ភាគ២០/២១ :ខឹងជិតផ្ទុះហើយដឹងអត់?

623 26 0
                                    

ទឹកមុខស្អុយប៉ែរបស់នាងតាំងតែពីដើមចូលបរិវេណក្នុងសាលាពីព្រឹកព្រលឹមរហូតដល់ចេញមកផ្ទះវិញ នាងក៏មិនព្រមចូលជិះឡានជាមួយហ្នឹងគេទេ សុខចិត្តជិះឡានក្រុងត្រលប់មកផ្ទះដោយខ្លួនឯង។ ខណៈពេលមកដល់ផ្ទះនាងចូលទៅងូតទឹកត្រាំក្នុងអាងដែលពោពេញទៅដោយពពុះសាប៊ូ ធ្មេចភ្នែកខឹងមួម៉ៅមិនទាន់អស់ចិត្តឡើយ។
"មីត" ហ្គាមីតភ្ញាក់ឆ្ការដៃឆ្ការជើង ពេលឮសំឡេងនាយបន្លឺចេញមកពីក្រោយខ្នង ភ័យបុកពោះភឹបៗតែម្តង។
"ហ៊ឺ?" នាងទ្រាំធ្វើដូចមិនបានមានរឿងអ្វី មិនជាភ្ញាក់ផ្អើលចំពោះវត្តមានរបស់គេនោះទេ ធ្វើធម្មតាៗហ្នឹងហើយ។
"ងូតទឹកហេតុអ្វីមិនបិទទ្វារ?ចុះបើអ្នកណាចូលមកឃើញមិនស៊យធំទេ?" គ្មានអ្នកណាដែលហ៊ានចូលមកដល់ក្នុងបន្ទប់ទឹកនាងឡើយ ទាំងដែលក៏កំពុងតែផ្តេកខ្លួននៅក្នុងអាងបែបនេះ ទ្វារបន្ទប់ទឹកនាងសោះចង់បិទឬបើកក៏ស្រេចតែតាមក្បាលវ៉ាល់របស់នាង។
"ស៊យត្រង់ណា? ខ្ញុំថាសំណាងទៅវិញទេ" ហ្គាមីតលើកដៃមកដុសត្រង់ឆ្អឹងកាំបិតបន្តិច រួចក៏លើកជើងសណ្តូកនៅលើគែមមាត់អាង ដូចជាចង់ពន្យុះគេទេតើហ្នឹង ។
"ផ្តេសផ្តាស!" គេនិយាយបែបហ្នឹងមែន តែញើសក៏ចាប់ផ្តើមហូរតាមជើងសក់ ដោយក្នុងខ្លួនក៏ក្តៅអន្ទះអន្ទែងសន្សឹមៗមែនតើ។
"មកងូតទឹកជាមួយគ្នាដែរទេ?ចាំប្រពន្ធដុសក្អែលជូនប្តីណា៎" នាងដៀងមើលគេតាមរយះកន្ទុយភ្នែក ព្រោះតែបានឃើញជើងសក់គេសើមហើយ ធ្វើឫកខ្លាំងណាស់ប្តីរបស់នាង ចាំមើលគ្រាន់បើបានប៉ុន្មាននាទី។
"មិន"មាត់ប្រកែកដោយចង់ដើរចេញពីក្នុងបន្ទប់ទឹក ប៉ុន្តែក៏ត្រូវឈរបែរខ្នងសម្រួលអារម្មណ៍ពេលឮសម្តីពន្យុះរបស់ប្រពន្ធ។
"ខ្លាច?"
"មិនបានខ្លាច ប៉ុន្តែនាងចូលចិត្តបន្លំខ្ញុំ! ខ្ញុំខូចខាត"
"ជម្រេញ!ខូចខាតសម្បើមណាស់ អ៊ែក!" ស៊ូហ្គាធ្មេចភ្នែកខាំបបូរមាត់ទ្រាំទ្រនឹងរបស់ដែលមិនប្រក្រតីទុលនៅក្នុងខោ ព្រោះនាងជើងល្អ ក្រោកចេញពីក្នុងអាងមកដោយមិនក្រែងភ្នែកគេសោះ រូបរាងអាក្រាតកាយពេញចំហរ ពោពេញទៅដោយសាប៊ូ។
"មីត!ស្លៀកកន្សែងភ្លាមទៅ ចង់ត្រូវមែនទេ?"
"រឿងខ្ញុំលោកកុំចេះ ចង់ខ្ញុំដើរស្រាតក៏មិនទើសក្បាលអ្នកណាដែរ"
"តែវាទើស ទើសខ្លាំងណាស់"
"មិនឃើញទើសភ្នែកលោកទេ"
"ទើសអាមួយនៅក្នុងខោ" គេចាប់ស្រែកគំហក ដោយបើកត្របកភ្នែកមក ព្រមទាំងចាប់ទាញកដៃនាងឲ្យចូលមករកគេ មុខក្រហមងាំងដូចស្រាំងទិច សម្លឹងមើលរូបរាងកាយនាងតាំងពីលើក្បាលមកដល់ចុងជើង។
"ធ្វើ-ធ្វើអី? លែងដៃ"
"ចង់បានកូន? ចង់ខ្លាំងឬ?ចង់អ្អេស៎អ្អាស៎ ?"
"ប្រូង"
"អ្អាយ៎!លែងកុំចាប់កុំស្ទាប កំពុងតែខឹងមិនព្រមអ្អេសអ្អាស៎ជាមួយឡើយ ឲ្យវាខឹងដល់ផ្ទុះខឹងនឹងទៅ" ធ្លាក់ចូលមកដល់ក្នុងអាងទឹកសាប៊ូទៅហើយ នាងក៏បែរជាស្រែកឡែតៗ វាយដំគក់ទ្រូងគេឌឹបៗ ។
"ចង់!ចង់បានកូន"
"កូននៅហ្នឹងខ្ញុំ?"
"បន្តិចទៀតនៅក្នុងពោះនាងហើយត្រៀមតែចាំកើតបានហើយ 9ខែ10ថ្ងៃ"
"ចូលសាប៊ូអស់ហើយ ញ៉ាំមិនឆ្ងាញ់ទេ!អ្ហាស៎!" ស៊ូហ្គាមិនខ្វល់នឹងសម្តីនាងឡើយ គេចាប់នាងថើបយកៗ ដោយនាងក៏ស្ម័គ្រចិត្តយល់ព្រមមិនបានប្រកែក។
"អ្អា៎" គេក្រោកពីក្នុងអាងលើកបីនាងយកមកដាក់លើគ្រែក្នុងបំណងឲ្យនាងបានស្រួលខ្លួនបន្តិច។
កាយដល់លើគ្រែភ្លែត នាងស្រវាលើកដៃក្រសោបកញ្ចឹងកគេទាញមកថើបដោយអារម្មណ៍ញាប់ញ័រពេញទ្រូង។
"តុកៗ"
"នែ៎!ស៊ូហ្គា នៅក្នុងបន្ទប់ជាមួយឯងមែនទេ?" ហ្គាមីតនឹងគេសុទ្ធតែខាំបបូរមាត់គ្រឺតនឹងជីមីនខ្លាំងណាស់ដែលមកចំពេលបែបនេះ។
"ទៅណាក៏ទៅឲ្យបាត់ៗទៅ"
"ម៉េចក៏មកដេញឯងនៀក៎ សួរស្រួលបួលសោះ"
"រំខាន"
"រំខានក្បាលឯង"
"មិនមែនក្បាលខ្ញុំឡើយ តែក្បាលប្តីខ្ញុំខឹងជិតផ្ទុះហើយ" ហ្គាមីតស្រែកតបបងប្រុសវិញ ព្រោះតែត្រូវផ្តាច់ចង្វាក់មួយរំពេច។
"ហ្អើយ!"
"នែ៎!អត់មានរំលោភគ្នាទេណា៎"
"ប្រុងនឹងរំលោភហើយប៉ុន្តែបងមកទាន់" ស៊ូហ្គាក្រោកពីលើនាងដោយទាញភួយមករុំឲ្យនាង រួចក៏រុញនាងឲ្យចូលក្នុងបន្ទប់ទឹកវិញ។ ទើបខ្លួនមកបើកទ្វារធ្វើមុខមាំដាក់បងថ្លៃទាំងដែលខ្លួនទទឹកជោកតែម្តង ជីមីនសម្លឹងតាំងពីក្បាលដល់ចុងជើងទាំងចម្លែកក្នុងចិត្ត។

_________

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now