59:ដំណឹងល្អលើដំណឹងល្អ!

438 19 0
                                    

ដំណឹងល្អលើដំណឹងល្អ!

គេបាននាំនាងចេញមកញ៉ាំអីរួចក៏បម្រុងនឹងបើកឡានចេញទៅផ្ទះ ប៉ុន្តែនាងក៏ធ្វើឫកពាង៉ិកង៉ក់ដាក់គេមិនចង់ត្រលប់ទៅផ្ទះវិញឡើយ។
"មិនចង់ទៅផ្ទះវិញឡើយ"
"បើចឹងចង់ទៅណា?" គេលើកចិញ្ចើមសួរនាងដោយ រៀងតប់ប្រម៉ល់នៅក្នុងទ្រូងដូចគ្នា។
"បងឈប់ប្រើពាក្យថាខ្ញុំបានទេ? សុំអង្វរបងប្រើពាក្យអូនបងជាមួយអូនវិញទៅណា៎ៗ" នាងអង្រួនដៃគេដោយមិនព្រមចោលចរិតកូនក្មេងនឹងចោលសោះ។
"ហ៊ឹម!ក៏បានដែរ!តែថាចង់ទៅណា?បើមិនទៅផ្ទះវិញនោះ?" សំណួរសួរដូចឲ្យនាងបានដៃអ៊ីចឹង នាងធ្វើមុខគួរឲ្យចង់ចាប់ស៊ីខ្លាំងណាស់នៅក្នុងពេលនេះ។
"ទៅប៊ូសាន"
•••
ថាទៅក៏ទៅពិតមែន ដោយពួកគេធ្វើដំណើរអស់រយះពេលជាច្រើនម៉ោងទម្រាំតែដល់ផ្ទះស្នាក់របស់លោកតា ខណៈពេលមកដល់ហើយនាងដូចជាអស់កម្លាំងលង់លក់ដោយគេបីចូលទៅក្នុងផ្ទះក៏នាងមិនបានដឹងខ្លួនផង។
នាម៉ោង៧យប់!!!
ជាពេលដែរផ្ចង់អារម្មណ៍ស្តាប់នូវស្នូរទឹករលក បានត្រឹមស្តាប់ប៉ុន្តែភ្នែករបស់នាងមិនអាចមើលឃើញ វាជារឿងដែលនាងឈឺចាប់បំផុត។
"រងារណាស់ចូលក្នុងវិញបានហើយ" ស៊ូហ្គាឈរជ្រែងហោប៉ៅខោក្បែរនាង ព្រមទាំងបែរសម្លឹងមើលមុខមាត់ស្លេកស្លាំងនៃនាង។
"អូនចង់មើលឃើញវិញខ្លាំងណាស់ អូនមិនចង់នៅបែបនេះអស់មួយជីវិតឡើយ" ប្រពន្ធនិយាយដោយទឹកមុខក្រៀមស្រពោន សោកស្តាយចំពោះការបាត់បង់ការមើលឃើញនេះខ្លាំងណាស់។
"បន្តិចទៀតអូននឹងអាចមើលឃើញវិញ ឆាប់ៗនេះជឿជាក់លើបងនឹងខ្លួនឯងយល់ទេ?"គេក្រសោបកាយនាងពីក្រោយថ្នមៗ លួងលោមនឹងផ្តល់ភាពកក់ក្តៅចំពោះប្រពន្ធក្មេងខ្ចីម្នាក់នេះ ទោះរយះពេលកន្លងមកគេធ្វើជាភ្លេចនាង មិនចងចាំរឿងគ្រប់យ៉ាង គឺព្រោះចង់រកការពិតដែលនាងបានប្រាប់មកគេ។
អាចនិយាយបានថាគេចងចាំឡើងវិញតាំងតែពីបានដេកស្អិតរមួតជាមួយនាងនៅយប់នោះម៉្លេះ។
"ចូលក្នុងផ្ទះវិញណា៎"
"ចាស៎" ចូលដល់ក្នុង អូសដៃនាងចូលដល់បន្ទប់ទាញទ្វារបិទក្រឹប រាងកាយរបស់នាងក៏រាបលើពូកដូចគ្នា មិននឹកស្មានថាគេប្រញាប់ដល់ថ្នាក់នេះឡើង រហន់អ្វីម៉្លេះទេលោកអើយ។
"អ្ហឹម!យ៉ុនកុំទាន់...អ្ហឹម" នាងត្រូវប្តីថើបជញ្ជក់បបូរមាត់លែងឲ្យបាននិយាយទៀត ព្រោះគេខ្ជិលនឹងស្តាប់ពាក្យតវ៉ាប្រកែករបស់នាងខ្លាំងណាស់ ហើយវិនាទីបន្ទាប់ក៏ឮស្នូរការប៉ះទង្គិចគ្នានៃសាច់នឹងសាច់ផងដែរ គ្មានអ្វីក្រៅពីរឿងប្តីប្រពន្ធឡើយ។
ព្រឹកព្រលឹមព្រះអាទិត្យរះដូចផុសចេញពីក្នុងផ្ទៃទឹកតែម្តង សំឡេងទឹករលកក៏ពិរោះទៀតសោត ព្រឹកព្រលឹមស្រាងៗបែបនេះបើបានអង្គុយលើឆ្នេរខ្សាច់គយគន់មើលព្រះអាទិត្យរះមិនដឹងជាល្អយ៉ាងណាឡើយ។
"ហ៊ឹម" ហ្គាមីតបើកត្របកភ្នែកមកសន្សឹមៗ ដោយនាងភ្ញាក់មុនលោកប្តីកំហូចនោះទៅទៀត ហើយអ្វីដែលកាន់តែប្លែកនោះ គឺនាងស្រាប់តែអាចមើលឃើញផ្ទៃមុខរបស់លោកប្តីដែលដេកទល់ថ្ងាសនឹងនាង ហើយរឹតតែចង់ឲ្យប្រាកដចិត្តខ្លាំងបំផុតនោះគឺ។
"ឌឹប"
"អូយ៎!" នាងមិនដឹងជាត្រូវធ្វើបែបណាស្រាប់តែធាក់ទម្លាក់ស៊ូហ្គាឲ្យធ្លាក់ពីលើគ្រែ សំឡេងគេស្រែកថ្ងូរដោយការឈឺចុករោយទង្គិចពេញខ្លួន។ នាងនៅតែអាចសម្លឹងគេបានយ៉ាងច្បាស់រូបភាពគេធ្លាក់ពីលើគ្រែ គេធ្វើមុខមួម៉ៅដាក់។
"កើតឆ្កួតអីទើបធាក់បងដូច្នេះ?"
"គឺអូន..."នាងស្រាប់តែបង្អាក់សម្តីដែលចង់ប្រាប់ដល់គេថានាងអាចមើលឃើញវិញហើយ តែត្រូវប្តូរចិត្តវិញមិនអាចប្រាប់ពេលនេះឡើយ។
"អូនស្អី?" គេក្រោកពីលើការ៉ូមកលើគ្រែវិញ ដោយកំពុងធ្វើមុខជូរហួញទៀត មិនដឹងជាស្អីណាស់ណាគាត់ទេ។
"អូនដេកមមើ បងកុំខឹងមីតណា៎បងណា៎" មុននេះបម្រុងនឹងខឹងទៅហើយហ្នឹង តែនាងក៏លួងដោយធ្វើម្ញ៉ិកម្ញ៉ក់ តើអ្នកណាដែលអាចខឹងបាននោះ។
"បងមិនខឹងទេ ប៉ុន្តែត្រូវពិន័យ"
"ហ្អា៎?" យ៉ាងម៉េចទេ តើគេចង់ធ្វើអ្វីចំពោះនាង អម្បាញ់មិញថាមិនខឹងសោះនឹងហ្អា៎។
"ឆ្លើយតាមត្រង់មិនលាក់លៀមយល់ទេ?" គេដាក់ខ្លួនដេកនឹងនាង រួចក៏ក្រសោបយកកាយនាងមកឲ្យញក់ញីនឹងកាយរបស់គេ។
"រឿងអី?" ហ្គាមីតសម្តែងធ្វើមើលមិនឃើញបន្ត ដោយមិនងាយនឹងរំកិលរេគ្រាប់ភ្នែកទៅណាឡើយ។
"ស្រឡាញ់បងអត់?" ហ្គាមីតធ្វើមុខស្លឺដែលសំណួរសួរដូចមិនគិតសោះបើមិនស្រឡាញ់តើចង់នៅក្បែរនៅស្និទ្ធឲ្យធ្វើផ្តេសផ្តាសចំពោះនាងគ្រប់ពេលចឹងដែរអី?
"ស្អីគេ?" ឮចម្លើយនាងដូចធ្វើឲ្យគេឃ្នើសចិត្តទៀតហើយ បបូរមាត់នឹងខាំដាច់ឥឡូវហើយ។
"ស្រឡាញ់បងអត់?" នាយខាំធ្មេញសួរម្តងទៀត ដោយឃើញឫកពាគេដូច្នេះនាងចង់តែសើចឲ្យធ្លាយសួតទេ ប៉ុន្តែក៏មិនទាន់ដល់ពេលវេលាឡើយ។
"ហ្អាស៎?"
"ជោរណាស់បងសួរថាស្រឡាញ់បងឬអត់? អូនឯងស្រឡាញ់បងអត់?" នាយជាប្តីខិតចូលកាន់តែជិតប្រពន្ធ ព្រមទាំងក្តោបមុខនាងមិនឲ្យងាកចេញពីគេ ដោយសម្លឹងមើលភ្នែកនាង ក្នុងការគិតចម្លើយតែម្តង ប៉ុន្តែក៏រកនឹកមិនចេញឡើយ។
"មួយថ្ងៃៗឌីឌឹមចង់10ដងចឹង ឲ្យស្រឡាញ់ល្មេច"ពេលនាងនិយាយត្រង់ៗដូច្នេះពេក គេបែរជាអស់សំណើចយកថ្ងាសទៅជល់នឹងថ្ងាសប្រពន្ធដោយគ្រឺតក្នាញ់ជាទីបំផុត។

រយះពេលដែលរស់នៅទីនេះជាមួយនឹងគ្នា ពួកគេផ្អែមល្ហែមសឹងតែគ្រប់ពេល បើតាមគិតពួកគេមករស់នៅទីនេះគឺ១សប្តាហ៍ពេញតែម្តង។
ហ្គាមីតឈរញញឹមបិទមាត់សឹងតែមិនជិតឡើយពេលរបស់នៅក្នុងដៃវិជ្ជមានដូច្នេះ។ ប៉ុន្តែនាងបែរជាឮសម្តីប្តីនិយាយទូរស័ព្ទហើយនោះសឹងតែក្អួតឈាម។
"ត្រូវហើយគឺខ្ញុំនឹងឲ្យកែវភ្នែករបស់ខ្ញុំទៅហ្គាមីត សប្តាហ៍ក្រោយគឺត្រូវវះកាត់ហើយ ខ្ញុំចង់ឲ្យនាងបានឃើញពិភពលោកនេះម្តងទៀតទោះជាប្តូរឲ្យខ្ញុំមើលអ្វីលែងឃើញ ខ្ញុំចាស់ហើយនាងនៅក្មេងអនាគតនៅវែងឆ្ងាយទៀតណាស់"
"គ្រាំង" ស៊ូហ្គាដាក់ទូរស័ព្ទចុះយ៉ាងលឿន ពេលប្រពន្ធរុញទ្វារសឹងតែបាក់។
"បងនិយាយអី?អូនមិនចង់បានកែវភ្នែកបងឡើយ មិនវះកាត់ទេ"
"ហេតុអីមិនវះកាត់?ក្រែងអូនចង់មើលឃើញវិញមិនចឹងឬ?" ស៊ូហ្គាមើលមិនដឹងពិតមែនថានាងលែងជាមនុស្សពិការភ្នែកទៀតហើយ ហេតុអ្វីក៏គេមើលមិនដឹងកាត់ន័យមិនយល់។
"ព្រោះអូន!ព្រោះអូនមើលឃើញវិញហើយ" គេគិតថានាងចង់កុហកព្រោះមិនចង់បានកែវភ្នែកពីគេ ទើបដកដង្ហើមធំដោយឱនមុខចុះ។
"អូននិយាយការពិត!ថ្ងៃនេះបងពាក់អាវពណ៌សកឹបឡេវខោខ្មៅហើយបងឱនមុខចុះធ្វើអី?" ស៊ូហ្គាស្វាងចេសពេលស្តាប់រាល់សម្តីនាងនិយាយ គេងើបមុខឡើងព្រមទាំងចូលមកក្បែរនាង ចាប់មុខនាងឲ្យសម្លឹងមើលគេវិញហើយក៏ព្យាយាមមើលភ្នែករបស់នាងដូចគ្នា។ ហ្គាមីតព្រិចភ្នែកញាប់ស្អេក នាងក៏ហុចរបស់មួយទៀតឲ្យទៅគេដោយអៀនមុខឡើងក្រហមងាំង។
"ជាអ្វី?"
"បងមើលខ្លួនឯងទៅ" ស៊ូហ្គាទទួលយករបស់ពីក្នុងដៃនាងមកកាន់ ហើយក៏បើកភ្នែកធំៗលើកដៃមកខ្ទប់មាត់វិញ ពីរឆូតក្រហមដិតតែម្តង។
"ពិត-ពិត-ជាការពិតឬ?" គេដល់ថ្នាក់និយាយត្រដិតទៅហើយនៅក្នុងពេលនេះ ទឹកមុខដូចចង់យំផងអីផងក៏មិនដឹងដែរ។
"វាជាការពិតគឺអូនមានកូន"
"អូហ៍!ហូយ៎!" ស៊ូហ្គាលោតអរហោរកញ្ជៀវជុំវិញនាង ហើយទឹកភ្នែកមួយតំណក់ក៏ស្រក់មកព្រោះតែការរំភើបរបស់ខ្លួននៅក្នុងពេលនេះ។
"ជុប៎ៗៗ!ជុប៎ៗៗ"
"មើល៍!ហ៊ិហ៊ិ!" ហ្គាមីតយកមេដៃមកផ្តិតទឹកភ្នែកឲ្យគេ ដោយគេវិញក៏ឱបថើបនាងមិនព្រមលែងទៅណាឡើយ ព្រោះអារម្មណ៍មួយនេះគេចង់ស្គាល់វាយូរហើយ អារម្មណ៍ជាឪពុករបស់គេ។
"បងស្រឡាញ់អូនប្រពន្ធសម្លាញ់"

ស្អប់ជំពប់លើ(រដូវកាលទី១)Donde viven las historias. Descúbrelo ahora