71:អាម៉ាក់ថាជូតខ្លួនឲ្យលោកពូតែឮសូរផូងផាំងៗនឹងសំឡេងលោកពូស្រែករហូត!

539 21 0
                                    

អាម៉ាក់ថាជូតខ្លួនឲ្យលោកពូតែឮសូរផូងផាំងៗនឹងសំឡេងលោកពូស្រែករហូត!

ស៊ូហ្គាបញ្ចេញខ្យល់តាមជើងធ្មេញព្រោះតែមុននេះគេឡើងស្រៀវដោយសារតែដៃរបស់នាង ហើយខំតែគិតថានឹងបានស្អីៗទៅហើយណា៎ ប៉ុន្តែនាងបែរជារត់ចោលគេឲ្យនៅមិនស្រណុកក្នុងខ្លួនទាល់តែសោះ វាខឹងពិតមែន។
"ទប់លែងជាប់ហើយ" គេប្រញាប់រត់ចូលទៅក្នុងបន្ទប់ទឹកដើម្បីចាត់ការវាឲ្យរាបចុះវិញ ឡើងទុលខោតើអ្នកណាដែលនៅទ្រាំទ្របានទៀតនោះ មានតែប្រើដៃជំនួសសិនហើយ។
ធ្វើការមួយថ្ងៃសម្រាកមួយថ្ងៃដោយមិនមែននៅទំនេរចោលនោះទេ នាងក៏បានយកការងារមកធ្វើនៅផ្ទះ ព្រោះជិតដល់ថ្ងៃដាក់សម្លៀកបំពាក់បង្ហាញលើឆាកអន្តរជាតិហើយ។ នាងព្យាយាមធ្វើការងាររបស់នាងយ៉ាងយកចិត្តទុកដាក់ ទោះនេះជាពេលដែលគ្រប់គ្នាញ៉ាំបាយរួចអង្គុយលេងក៏ដោយ ស៊ូហ្គាដើរមកអើតនៅមុខបន្ទប់នាងដោយលើកដៃមើលនាឡិកា ជាច្រើនម៉ោងហើយដែលនាងមិនព្រមចេញពីក្នុងបន្ទប់ តាំងតែពីជូនកូនទៅសាលារួច ម៉ោងបាយថ្ងៃត្រង់ក៏ត្រូវគេលើកយកមកឲ្យដល់បន្ទប់ទៀត បណ្តោយបែបនេះច្បាស់ជាយ៉ាប់មិនខានទេ។
"មានអីឲ្យបងជួយទេ?" ឈរមើលនឹងភ្នែកមិនបានទៀតទេ ក៏ចូលទៅសួរនាំនាង ក្រែងលោបានជួយអ្វីខ្លះ ប៉ុន្តែក៏ខកចិត្តទៀតហើយព្រោះនាងមិនបានឆ្លើយតប គិតតែពីឈ្ងោកជាមួយនឹងប្រដាប់ប្រដាកាត់ដេរសម្លៀកបំពាក់របស់នាង។
"ជិតដល់ម៉ោងកូនចេញពីសាលាទៀតហើយ ទៅទទួលកូនជាមួយគ្នាទេ?" ហ្គាមីតទាញទូរស័ព្ទមកមើលម៉ោង ក៏ឃើញថាខ្វះតែមួយម៉ោងទៀតទេកូនដល់ម៉ោងចេញហើយ។
"ចាំខ្ញុំឲ្យបងប្រុសទៅទទួលក៏បាន"
"ឈប់បន្តិចបានទេ?ធ្វើហើយវានឹងជួយឲ្យអូននឹងកូនល្អប្រសើរដែរទេ?កូនពីម្សិលមិញអន់ចិត្តនឹងអូនខ្លាំងណាស់ ហេតុអ្វីក៏មើលមិនដឹង?បើពិបាកណាស់ឲ្យកូនមកបង បងជាអ្នកចិញ្ចឹម ហើយអូនយកការងារទៅ"
"ផាច់!" ហ្គាមីតទះគេមួយកំផ្លៀង ព្រមជាមួយនឹងអារម្មណ៍ច្របូកច្របល់នឹងការបញ្ចេញកំហឹងរបស់នាងចំពោះគេ មកសុំកូនស្រួលៗបែបនេះឬ? នាងព្យាយាមមើលថែកូនឲ្យធំធាត់ប៉ុណ្ណឹងហើយគិតថាឲ្យទៅគេងាយៗអ៊ីចឹង?
"ចេញពីបន្ទប់នេះទៅ!ចេញឲ្យបាត់ពីមុខពីមាត់ខ្ញុំ ហើយកុំចង់គិតថាយកកូនចេញពីខ្ញុំឲ្យសោះ" នាងស្ទុះក្រោកឈរចង្អុលទៅកាន់មាត់ទ្វារឲ្យគេចេញ ដោយគេក៏ឈរសម្លឹងមុខនាង ខាំថ្គាមទល់អណ្តាតត្រង់កន្លែងនាងទះកំផ្លៀងគេមុននេះ។
"ចេញទៅ" នាងស្រែកមួយអស់សំឡេងព្រោះចិត្តក្តៅខឹងនឹងគេដែលចង់ដណ្តើមកូនចេញពីនាង ស្របពេលដែលជីមីនក៏ពកូនរបស់ពួកគេមកល្មម ដោយសារតែនៅសាលាគ្រូគ្រប់គ្នារវល់ទើបឲ្យសិស្សចេញមុន យ៉ុនហ្គាងក៏តេហៅឲ្យលោកពូទៅទទួលតែម្តង។ ប៉ុន្តែពេលមកដល់ផ្ទះក៏ឃើញរូបភាពទាស់ទែងគ្នាដូច្នេះទៅវិញ។
"ម៉ាក់"
"គ្មានអីទេកូន" កូនស្រីសម្លឹងមកនាងដោយទឹកមុខភ័យៗចង់យំ នាងក៏រហ័សមកយកកូនពីក្នុងដៃបងប្រុសមកក្រសោបឱបបំពេរ។
"ម៉ាក់ខឹងអី ម៉ាក់មិនដែលបែបហ្នឹងទេពីមុនមកឥឡូវម្តេចក៏ម៉ាក់កាចម៉្លេះ"
"ម៉ាក់មានកាចឯណា" យ៉ុនហ្គាងសម្លឹងមើលទៅកាន់ឪពុកដែលស្ងៀមស្ងាត់ដើរចេញពីក្នុងបន្ទប់ ជីមីនក៏ដើរចេញទៅតាមគេក៏មិនភ្លេចងាកមកមើលប្អូនហើយក៏គ្រវីក្បាលដែរ នាងកាន់តែហួសហេតុពេកហើយដាក់ប៉ារបស់កូន។
នៅក្នុងបន្ទប់តែពីរនាក់ម្តាយកូន ដោយកូនក៏ជួយរៀបចំប្រដាប់ប្រដារបស់ម្តាយទុកឲ្យមានរបៀបរៀបរយ នាងក៏ស្រាប់តែដឹងថាខ្លួនរាងជ្រុលបន្តចហើយមុននេះ តែក៏មិនហ៊ានទៅសុំទោសត្រង់ៗនោះទេ។
"យ៉ុនហ្គាងហ្អា៎!"
"ចាស៎"
"អ្ហឹម!កូនជួយទៅមើលលោកពូស្បែកសៗនោះឲ្យម៉ាក់បន្តិចបានទេ?"
"គាត់កើតអីម៉ាក់"
"គាត់មិនសូវស្រួលខ្លួនកូនទៅមើលសួរនាំគាត់បន្តិចទៅណា៎" ហ្គាមីតចាប់ដៃកូនឲ្យទៅមើលជំនួសនាង ព្រោះតែមុននេះចិត្តឆេវឆាវខ្លាំងពេកក៏ធ្វើទៅជ្រុល។
"Okay ចាស៎" កូនស្រីចេញពីក្នុងបន្ទប់របស់នាង ដោយទៅកាន់បន្ទប់ឪពុកម្តង នាងរុញទ្វារយឺតៗចូលទៅខាងក្នុង ចូលដល់ហើយឃើញគេដេកបែរខ្នងទើបនាងយកដៃតូចៗទៅស្ទាបថ្ងាស ធ្វើឲ្យអ្នកជាប៉ាភ្ញាក់ក៏បែរមកមើលនាង។
"ពូឈឺអី?ម៉ាក់ឲ្យមកមើល ពូកើតអីខ្លាំងអត់យ៉ុនហ្គាងនឹងបានទៅប្រាប់ម៉ាក់វិញ" គេញញឹមស្រាលៗដាក់កូន ហើយក៏កើតចិត្តគិតឃើញល្បិចឡើងមកដោយខ្សឹបដាក់ត្រចៀកកូន។ យ៉ុនហ្គាងបើកភ្នែកធំៗប្រឹងស្តាប់ឪពុកខ្សឹបដាក់ត្រចៀក ។ ហើយពេលនោះក៏ដឹងដល់ម្តាយភ្លាមតែម្តង ហ្គាមីតរត់មកបន្ទប់គេយ៉ាងលឿនពេលកូនប្រាប់ថាគេក្តៅខ្លួនខ្លាំងស្រែករវើរវាយរកតែនាង។
"យ៉ុនកើតអី?" នាងចូលមកដល់ក្នុងបន្ទប់ក៏លើកដៃស្ទាបថ្ងាសនឹងទ្រូងរបស់គេ ដោយកូនស្រីក៏ឡើងទៅអង្គុយក្បែរគេដូចគ្នា។
"បង!បងក្តៅក្នុងខ្លួនណាស់ក្រោកមិនរួចទេ" គេធ្វើពុតជាកម្រើកមិនរួចនិយាយស្តីតិចៗសឹងតែស្តាប់មិនចង់ឮ ហើយដែលខ្លួនក្តៅនោះក៏ព្រោះតែគេយកម៉ាស៊ីនផ្លុំសក់មកផ្លុំម៉ាតួខ្លួនតែម្តងឲ្យឡើងកម្តៅទាមទារចំណាប់អារម្មណ៍ពីនាង។
"ក្តៅខ្លាំងពិតមែន!ចាំខ្ញុំជូតខ្លួនឲ្យណា៎" នាងក្រោកទៅយកកន្សែងជ្រលក់ទឹកមកជូតខ្លួនឲ្យ ដោយដោះអាវគេចេញគ្រវែងទៅម្ខាង កូនស្រីក៏ចាប់រើសអាវនោះបម្រុងយកទៅដាក់ក្នុងកន្ត្រកទុកបោក ប៉ុន្តែក៏ឃើញស្អីក្រហមៗជាប់នឹងផ្នែកខាងក្រោយ។
"អីហ្នឹងក្រហមៗអាម៉ាក់" ហ្គាមីតដែលកំពុងតែជូតខ្លួនឲ្យគេនោះ ក៏ងាកមកតាមសំឡេងកូន យ៉ុនហ្គាងហុចអាវមកឲ្យម្តាយមើល ពេលមើលហើយនាងក៏ផ្ទុះកំហឹងញ័រដៃទទ្រើកគប់កន្សែងជ្រលក់ទឹកនោះកណ្តាលមុខគេផូង។
"ឈឺ?ឈឺមែនទេ?"
"ឈឺពិតមែន" គេឆ្លើយទាំងបែកញើសជោកថ្ងាសពេលសម្លឹងទៅឃើញស្នាមក្រែមជាប់លើអាវ មុននេះធ្វើពុតជាឈឺឥឡូវបានដេកពេទ្យមិនខានទេ។
"ឈឺព្រោះតែលេងស្រីត្រូវឬអត់?" នាងច្រត់ចង្កេះដៃម្ខាងដៃម្ខាងទៀតចង្អុលមុខគេ ដោយគេវិញក្រោកអង្គុយទាំងភ័យញ័រទ្រូងអស់ហើយ។
"មិនបានលេងទេ គេជាអ្នកមកប៉ះបងដោយចៃដន្យ បងមិនដឹងរឿងទេ"
"អាម៉ាក់ៗចុះអានេះស្អីគេវិញ?" ទៀតហើយមែនទេ?ស៊ូហ្គាភ័យបុកពោះណាស់ឲ្យតែឮសំឡេងកូនសួរដូច្នេះ នាងយករបស់នោះពីក្នុងដៃកូនមកមើល ហើយក៏សើចហួសចិត្តបែបមិនធម្មតាដាក់គេ។
"បងមិនដឹងអីទេ" គេគ្រវីក្បាលញាប់ស្អេកព្រោះរបស់ដែលកូនសួរនោះគឺជាស្រោមអនាម័យ ។
"យ៉ុនហ្គាងចេញទៅក្រៅសិនទៅកូនម៉ាក់ជូតខ្លួនឲ្យលោកពូ" នាងបែរមុខមករកកូនប្រាប់ឲ្យកូនចេញទៅចាំនៅខាងក្រៅ កូនស្រីក៏ងក់ក្បាលយល់ន័យតែម្តង។
"យ៉ុនហ្គាងកុំទៅអី"
"អាម៉ាក់ប្រាប់ហើយ យ៉ុនហ្គាងត្រូវតែធ្វើតាម" ស៊ូហ្គាដល់ថ្នាក់ហាមកូនមិនឲ្យចេញពីក្នុងបន្ទប់ហើយ គេខ្លាចហ្គាមីតចាប់គេមូលកទៅក្រោយខ្លាំងណាស់។
"ក្រឹប" សំឡេងបិទទ្វារក៏ភ្ញាក់ដែរលោកអើយ កូនចេញបាត់នាងក៏ចាប់ផ្តើមមូរដៃអាវឡើងលើ ខឹងញ័រសាច់អស់ហើយ។
"យល់ច្រឡំទេ"
"ស្រោមអនាម័យជាប់ខ្លួនក្រែមជាប់លើអាវនៅប្រកែកថាយល់ច្រឡំទៀតមែនទេ?" គេលេបទឹកមាត់ក្អឹកៗ ភ័យពិតមែនដែលមិនធ្លាប់សោះឡើយថាបានឃើញរូបភាពនាងឆ្នាស់ឆ្នើមដល់ថ្នាក់នេះ។
"បងបកស្រាយបាន"
"មិនចង់ស្តាប់"
"ឌឹបៗ!!!"
"អ្អាយ៎!ឈឺៗ" សំឡេងលាន់ផូងផាំងនៅក្នុងបន្ទប់ដោយកូនស្រីក៏ខំផ្ទៀងត្រចៀកស្តាប់ ហើយខណៈពេលនោះដែរជីមីនក៏មកឱនស្តាប់ដូចគ្នា ពូក្មួយសម្លឹងមុខគ្នាព្រោះតែចង់ដឹងហេតុការណ៍នៅខាងក្នុងបន្ទប់។
"កើតអី?"
"អាម៉ាក់ថាជូតខ្លួនឲ្យលោកពូតែឮសូរផូងផាំងនឹងសំឡេងលោកពូស្រែករហូត"
"ហើយនេះជាស្អី?" ជីមីនប្រទះឃើញស្រោមអនាម័យនៅក្នុងដៃក្មួយក៏រហ័សទាញយកមកមើល។
"ព្រោះម៉ាក់ឃើញរបស់នេះហើយនេះឲ្យយ៉ុនហ្គាងចេញក្រៅហើយក៏ប្រាប់ថាជូតខ្លួនឲ្យលោកពូ"
"ហ្អ៎?" ជីមីនភ្ញាក់ផ្អើលជាខ្លាំង ដៃទាំងសងខាងក៏ជ្រុះរបស់ដែលកាន់នោះមកទាំងអស់ ក្មួយជើងល្អក៏រើសមកមើលហើយស្រែកឮៗ។
"អាម៉ាក់អើយពូមីនក៏មានរបស់ហ្នឹងដែរ" កូនស្រីរុញទ្វារចូល ឃើញម្តាយកំពុងតែចាប់មួលស្លឹកត្រចៀកពូម្នាក់នោះ ជីមីនចូលទៅចាប់ប្អូនចេញយ៉ាងលឿនតែម្តង។
"ទាំងអស់នេះជារបស់បងទេ មិនមែនរបស់គាត់ឡើយ"
"ពិតមែន?"
"ជាការពិត" ហួសពេលហើយព្រោះពេលនេះនាងវាយតប់គេឡើងជាំភ្នែកក្រហមពេញខ្លួនទៅហើយ។
"និយាយមិនចេះស្តាប់ប្រច័ណ្ឌយកតែមែនទែន"
"So-sorry "នាងរត់ចេញពីក្នុងបន្ទប់ដោយដឹកដៃកូនត្រលប់ទៅវិញ អ្នកណាដឹងនោះថាជារបស់បងប្រុសខ្លួន។

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now