ចូលមកដល់ក្នុងបន្ទប់ឃើញនាងដេកធ្វើមុខក្រញ៉ូវ សម្លឹងគេ មិនដឹងថាខ្មោចរូបណាចូលមកសណ្ឋិតក្នុងខ្លួននាងទៀតនោះទេ។
"មីត"
"ដើរមិនរួច មិនបាច់!មិនបាច់មកលួងទេ"គ្រាន់តែគេអង្គុយចុះក្បែរនាងភ្លែត នាងច្រែតៗដាក់យកតែម្តង ក្នុងខ្លួនក៏មួម៉ៅខុសពីធម្មតាបំណងដូចចង់បង្ករឿងទេតើហ្នឹង។
"បងដូចជាមិនមែនអ្នកបបួលអូនឡើងគ្រែទេ ហេតុអ្វីមកត្រូវខឹងបងវិញ?" ស៊ូហ្គាលើកនាងឲ្យអង្គុយផ្អែកខ្នងនឹងខ្នើយ ព្រមទាំងក្រសោបរង្វង់មុខភរិយាក្មេងខ្ចីដោយការថ្នាក់ថ្នមលួងបំពេដល់បេះដូង។
"កំហុសបង មកពីបងបើបងមិនចិត្តងាយអូនក៏មិនត្រូវមកដេកស្ងៀមៗលើគ្រែចឹងដែរ"នាងមួម៉ៅគំហកដាក់គេ ស្តីថាបែរមុខចេញ រួមទាំងក្រពះដែលវាកូផងនោះ កំពុងតែឃ្លានចង់ដាច់ពោះវៀនពោះតាំងហើយហ្នឹង នៅមកសួរនាំច្រើនទៅកើត។
"សម្រេចថាគ្រប់យ៉ាងគឺបងជាអ្នកខុស?" គេលើកម្រាមដៃមកចង្អុលមុខខ្លួនឯង មានចំហាយភាយៗថានាងខឹងមិនមែនព្រោះតែរឿងដើរមិនរួចនេះតែមួយមុខឡើយ គឺនៅមានរឿងផ្សេងទៀត តែក៏គិតមិនឃើញថាខឹងរឿងអ្វីទៀត។
"ឃ្លាន!ពេលណានាំទៅញ៉ាំបាយ?ចង់ឲ្យអូនឃ្លានដល់ស្លាប់មែនទេ? "សំឡេងយំខ្សឹកខ្សួលបែបទាមទាររករបស់ញ៉ាំអង្រួនឲ្យចិត្តស្វាមីនឹករឭកមកវិញភ្លាមៗ គេស្ទុះក្រោកដោយទាញយកអាវឃ្លុំមកពាក់ឲ្យនាង រួចក៏លើកបីនាងឡើង ស្របពេលលើកនាងបីនោះ ក៏ប្រទះនឹងស្នាមប្រឡាក់នៅលើកម្រាលពូកពណ៌ក្រហមឆ្អិនឆ្អៅតែម្តង។ នាងលើកបាតដៃមកបាំងភ្នែកមិនចង់ឲ្យគេមើលវាឡើយ កាន់តែមើលគឺកាន់តែរអៀសខ្លួន។
"បងថាគួរតែដូរកម្រាលពូកចេញ"
"ដូរក៏ដូរទៅមកប្រាប់ធ្វើអី?" ស៊ូហ្គាលួចញញឹមសម្លឹងមុខអៀនប្រៀនរបស់ប្រពន្ធ។
ខណៈពេលមកដល់តុញ៉ាំបាយ ដាក់ឲ្យនាងអង្គុយនៅលើកៅអីរួច គេក៏ទាញស្លាបព្រាចង្កឹះមកហុចឲ្យនាង ដោយឱនមកថើបថ្ងាសនាងមួយខ្សឺត មុននឹងនាងបានញ៉ាំបាន។
"ញ៉ាំឲ្យច្រើនៗ"
"ពេលញ៉ាំច្រើនហើយអូនក្លាយជាជ្រូកបងនឹងទៅរកស្រីផ្សេង?" ទោះញ៉ាំបាយក៏ដោយ ក៏នាងមិនចោលឡើយទម្លាប់សួរឌឺដងទៅគេវិញនោះ ។
"ចេះតែគិតផ្តេសផ្តាសចឹងហើយ បងចង់ឲ្យអូនញ៉ាំឲ្យច្រើនៗនឹងមានកម្លាំងរំលោភបងទៀត" ហ្គាមីតងាកមុខចេញពីគេ ព្រមទាំងលួចពេបមាត់ពេបជ្រាយពីគេ ធ្វើដូចនាងល្មោភខ្លាំងណាស់ចឹង សុទ្ធតែមានកម្លាំងរំលោភគេទៀត។
"បងមិនហត់ទេ?ដែលត្រូវធ្វើប្រុសចិត្តងាយឲ្យអូនរំលោភចឹង?"
"ក៏...ក៏ហត់ណា៎តែទ្រាំៗទៅធ្វើម្តេចបើប្រពន្ធល្មោភតណ្ហាក្រាស់ចឹងហើយ" ហ្គាមីតឈ្លក់ព្រូសបាយចេញពីក្នុងមាត់ ដូចត្រូវគេទះមួយដៃឲ្យផ្ងារទៅក្រោយ នាងស្រវាទាញយកទឹកមកផឹក ព្រមទាំងយកដៃដំក្បាលខ្លួនឯងផូសៗ។
"អ្អេ៎ៗ!បងនិយាយត្រូវចំណុចមែនទេទើបអូនឈ្លក់បាយអ៊ីចឹង?" មិនត្រឹមតែមិនជួយឡើយ គេថែមទាំងនៅផ្គើនឌឺទៀត ចាំមើលណា៎គង់តែនាងលេងឲ្យបាក់ស្បាតវិញទេ។
"អូនលែងចង់រៀបការទៀតហើយ" សម្រួលអារម្មណ៍ ផឹកទឹក ឆ្អែតបាយហើយ ទើបបន្លឺប្រយោគចេញមកឲ្យអ្នកស្តាប់ធ្វើមុខឆ្ងល់ៗតែម្តងហ្នឹង។
"ហេតុអី?" គេសួរធ្វើដូចមិនដឹងរឿងសោះថាមកពីហេតុអ្វី មនុស្សចាស់តែបែបហ្នឹងឬ?
"បានខ្លួនបងហើយក៏ទាត់បងចោលហ្នឹងណា៎" ដៃក្មេងច្រឡឺមលើកមកច្របាច់ចង្កាប្តីមួយទំហឹង រួចក៏គ្រវាសទៅខាងស្តាំមួយទំហឹងដូចគ្នា បង្ហាញឲ្យដឹងថានាងខឹងៗ គឺខឹងពិតមែន។
"ចុម!និយាយស្រួលចឹងកើតទៀត សងជំនឿចិត្តបងវិញភ្លាម បងអស់ព្រហ្មចារាហើយ អូនឯងម៉េចក៏ធ្វើដាក់បងបែបហ្នឹង" ស៊ូហ្គាដូចមនុស្សផ្សេងទៀតមកសណ្ឋិតក្នុងខ្លួន គេចាប់អង្រួនស្មានាងទៅវិញទៅមក ធ្វើដូចត្រូវមនុស្សប្រុសបោកយកខ្លួនប្រាណបោះបង់គេចោលអ៊ីចឹង។
"គ្មានពិធីរៀបមង្គលការនោះទេ អូនមិនយកប្រុសចិត្តងាយដូចបងឡើយ" នាងគ្រវីម្រាមដៃចុះឡើងៗចំពីមុខគេ ព្រមទាំងញាក់ចិញ្ចើមឌឺ លានអណ្តាតចេញផ្លិលៗដូចតឹកកែដាក់គេ។
"មិនបាន បើអូនមិនរៀបការបងនឹងចងកសម្លាប់ខ្លួន"
"ចងកទៅចាំអូនជួយរកកន្លែងឲ្យបងចង" ឌឺដាក់គេណាស់ ទាល់តែបានដេកស្តូកសន្លប់លែងហើបមាត់រួចហើយទើបចុះញ៉មដាក់គេ។
"អ្អាយ៎!"
"អូយ៎!យ៉ូយ៎" ទ្រាំមិនបានក៏ចាប់មួលភ្លៅនាង ដែលមិនហាមឃាត់រឿងគេចង់ចងក បែរជាពន្យុះថែម តែចៃដន្យអីគេមួលភ្លៅនាង នាងក៏ឱនមកខាំក្បាលសុដន់គេវិញ នេះដល់ថ្នាក់គេស្ទុះក្រោកឈរលើកដៃមកអង្អែលហើយណា៎ ម្តេចលេងខាំអ៊ីចឹង។
"មួលភ្លៅអូនហ្នឹង ជឿទេថាបងបានប៉ះពាល់អូនទៀត?"
"មិនប៉ះក៏បានដែរខ្ពើម ស្រីស្អីក៏ញេញដូចខ្ទួយ ញេញដូចសុនខីផើម" ហ្គាមីតចំហរមាត់ស្តាប់ពាក្យគេដៀលនាង ទាំងញ័រទ្រូង ដៃក៏ញ័រទទ្រើកទាញចានម្ហូបដែលនៅក្បែរដៃមកកាន់ព្រមទាំងសម្លឹងមុខគេ។
"ដៀលទៀត បានខ្លួនឯងហើយនៅមកដៀលថាឯងញេញដូចសុនខីផើមទៀត ខឹងហើយ"
"ប្រា៎វវវវវ!!!"
"អូយ៎" ចានម្ហូបហោះចេញពីក្នុងដៃនាងទៅចំកណ្តាលមុខម្ចាស់សំឡេងលឿនស្លេវតែម្តង។
"បង-បង-បងមីន" ស៊ូហ្គាគេចផុត តែអ្នកដែលមិនផុតគឺបងថ្លៃឯណោះដែលចូលមកចំពេលប្តីប្រពន្ធគេឈ្លោះចោលចានចោលឆ្នាំងដាក់គ្នា។