ភាគ30: មនុស្សចរិតពាល!

480 23 0
                                    

: មនុស្សចរិតពាល!

ខណៈពេលទឹកភ្នែកក៏ចេះតែហូរ ក្នុងទ្រូងក៏វេទនា វាប្រាប់ថាមិនចង់បន្តឃើញមុខគេតទៅទៀតនោះទេ នាងស្អប់មនុស្សកុហកដូចជាគេខ្លាំងណាស់។
ស៊ូហ្គាបង្ហាញខ្លួនឈរនៅពីក្រោយជីមីន លាក់កំហុសឆ្គងដែលមានចំពោះនាង តាំងពីដើមមកគេសម្តែងក្លែងធ្វើដូចស្រឡាញ់ ធាតុពិតក៏មិនមែន យកបេះដូងរបស់នាងមកជាន់ឈ្លីក្រោមបាតជើង ឲ្យកប់លិចក្នុងដីអ៊ីចឹង តើសប្បាយខ្លាំងណាស់មែនទេ។
ខ្សែភ្នែករបស់នាងសម្លឹងធ្លុះទៅខាងក្រោយខ្នងបងប្រុស នាំឲ្យបងងាកមើលតាម ដោយគេមិនដឹងថារវាងពួកគេមានរឿងអ្វីនឹងគ្នានោះទេ។
"លោកមកធ្វើអី?ខ្ញុំនៅមិនទាន់ស្លាប់ទេ វាធ្វើឲ្យលោកខកចិត្តខ្លាំងណាស់ហើយត្រូវទេ?" សម្តីគំហកសួរ ទឹកភ្នែកម៉ាត់ៗហូរហៀរផែនថ្ពាល់ទាំងសងខាងរបស់នាង។
"មានរឿងអី?" ជីមីនមិនដឹងសាច់រឿងសូម្បីតែបន្តិចឡើយ គេសួរទាំងងីងើរមកកាន់អ្នកទាំងពីរ។
"បងសុំទោស!អូនមិនកើតអីខ្លាំងគឺល្អហើយ" មិនកើតអីខ្លាំងអ៊ីចឹងឬ?ប៉ុណ្ណឹងហើយមិនបានខ្លាំងសម្រាប់គេនោះទេ ប្រហែលទាល់តែនាងសល់ត្រឹមដង្ហើមចង្រិតហើយមើលទៅទើបខ្លាំងចំពោះគេ ត្រឹមរបួសផ្លូវចិត្តឈឺរាងកាយមិនអាចធ្វើឲ្យគេយល់ថានាងឈឺឡើយ។
"ទាល់តែឃើញខ្ញុំក្នុងរណ្តៅទើបលោកគិតថាធ្ងន់ធ្ងរ?"
"មិនមែនបែបហ្នឹងទេ! បង..."គេតបលែងចេញពេលឃើញទឹកភ្នែករបស់នាងកាន់តែហូរមិនឈប់ទាល់តែសោះ ហេតុអ្វីក៏ត្រូវខូចចិត្តជាមួយនាងដែរ បើមិនបានស្រឡាញ់ផងនោះ មិនគួរឡើយ។
"កុំចូលមកជិតខ្ញុំ លោកទៅណាក៏ទៅចុះ ទៅៗ" នាងស្រែកដេញឲ្យគេចេញពីមុខនាង ព្រោះនាងធ្វើចិត្តមិនទាន់បានដែលត្រូវគេបោកប្រាស់ដល់ថ្នាក់នេះ បើមិនស្រឡាញ់គួរតែប្រាប់នាងតាំងពីដំបូងមក មិនគួរឲ្យនាងក្លាយខ្លួនជាមនុស្សល្ងង់ដប់គត់អ៊ីចឹងទេ។
"មីតបងសុំទោសពិតមែន សុំទោសដែលកុហកអូន"
"សួរថាមានរឿងអី? បងធ្វើស្អីប្អូនខ្ញុំ?" ជីមីនចាប់ផ្តើមឡូឡាសួររកចម្លើយចេញពីមាត់ប្អូនថ្លៃ តើនៅមានរឿងអ្វីដែលគេមិនបានដឹងទៀតមែនទេ។
ខណៈពេលជាមួយគ្នានោះដែរ ជុងហ្គុករុញទ្វារចូលមកម្នាក់ទៀត ដោយចង់មកសួរសុខទុក្ខហ្គាមីត។ ទឹកមុខស៊ូហ្គាចាប់ផ្តើមប្រែ360ដឺក្រេពេលឃើញនូវវត្តមានរបស់ជុងហ្គុកនៅទីនេះ។
"ឯងមករកអី?ព្រោះតែឯងទើបរឿងក្លាយជាបែបនេះ នៅមានមុខមកបង្ហាញខ្លួនឲ្យយើងឃើញទៀតមែនទេ?"ស៊ូហ្គាទៅចាប់ទាញកន្រ្តាក់កអាវជុងហ្គុក សួរដោយខាំធ្មេញខឹងមួម៉ៅ មិនព្រមទទួលស្គាល់កំហុសហើយនៅហ៊ានទម្លាក់ឲ្យអ្នកដទៃបានទៀត។
"ខ្លួនឯងខុសមិនហ៊ានទទួល បែរជាទម្លាក់ឲ្យអ្នកដទៃ" ជុងហ្គុកត្បកឌឺឲ្យវិញ ទាំងខាំថ្គាមមួម៉ៅមិនចាញ់គ្នាប៉ុន្មានឡើយ។
"ឯងចង់ត្រូវយើងដាល់ទៀតមែនទេ?"
"មនុស្សពាលឈប់ប៉ុណ្ណឹងបានហើយ ចរិតលោកពាលខ្លាំងណាស់មានដឹងខ្លួនទេ?" ហ្គាមីតទ្រាំមើលពីទង្វើររបស់គេលែងបានទៀតពិតមែន ទើបស្រែកគំហកថាឲ្យគេ ទាំងទ្រូងញ័រទទ្រើក។
"ថាឲ្យអ្នកណាពាល?អូនថាឲ្យអ្នកណា?"
"នែ៎!ប៉ុណ្ណឹងបានហើយ បងឆ្កួតមែនទេ?" ខណៈពេលគេខឹងច្រឡោតរឿងជុងហ្គុកមិនទាន់នឹងបាត់ផង ក៏ត្រូវមកខឹងប្រពន្ធម្នាក់ទៀតហើយ ដែលហ៊ានហារមាត់ថាគេជាមនុស្សពាល ទើបគេស្ទុះចូលមករកនាងដោយអង្រួនសួរ មិនខ្វល់ថានាងកំពុងតែកើតអ្វីឡើយ។ ទាំងជីមីននឹងជុងហ្គុកសុទ្ធតែទ្រាំនឹងទង្វើរបែបនេះរបស់គេមិនបានឡើយ នេះដល់ថ្នាក់នាងដេកលើគ្រែប៉ុណ្ណឹងហើយគេនៅធ្វើដូច្នេះចំពោះនាងបានទៀត ចុះបើមិនឈឺតើនឹងធ្វើលើសនេះហើយមែនទេ។
"ប្អូនឯងដៀលយើង មិនបានឮឬឯងធ្វើមិនឮ?"
"គេដៀលវាសមហើយព្រោះចរិតបងពាលមែន"
"អាចង្រៃ" ងាកខ្វាច់លើកកណ្តាប់ដៃដាល់មាត់ជុងហ្គុកទៀរហើយ បែបនេះដែលថាមិនបានពាលនោះ។ ទាំងអស់គ្នាគឺសុទ្ធតែបានឃើញពីទង្វើររបស់គេច្បាស់ខ្លាំងណាស់។
"ឯងអាយុប្អូនយើងគ្មានសិទ្ធិមកនិយាយដូច្នេះដាក់យើងទេ ទោះជាយើងពាលឬក៏អត់គ្មានអីពាក់ព័ន្ធឯងឡើយអាកូនគ្មានម៉ែឪ"
"ស៊ូហ្គា" ជីមីនស្រែកភ្លាត់សំឡេងហៅឈ្មោះគេ កាន់តែជ្រុលហួសហេតុពេកហើយ។
"បើបងនៅតែនិយាយបែបនេះទៀតខ្ញុំតដៃវិញមិនខាន" ជុងហ្គុកភ្នែកចាប់ផ្តើមក្រហម អាចនិយាយបានថាគេប្រតិកម្មចំពោះពាក្យនេះខ្លាំងណាស់។
"ចុះបើឯងគ្មានម៉ែឪពិតមែនមិនឲ្យយើងនិយាយទេ?"
"ឌឹប!"
"យ៉ុនហ្គី" មួយដៃសងទៅបងប្រុសវិញ ដោយជុងហ្គុកគេទាំងលែងបានពិតមែន បានដៃដៀលគេខ្លាំងណាស់ឬ។
"ប៉ុណ្ណឹងបានហើយ ឈប់ឈ្លោះគ្នាលោកចេញទៅ ចេញ" នាងអស់ជំនឿលើគេហើយ នាងជឿហើយថាគេមានចរិតពីរ ចរិតសម្តែងធ្វើជាសុភាពបុរស នឹងចរិតពិតរបស់គេនៅក្នុងពេលនេះ។
"លោកឯងចេញទៅ មីន យ៉ុនហ្គី"
"អូនដេញបង? អូនដេញបងព្រោះអាហាយម្នាក់នេះ?"នេះរាលដាលសម្បើមណាស់ នាងដេញក៏ថានាងខុស តែមើលចរិតគេធ្វើចុះ តើនាងទ្រាំបានដែរទេ។
"ត្រូវហើយគឺដេញ ខ្ញុំដេញលោក"
"ឃើញវាភ្លាមចង់ញ័រចង់ឡើងគ្រែជាមួយហើយមែនទេ?ស្រីរឡែម"
"មីន យ៉ុនហ្គី"

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now