បាត់ខ្លួន...
ហ្គាមីតនៅអៀនបងប្រុសមិនទាន់អស់នៅឡើយទេ នាងពេបមាត់អង្គុយលើភ្លៅប្តីឱបកគេស្អិត បងប្រុសចេះតែពីដុតប្អូនដូចមិនសូវជានៅខាងនាងតែម្តងហើយ។
"បងប្រាប់ហើយថាមិនបានឃើញស្អីទេ សូម្បីតែខ្នងសខ្ចីរបស់ឯងក៏បងមិនបានឃើញដែរ"គេនៅតែប្រកែកតវ៉ាជាមួយដូចអត់ឈប់សោះ បើថាមិនបានឃើញហើយក៏ឈប់និយាយទៅ ប៉ុន្តែនេះឌឺណាស់ៗ។
"អ្ហឹកៗ!!!!! យ៉ុនបងស្តាប់គាត់និយាយចុះ បងឯងៗ! អ្ហឹកៗ"នាងផ្អឹបមុខលើដើមទ្រូងប្តី មិនសុខចិត្តនឹងរឿងនេះឡើយ សុខៗក៏ចូលទៅដោយមិនប្រាប់ជាមុនតើអ្នកណាដែលមិនខ្មាសនោះ។
"ឈប់បង្អាប់បានហើយ ប្រយ័ត្នធ្លាក់ពីលើកៅអី" គេឱបប្រពន្ធអង្អែលខ្នងនាងថ្នមៗ ព្រមទាំងស្តីឲ្យបងថ្លៃដែលបង្អាប់តែប្អូនខ្លួនឯងអ៊ីចឹងទៅកើត។
"ធ្វើលេងសោះហ្នឹង! ឆើសសស៎" ជីមីនក្រោកដើរចេញពីកន្លែងអង្គុយចូលទៅក្នុងផ្ទះវិញ គ្រាន់តែចង់ញ៉ោះឲ្យប្អូនយំលេងសោះក៏ខុសដែរ។
បន្ទាប់ពីជីមីនចេញទៅគឺនៅសល់តែពីរនាក់តទល់គ្នាប៉ុណ្ណោះ គេទាញមុខនាងចេញពីលើដើមទ្រូងថ្នមៗ ដោយអត់មិនញញឹមគឺមិនបានទេ។
"ជីមីនទៅបាត់ហើយ" នាងហើបមុខចេញពីទ្រូងគេដោយក្រហមមុខងាំង អៀនផងយំផងលាយគ្នាពិតជាល្អណាស់។
"មកពីបង ព្រឹកឡើងក៏ចង់ថែមទៀតឥឡូវមានរឿងទាល់តែបាន" នាងរុញទ្រូងគេឲ្យថយចេញបន្តិចដោយភាពងរង៉ក់របស់ចរិតកូនក្មេងនៃនាង។
"មកពីសាច់អូនផ្អែមទើបបងចេះតែចង់ញ៉ាំនោះអី" គេក្រញិចថើបសាច់ថ្ពាល់ប៉ោងៗរបស់នាងលេងជាច្រើនខ្សឺតថើបដោយការស្រឡាញ់ថ្នាក់ថ្នមចំពោះភរិយាតែម្នាក់គត់។
"មើល៍!ជាំថ្ពាល់អស់ហើយថើបនោះថើបបងឯងនេះ" ការពិតគឺនាងអៀនច្រើនជាងព្រោះក្បែរគ្នាគេគិតតែពីថើបពីឱបមិនឈប់តែម្តង ប៉ុន្តែពេលយប់ឡើងគឺអស់វាចា វាលើសពីពាក្យថាឱបថើបទៅទៀត។
"មកពីស្រឡាញ់"
"អូនចង់ស្តាប់បងលេងហ្គីតាបងអាចលេងឲ្យអូនស្តាប់បានទេ?" សុខៗក៏ចង់ស្តាប់គេលេងហ្គីតាបែបនេះនៀក៎។
"បងគ្មានហ្គីតានោះទេ"
"នៅក្នុងបន្ទប់បងប្រុស បងចូលទៅគឺឃើញហើយគាត់ឧស្សាហ៍លេងឲ្យអូនស្តាប់ណាស់ពេលមកនៅទីនេះ" ស៊ូហ្គាងក់ក្បាលយល់ព្រមជាមួយនាងរួចក៏ក្រោកចេញទៅរកហ្គីតា។ ពេលចូលដល់ក្នុងបន្ទប់ជីមីនគឺបានឃើញហ្គីតាពិតមែន គេក៏រហ័សយកវាមកកាន់ ដោយចេញពីក្នុងបន្ទប់មករកប្រពន្ធវិញ។
"អឹប" គេអង្គុយចុះក្បែរនាងពេលបានហ្គីតាក្នុងដៃ ដោយនាងក៏ចាប់ផ្តើមផ្អែកក្បាលលើស្មាគេ។ ហ្គីតាក៏ចាប់ផ្តើមកេះប្រដេញជាបទភ្លេងយ៉ាងអន្លង់អន្លោចនានៅលើឆ្នេរខ្សាច់ដ៏ធំធេងមួយនេះ នាងស្តាប់រហូតស្រក់ទឹកភ្នែកមកតែម្តង គិតហើយក៏អាណិតដល់គេណាស់។
"អ្ហឹក"
"មីត" ឮសំឡេងនាងយំបែបនេះ គេក៏បញ្ឈប់ការលេងនេះតែម្តងដោយបែរមកមើលនាងវិញ ហ្គាមីតឱនមុខចុះតែក៏ត្រូវគេទាញឡើងវិញ។
"អូនកើតអី?"
"អូន...អ្ហឹម" មិនបានឆ្លើយតប មិនបានចង់ស្តាប់សំណួរនោះទេ នាងចាប់ផ្អឹបបបូរមាត់ថើបគេដោយមនោសញ្ចេតនា គេក៏មិនបានចាប់អារម្មណ៍អ្វីឡើយ បើបាននាងថើបគឺសំងំស្ងៀមតែម្តង។
"ហ្ហឺ!"
"បងស្រឡាញ់អូន"
"អូនឃ្លានហើយ បងទៅរកអីក្នុងទូរទឹកកកឲ្យអូនញ៉ាំបននតិចបានទេ?" ហ្គាមីតប្តូរប្រធានបទដោយសុំគេឲ្យទៅយកអ្វីមកឲ្យនាងញ៉ាំ មិនចង់តបឆ្លើយនឹងពាក្យស្រឡាញ់របស់គេ រឹតតែមិនចង់ឲ្យបេះដូងលោតញាប់ឡើយ។
"បាទ៎!"ស៊ូហ្គាក្រោកពីលើកៅអីយ៉ាងលឿនចូលទៅខាងក្នុងយកអីឲ្យនាងញ៉ាំ គេចូលទៅដោយបើកទូទឹកកកមើលរួចក៏រៀបចំដាក់ក្នុងចាន។
"ក្រឹក!" គេមិនបានចាប់អារម្មណ៍នឹងសំឡេងអ្វីឡើយ ដឹងតែពីថាយករបស់ញ៉ាំទៅផ្គាប់ចិត្តប្រពន្ធប៉ុណ្ណោះ ពេលរៀបចំរួចក៏ដើរមករកទ្វារ។ ក៏ប៉ុន្តែទ្វារស្រាប់តែបើកមិនចេញ ដោយអង្រួនខ្លាំងៗស្រែកឲ្យអ្នកនៅខាងក្រៅមកជួយដោយដោះគន្លឹះចេញ។
ប៉ុន្តែគេក៏បែរសម្លឹងទៅឃើញជីមីននឹងហ្គាមីតកំពុងឡើងឡានហើយ តើគិតចង់ទៅណាចោលគេមែនទេ។
"មីត មីត!" គេស្រែកមួយទំហឹងព្រមទាំងអង្រួនធាក់ទ្វារខ្លាំងៗជាច្រើនជើង ដោយភិតភ័យនៅក្នុងចិត្តជាខ្លាំង។
"មីត"
"ក្រាំង!!!" ទីបំផុតគេចេញមកខាងក្រៅបានសម្រេចហើយ ស្របពេលឡានរបស់ជីមីនក៏បើកចេញទៅដូចគ្នា គេរត់តាមឡានស្រែកហៅឈ្មោះប្រពន្ធទាំងចុកក្នុងទ្រូងពឺតៗ។
"មីតអូនចង់ទៅណា អូនមីតកុំទៅចោលបង មីតហ្អា៎មីត" រត់ផងស្រែកហៅនាងផង អ្នកដែលនៅក្នុងឡានបែរជាសម្រក់ទឹកភ្នែកតក់ៗ។
"បើឯងមិនដាច់ចិត្តអាចទៅរកគាត់វិញបាន" នាងគ្រវីក្បាលជំនួសចម្លើយ សម្រេចចិត្តហើយថាចាកចេញពីគេ ចាកចេញពីគ្នាឲ្យចិត្តសាំនឹងការដែលរស់នៅបែកគ្នា។
"មីត" គេរត់ក៏លែងទាន់ហើយ ឡានរបស់ជីមីនក៏កាន់តែបើកឆ្ងាយទៅៗ នេះតាំងចិត្តរត់ចោលគេមែនទេ?ទុកគេចោកអ៊ីចឹងឬ?
ការពិតពួកគេមានគំរោងនឹងគ្នារួចហើយថានឹងចាកចេញពីទីនេះ ដោយមិនចង់ឲ្យស៊ូហ្គាបានទៅជាមួយនាងឡើយ នាងចង់រស់នៅរក្សាគម្លាតពីគេ ចង់ធ្វើជាមនុស្សដែលរឹងមាំជាងនេះ ប្រើពេលវេលាព្យាបាលភ្នែកខ្លូនឯងឲ្យសះស្បើយមិនចង់ឲ្យគេមកពាក់ព័ន្ធឡើយ។
១ខែក្រោយមក...
ការវះកាត់បរាជ័យ...
នាងបានមកទទួលការព្យាបាលនឹងវះកាត់ ប៉ុន្តែបែរជាបរាជ័យទៅវិញ នាងនៅតែមិនអាចមើលអ្វីឃើញងងឹតដូចដើម គ្រប់ពេលគឺមានតែភាពងងឹតឈឹងសម្រាប់រូបនាង។
"ហេតុអីក៏ខ្ញុំកម្មក្រាស់យ៉ាងនេះ" នាងដេកបង្ហូរទឹកភ្នែកយំអាណិតខ្លួនឯងដែលមិនអាចមើលអ្វីឃើញដូចកាលពីមុន ខំគេចមកដល់ប្រទេសក្រៅទៅហើយបែរជាមិនអាចជួយអ្វីដល់នាងទាល់តែសោះ មានតែឈឺចិត្តកើនទ្វេមិនថារឿងស្នេហានឹងរឿងជំងឺរបស់នាង។
ដេកសុខៗក៏នឹកឃើញចង់ចេញពីក្នុងបន្ទប់សម្រាក នាងឈានជើងចេញពីក្នុងបន្ទប់មក ដោយស្និទ្ធនឹងប្រើជីវិតបែបនេះខ្លះៗហើយ ជើងដើរដៃក៏រាវ។
នាងដើររហូតទាល់តែមកដល់ខាងក្រៅ ស្ថិតនៅសួនច្បារមុខមន្ទីរពេទ្យ។
ដោយអារម្មណ៍ក៏ដិតដាមរឿងរ៉ាវចាស់ៗមិនទាន់រលុបឡើយវាឈឺចាប់វាអួលណែន។
[ មីន យ៉ុនហ្គី ចៅប្រុសតែមួយគត់នៃម្ចាស់គ្រុប មីន បានបាត់ខ្លួនសូន្យឈឹងសូម្បីតែដំណឹងស្លាកស្នាមតែបន្តិចក៏មិនបានដឹងឮដែរ រយះពេលប្រហែល១ខែទៅហើយ] សារព័ត៌មានដែលនាងបានឮបណ្តាលឲ្យស្ពឹកស្រពន់ជើងឈានដើរទៅមុខទៀតលែងរួច អ្នកជំងឺដែលកាន់ទូរស័ព្ទមើល video បើកសំឡេងឲ្យឮៗព្រោះគេតាមដានល្បីរឿងនេះខ្លាំងណាស់ ត្រូវបាត់ខ្លូនទៅដោយអាថ៍កំបាំងតើអ្នកណាដែលមិនចង់តាមដាននោះ។
