អាចទេយើងត្រលប់មកត្រូវគ្នាម្តងទៀត?
រូបភាពដែលហ្គាមីតជាមួយនឹងស៊ូហ្គាកំពុងតែប្រតាយប្រតប់គ្នានោះក៏ត្រូវបង្កើតជារឿងយល់ច្រឡំចំពោះកូននឹងបងប្រុស នាងនឹងគេមិនបានធ្វើអ្វីផ្តេសផ្តាសឡើយ គឺនាងវាយតប់គេព្រោះតែគេចង់បំពានមកលើនាង ទើបនាងឡើងជិះគេវាយឌឹបៗអ៊ីចឹង។
"មិនធ្វើអីទេកូន" នាងចុះពីលើស៊ូហ្គាដោយរត់មកឈរក្បែរបងប្រុសនឹងកូន មើលសភាពរបស់ស៊ូហ្គានៅក្នុងពេលនេះចុះត្រូវនាងធ្វើបាបឡើងស្រងល់ទៅហើយ។
"ច្បាស់ឬអត់?"
"ច្បាស់ៗ" នាងឆ្លើយញាប់មាត់បំផុតទៅកាន់បងប្រុសវិញ ដោយបេះដូងលោតញាប់ខុសធម្មតាភ័យណា៎ព្រោះត្រូវបងប្រុសមកចោទប្រកាន់ហើយថែមទាំងកូនមកឃើញដូច្នេះទៀត។
"អូយ៎!ឈឺណាស់សង្ស័យតែថ្លោះចង្កេះហើយ មីតបងឈឺមកមើលបងបន្តិចមក" សុខៗក៏ធ្វើជាប្រកាច់ៗស្រែកថ្ងួចថ្ងូរឲ្យនាងចូលទៅរក ស្របពេលកូនស្រីក៏ទាមទារចុះពីលើដៃលោកពូទៅមើលលោកពូសៗដែលខ្លួនបានដាក់ឈ្មោះឲ្យ។
"ពូមីនដាក់យ៉ុនហ្គាងចុះ យ៉ុនហ្គាងទៅមើលលោកពូស ព្រោះម៉ាក់ជាដើមហេតុដែលធ្វើឲ្យពូឈឺប៉ុន្តែមិនមើលទុកឲ្យយ៉ុនហ្គាងមើលជំនួស" ហ្គាមីតហួសចិត្តនឹងសម្តីកូនស្រីដែលនិយាយចេញមកដូច្នេះ នាងឈរច្រត់ចង្កេះសម្លឹងពីចម្ងាយដោយទឹកមុខក្រញូវតែម្តង។
"ពូឈឺត្រង់ណាចាំយ៉ុនហ្គាងមើលឲ្យ អាម៉ាក់តាំងតែពីចួបពូមកគាត់ចិត្តអាក្រក់ណាស់"
"មុននេះពូឈឺប៉ុន្តែ ពេលយ៉ុនហ្គាងយកចិត្តទុកដាក់សួរដូច្នេះទោះឈឺក៏ពូអាចបាត់ភ្លាមៗដែរ" ស៊ូហ្គាសម្លឹងកូនស្រីដែលកើតចេញដោយក្តីស្រឡាញ់រវាងគេនឹងនាង មើលហើយក៏រំភើបចិត្តនឹងខ្លួនឯងដែលមានកូនស្រីទាំងឆ្លាតនឹងស្អាតបែបនេះ។
"យ៉ុនហ្គាង!កូនឃើញមនុស្សប្លែកមុខភ្លាមក៏ធ្វើដូច្នេះហើយមែនទេ?កូនមិនចាំអ្វីដែលម៉ាក់តែងតែប្រាប់កូនទេ?" នាងចូលទៅយកកូនចេញពីគេវិញ ព្រមទាំងសម្លឹងភ្នែកកូនស្រីដែលកូនក៏ខាំបបូរមាត់ខ្លួនឯងតិចៗវិញ។
"ប៉ុន្តែលោកពូឈឺ អាម៉ាក់ជួយមើលគាត់បន្តិចទៅ"
"ប៉ុណ្ណឹងលោកពូមិនស្លាប់ទេ" នាងដៀងកន្ទុយភ្នែកមើលមកគេ ដោយមិនអស់ចិត្តឡើយចង់តែវាយឲ្យគេសន្លប់ទើបសមចិត្តរបស់នាង។
និយាយចប់ នាងយកកូនចេញទៅបាត់ ហួងហែងខ្លាចគេដណ្តើមយកកូនចេញឆ្ងាយពីដើមទ្រូង ប្រឹងរាល់ថ្ងៃព្រោះកូនស្រីតែមួយគ្រាប់ហ្នឹង។
"ស៊ូៗបងអាចធ្វើបាន"
"ចង្រៃយ៎នេះ" ជីមីនលើកដៃជាសញ្ញាឲ្យគេស៊ូៗ រួចក៏រត់ចេញម្នាក់ទៀតទៅតាមប្អូន ទុកនៅឲ្យនាយពោះម៉ាយម្នាក់នេះអង្គុយគិតសោកសង្រេងតែម្នាក់ឯង មិនដឹងថាត្រូវធ្វើយ៉ាងណាទើបនាងងប់នឹងគេទេ។
"សង្ស័យទាល់តែបានមួយហើយប្រហែលជាអាចងប់នឹងយើងម្តងទៀត" លើកនេះញញឹមចុងមាត់ដោយភាពជឿជាក់ប្រសិនបើចាប់នាងធ្វើអីផ្តេសផ្តាសអាចឲ្យនាងងប់ងល់នឹងគេកាន់តែខ្លាំងព្រោះគេឥឡូវចេះក្បាច់ថ្មីច្រើនណាស់។
•••
យប់ហើយក៏ត្រូវដល់ពេលចូលដេកដូចគ្នា វេលាដែលធ្លាប់តែស្ងប់ស្ងាត់ប្រែជាមានស្នូរសំឡេងអ្វីមួយបន្លឺឡើង ហ្គាមីតធ្មេចភ្នែកព្យាយាមផ្ចង់អារម្មណ៍ដើរតាមសំឡេងដែលខ្លួនបានស្តាប់ឮនោះ នាងដើររហូតទាល់តែមកដល់មុខបន្ទប់មួយ ហើយសំឡេងដែលឮនោះគឺសំឡេងព្យាណូ នាងលើកប្រអប់ដៃបើកទ្វារសន្សឹមៗចូលទៅខាងក្នុង រួចក៏បង្ហាញឲ្យឃើញផែនខ្នងធំទូលាយរបស់បុរសម្នាក់។ នាងឈរស្តាប់គេដេញព្យាណូយ៉ាងជក់ចិត្តវាអន្លង់អន្លោចខ្លាំងណាស់ ដូចលេងបង្ហាញនូវរឿងរ៉ាវស្នេហាដែលជូរចត់របស់គូស្នេហ៍ដែលកំពុងទាក់ទងគ្នាសុខក៏ត្រូវព្រាត់ប្រាស់ គេលេងកាន់តែយូរទើបធ្វើឲ្យនាងដឹងថាវាកំពុងតែរៀបរាប់ពីស្នេហារបស់នាងស៊ូហ្គា ទឹកភ្នែកស្រក់តក់ៗលើខ្នងដៃ។
"ពឹប" អ្នកលេងព្យាណូបញ្ឈប់ដៃឈប់ចុចលេងលើព្យាណូរបស់ខ្លួន ដោយបែរក្រោយសម្លឹងមកនាងវិញ គេក្រោកដើរសំដៅមករកនាង ព្រមទាំងជូតទឹកភ្នែកឲ្យនាង យល់គ្រប់យ៉ាងថានាងឈឺចាប់ប៉ុណ្ណា។
"បងសុំទោសចំពោះគ្រប់យ៉ាង អាចទេបើបងសុំឱកាសកែខ្លួនពួកយើងអាចត្រូវគ្នាវិញទេ?" ហ្គាមីតសម្លឹងមើលគេឥតដាក់ភ្នែកនាងតែងតែចង់ឲ្យគេមកលន់តួសុំអង្វរផ្សះផ្សានឹងនាងវិញ ប៉ុន្តែនាងចាំអស់រយះពេលជិត5ឆ្នាំហើយ ពេលនេះគេទើបតែបង្ហាញខ្លួនហើយសុំឲ្យត្រូវគ្នាងាយៗអ៊ីចឹងមែនទេ?
"លោកមិនគិតថាវាយឺតពេលខ្លាំងពេកទេ?" នាងសំដៅដល់ពេលដែលគេមកសុំត្រូវរ៉ូវវាយូរពេកហើយ នាងធន់នឹងអារម្មណ៍ដែលរង់ចាំខ្លាំងណាស់។
"បង..."
"អាម៉ាក់!យ៉ូយ៎ៗ"
"យ៉ុនហ្គាង" គ្រាន់តែឮសំឡេងកូន ពួកគេក៏ប្រញាប់រត់ចេញពីក្នុងបន្ទប់យ៉ាងលឿន ពេលចេញមកឃើញកូនអង្គុយបត់ជើងនៅមុខបន្ទប់នេះទៅហើយ នាងក្រសោបលើកកូនមកក្នុងរង្វង់ដៃទាំងទឹកភ្នែក។
"កើតអីកូនយប់ហើយមិនគេងចេញដើរមកខាងក្រៅបន្ទប់ធ្វើអី?"
"យ៉ុនហ្គាងបាត់ម៉ាក់ទើបចេញមករកយ៉ុនហ្គាងខ្លាចម៉ាក់កើតអីទើបកូនបារម្ភ"
"ពុទ្ធោកូនម៉ាក់" នាងឱបក្រសោបកូនយ៉ាងណែន មិនស្តាយក្រោយទេដែលតស៊ូកើតកូននេះមក អរគុណហើយដែលមកចាប់កំណើតជាមួយនឹងនាង។
"ចុះមុននេះកើតអីទើបយំហ្អា៎?ក្មួយប្រាប់ពូបន្តិចបានទេ?" ស៊ូហ្គាអង្អែលក្បាលកូនថ្នមៗ គេច្រណែននាងហើយដែលមានកូនព្រួយបារម្ភដូច្នេះ។
"យ៉ុនហ្គាងជំពប់ជើងដួល តែមិនអីទេបានរកឃើញម៉ាក់វិញហើយ យ៉ុនហ្គាងលែងឈឺហើយ" ស្តាប់ហើយដូចប្រហែលៗពាក្យនេះអ្នកណាដែលធ្លាប់និយាយចេញមក។
"ទៅគេងវិញហ្ន៎កូនហ្ន៎!ម៉ាក់ៗងងុយហើយស្អែកត្រូវក្រោកពីព្រឹកទៅធ្វើការកូនក៏ត្រូវទៅរៀនដែរ"
"ស្រឡាញ់អាម៉ាក់ណាស់"
"ស្រឡាញ់យ៉ុនហ្គាងដូចគ្នា" ម្តាយកូនពួកគេដើរបណ្តើរជជែកគ្នាបណ្តើរ អ្នកដែលសោកសៅអ្នកដែលខ្វះភាពកក់ក្តៅគឺបុរសម្នាក់នេះ ដែលមិនអាចសូម្បីតែឲ្យកូនហៅថាប៉ា មិនអាចសូម្បីតែឱបកូនជាប់នឹងដើមទ្រូង។