុំក៏នាងមិនចង់និយាយរកដែរ"
"ពូមីនកុហក ពូមីនកុហកចឹងដឹងបាបអត់?ចាស់ហើយនៅប្រឹងកុហកទៀត ពូឯងចាំមើលយ៉ុនហ្គាងឈប់លេងចូលហើយ!ហ៊ឹស" នាងឱបដៃបែរចេញ ខណៈដែរបែរមកក៏ឃើញថេយ៉ុងដើរចេញពីក្នុងផ្ទះបាយល្មម ជីមីនក៏តាមសម្លឹងមិត្តភក្តិរួចក៏ដកដង្ហើមធំ។
"និយាយចឹងមិត្តភក្តិឯងកើតអី?ស្រងូតស្រងាត់ម៉្លេះ?" ស៊ូហ្គាក៏ឆ្ងល់ប្រពន្ធកូនក៏គិតចង់នឹងសួរដែរតែក៏មិនទាន់គេឡើយ។ ជីមីនដាក់កែវទឹកចុះលើតុរួចក៏មកអង្គុយទល់មុខប្អូននឹងក្មួយស្រីដោយចាប់ផ្តើមរៀបរាប់ពីរឿងមិត្តភក្តិ។
"គេត្រូវសង្សារការចោល សង្សាររបស់គេទៅមានប្រុសថ្មីហើយក៏មកហុចធៀបឲ្យគេទៅចូលរួមទៀត ទើបខ្ញុំនាំគេមកដើរលេងឲ្យផ្អាកខូចចិត្តពីរឿងនោះខ្លះ ប៉ុន្តែមើលទៅដូចជានៅដដែល" យ៉ុនហ្គាងស្តាប់ឮហើយធ្វើភ្នែកម៉ក់ៗសម្លឹងពូមីនរបស់នាង មិននឹកស្មានថាការពិតដែលនៅពីក្រោយប្រុសស្អាតស្រងូតស្រងាត់គឺបែបនេះសោះ។
"អាណិតពូថេយ៍ដ៏ហើយសង្សារការចោល"
"ក្តឹបមនុស្សទេ!ធ្វើកុំចេះលូកមាត់បានទេ?" ពូតសម្តីមកក្មួយក៏ខាំមាត់ដាក់ ឱបដៃបែរមុខចេញពីពូ រួចក៏ចុះពីលើកៅអីទៅរកការតាបស្ពាយរបស់នាងដែលមានដាក់ម៉ាស៊ីនថតមកដែលថតរូបភ្លាមគឺចេញមកភ្លាមតែម្តង។
"យ៉ុនហ្គាងទៅណាកូន?មិនញ៉ាំអីសិនទេកូន?"
"កូនទៅលួងចិត្តសង្សារប្រុសចាស់សិនម៉ាក់"
"ហ្អា៎?" ទាំងប៉ានឹងម៉ាក់សុទ្ធតែគាំងនឹងសម្តីកូនស្រី ទើបត្រូវបែរមុខមករកអ្នកដែលនៅក្នុងហេតុការណ៍នោះវិញ។
"បងឆាប់និយាយភ្លាមមកថាមានរឿងអី?"
"គឺកូនឯងនឹងផ្តេសផ្តាសទៅចេះចង់មានសង្សារសុំស្នេហាពីថេយ៉ុងសុំធ្វើសង្សារឆ្កួតឡប់ស្អីនាងទេ" ឪពុកម្តាយគ្រវីក្បាលហួសចិត្តនឹងកូនស្រី តូចជាក្តឹបមនុស្សសោះប៉ុន្តែចេះមានាង្សារទៀត។
