ម៉ាក់ៗនឹងលោកពូកំពុងធ្វើអីហ្នឹង?
ត្រលប់មកផ្ទះវិញដោយមានចម្ងល់នៅក្នុងខួរក្បាលជាច្រើន ហេតុអ្វីក៏គេនៅទីនោះហេតុអ្វីក៏ស្គាល់កូនរបស់នាង ថែមទាំងដឹងថាកូនរៀននៅសាលាណាទៀត។ នាងងូតទឹករួចដោយឈរគិតវិលវល់នៅមិនស្ងប់ គេច្បាស់ជាតាមមកដល់ផ្ទះនេះមិនខាន នាងទាយថាមិនឲ្យលើសពីថ្ងៃស្អែកឡើយ។
"ម៉ាក់មិនដឹងលាក់កូនបានយូរប៉ុណ្ណានោះទេ" នាងដើរមកក្បែរគ្រែព្រមទាំងអង្អែលក្បាលកូនស្រីដែលដេកលង់លក់យ៉ាងមានក្តីសុខ តាមពិតក៏មិនចង់មិនឲ្យកូនស្គាល់គេដែរ ប៉ុន្តែនាងចង់ឲ្យគេរងទុក្ខវិញ នាងចិញ្ចឹមកូនមកយូរក្រែលដែរហើយតាំងពីនៅរៀនរហូតដល់មានការងារធ្វើ។
ឈាមរត់រកឈាមឪពុកនឹងកូនរមែងតែងតែមានរឿងរ៉ាវជាច្រើនដែលដូចនឹងគ្នាមិនថាចំណង់ចំណូលចិត្ត កាយវិការទម្លាប់ប្រចាំថ្ងៃនោះទេ បើសម្តីវិញគឺដូចទៅនឹងឪពុកបេះមិនចេញថាស្តីឲ្យពូប៉ោចៗសឹងតែពូលុតជង្គង់ចុះចាញ់។
•••
"ប្រា៎វវវ" សំឡេងលាន់ឮនៅមុខផ្ទះបណ្តាលឲ្យអ្នកគ្រប់រត់ចេញមកមើលស្រតែម្តង ពេលមកដល់ក៏ឃើញម៉ូតូដួលទៅម្ខាងចំណែកម្ចាស់ម៉ូតូក៏អង្គុយនៅលើស៊ីម៉ង់ពិនិត្យមើលរបួសរបស់ខ្លួន។
"កើតអីខ្លាំងដែរទេ?" លោកតានឹងជីមីនចូលមកសួរនាំអ្នកដែលដួលម៉ូតូនៅមុខផ្ទះរបស់ខ្លួន ព្រមទាំងដកមួកចេញពីក្បាលរបស់គេ ហើយក៏នាំគ្នាលាន់មាត់ដោយភាពភ្ញាក់ផ្អើល។
"យ៉ុនហ្គី" ហ្គាមីតដែលពកូននៅក្នុងដៃបែរជាដកដង្ហើមធំព្រោះគេក៏មកដល់ពិតមែន ព្រឹកព្រលឹមឡើងក៏ជិះម៉ូតូមកដួលនៅចំពីមុខផ្ទះរបស់នាង ដូចមិនសមហេតុផលទាល់តែសោះ។
"ត្រូវត្រង់ណាខ្លះហើយ ឆាប់នាំគេចូលទៅខាងក្នុងទៅ"
"បាទ៎ៗ" ខណៈដែរជីមីនបម្រុងនាំគេចូលទៅក្នុងផ្ទះតាមសម្តីរបស់លោកតាហើយនោះ ប៉ុន្តែអ្នកដែលជាប្អូនបែរជាបោះសម្តីថាឲ្យគេទាំងមិនពេញចិត្ត។
"តាមមើលប្រហែលជារបួសក្លែងក្លាយហើយ បងចេះតែនាំមនុស្សមិនស្គាល់ចូលផ្ទះកើតដែរមែនទេ?មិនខ្លាចគេលួចរបស់របរយើងទេ?"
"ហ្គាមីត" លោកតាបន្លឺឈ្មោះចៅស្រីដោយមិនពេញចិត្តនឹងសម្តីចៅបន្តិចទេ ម្តេចក៏ចាំបាច់ចោទប្រកាន់គ្នាបែបហ្នឹងដែរ។
"របួសពិតបងមិនសម្តែងទេ" គេតបតជាមួយនឹងនាងវិញដោយទឹកមុខស្រពោបស្រពោននឹងអន់ចិត្តដែលនាងមិនព្រួយបារម្ភហើយនៅមកនិយាយស្តីបញ្ឈឺទៀត។
"ម៉ាក់ៗ!ឲ្យគាត់ចូលក្នុងផ្ទះសិនទៅ ប្រយ័ត្នគាត់គាំងបេះដូងស្លាប់នៅមុខផ្ទះយើងណា៎ម៉ាក់មើលមុខគាត់ចុះស្លេកដ៏ហើយ" គ្រប់គ្នាបែរមកមើលមុខយ៉ុនហ្គាងដែលស្រដីចេញមកសឹងតែគាំងស្លាប់ឪពុកតាមសម្តីកូនពិតមែន មនុស្សគ្រាន់តែដួលម៉ូតូសោះក៏លេងមកបន្ថែមគាំងបេះដូងស្អីនោះទៀត។
ហ្គាមីតញញឹមសមចិត្តព្រោះសម្តីនេះប្រហារចិត្តខ្លាំងណាស់ នាងបើកផ្លូវឲ្យបងប្រុសនាំគេចូលទៅខាងក្នុងតែម្តង។
ពេលមកដល់ខាងក្នុងហើយនោះ ជីមីនយកថ្នាំនឹងទឹកអាល់កុលមកលាងរបួសឲ្យមិត្តភក្តិ មិនដឹងថាមានអ្វីលើសពីនេះឬក៏អត់ទេដូចជាព្រិចភ្នែកឲ្យគ្នាសម្បើមណាស់។
"អូយ៎ឈឺ! ថ្នមៗបន្តិចទៅមើល" ស៊ូហ្គាស្រែកលាន់ពេញបន្ទប់ក្នុងទទួលភ្ញៀវដែលត្រូវចាក់ទឹកអាល់កុលឆាច់សឹងតែអស់ពីក្នុងដបមកលើរបួសត្រង់កែងដៃរបស់គេ។
"ប្រហែលមកជាខ្ញុំដៃធ្ងន់ពេកហើយ មីតឯងធ្វើឲ្យម្តងទៅព្រោះឯងជាស្រី" គេក្រោកមកទាញប្អូនឲ្យមកអង្គុយជិតអតីតស្វាមី ព្រមទាំងឲ្យនាងជាអ្នកធ្វើតាមក្រោយគេ ទាំងដែលនាងក៏មិនចង់ប៉ះពាល់ចំពោះគេឡើយ។
"អត់ទេ!ចង់ស្លាប់ក៏ស្លាប់ទៅ" នាងរុញច្រានចោលសុំមិនធ្វើនោះទេ ព្រោះចិត្តនៅខឹងស្អប់មិនទាន់បាត់។
"ចៅចិត្តអាក្រក់បែបហ្នឹងតាំងពីពេលណាមកហ្គាមីត ចង់ឲ្យកូនរៀនតាមទង្វើរបែបនេះ?" នាងងាកមកសម្លឹងកូនស្រីបន្ទាប់ពីត្រូវលោកតាស្តីបន្ទោស ដោយចិត្តធ្វើទាំងមិនចង់មួម៉ៅជះកំហឹងទៅលើគេ ទើបលាងរបួសដោយសង្កត់ដៃខ្លាំងៗ ស៊ូហ្គាខាំមាត់ធ្មេចភ្នែកងាកមុខចេញព្រោះតែវាក្រហាយខ្លាំងណាស់។
"រួចហើយ!ទៅវិញបានហើយកុំឈានជើងមកទីនេះទៀត" លាងរបួសឲ្យគេរួចរាល់អស់ហើយ ក៏ក្រោកឈរច្រត់ចង្កេះច្រែតៗដាក់គេ។
"ទៅណា?បើគេមកស្នាក់នៅផ្ទះជាមួយនឹងពួកយើងដែរហ្នឹង"
"ថាម៉េច?"
"ម៉ាក់ៗ!កូនវិលមុខណាស់ ម៉ាក់ថ្ងៃនេះដូចជាសម្តីខ្លាំងៗពេកហើយ" កូនស្រីមកចាប់ទាញជាយអាវម្តាយ ប្រាប់ដោយយកដៃធ្វើជាមកឈ្លីចិញ្ចើម បណ្តាយឲ្យគ្រប់គ្នាអស់សំណើចនឹងក្មេងប៉ុនមេដៃនេះទៅវិញ។
"យីកូននេះ" ហ្គាមីតលើកកូនចេញពីរង្វង់អ្នកគ្រប់គ្នា ហើយក៏មិនភ្លេចនឹងសម្លក់សម្លឹងបុរសប្លែកមុខខ្លះដែរ គេចូលមកស្នាក់នៅទីនេះជាមួយ នេះជាអ្វីឲ្យប្រាកដ ឬក៏ចង់ចាប់គូឲ្យនាងទៀតហើយ។
ហ្គាមីតនាំកូនចូលក្នុងបន្ទប់ នាងចាប់ផ្តើមអង្គុយសម្លឹងមុខកូនដែលមើលហើយក៏គ្រឺតខ្លាំងណាស់។
"ម៉ាក់មើលមុខកូនធ្វើអី?មុខកូននឹងម៉ាក់មិនដូចគ្នាផង"
"ព្រោះចឹងហើយទើបម៉ាក់មើល កូនឯងមុខកាត់ទៅរកអ្នកណា"
"កាត់រកប៉ាៗដែលស្លាប់ចោលកូននោះអី" ធ្លាក់ថ្លើមក្តុក ដោយបានស្តាប់ឮសម្តីកូនដូច្នេះ ស៊ូហ្គាឈរលួចស្តាប់ម៉ាក់កូនសន្ទនាគ្នាហើយបែរជាចុកណែនក្នុងទ្រូងពឺតៗ ហេតុអ្វីក៏នាងដាច់ចិត្តដល់ម្លឹងចំពោះគេ។
"ហ៊ឹម!កូនពិតជាជឿមែនថាប៉ាៗស្លាប់បាត់ហើយ?" ហ្គាមីតហាក់បីមានអារម្មណ៍ខុសចំពោះកូន ដែលកុហកដូច្នេះប៉ុន្តែនាងជ្រុលមាត់នៅពេលនោះព្រោះចិត្តដែលខឹងស្អប់វាខ្លាំងពេក។
"កូនជឿទាំងអស់អ្វីដែលម៉ាក់ប្រាប់" នាងទាញកូនមកឱបដោយគិតខុសមួយពេល ស្របពេលដែលប៉ារបស់កូនក៏បង្ហាញមុខមកនៅជាមួយគ្នា ភិនភាគពួកគេដូចគ្នាយ៉ាងនេះបើអ្នកមកលេងប្រាកដជាថាប៉ាកូនដោយមិនចាំបាច់ប្រាប់ទេ។
ស៊ូហ្គាដើរចេញពីមុខបន្ទប់ហ្គាមីតមកបន្ទប់គេវិញ គិតមិនយល់ហេតុអ្វីក៏នាងស្អប់គេដល់ថ្នាក់ប្រាប់កូនថាគេស្លាប់ដូច្នេះឬគ្រាកន្លងគេសងនៅមិនទាន់គ្រប់គ្រាន់ទេ?ទោះជាមិនបង្ហាញខ្លួនមិនប្រាប់តែទង្វើរគេដែលធ្វើគឺច្រើនខ្លាំងណាស់ មើលថែកូនពេលនាងទៅរៀនទៅធ្វើការ របបអាហារសម្រាប់កូនក៏គេជាអ្នកធ្វើយកមកឲ្យផ្ញើតាមជីមីន គេធ្វើលួចលាក់ដោយមិនឲ្យនាងបានដឹងនោះទេ។
"បងអន់ដល់ថ្នាក់ហ្នឹងផងឬ?" គេដឹងថាកំហុសកាលពីអឌិតកាលគឺគេខុសច្រើនខ្លាំងណាស់ ប៉ុន្តែរឿងដែលគេមិនខុសគឺស្រឡាញ់នាងដែលគេសម្រេចចិត្តវាបានត្រឹមត្រូវបំផុត។
"អ្អា៎" អង្គុយគិតអស់ចិត្តហើយក៏ដោះអាវដែលដាច់ដោចនោះចេញហើយក៏ឈឺមុខរបួសដែលខំដាក់ទុនធ្វើជាជិះម៉ូតូដួលនោះ ដើម្បីឲ្យនាងបារម្ភប៉ុន្តែមិនបារម្ភហើយនៅដេញគេឲ្យទៅវិញទៀត។
"ប៉ុណ្ណឹងមិនស្លាប់ទេ"
"មីត" គេងាកក្រោយយ៉ាងលឿនដោយគ្រាន់តែឮសំឡេងរបស់នាង ទោះឈឺកាយក៏ញញឹមចេញឲ្យតែម្ចាស់បេះដូងរបស់គេមកមើល។
"លោកតាឲ្យយកថ្នាំផ្សះមកឲ្យ ខ្ញុំមិនចង់ឃើញមុខលោកឡើយបើអាចគួរតែចាកចេញទៅរស់នៅកន្លែងផ្សេង" នាងបោះថ្នាំទៅលើពូកព្រមទាំងឈរឱបដៃសម្លឹងគេទាំងមិនស្រណោះស្នេហាដែលធ្លាប់សាងកន្លងមកឡើយ។
"អរគុណដែលបារម្ភពីបង"
"មិនបានបារម្ភ!តែចង់ឲ្យចេញពីទីនេះ" គេមិនខ្វល់នឹងសម្តីត្រគោះបោះបោករបស់នាងទេ បែរជាញញឹមដើរចូលមករកនាងទៅវិញ។
"ចូលមករកអី?"
"រកបេះដូងស្រីឆ្នាស់" តាមចិត្តគំនិតចង់តែចាប់រំលោភឲ្យឈប់សម្តីខ្លាំងជាមួយទេតើ កាចឆ្នាស់លើសពីមុនឆ្ងាយណាស់ ប៉ុន្តែគេចូលចិត្តបែបនេះ។
"លោកឯងថយទៅកូនខ្ញុំមកតាមឃើញឥឡូវហើយ" នាងបែរជាមុខក្រហមងាំងគ្រាន់តែគេខិតមកជិត យកច្រមុះមកជល់នឹងច្រមុះនាងសោះនឹងក៏អៀនដែរ។
"កូនឃើញក៏ប្រាប់ថានឹងយកប្អូនឲ្យទុកប្រឡែងលេងអ៊ីចឹងទៅក៏ចប់ហើយ"
"ប្អូនប្រឡែងស្អី!តែមួយនឹងចាប់ឡើងវិលមុខហើយហ្នឹង" គេញញឹមបែបត្រូវចិត្តនឹងសម្តីរបស់នាងជាខ្លាំង ដោយទាញនាងមកផ្អឹបបបូរមាត់ថើបយ៉ាងតក់ក្រហល់ដោយហាមប្រាមចិត្តពុំបានពិតមែន ឃើញមុខនាងហើយចង់តែចាប់ឱបចាប់ថើបចាប់រំលោភឲ្យកើតកូនញឹកដូចផ្សិតទេ។
"ហ្ហឺ!មិនទាន់ដឹងស្អីផងថើបគ្នាបាត់ សង្ស័យតែមួយខែក្រោយពីរកាំទេ" ជីមីនដែលដើរកាត់មុខបន្ទប់គេជ្រេញឫកនឹងគូនេះជាខ្លាំង មាត់ខ្លាំងនឹងអ្នកលេងល្បិចចាំមើលតើកើតអ្វីឡើងខ្លះ។
ខណៈដែរប៉ាម៉ាក់នៅខាងលើនោះ កូនស្រីបែរជានៅអង្គុយញ៉ាំនំនេករបស់ខ្លួននៅលើសាឡុងជាមួយនឹងលោកពូ។
"ពូអីសម្បុរសៗនឹងគាត់ជាអ្នកណាពូមីន"
"ចាំឲ្យម៉ាក់ឯងប្រាប់ទៅ តែគាត់ឈ្មោះយ៉ុនហ្គីហៅកាត់គឺយ៉ុន ឃើញថាឈ្មោះស្រដៀងនឹងឯងណាស់ក្មួយ" លោកពូដូចជាចង់បង្ហើបអ្វីឲ្យក្មួយដឹងខ្លះៗហើយ ប៉ុន្តែក្មួយវិញបែរជាធ្វើមុខឆ្ងល់ៗអ៊ីចឹងទៅ។
"ម៉េចក៏ឈ្មោះស្រដៀងៗយ៉ុនហ្គាងចឹងឬក៏ប៉ាម៉ាក់គាត់លួចយកឈ្មោះយ៉ុនហ្គាងទៅដាក់តាមមែនទេលោកពូ" យ៉ុនហ្គាងញ៉ាំផង សួរលោកពូពីនេះពីនោះឥតឈប់ដោយធ្វើដៃធ្វើជើងនិយាយស្អីក៏វ៉ល់ៗជាមួយលោកពូដែរ។
ក្មួយនិយាយទៅពូក៏គិតតែពីញ៉ាំដោយមិនគិតថាជារបស់ក្មួយឡើយ រហូតដល់អស់ពីចាន ក្មួយក៏ស្រែកឡូឡាដាក់លោកពូដូចខ្ទួយទិច។
"ពូឯងញ៉ាំរបស់យ៉ុនហ្គាងអស់ហើយចាំមើលយ៉ុនហ្គាងប្រាប់ម៉ាក់" នាងច្រត់ចង្កេះខាំមាត់ចង្អុលពោះលោកពូ ដោយដកដង្ហើមញាប់ៗព្រោះប្រឹងទប់កំហឹងរបស់ខ្លួន។
"តែបន្តិចសោះហ្នឹង ពូញ៉ាំតែតិចទេ"ជីមីនហារមាត់ចង្អុលឲ្យនាងមើល ប្រាប់ថាខ្លួនញ៉ាំមិនច្រើនទេ ប៉ុន្តែនំនៅប្រឡាក់ជាប់មាត់ស្រកាក។
"តិចឆ្អី!ពូញ៉ាំឡើងលិឍបាតចានមិនបន្សល់ឲ្យយ៉ុនហ្គាងញ៉ាំផងហ្នឹងដែលថាតិចទៀត?"ក្មួយស្រីឆ្នាស់ឆ្នើមលើកយកចានមកបង្ហាញដោយយកម្រាមដៃបៀកក៏មិនមានសូម្បីតែកម្ទេចនំឡើយ។
"យី!ក្មួយនេះគ្រាន់តែពូញ៉ាំជំនួសសោះក៏ខឹងដែរ ចរិតឡើងខ្មឺតដូចមិនកាត់ទៅរកម៉ាក់វាសោះ" គេក្រោកឈរច្រត់ចង្កេះប៉ោចៗដាក់ក្មួយវិញ នេះជាពូណា៎ម្តេចក៏ញ៉ាំនំរបស់ក្មួយមិនបាន។
"ទោះមិនកាត់ទៅម៉ាក់ក៏មិនកាត់ទៅរកពូឯងដែរ ចរិតឡើងរលែម" យ៉ុនហ្គាងលានអណ្តាតឌឺលោកពូរួចក៏រត់ប្រុយ ជីមីនផ្ទុះកំហឹងយកតែម្តង។
"នែ៎!!!!អាក្មួយឆ្កួត យូរៗទៅមកដៀលពូខ្លួនឯង" គេរត់ដេញចាប់ក្មួយពេញផ្ទះ បង្កជាសំឡេងរញ៉េរញ៉ៃទ្រហឹងផ្អើលមនុស្សម្នាអស់ហើយ។
"ជួយផងៗ!ពូមីនចង់ចាប់យ៉ុនហ្គាងវាយគូទទៀតហើយ ម៉ាក់លោកតាជួយផង ពូមីនចរិតសាំត្រប៉ែណាស់"
"នែ៎!អាក្មួយជើងល្អ ឯងមិនរួចខ្លួនទេចាំតែមើលទៅ"ពូក្មួយដេញចាប់គ្នា រហូតមកដល់ជាន់ខាងលើនៃបន្ទប់របស់ស៊ូហ្គា យ៉ុនហ្គាងរុញទ្វារក្រាកចូលទៅខាងក្នុង ជីមីនក៏រត់មកតាម ហើយកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ។
"ម៉ាក់ៗធ្វើអីហ្នឹង?ពូ!ពូម៉េចក៏មិនស្លៀកពាក់?"
"យ៉ុនហ្គាង!"
"ថាមែន មែន!" ជីមីនគ្រវីក្បាលលើកក្មួយមកពវិញ ពេលចូលដល់ក្នុងបន្ទប់នេះហើយឃើញតែសម្លៀកបំពាក់រាយរប៉ាត់រប៉ាយដូច្នេះ។
"ឈប់សិនពូមីន!យ៉ុនហ្គាងចង់ដឹងថាម៉ាក់ៗធ្វើអីជាមួយនឹងលោកពូសនោះ"________