ភាគ៥: ក្មេងឈ្លើយ!ទឹកយ៉ាងម៉េច?
ជីមីន ទាញយកប្អូនស្រីត្រលប់មកវិញ ដោយមួម៉ៅនឹងសម្តីរបស់អនាគតប្អូនថ្លៃនេះជាខ្លាំង ប្អូនម្នាក់នេះគេស្រឡាញ់ខ្លាំងណាស់ មានតែប្អូនមួយផង បើមិនហួងហែងទៀតដូចមិនសមទេ។
"មីតឯងបានធ្វើបែបនេះពិតមែន?" ហ្គាមីតគ្រវីក្បាលបដិសេធ សម្តីមុននេះគ្រាន់តែចង់និយាយឲ្យតែបានឈ្នះគេប៉ុណ្ណោះ នាងមិនថ្លើមធំដល់ថ្នាក់ធ្វើរឿងទាំងអស់នេះឡើយ។
"ឯងមើលមុខយើងសមនឹងធ្វើរឿងបែបនេះដែរទេ?" ស៊ូហ្គាស្រាប់តែបោះសម្តីធ្វើឫកយ៉ាងទំនងឌឺមកកាន់ គូដណ្តឹងវិញ គេជ្រែងហោប៉ៅខោទាំងសងខាង ដោយញាក់ស្មាបែបមនុស្សគ្មានចំណាប់អារម្មណ៍ចំពោះនាងក្នុងរឿងបែបនោះឡើយ។
"ទុកចិត្តមិនកើតដែរមនុស្សប្រុសឯណាដែលថាមិនចូលចិត្តស្រីក្មេងនោះ" ជីមីននិយាយក្នុងគោលបំណងមិនទុកចិត្តលើស៊ូហ្គាឡើយ ទោះជាមិត្តក្តីក៏គេមិនអាចទុកចិត្តបានទេស្រមោចនឹងស្ករនៅក្បែរគ្នាស្និទ្ធិយ៉ាងដូច្នេះ ជឿឬថាមិនប៉ះពាល់បន្តិចសោះ។
"ស្រីក្មេងផ្សេងយើងអាចទៅរួច ប៉ុន្តែបើជាមួយប្អូនឯងយើងទៅមិនរួចទេវ៉ើយ"
"នែ៎!ខ្ញុំនឹងវាអន់ណាស់មែនទេ ដែលលោកគ្មានអារម្មណ៍ជាមួយ? លោកឯងដូចមើលងាយខ្ញុំពេកហើយ" ហ្គាមីតស្រែកដោយក្តៅពេញពោះមិនគួរណាគេមកនិយាយអ្វីឲ្យនាងបាក់មុខយ៉ាងនេះឡើយ ពិសេសនៅចំពោះមនុស្សស្រីម្នាក់នោះទៀត ធ្វើដូចនាងជាតុក្កតាដែលដាក់តាំងចោលមែនទេ ទើបមកត្រូវគ្មានអារម្មណ៍ចំពោះនាងកើតដែរ។
"ខ្ញុំចូលចិត្តស្រីស្អាត នាងយល់ទេ?" គេនិយាយបែបហីៗដាក់ តែក្នុងចិត្តកំពុងតែបានចិត្តដែលអាចឲ្យនាងខឹងដល់ថ្នាក់ក្រហមមុខសឹងតែច្រាលឈាមចេញមកបានបែបនេះ។
"ចុះខ្ញុំ?ខ្ញុំមិនស្អាតទេឬ? លោកមើលមិនឃើញគូដណ្តឹងរបស់លោកស្អាតខ្លះទេឬ? មនុស្សអាក្រក់"
"មីត" និយាយចប់មិនទាន់ស្រួលបួលផង នាងក៏ស្ទុះរត់ចេញដោយតូចចិត្តជាមួយគូដណ្តឹងបង្អាប់តែរឿងថានាងមិនស្អាត ពិតជាអាក់អន់ស្រពោនចិត្តខ្លាំងមែនទែន សាកគិតមើលប្រសិនបើគូដណ្តឹងបង្អាប់យើងថាមិនស្អាតនៅចំពោះមុខស្រីផ្សេង តើនឹងមានអារម្មណ៍បែបណាដែរ។
"បងនិយាយជ្រុលពេកហើយ" ជីមីនរត់ទៅតាមប្អូនស្រីដែលខឹងក្រហមមុខច្រាល ស៊ូហ្គាសម្លឹងពីក្រោយទាំងធ្វើមុខតប់ប្រម៉ល់ជាមួយ គេជ្រុលពិតមែនឬ?
"លោកទៅតាមលួងនាងទៅ នាងនៅក្មេងឆាប់ខឹងហើយក៏ឆាប់បាត់ដែរ" មនុស្សស្រីដែលញ៉ាំបាយជាមួយគេ ក៏ដើរមកក្បែរទះស្មាគេតិចៗប្រាប់ឲ្យនាយកំលោះទៅតាម ប៉ុន្តែគេក៏មិនបានតបឆ្លើយអ្វីវិញឡើយ ត្រឹមតែសម្លឹងមុខប៉ុណ្ណឹង។
•••
ជីមីនរុញទ្វារសន្សឹមៗចូលមកក្នុងបន្ទប់ប្អូនស្រី បន្ទាប់ពីចេញពីហាងអាហារនោះមកផ្ទះនាងហាក់បីដូចជានៅមិនទាន់បាត់ខឹងឡើយ ភ្នែកសម្លក់សម្លឹងរូបគូដណ្តឹងចង់ចាប់គេយកមកហែកស៊ី។
"មីតកុំទៅស្តាប់សម្តីគាត់អី គាត់តែប៉ុណ្ណឹងទេ មីតស្អាតបំផុតនៅក្នុងកែវភ្នែកបងនឹងលោកតា កុំគិតច្រើនអីណា៎ប្អូនសម្លាញ់" គេដាក់ដៃអង្អែលសក់ប្អូនថ្នមៗ និយាយដោយប្រើភាសាដ៏ផ្អែមល្ហែមរបស់គេដែល ដែលតែងតែប្រើលួងលោមប្អូនស្រី។
"មីតអាក្រក់គ្រប់ពេលនៅក្នុងកែវភ្នែករបស់គេ មីតមិនដែលល្អឡើយសរសើរតែម្តងក៏គ្មាន មិនគួរណាមីតមានគូដណ្តឹងដូចគេឡើយ"
"ហឹម!មីតប្អូនបងល្អគ្រប់យ៉ាងស្អាតក៏ស្អាត ចាំបងប្រុសនាំទៅដើរលេង តែសុំបង្ហើយការងារបន្តិចសិនណា៎"
"ដដែល!ការងារអើយការងាររវល់សឹងតែគ្រប់គ្នា បានហើយបងឆាប់ចេញទៅខ្ញុំចង់គេង" នាងក្រោកពីលើគ្រែអូសដៃបងប្រុសឲ្យចេញពីក្នុងបន្ទប់របស់ខ្លួន ទាំងដែលខំមកតាមលួងហើយនៅធ្វើបែបនេះដាក់បងប្រុសទៅរួចនៀក៎។
ដេញបងប្រុសឲ្យចេញពីក្នុងបន្ទប់បានសម្រេចហើយនោះ នាងបែរជាមកដេកទន្ទេញជេរគេនៅក្នុងចិត្តមិនតិចនោះទេ ចាំមើលតែមិនតាមមកលួងនាងនឹងរត់គេចមិនព្រមរៀវការឡើយ។
"សឺត!"
"បងប្រុសខ្ញុំឲ្យបងចេញពីក្នុងបន្ទប់ ហេតុអ្វីក៏រឹងចូលមកទៀតហើយ បង ..." សំឡេងក្រញិចថើបនាងអម្បាញ់មិញនេះ ធ្វើឲ្យនាងស្តីឲ្យទាំងមិនបានបែរមុខទៅមើលឡើយ ទាល់តែអ្នកដែលបានថើបខ្លួននោះ មកអង្គុយចំពីមុខនាង ទើបស្ងាត់មាត់ឈឹងតែម្តង គឺកំពុងតែងក់ងរដាក់នោះអី។
"ថ្ពាល់ក្រអូបម៉្លេះនាងដុសសាប៊ូអី?"
"?????" សញ្ញាសួរលោតឲ្យនាងឆ្ងល់នឹងគេមិនស្ទើរទេ មកថាក្រអូប មកថើបទាំងដែលថានាងមិនស្អាតទៅហើយនោះ។
"សក់នាងក៏ទន់ ក្រអូបដូចថ្ពាល់ឬអត់ហ្នឹង?"
"ស្អុយដូចអាម៌" សម្តីនាងតបវិញប្រៀបដូចអ្នកណាយកដំថ្មមកគប់ចំកណ្តាលមុខអ៊ីចឹង។
" ចុម!អ៊ីចឹងរាល់ថ្ងៃហ្នឹងនាងយកអាចម៌មកធ្វើជាសាប៊ូកក់សក់មែនទេ?"
"ទឹកនោមថែមទៀត"
"សាហាវម៉្លេះគូដណ្តឹង"
"លោកឯងណាគេមកផ្ទះខ្ញុំធ្វើអី?
"អនាគតប្តីអ្នកសួរ"
"ឆើស៎! ជ្រេញដល់ទឹកលោកឯង"
"ទឹកយ៉ាងម៉េច? នាងក្មេងឈ្លើយ"
