ខ្មាសណាស់ចង់ជ្រែកទៅភពអេលានទេ!
ជាក្តីសុខមួយដែលពេញលេញបំផុតនៃមនុស្សគ្រប់គ្នាដែលចង់បានបែបនេះ គ្រួសារតូចមួយដែលមានប៉ាម៉ាក់នឹងកូនដែលកំពុងតែចាប់កំណើតនៅក្នុងផ្ទៃ។ ហ្គាមីតធ្មេចត្របកភ្នែកឈ្មុលក្បាលចូលសំងំក្នុងប្រអប់ទ្រូងប្តី រកពាក្យអ្វីមកបរិយាយពុំបានឡើយព្រោះតែនេះជាលើកដំបូងហើយដែលទទួលបានអារម្មណ៍បែបនេះឃើញទឹកភ្នែកប្តីស្រក់មកដោយការរំភើបព្រោះតែកូនក្នុងផ្ទៃរបស់នាង។
"អូនពូកែណាស់មានដឹងខ្លួនទេ?បងពិតជាអរគុណអូនខ្លាំងណាស់ដែលនាំយកសំណាងនឹងទ្រព្យមកឲ្យបង" គេថើបក្បាលប្រពន្ធជាច្រើនខ្សឺតថើបហើយថើបទៀតមិនចេះជិនណាយមិនស្កប់ស្កល់នៅក្នុងចិត្តនោះទេ។
"អូនគ្រាន់តែធ្វើតាមបេះដូងប៉ុណ្ណោះ" នាងតបស្រាលៗប៉ុន្តែន័យបែបនេះក៏ធ្វើឲ្យបុរសម្នាក់នេះទទួលដឹងឮហើយញញឹមដោយមានក្តីសុខបំផុតដែរ។
• • •
នាពេលយប់...
ងូតទឹករួចរាល់ហើយក៏មករកគ្រែគេង ដោយដាក់ខ្លួនដល់គ្រែភឹប នាយជាប្តីហេមកក្រសោបឱបនាងពីក្រោយ ព្រមទាំងថើបឈ្មុសឈ្មុលនាងពីក្រោយថែមទៀតផង ចេញតែសញ្ញាបែបនេះមកនាងដឹងបាត់ហើយថាគេចង់បានអ្វីពីនាង។
"បង! អូនចង់គេងអូនងងុយហើយ" ហ្គាមីតបែរមុខមកមើលគេវិញ ព្រមទាំងយកបាតដៃមកទប់ទ្រូងគេដែលប្រឹងប្រជ្រៀតខិតចូលមករកនាង។
"បងគិតថាពួកយើងសម្រុកយកភ្លោះល្អទេ?"ស៊ូហ្គាសួរទាំងស្នាមញញឹមស្គុសស្គាយដែលបបួលប្រពន្ធយកកូនភ្លោះក៏ព្រោះតែគេក៏នឹងបានចំណេញទៀតនោះអី។
"ហ្អើយ!!!មិនល្អទេតែធម្មតាៗបានហើយមិនបាច់ដល់ភ្លោះទេ"គ្រាន់តែឮនាងព្រឺសម្បុរខ្ញាកៗមុនហើយ នេះមិនទាន់ដឹងថាកូនក្នុងផ្ទៃបែបណាផងលេងស៊ុតសឹងតែរាល់ថ្ងៃហើយមួយថ្ងៃៗក៏មិនតិចជាងបីពេលដែរ។
"តែបងចង់បានភ្លោះចំណេញពេលពោះពេលកើតពេលឌីឌឹម"គិតគូរបានដិតដល់ល្អមែនទែនលោកអើយប្តីអ្នកណាអីក៏ពូកែគិតដល់ថ្នាក់នេះព្រះអើយ។
"បងឯងគិតរកតែផ្លូវចំណេញ"នាងធ្វើមុខក្រម៉ូវលើកដៃទៅចាប់ទាញថ្ពាល់ប្តី គិតអីក៏មិនចេះខាតដែរចំណេញលើចំណេញ។
"សម្រេចថាព្រមហើយណា៎?"
"អ្អាយ៎!មិនទាន់ព្រមទេ!អូយ៎" ស៊ូហ្គាស្លន់ស្លោពេលឮប្រពន្ធស្រែកបែបនេះ គេប្រញាប់បញ្ឈប់ទង្វើរដែលប៉ះពាល់នាងភ្លាមៗ ងាកមកមើលប្រពន្ធវិញ។
"កើតអីឬ?បងធ្វើអីឲ្យអូនឈឺឬ?" មើលមុខគេចុះស្លេកស្លាំងខ្លាំងណាស់ បារម្ភខ្លាំងហើយមើល៍ទៅ។
"អូនមិនបានកើតអីទេ!"
"ហើយស្រែកធ្វើអី?"
"ព្រោះបងមិនងាយស្រាតខោពេក" ហ្គាមីតញញឹមស្ញេញដាក់គេ តែគេវិញភ័យបុកពោះសឹងស្លាប់ហើយ លេងមកស្រែកបែបហ្នឹងអី។
"យី!ក្មេងក្បាលខូច" គេដូចជារៀងអស់សំណើចដូចគ្នាចំពោះរឿងនេះ និយាយចប់ហើយក៏ឱនសង្រ្គប់បបូរមាត់លើបបូរមាត់នាងថ្នមៗ គេថើបដោយការស្រឡាញ់ការថ្នាក់ថ្នមរបស់ខ្លួនដែលមកចំពោះប្រពន្ធកូន។ នាយថើបបង្អូសជារឿយៗរហូតចុះមកដល់ត្រឹមពោះរបស់នាង គេលាត់ឈុតគេងនាងមកត្រឹមដើមទ្រូង ដោយចង់ថើបឲ្យដិតលើសាច់ពោះរាបធេងមួយនេះដែលកំពុងតែមានក្មេងមកចាប់កំណើតនៅក្នុងនេះ។
"អ្ហឹម" ហ្គាមីតស្រៀវផើតពោះផើតផតៗ ព្រោះគេថើបសង្កត់ចុងច្រមុះសឹងតែលិចចូលសាច់ពោះរបស់នាងទៅហើយ។
• • •
ពីមួយថ្ងៃទៅមួយថ្ងៃស្នេហារវាងពួកគេកាន់តែរីកដុះដាលឡើងឥតឈប់ឈរឡើយ ពេលខ្លះក៏ខាងស្រីងក់ងរឲ្យតាមលួងចរិតកូនក្មេងរបស់នាងគឺមិនងាយយកចេញបានឡើយ សុខៗក៏ត្រូវមកស្រឡាញ់គ្នា ក្លាយជាគូដណ្តឹងគ្នា សុខក៏រៀបការនឹងគ្នា ហើយរយះពេលយូរក៏មានកូនជាលើកទីពីរដែលកំពុងតែពពោះ។
"ទីតៗ!!!" សំឡេងចុចស៊ីផ្លេយ៍ឡានចុចបន្លឺឡើងជាច្រើនដង នៅលើផ្លូវថ្នល់ ហ្គាមីតរត់ឡើងតាមកាំជណ្តើរដែលនៅខាងក្រោយផ្ទះទៅរកឡាននោះយ៉ាងលឿន នាងបើកទ្វារឡានក្រាកញញឹមដាក់ប្តីសឹងតែលិបភ្នែកអស់ហើយ។
"បងសម្លាញ់!សុំថើបមួយ ជុប៎" នាងចាប់គេឱបថើបពាសពេញផ្ទៃមុខ មិនបន្សល់ឲ្យនៅចន្លោះនៅកន្លែងណាឡើយ។
"មើល៍មីត!ប៉ុណ្ណឹងបានហើយ" ស៊ូហ្គារុញនាងចេញដោយព្រិចភ្នែកដាក់នាង ប៉ុន្តែការព្រិចភ្នែកនេះដូចជាសញ្ញាឲ្យនាងថើបទៀតអ៊ីចឹង។
"អ្ហឹម! ជុប៎ មើលអូនថើបទាលតែបងថប់ដង្ហើមចោលតែម្តង ជុប៎! ថើបភ្នែក ជុប៎! ថើបច្រមុះ ជុប៎! ថើបថ្ពាល់ ថើបមាត់ ជុប៎ៗ"
"បងប្រាប់ថាប៉ុណ្ណឹងបានហើយ!" ស៊ូហ្គាព្យាយាមរុញនាងចេញមិនឲ្យថើបគេទៀត ភ្នែករបស់គេក៏ប្រឹងដៀងមកម្ខាង ប៉ុន្តែនាងមិនចាប់អារម្មណ៍ឡើយ កាន់តែផ្គើនទៀត។
"រុញអូនចេញធ្វើអី? អូនចង់ថើបបង ចាញ់កូនដោយចង់ថើបប្តី ជុប៎ៗ" នាងប្រឹងចាប់ទាញគេចូលមកថើប ថើបជញ្ជក់កញ្ជឹងក ដោយដៀងភ្នែកម្លឹងមើលទៅកៅអីខាងក្រោយ នាងក៏ត្រូវភាំងស្មារតីនៅមួយកន្លែង ព្រោះនៅក្នុងឡាននេះមិនមែនមានតែពីរនាក់ឡើយ។
"សួស្តីចៅស្រី" ហ្គាមីតភាំងហើយ ទើបស៊ូហ្គារុញឲ្យនាងអង្គុយឲ្យបានស្រួលបួលវិញ ដោយនឹកគិតក៏អស់សំណើច។ តែដឹងឬអត់ថានាងខ្មាសដល់ថ្នាក់លើកដៃមកខ្ទប់មុខសឹងតែយំទៅហើយ។
"សួស្តីហ្គាមីត" ជុងហ្គុកនិយាយសួស្តីមកកាន់នាងម្នាក់ទៀត រឹតតែធ្វើឲ្យនាងចង់តែបោកក្បាលឲ្យចេតរោយ។
"ក្រឹក" ទ្រាំមិនបានទេ នាងបើកទ្វារឡានរត់ចេញពីក្នុងឡានដោយការខ្មាសអៀនជាខ្លាំង។
"មីត" ស៊ូហ្គាសម្លឹងមកមើលលោកតារបស់គេនឹងប្អូនប្រុសបន្តិចទើបចុះទៅតាមប្រពន្ធ។
"មីត!"
"លែងអូន! ហេតុអីក៏បងមិនប្រាប់ថាក្នុងឡានមានលោកតានឹងជុងហ្គុកដែរនោះ?" គេរត់មកតាមក្រោយពិតមែនតែក៏ចាប់នាងបានយ៉ាងងាយ ដោយឃើញមុខនាងបែបនេះគេក៏កាន់តែអស់សំណើច។
"បងសើចអី" នាងទះដើមទ្រូងផាច់ៗ ព្រោះតែគេសើចចេញទៅកើតឆ្កួតតែម្តងហើយលោកអើយ។
"បងធ្វើសញ្ញាហើយតែអូនមិនចាប់អារម្មណ៍ខ្លួនឯងតើ"
"អូនខ្មាសគាត់ណាស់" ស៊ូហ្គាទាញនាងមកផ្អឹបក្បាលក្នុងដើមទ្រូងគេដោយអង្អែលសក់នាងលេងព្រមទាំងងើបខ្សឺតៗ។
"កុំខ្មាសអីសុទ្ធតែជាសាច់ញាតិទេតើ" គេនាំនាងចូលទៅក្នុងឡានវិញ ដោយចិត្តនាងមិនចង់ទៅជាមួយគេ ប៉ុន្តែក៏មិនឈ្នះកម្លាំងគេទាល់តែសោះ។
ពេលចូលមកដល់ក្នុងឡាននាងក៏អៀនមិនសូវហ៊ានមើលមុខលោកតាដដែល ទើបចេះតែយកដៃបាំងមុខ តែក៏ត្រូវស៊ូហ្គាចាប់ទាញចេញ ហើយក៏ត្រូវនាងទះមួយដៃៗចំទ្រូងវិញដូចគ្នា។ បើលឡានបណ្តើរញ៉ោះប្រពន្ធបណ្តើរ។
"ឃ្លានមែនទេ?" បើកឡានចេញមកឆ្ងាយដែរហើយក៏ឃើញនាងយកដៃមកទប់ពោះ ពេលគេសួរនាងក៏ងក់ក្បាលធ្វើមុខជូរ។
"តាមាននំច្រើនណាស់ តែបើចង់ញ៉ាំថើបយ៉ុនហ្គីដូចមុននេះសិនទៅ"
"លោកតាហ្អ៎" នាងឆ្លើយមកវិញដូចជាកូនក្មេងអ៊ីចឹង នេះឌឺនាងច្បាស់ខ្លាំងណាស់ ប៉ុន្តែទង្វើរនឹងសម្តីរបស់នាងបែរជាធ្វើឲ្យអ្នកទាំងអស់គ្នាផ្ទុះសំណើចទៅវិញ ពិសេសគឺប្តីនាងមិនបានជួយហើយនៅមកសើចឮៗជាងអ្នកផ្សេងទៀត។
