មានអារម្មណ៍ថាគ្រប់យ៉ាងវាដូចជាបញ្ចប់ទៅលឿនពេកហើយ មិនថាភាពកក់ក្តៅឬក៏អារម្មណ៍ត្រេកត្រអាលនោះទេ បេះដូងលោតញាប់សឹងតែផ្ទុះចេញក្រៅ ដៃស្រឡូនម្រាមទន់ដៃទន់ល្មើយ លើកមកប៉ះផ្ទៃមុខស្វាមីថ្នមៗ ព្រោះខ្លាចគេភ្ញាក់ពីដំណេក។ នាងប្រឹងទប់ស្នាមញញឹមដែលមានចំពោះគេខ្លាំងណាស់ ដោយមិនយល់ទាល់តែសោះ ហេតុអ្វីក៏ចង់តែញញឹមឲ្យបានច្រើនពេលនៅក្បែរគេបែបនេះ។
"អូនបានខ្លួនបងហើយ" នាងនិយាយខ្សឹបៗដោយមិនដឹងទេថាអ្នកដែលនាងកំពុងតែស្ទាបអង្អែលបានស្តាប់ឮនោះ គេធ្វើពុតជាមិនទាន់ភ្ញាក់ ទាំងដែលការពិតក៏ភ្ញាក់មកតាំងពីមេឃនៅមិនទាន់ភ្លឺ ព្រះអាទិត្យមិនទាន់រះមកម៉្លេះ។
ដោយមិនទាន់ស្ងប់ចិត្ត ពេលសម្លឹងឃើញបបូរមាត់គេទំនងពេក បម្រុងឱនមកថើបជញ្ជក់ឲ្យឆ្ងាញ់មាត់ម្តង ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ម្ចាស់សាមីខ្លួនក៏បើកភ្នែកមកល្មម ទើបនាងត្រូវខ្ជឹបបបូរមាត់សម្លឹងគេភ្លឹះៗ។
"ចង់ថើបបង?"
"ហ៊ឺ" នាងគ្រវីក្បាលធ្វើដូចជាត្រូវគេចោទប្រកាន់ទាំងការពិតក៏ដូច្នេះមែនណា៎។
"មិនចង់ថើបបងទេ? បើអ៊ីចឹងទុកឲ្យបងជាអ្នកថើបអូនវិញ"
"អ្ហឹមៗ" គេឱនត្របាក់លេបយកបបូរមាត់នាង ថើបក្រញិចឈ្មុសឈ្មុលយកតែមែនទែន ក្រហមតាំងមុខមកដល់កញ្ចឹងកតែម្តង។
"អ្ហា៎" នាងរុញគេចេញបន្តិច ព្រមទាំងធ្វើមុខស្អុយ ជាហេតុនាំឲ្យនាយ តាមសម្លឹងមើលមិនហ៊ានដកក្រសែភ្នែកចេញឡើយ។
"អ្ហឹកៗ!អ្ហឹក!"ហ្គាមីតយំពេបមាត់ដាក់គេ អណ្តឺតអណ្តកយកចំណាប់អារម្មណ៍។
"យំធ្វើអី?"មាត់សួរដៃក៏ចង់លើកមកប៉ះនាង ប៉ុន្តែក្មេងចម្កួតដូចជានាងបែរជារុញដៃគេចេញ ព្រមទាំងខិតទៅក្រោយទាញភួយបន្តិចដោយឱនមុខសម្លឹងនៅក្នុងភួយ។
"រំលោភគេធ្វើអី?"
"អ្ហើយ៎!ឈឺខួរ!ល្បួងឲ្យឯងចូលអន្ទាក់សោះឥឡូវមកធ្វើជាដើរតួកម្សត់យំយែកប៉ិនម៉្លេះ? អូនហេតុអីអូនប៉ិនយ៉ាងនេះ?" គេមិនយល់ពិតមែនទាំងដែលការពិតនាងជាអ្នកនាំអាតគេសោះ ចុះម្តេចមកធ្វើជាយំយែកអ៊ីចឹងនៀក៎ ហួសចិត្តខ្លាំងតែម្តង។
"អ្ហឺៗ!!!!"នាងដង្ហក់កាន់តែខ្លាំងទៅៗ ពេលសម្លឹងទឹកមុខមួម៉ៅរបស់នាយដែលបញ្ចេញមកខាងក្រៅដូច្នេះ។
"ស្អីទៀតហើយ?" សានេះក្រោកអង្គុយច្រត់ចង្កេះសួរម្តងហើយ តែសាំញាំរំលោភថែមតែម្តង។
"បីដងហ្នឹងតិចម៉េស!អូនទាន់ឆ្អែតផង" ចប់ប្រយោគនាងខិតមករកគេ ព្រមទាំងលូកដៃចូលទៅក្នុងភួយរាវគ្រាប់មីនគ្រាប់បែកដែលរៀបនឹងចង់ផ្ទុះនោះដោយមិនញញើតដៃទាល់តែសោះ។
"???" នាយខាំបបូរមាត់លោតសញ្ញាសួរពេញក្បាល ហើយក៏ស្រៀវដោយសារតែដៃរបស់នាងដូចគ្នា ចង់លេងស្អីជាមួយគេនៀក។
"អូនសុំទៀតបានឬអត់?តែលើកនេះពួកយើងធ្វើឲ្យក្តៅជាងយប់មិញណា៎" ទាំងសម្តីមកជាមួយកាយវិការកំពុងតែអង្រួនដួងចិត្តគេឲ្យខ្ទេចខ្ទីហើយ នាងលានអណ្តាតលិឍចុងទ្រូងគេថើរៗ។
"មីត!បងថា អ្ហឹម..."ហ្គាមីតហើបក្បាលមកថើបមាត់គេយ៉ាងលឿន ឲ្យគេបិទមាត់ឈប់តវ៉ាជាមួយនាង ដោយនាងជាអ្នកធ្វើវាម្តង គ្រប់យ៉ាងនាងធ្វើមិនឲ្យគេឃ្នើសចិត្តឡើយ ហើយនាងក៏ជាអ្នកដែលនៅពីលើគេ បង្កើតសង្រ្គាមក្តៅរោលរាលនេះម្តងទៀតកាត់ព្រឹកនេះ។
•••
នាមួយថ្ងៃនេះគេទើបតែបានចេញពីក្នុងបន្ទប់នោះទេ នាពេលនេះក៏ដូចជាម៉ោង9យប់ដែរហើយ មិននឹកស្មានថាគេត្រូវមកចាញ់ក្រោមដៃក្មេងទើបតែធំដូចជានាងសោះ ឲ្យនាងល្បួងបានរាល់តែលើក។
ខណៈពេលចេញពីក្នុងបន្ទប់រួចមក ក៏នៅចម្អិនអាហារសម្រាប់ញ៉ាំបាយជាមួយគ្នា គេក៏គិតហើយចង់តែអស់សំណើច នាងជាអ្នករំលោភគេសោះតែក៏ក្រោកដើរមិនរួចទៅវិញ។
"បងយ៉ុនរួចឬនៅអូនឃ្លានហើយ បើរួចហើយចូលមកក្នុងបន្ទប់បីអូនចេញទៅញ៉ាំបាយផង ឃ្លានសឹងដាច់ពោះវៀនហើយបង" ស៊ូហ្គាស្ងាត់មិនបានឆ្លើយតបនឹងនាងឡើយ ប៉ុន្តែគេបែរជាឈរអស់សំណើចយ៉ាងទំនង ឲ្យសមមុខខ្លះទៅកុំគិតតែពីចង់បានខ្លួនគេពេក។
"បង!បងឮអូនហៅទេ? ឮឬអត់? "សំឡេងច្រែតៗបន្លឺចេញពីក្នុងបន្ទប់ដេក ។
"ឮហើយៗ"
"បើឮម៉េចមិនឆ្លើយ? បងឯងគមែន?អូនហៅចង់ធ្លាក់កន្លើតហើយធ្វើមិនដឹងមិនឆ្លើយចឹង?យ៉ាងម៉េចអាងគ្រាប់ឃ្លីបងឯងមាំមែនទេ?" ស្អីទៀតហើយក្មេងម្នាក់នេះ គ្រាប់ឃ្លីស្អីទេលោកម្ចាស់ថ្លៃអើយ។
"អត់ទេ! បងមិនអាងឡើយតែបងក៏មិនដាច់ដាបចាប់រំលោភគេដែរ"
"គេឯណា?ប្តីអូនសោះ"
"អូន"
"ចាស៎"
"ដើររួចឬនៅ? "
"នៅទេអូនវារក៏ចង់រំកិលផង រំលោភបងឯងហើយរលាកគ្រលៀនអស់" ស៊ូហ្គាទប់សើច ដោយដើរមកឈរនៅមុខបន្ទប់ដេក សម្រួលអារម្មណ៍បានបន្តិចទើបបើកទ្វារចូលទៅរកនាង។