ប្តីរបស់នាងឡើងគ្រែជាមួយស្រីផ្សេង
បន្ទាប់ពីឃើញរូបភាពក្នុង Camera សុវត្ថិភាពនោះរួចហើយធ្វើឲ្យក្នុងទ្រូងគេក្តៅងុំដូចយកភ្នំភ្លើងមកតំកល់ទុកជាយូរណាស់ហើយអ៊ីចឹង។ ស៊ូហ្គាក្តាប់ដៃយ៉ាងណែនទប់កំហឹងលែងជាប់ គេក្រោកដើរចេញពីក្នុងបន្ទប់ការិយាល័យសាលាចេញមកខាងក្រៅ លើកមុនសម្លាប់កូនគេព្រមទាំងធ្វើបាបប្រពន្ធគេទៀត មិនរាងចាលសោះត្រូវគេព្រមានដល់ថ្នាក់ហ្នឹងហើយនោះ។
"ង៉ឺត!" គេចូលឡានដោយបើករយ៉ែឡានរួចក៏ជាន់ហ្រ្វាំង ហើយក៏បើកចេញទៅយ៉ាងលឿន ទោះមិនដឹងថាត្រូវទៅតាមរកនាងនៅឯណាមុនក៏ដោយក៏គេត្រូវតែធ្វើយ៉ាងណាក៏បានឲ្យតែបានប្រពន្ធមកវិញទោះត្រូវប្តូរជាមួយនឹងលក្ខខណ្ឌបែបណាក៏គេព្រម។
•••
ហ្គាមីតត្រូវជាប់នៅក្នុងបន្ទប់ដោយមិនដឹងថាពេលនេះខ្លួននៅឯណាឡើយ យប់យន់ក្រែលណាស់ហើយនាងក៏ចាប់ផ្តើមឃ្លានដូចគ្នា ទោះមិនដើម្បីខ្លួនឯងក៏ដើម្បីកូនរបស់នាង។
"ខ្ញុំឃ្លានមេត្តាឲ្យអ្វីខ្ញុំញ៉ាំផងបានទេ? អ្នកគ្រូ" ហ្គាមីតស្រែកអង្វរដល់អ្នកដែលកំពុងអង្គុយសម្លឹងអេក្រង់ computer។ ពេលបានឮដូច្នេះនាងក៏រហ័សងាកមកមើលដោយញញឹមចុងមាត់យ៉ាងមានល្បិចកលនៅក្នុងខ្លួន។
"ឃ្លានឬ?"
"ចាស៎!ឃ្លាន" នាងសម្លឹងអ្នកគ្រូដោយក្រសែភ្នែកអង្វរកខ្លាំងបំផុត បើមិនអាណិតនាងក៏គួរតែអាណិតដល់កូនក្នុងពោះនាងផងចុះ។
"បាយលាយថ្នាំកណ្តុរឯងស៊ីទេ?"
"អាណិតខ្ញុំផង ខ្ញុំមានកូនខ្ញុំត្រូវញ៉ាំដើម្បីកូនក្នុងពោះ អ្នកគ្រូមេត្តាផង" ហ្គាមីតលូនមកក្បែរបាតជើងជេជីន ដោយសាភាពយ៉ាប់យឿនដ៏គួរឲ្យអាណោចអាធម័ពេកក្រៃ ប៉ុន្តែជេជីនមិនបានអាណិតសោះឡើយ នាងយកជើងកៀសនាងចេញឲ្យឆ្ងាយពីខ្លួនដោយការស្អប់ខ្ពើម។
"ចាំយើងស៊ីសល់ហើយគិតមើលថាគួរឲ្យឯងស៊ីដែរឬក៏អត់"
"គ្រាំង!!!" នាងដើរចេញពីក្នុងបន្ទប់ដែលដាក់ឃុំហ្គាមីតនោះធ្វើមិនដឹង ត្រឹមបង្អត់បាយទឹកក៏នាងអាចស្លាប់ដែរទោះមិនវាយដំធ្វើបាប។
"អ្ហឹក!ខ្ញុំឃ្លាន កូនក៏ឃ្លានដែរត្រូវទេ?កូនឃ្លានមែនទេកូន?" នាងឱនមើលពោះខ្លួនឯង អង្អែលដោយស្រក់ទឹកភ្នែកតក់ៗពីលើ ដៃជើងរបស់នាងត្រូវជេជីនចងជាប់តែម្តង។
ងាកមកមើលខាងនេះវិញគ្រប់គ្នាតាមរកនាងសព្វទីកន្លែងហើយ ប៉ុន្តែមិនអាចរកឃើញចាប់សេវាទីតាំងរបស់ជេជីនមិនកើតក៏មិនដឹងថារកនៅឯណា។
ស៊ូហ្គាខាំម្រាមដៃខ្លួនឯងឡើងរឹកអស់ហើយ ព្រោះចិត្តបារម្ភព្រួយពីប្រពន្ធកូនបើលើកនេះកើតអីលើកូនគេទៀតគេនឹងសម្លាប់ជេជីនដោយផ្ទាល់ដៃជាមិនខានទេ។
1ថ្ងៃ2ថ្ងៃ!3ថ្ងៃ!
ឯណាប្រពន្ធ?ឯណាស្រមោលមនុស្ស?គ្មានអ្នកណារកឃើញ បាត់អស់រយះពេល3ថ្ងៃហើយដំណឹងអ្វីបន្តិចក៏មិនមាន។
ខណៈដែរគ្រប់ស្រ្តីមានផ្ទៃពោះកំពុងតែញ៉ាំឆ្ងាញ់មានអាហារបំប៉នជាច្រើន ប៉ុន្តែនាងវិញបែរជាដេកអត់ឃ្លានជាមួយកូនដែលនៅក្នុងពោះ បបូរមាត់របស់នាងស្លេកស្លាំងដូចជាខ្មោច ភ្នែកស្លក់ដូចមនុស្សមិនបានគេង នាងត្រូវចាញ់កូនហើយបាយក៏មិនបានញ៉ាំទៀត បានត្រឹមតែទឹកដែលអ្នកគ្រូចិត្តខ្មៅបន្សល់ឲ្យ។
"ម៉ាក់ឃ្លាន!កូនឃ្លានដែរត្រូវទេកូន?"
"ណេះ!ស៊ីទៅបើឯងឃ្លានក៏ស៊ីចំណីឆ្កែនេះទៅ" ជេជីនបោះចំណីសម្រាប់ឆ្កែបរិភោគមកឲ្យនាង ដែលកំពុងអង្គុយផ្អែកខ្នងនឹងជញ្ជាំង។
"ម៉េចមិនស៊ី?ក្រែងឯងថាឃ្លានមិនអ៊ីចឹង?"
"អ្ហឹមៗ" ជេជីនយកចំណីឆ្កែមកញាត់មាត់នាង ដោយបង្ខំឲ្យនាងលេបវាចូលទៅក្នុងពោះ ព្រមទាំងយកទឹកមកបញ្ច្រកឲ្យនាងឈ្លោះខុងៗទៀតសោត។
"អ្នកគ្រូ!!!" ជេជីនក្រោកចេញពីនាង ដោយលើកថាសបាយមកបោះពីមុខនាង បណ្តាលឲ្យបាយនឹងអាហារដែលនៅក្នុងចាននោះកំពប់ពាសពេញលើការ៉ូដែលអាហារនឹងបាយនេះគឺវាសល់តាំងតែពីយប់មិញមកម៉្លេះ។
"ស៊ីទៅក្រែងឯងឃ្លាន?រើសវាស៊ីឲ្យឆ្អែតទៅ" ហ្គាមីតងើយមុខសម្លឹងអ្នកគ្រូឈាមខ្មៅចិត្តខ្មៅទាំងទឹកភ្នែក នាងរំកិលថ្នមៗមកជិតបាយម្ហូបដែលកំពប់នោះព្រមទាំងយកដៃរើសវាដាក់ចូលមាត់ទំពាទាំងអួលៗនឹងទឹកភ្នែកព្រមគ្នា។ រូបភាពបែបនេះវាពិតជាធ្វើឲ្យនាងសមក្នុងចិត្តខ្លាំងខ្លាំងណាស់ នាងបរិភោគបាយម្ហូបដែលវាផ្អូមប្រហែលជាឆ្ងាញ់ណាស់ហើយមើលទៅ។
"ស៊ីទៅវាប្រហែលជាឆ្ងាញ់សម្រាប់ឯងហើយបាយម្ហូបដែលផ្អូមអ៊ីចឹង" ហ្គាមីតស្រក់ទឹកភ្នែកគ្មានពាក្យតបស្តី នាងប្រឹងលេបបាយឲ្យតែបានបំបាត់ភាពអត់ឃ្លានដោយមិនខ្វល់ថាត្រូវញ៉ាំបាយម្ហូបជូរផ្អូមឡើយ។
ហើយវីដេនឹងសម្តីរបស់ជេជីនដែលនិយាយពីបាយម្ហូបផ្អូមក៏បានដឹងដល់ស៊ូហ្គាដូចគ្នា គេអង្គុយមើលវីដេអូនេះទាំងខ្លោចចិត្តអាណិតប្រពន្ធកូនជាពន់ពេក។
ជេជីនបានថតឃ្លីបនេះហើយក៏ផ្ញើវាទៅឲ្យគេ នឹងឲ្យគេមករកនាងថ្នូរនឹងការដោះដូយកនាងត្រលប់ទៅវិញ ប៉ុន្តែគឺត្រូវតែមានលក្ខខ័ណ្ឌ។
