ស៊ូហ្គាលុតជង្គង់ចុះក្បែរនាង ដោយគេចង់បញ្ជាក់ប្រាប់នាងឲ្យដឹងថាគេនឹងទទួលខុសត្រូវចំពោះរឿងដែលខុសឆ្គងនោះទាំងអស់។
"ឯងដឹងទេថានាងនៅមិនទាន់គ្រប់អាយុ ពួកឯងធ្វើឲ្យតាអស់សង្ឃឹមហើយ"
"ខ្ញុំសុំទោសលោកតា ខ្ញុំខុសដែលជ្រុលជ្រួសដូច្នេះ" នាងឱនមុខយំសុំទោសចំពោះលោកតា នាងដឹងខុសពិតមែន បើដឹងថាមានរឿងដូច្នេះនាងក៏មិនប្រព្រឹត្តធ្វើឲ្យលោកតាខកបំណង ព្រមទាំងចាញ់បោកគេនោះឡើយ។
"បើក្មេងៗជ្រុលជាបែបនេះហើយក៏រៀបការឲ្យពួកគេតែម្តងទៅ" សំឡេងអ្នកផ្សេងទៀតក៏បន្លឺឡើងមក អ្នកដែលស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវទាំងអស់បង្វែរការចាប់អារម្មណ៍មកស្រុះគ្នា។
"លោកតា" ត្រូវហើយគឺលោកតា គឺលោកតារបស់ស៊ូហ្គាពិតមែន មានសង្ឃឹមវិញហើយតែប៉ុណ្ណេះ។
"ឯងដែលមើលចៅទេ ដែលដាក់តឿនទេថាមិនគួរទុំមុនស្រគាលឡើយ"
"ឲ្យធ្វើយ៉ាងណាបើក្មេងៗវាជ្រុលហើយ អង្ករក្លាយជាបាយទៅហើយ ធ្វើជាមនុស្សចាស់គួរតែទុកដាក់ចៅៗឲ្យវាបានគ្នាឲ្យឆាប់ៗទៅ យើងខ្ជិលនឹងតាមបង្ខំចិត្តពួកគេខ្លាំងណាស់" សម្តីរបស់លោកតាស៊ូហ្គាធ្វើឲ្យអ្នកស្តាប់ចង់គាំងបេះដូងពិងមែន មើលសម្តីចុះលោកអើយឲ្យដូចក្មេងស្ទាវអ៊ីចឹងនៀក៎។
"ធ្វើយ៉ាងម៉េច?"
"រៀបការឲ្យស្អែកតែម្តងទៅ"
"ថាម៉េច???" គ្រប់គ្នាលាន់មាត់ភ្ញាក់ផ្អើល ដោយធ្វើមុខឡេឡឺអស់ហើយ ចិត្តក្តៅម៉្លេះលោកតាម្នាក់នេះ ។
"លឿនពេកហើយទេដឹង?" ហ្គាមីតទោះខ្លួនជ្រុលអស់ខ្លួនប្រាណឲ្យទៅគេរួចក្តីប៉ុន្តែនាងក៏មិនចង់បង្ខំចិត្តឲ្យគេមករៀបការជាមួយនាងនោះទេ ព្រោះគេមិនបានស្រឡាញ់នាងផង។
"បងថាលឿនៗក៏ល្អ" គេប្រែសព្វពីនាងនឹងខ្ញុំ មកជាបងវិញហើយ នាងបែរមកសម្លឹងមុខគេ ទាំងគណនាពីចិត្តមិនដែលត្រូវសូម្បីតែមួយលើក គេយ៉ាងណាឲ្យប្រាកដស្រឡាញ់នាងឬក៏អាណិតច្រើនជាង។
• • •
នៃថ្ងៃមង្គលការក៏បានឈានចូលមកដល់ ការរៀបការបែបទាន់ហន់ ដោយមិនសូវជាមានអ្នកណាបានដឹងឮឡើយ មានតែក្រុមគ្រួសារខាងប្រុសនឹងខាងស្រី ព្រមទាំងមិត្តភក្តិរបស់ពួកគេ។
នៅចំពោះមុខលោកអាចារ្យពួកគេបានស្បថស្បែបំពាក់ចិញ្ជៀនឲ្យគ្នាទៅវិញទៅមក។
ប៉ុន្តែអ្នកដែលខកចិត្តខកបេះដូងគឺបុរសម្នាក់នេះ ជុងហ្គុក អង្គុយរក្សាភាពស្ងៀមស្ងាត់ពីចម្ងាយ ពេលឃើញនាងរៀបការនឹងបងប្រុសរបស់ខ្លួន។
នាពេលរាត្រីចរ!!!
ហាក់បីដូចជាមានអារម្មណ៍ថាវាខុសប្លែកពីសព្វដង នាងងូតទឹករួចអង្គុយនៅលើគ្រែសម្លឹងខ្នងនាយជាប្តីភ្លឹះៗ បេះដូងក៏លោតញាប់ទៀត ជិតធ្លុះចេញមកខាងក្រៅហើយ។
"ពួកយើងរៀបការរួចហើយ" នាយចូលមករកនាង ព្រមទាំងឱនមកខាំទងស្លឹកត្រចៀករបស់នាងថើរៗ ដូចជាចង់ដាស់អារម្មណ៍របស់នាងអ៊ីចឹង។
"ចាស៎!" នាងឆ្លើយទាំងអឹមអៀនដាក់គេ ដោយព្យាយាមខិតឲ្យរាងឆ្ងាយបន្តិចពីគេ។
"អូន"
"យ៉ុន!" ហ្គាមីតប្រឹងគេចគេព្យាយាមចូល ព្រមទាំងលូកដៃចូលទៅក្នុងឈុតដេកយប់របស់នាង ដោយស្ទាបអង្អែលថ្នមៗ ពីលើស្រទាប់កុលាបសំណព្វចិត្តរបស់គេ។
"Shhh! យប់នេះជាយប់ផ្សំដំណេករបស់ពួកយើងហើយណា៎" ខ្លួននាងកាន់តែទាបទៅៗ រហូតខ្នងរាបចុះដល់លើពូក ទឹកមុខរបស់នាងក៏ប្រែប្រួលភ្លាមៗ ដោយសារតែដៃរបស់គេដូចគ្នា។
"តែក៏ធ្លាប់មកច្រើនដងហើយតើ"
"វាផ្សេងគ្នា"
"ផ្សេងស្អីគ្រឿងធន់របស់បងឯងដដែលហ្នឹង"
"ហើយចង់ដូរដាក់មនុស្សយន្ត?"នាយសួរផ្គើន តែប៉ុណ្ណឹង ក៏ឱនត្របាក់លេបយកពាក្យសម្តីដែលនាងចង់និយាយនោះឲ្យលិចចូលក្នុងពោះវិញ ហើយប្រាកដណាស់ថារវាងពួកគេគឺកើតរឿងក្តៅគគុកចៀសពុំផុតឡើយ ។•••
ហ្គាមីតសន្សឹមៗ ក្រោកចេញពីក្នុងរង្វង់ដៃរបស់គេព្រោះតែមួយយប់ហើយដែលគេទាមទារឱបថើប ដុកដាលនាងសឹងតែមិនបានឲ្យដេកពួន លុះមកដល់ព្រឹកឡើង នាងក៏ព្យាយាមធ្វើយ៉ាងកុំឲ្យគេបានភ្ញាក់មកចាប់នាងអ្អេស៎អ្អាស៎ទៀត។
"មីតចង់ទៅណា?" ថាព្យាយាមស្ងាត់ខ្លាំងណាស់ហើយ មិនឲ្យគេភ្ញាក់ប៉ុន្តែពេលនេះគេភ្ញាក់ទាល់តែបាន។
"អូនចង់ទៅងូតទឹក"
"បងងូតជាមួយដែរ"
"កុំអី"
"ហេតុអី?បងក៏ស្អិតខ្លួនដែរដឹងឬអត់នៀក៎ ឡើងប្រឡាក់ជាប់ស្អីៗរបស់អ្នកណាក៏មិនដឹងនៀក៎"
"អ្អាយ៎!រោគចិត្ត" នាងយកដៃមកខ្ទប់ភ្នែក ព្រោះតែគេ ក្រោកមកដោយទាញភួយបិទបាំងរាងកាយចេញ បណ្តោយឲ្យរាងកាយទទេស្អាតតែម្តង ហើយការដែលនាងស្រែកគឺព្រោះតែគេ លើកទាញរបស់ប្រចាំត្រកូលចន្លោះភ្លោះនោះមកបង្ហាញនាងស្តែងៗតែម្តង តើអ្នកណាដែលថាមិនស្រែកទៀតនោះ។
3ម៉ោងក្រោយមក!!!
ខណៈពេលពួកគេចេញមកញ៉ាំអាហារនៅខាងក្រៅជាមួយគ្នា ក៏ចួបនឹងអ្នកគ្រូជេជីននៅទីនេះដូចគ្នា នាងស្រាប់តែរត់មកឱបគេវឹង បណ្តាលឲ្យដៃដែលស្រាក់ជាមួយនឹងម្រាមដៃហ្គាមីតក៏ត្រូវរបូតចេញពីគ្នាយ៉ាងងាយបំផុត។
ហ្គាមីតសម្លឹងមើលដៃដែលគេបានកាន់មុននេះ តែក៏ត្រូវរបូតវិញ នាងថយជំហានមកក្រោយ សម្លឹងមើលពួកគេឱបគ្នាទាំងឈឺក្នុងទ្រូងខ្ទោកៗ។
"អូននឹកបងណាស់"
"អ្ហឹម" ជេជីន បន្ទាប់ពីឱបគេហើយក៏ទាញគេមកថើបទៀត នេះកាន់តែលើសពិតមែនណា៎។ ឃើញទិដ្ឋភាពនេះហើយតើនាងត្រូវនៅបន្តទៀតមែនទេ?