ភាគ១០: ប្រុសបារាំងធំៗល្អគន់មែន!
មិនដឹងថាគិតត្រូវឬក៏ខុសទេដែលត្រូវរៀបការជាមួយនឹងនាង មើលចរិតរបស់នាងដូចជាគ្មានទំនុកចិត្តលើគេសូម្បីតែបន្តិចសោះ នេះគិតមកលើគេតែផ្លូវមិនល្អរហូត ពិតជាគួរឲ្យឈឺចិត្តពេកហើយ លោកអើយ។
"ឆើស!"
"ឆើសយ៉ាងម៉េច? លោកអ៊ីចឹងពិតមែន មិនឲ្យខ្ញុំនិយាយ លោកជាព្រាននារី សូម្បីតែបងប្រុសខ្ញុំក៏លោកនាំខូចដែរ" កាន់តែមែនទែនហើយ បងប្រុសខ្លួនឯងខិលខូចមកបន្ទោសគេទៅវិញ ឆ្កួតឬឡប់ក្មេងមិនទាន់គ្រប់អាយុម្នាក់នេះ។
"បងប្រុសនាងខូចតាំងពីកំណើតមកទេ កុំចេះតែបន្ទោសប្តីពេក" ប្តី? ហ្គាមីតពេបមាត់ជ្រេញឫកគេជាខ្លាំង ហារមាត់ឡើងសុទ្ធតែប្តីៗ អ៊ួយជ្រេញខ្លាំងណាស់ មិនទាន់រៀបការផងនឹង តាំងមកធ្វើខ្លួនជាម្ចាស់កម្មសិទ្ធិមុនឯណា។
"ប្តី? អ៊ែក!ជ្រេញ" នាងឱបដៃបែរមុខចេញ ពេលនិយាយបន្ទរពីគេរួច មិនដឹងថាក្នុងចិត្តកំពុងតែគិតអ្វីឡើយ ប៉ុន្តែនាងនៅតែគិតថាគេជាព្រាននារីបោកចិត្តមនុស្សស្រីច្បាស់ណាស់។
•••
ផ្ទៃមេឃស្រឡះធំល្វឹងល្វើយ រលកធាតុអាកាសល្មមមិនក្តៅពេកហើយក៏មិនត្រជាក់ពេកដែរ ខណៈនៅពេលនេះផងដែរ គូដណ្តឹងឆ្មាកណ្តុរមួយគូនេះកំពុងតែដេកសណ្តូកខ្លួននៅលើប៉ៅអ៊ីនៅលើឆ្នេរខ្សាច់ ពួកគេមកដើរកម្សាន្តលេងតែគ្នាឯង ដោយមិនបានប្រាប់គ្រួសារទាំងសងខាងឡើយ ចេញមកតែចិត្តឯង។
ហ្គាមីតដេកឱបដៃសម្លឹងទៅទឹកសមុទ្រភ្លឹះៗ ខណៈពេលដែរ ស៊ូហ្គាក៏ក្រោកឈរដោយបែរមុខមកសម្លឹងនាង ធ្វើឲ្យបាំងឃើញតែរូបរាងគេ លែងឃើញរលកទឹកសមុទ្រអស់ហើយ។ នាងពើងខ្លួនដេកបែរមុខទៅខាងស្តាំម្តង ភ្នែករបស់នាងក៏ស្រាប់តែបើកភ្លឺឆ្វាចតែម្តង។
"ក្រោកមកខ្ញុំនាំនាងទៅជិះម៉ូតូទឹកលេង" ស៊ូហ្គាបបួលហៅគូដណ្តឹងទៅជិះម៉ូតូលេងលើទឹក ព្រោះតែចង់ឲ្យនាងសប្បាយ មិនមែនគិតតែពីដេកសម្លឹងទឹករលកនោះទេ។
"អត់ចង់!ខ្ជិល ខ្ញុំចង់តែដេកៗ! ប្រុសបារាំងធំៗដ៏ហើយ" ឆ្លើយបដិសេធជាមួយនឹងគេរួច ក៏ជ្រុលជាលាន់មាត់សរសើរប្រុសបារាំងដែលដើរឆ្វេចឆ្វាត់កាត់មុខ នាងខាំបបូរមាត់សម្លឹងសឹងតែស្រក់ទឹកមាត់ទៅហើយ ម្តេចក៏ពួកគេមាឌឌាំងៗខ្ពស់ស្រឡះដល់ថ្នាក់នេះ។
"ធំស្អី? នាងក្មេងរោគចិត្ត"ស៊ូហ្គាគំហកសួរបែបដល់ថ្នាក់ថាហួសចិត្តនឹងនាងពិតមែន មិនយល់សោះថានាងកំពុងតែគិតអ្វីនៅក្នុងពេលនេះ មើលឃើញប្រុសបារាំងល្អជាងគេមែនឬទេ?
"បើធំមែនមិនឲ្យថាធំទេចុះ? ច្រណែនប្រុសបារាំងមែនហ្នឹង?"នាងស្ទុះក្រោកអង្គុយចោទសួរទៅវិញ ដោយលើកដៃទៅទាញជាយអាវរបស់គេ ដែលបណ្តាលឲ្យនាយកំលោះស្ទុះចូលមកអង្គុយនៅលើប៉ៅអ៊ីតែមួយជាមួយនឹងនាងដែរ គេប្រឡេះឡេវដោះអាវចេញ ទាំងធ្វើមុខស្មើរ ប្រឡេះឡេវអាវចេញអស់ហើយក៏បោះអាវចោលមកលើខ្សាច់ ខ្លួនគេសស្គុសតែម្តងហើយនៀក ហ្គាមីតចេញចំហាយក្តៅភាយៗពីខាងក្នុងមក នាងបែរសម្លឹងមើលជុំវិញខ្លួន តើមានមនុស្សស្រីនៅទីនេះទេ ពេលងាកសម្លឹងដូចមិនឃើញ ប៉ុន្តែពេលគេក្រោកពីលើប៉ៅអ៊ីចេញពីនាងក៏មានស្រីៗដែលដើរកាត់សម្លឹងគេ ថែមទាំងខ្សឹបខ្សៀវញញឹមញញែមបិទមាត់មិនជិតទៀត។
ឃើញហើយបើមិនចង់ហួងហែងទើបជារឿងចម្លែក នាងក្រោកពីលើប៉ៅអ៊ីរើសយកអាវដែលគេបានគ្រវែងចោលនោះរត់សំដៅយ៉ាងលឿនទៅរកគេ។
"ពាក់អាវវិញទៅ"
"ហេតុអី?" ទោះនាងមិនឆ្លើយប៉ុន្តែក្រសែភ្នែកដែលនាងសម្លឹងមើលមកគេក្នុងន័យហួងហែងពេកហើយនៅក្នុងពេលនេះ ។
"ចង់ដោះអាវបង្ហាញសាច់ដុំហ្នឹងឬ? កុំអីល្អជាងទុកឲ្យខ្ញុំដេកខាំលេងពេលយប់ឡើងទៅល្អជាង"
"ខាំពងថែមឬអត់?" អាវដែលនាងបានយកមកឲ្យគេពាក់មុននេះត្រូវរបូតធ្លាក់មកលើដីខ្សាច់ តែនាងបែរជាធ្មឹងស្លុតជាមួយាម្តីរបស់គេច្រើនជាង។
"ព-ពង? "
" បាទ៎"
