កុំមកធ្វើភ្នែកឲ្យដៃ
ស៊ូស្រក់ទឹកភ្នែកក៏មិនបោះបង់ចោលក្តីស្រឡាញ់ដែលមានចំពោះគេឡើយ ទោះដឹងថាត្រលប់មកនេះត្រូវឈឺគុណទ្វេក៏នាងស្ម័គ្រចិត្តព្រមឈឺដូចគ្នា។
នាងបែរជាត្រូវមកសំងំយំតែម្នាក់ឯងនៅក្នុងបន្ទប់នេះទៅវិញ ចំណែកគេបែរជាល្អូកល្អិននឹងអ្នកផ្សេង នាងត្រូវពិការភ្នែក នាងបាត់បង់កូន នាងបំភ្លេចអស់ហើយថាដើមហេតុដើមព្រោះអ្នកណា ប៉ុន្តែអ្នកនោះមិនបានខ្វល់ឡើយ។
"តុកៗ!!!"
"ខ្ញុំចូលទៅបានទេ?" ហ្គាមីតប្រញាប់ជូតទឹកភ្នែកចេញពីលើថ្ពាល់ភ្លាមៗ ពេលត្រូវកាត់ចង្វាក់ដោយការគោះទ្វារនាងដូច្នេះ។
"ចូលបានទ្វារមិនចាក់គន្លឹះទេ" អនុញ្ញាតហើគេក៏បើកទ្វារចូលមក រួចក៏រុញបិទវិញ មិនបាច់គិតថាជាប្តីរបស់នាងឡើយ ព្រោះតែគេមិនបានខ្វល់ជាមួយនាងតាំងពីដើមមកស្រាប់ហើយ អ្នកដែលចូលមកនេះគឺជា ជុងហ្គុកមិត្តភក្តិនាងនោះទេ។
"ធ្វើចិត្តបានឬអត់?គាត់ត្រូវជេជីនពង្វក់លែងស្គាល់ក្រុមគ្រួសារអស់រលីងហើយ" ជុងហ្គុករៀបរាប់ប្រាប់មិនឲ្យនាងគិតលើបងប្រុសក្នុងផ្លូវអាក្រក់ទេ ព្រោះគេដឹងថាបងប្រុសមិនមែនជាមនុស្សបែបនេះ។
"គាត់ភ្លេចខ្ញុំហើយមែនទេ?គាត់លែងស្រឡាញ់ខ្ញុំហើយត្រូវអត់?" ហ្គាមីតយំចេញមកម្តងទៀត ប៉ុន្តែលើកនេះនាងត្រូវគេទាញក្រសោបឱបយ៉ាងណែន ព្រមទាំងលួងលោមបំពេទុកនាងដូចជាក្មេងបៀមដៃ ចិត្តនេះស្រឡាញ់អាណិតដល់នាងពេកក្រៃ តែក៏ដឹងខ្លួនច្បាស់ថាមិនអាចទៅរួចជាដាច់ខាត។
"យំឲ្យអស់មកហើយក៏រឹងមាំឡើងជីវិតរបស់នាងនៅមានបញ្ហាជាច្រើនទៀតត្រូវដោះស្រាយវា" នាងឱបគេឱបយ៉ាងណែន នាងយំខ្ទប់មុខក្នុងប្រអប់ទ្រូង កំពុងនឹកនាដល់អនុស្សាវរីយ៍កន្លងដែលធ្លាប់សាងរួមគ្នា។
"អ្ហឹកៗ"
"ផ្លាច់ៗ!!!"
"បងប្រុស/យ៉ុន" សំឡេងទះដៃបន្លឺចេញមកពីក្រោយខ្នងពួកគេ ទើបត្រូវគ្រលាស់ខ្លួនចេញឆ្ងាយពីគ្នា ស៊ូហ្គាឈរទះដៃឲ្យពួកគេទាំងមុខមាត់ញញឹមផ្គើន គេដើរមកក្បែរប្អូនប្រុស ដោយរុញឲ្យថយក្រោយចេញឆ្ងាយពីប្រពន្ធរបស់ខ្លួន។
"គិតចង់ស៊ីគ្នាទេ?"ហ្គាមីតឮហើយហួសចិត្តមិនតិចទេ នាងចូលមកឱបដៃគេតែក៏ត្រូវគេច្រានឲ្យដួលទៅលើពូក ខណៈដែរជុងហ្គុកបម្រុងចូលមករកទៅហើយនោះ គេក៏លើកដៃចង្អុលមុខគំរាមភ្លាមៗ ទុកឲ្យគេជាអ្នកចូលទៅរកនាងដោយខ្លួនឯង ព្រោះគេគឺជាប្តីរបស់នាង។
"ហ៊ឹស!នេះឬដែលអ៊ួតក្តែងៗថាជាប្រពន្ធខ្ញុំប៉ុន្តែក្រោយខ្នងនាងបែរជាឲ្យដៃប្អូនខ្ញុំទៅវិញ មនុស្សស្រីពុតត្បុត" ខ្លួនដល់លើពូកជាមួយនឹងនាងទៅហើយនោះ ដៃក៏រហ័សទាញនាងឲ្យក្រោកអង្គុយទល់មុខគ្នា មាត់និយជាមួយនាងប៉ុន្តែភ្នែកដៀងទៅមើលប្អូនឯណោះវិញ។
"បងយល់ច្រឡំហើយ" នាងប្រកែកឡើងស្លេកមុខភ័យមិនចាញ់គ្នានឹងជុងហ្គុកទេ ពួកគេភ័យខ្លាចថាស៊ូហ្គាយល់ច្រឡំរវាងមិត្តភាពមួយនេះខ្លាំងណាស់។
"បិទមាត់"ហ្គាមីតរឹតតែស្លេកមុខជាងមុន នាងព្យាយាមខ្ញាំភ្លៅខ្លួនឯងកាត់បន្ថយភាពភ័យខ្លាចពីសម្តីគំហុសគំហែងរបស់ប្តី ទាំងដែលនាងមានសិទ្ធិពេញលេញចំពោះគេក៏ដោយ។
"យ៉ុន"
"បិទមាត់!!!! ខ្ញុំមិនបានខ្វាក់ដូចជានាងឡើយ កុំគិតមកចង់បោកប្រាស់បំភ័ន្តភ្នែកខ្ញុំ"ម្នាក់កាចដូចខ្លា ម្នាក់ទៀតដូចជាសត្វទន្សាយរួញក្បាលចូលកន្លែងអ៊ីចឹង។ ស្ថានការណ៍មិនល្អជុងហ្គុកក៏មិនអាចជួយអ្វីបាន បានត្រឹមតែឈរសម្លឹងអាណិតនាង។
"ចេញពីបន្ទប់នេះទៅ តែបើឯងចង់ឃើញប្តីប្រពន្ធគេធ្វើស្អីគ្នាក៏នៅចុះ" ស៊ូហ្គាចម្អកឌឺដងថាឲ្យប្អូនប្រុស ដែលឈរសម្លឹងមកប្រពន្ធគេឥតព្រិចភ្នែក កាន់តែសម្លឹងគេរឹតតែចង់ឲ្យឃើញ។
"អ្ហឹមៗ" ខណៈដែរចិត្តចង់ឌឺប្អូនខ្លាំងពេកនោះ គេបែរជាចាប់នាងមកថើបដូចកម្រោលចូល ខាំញេញបបូរមាត់នាងចេញទាំងឈាមក៏គេលេបចូលទៅដែរ។
"ខ្វោក!!!"
"ប៉ុណ្ណឹងបានហើយ" សកម្មភាពបែបនេះគេពិតជាមិនចង់ឃើញឡើយ ដោយបងប្រុសចាប់ហែកជាយសំពត់នាងមួយទំហឹង ព្រមទាំងយកដៃរបស់គេច្របាច់ខ្ញាំភ្លៅនាងមិនខ្លាចភ្នែកជុងហ្គុកទាល់តែសោះ។
"បើឯងចង់ឲ្យយើងឈប់ក៏ចេញឥឡូវនេះទៅ! ឆាប់ចេញទៅ" គេលើកដៃចង្អុលទៅមាត់ទ្វារឲ្យប្អូនចេញពីក្នុងបន្ទប់នេះទាំងក្តៅក្រហាយនៅក្នុងទ្រូង មិនដឹងថាកើតស្អីឲ្យប្រាកដនោះទេ។
"ក្រាំង!!!"
"អ្ហឹកៗ" ទាល់តែជុងហ្គុកចេញពីក្នុងបន្ទប់បាត់ ទើបគេព្រមព្រលែងនាងចេញឲ្យមានសេរីភាព គេសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើង ដោយបម្រុងក្រោកចេញពីលើពូក ចេញពីក្នុងបន្ទប់នេះត្រលប់ទៅដេកក្នុងបន្ទប់ជាមួយនឹងជេជីនវិញ។
"បង!បងចង់ទៅណា?" នាងស្ទុះចាប់ដៃគេទាន់ពេលវេលាតែម្តង ទោះយំក៏មិនចង់ឲ្យគេទៅចោលនាងឡើយ។
"ទៅដេកបន្ទប់ផ្សេង លែងដៃ" ស្របពេលគេយកដៃមកចាប់ទាញដៃនាងចេញ នាងបែរជាមិនព្រមដោយគ្រវីក្បាលតតាត់ដាក់គេ។
"បងគេងបន្ទប់នេះជាមួយអូនហើយ កុំទៅណាបានទេ?អូនសុខចិត្តធ្វើគ្រប់យ៉ាងឲ្យតែបងមិនទៅចោលអូន" ស៊ូហ្គាញញឹមចុងបបូរមាត់ស្របនឹងសំណើរដ៏ឆោតល្ងង់របស់ក្មេងទើបតែពេញវ័យ គេឱនចុះមករកនាង ព្រមទាំងលូកដៃទៅអង្អែលភ្លៅរបស់នាង ហើយក៏ចូលកាន់តែជ្រៅដល់កន្លែងផ្សេង។
"ចុះបើអ៊ីចឹងបានទេ?"នាយឱនសួរក្បែរត្រចៀកនាង ដោយឈ្លីម្រាមដៃទៅមកត្រង់ចំណុចនោះ ហ្គាមីតខាំបបូរមាត់ងក់ក្បាលយល់ព្រមនឹងសំណើររបស់ប្តី ហើយទីបំផុតនាងក៏ត្រូវចាញ់ក្រោមទ្រូងគេដដែល ព្រោះតែចង់ឃាត់គេឲ្យនៅជាមួយសុខចិត្តពិបាកវេទនាក្រោមទ្រូងដ៏ឃោរឃៅមួយនោះ។
•••
នាពេលព្រឹក...
ស៊ូហ្គានៅដេកសម្លឹងមុខនាង ហើយក៏ព្យាយាមរកនឹកថាពួកគេជាអ្វីនឹងគ្នាឲ្យប្រាកដ ចុះហេតុអ្វីក៏គេត្រូវភ្លេចរឿងកន្លងច្រើនយ៉ាងនេះ កាន់តែសម្លឹងកាន់តែចង់បានម្តងហើយម្តងទៀត គេឱនមកថើបមាត់នាង ថើបទាល់តែម្ចាស់សាមីខ្លួនភ្ញាក់។
"អ្ហេម!អ្ហា៎"
"អ្អាស៎" កាត់ព្រឹកម្តងទៀតហើយពេលនេះ ព្រោះតែទប់ចិត្តមិនជាប់នឹងសភាពស្អិតរមួតរបស់ប្រពន្ធ។
•••
អាចថាមកពីចំណង់តណ្ហាឬក៏មកពីអ្វី?ដែលគេគ្រប់គ្រង់ខ្លួនឯងសឹងតែមិនចង់បានពេលឃើញនាងរាងកាយននលគោកដូច្នេះ ដល់ថ្នាក់ធ្វើការនៅក្នុងបន្ទប់ប្រជុំបែរជានឹកឃើញរឿងរ៉ាវរវាងគ្នាទៅវិញ។
"ផាំង!!!"
"ប៉ុណ្ណឹងបានហើយ!ឆ្កួតស្អីនៀក៎"
អ្នកដែលនៅក្នុងបន្ទប់ប្រជុំផ្អើលបែរមកមើលគេគ្រប់គ្នា រួមទាំងការនិយាយស្តីបែបមួម៉ៅនោះទៀតកាន់តែធ្វើឲ្យអ្នកធ្វើបទបង្ហាញគិតថាលោកប្រធានម្នាក់នេះថាឲ្យគេមិនខានទេ។
"លោកប្រធានថាឲ្យខ្ញុំឬ?" ស៊ូហ្គាសម្លឹងមើលមនុស្សក្រោមបង្គាប់ម្តងម្នាក់ៗ ហើយក៏រាងវិលមុខតិចតួចដូចគ្នា គេស្ទុះក្រោកឈរដោយទាញជុងហ្គុកឲ្យមកធ្វើជំនួសគេម្តង។
"ទុកឲ្យប្អូនខ្ញុំជាអ្នកចាត់ការចុះ" ប្លែកទៀតហើយ រាល់លើកគេមិនដែលទុកចិត្តលើជុងហ្គុកឡើយ ក៏ប៉ុន្តែពេលនេះដូចចម្លែកសម្រាប់គ្រប់គ្នាតែម្តង។
•••
ថាហើយតែគេចពីកន្លែងធ្វើការច្បាស់ជារត់មកផ្ទះរកដើមហេតុដែលបង្កឲ្យគេធ្វើការមិនកើតនោះជាមិនខានទេ ។
"គ្រាំង"
"អូយ៎!"
"កើតអីហ្នឹង?ឈឺទេ?" ហេតុតែមនុស្សចិត្តក្តៅ ចេញចូលបន្ទប់គេបិទក្រេងក្រាំងៗមិនថ្នមទ្វាសោះ ប៉ុន្តែអម្បាញ់មិញនេះគេបើកទ្វារមកចំកណ្តាលមុខនាងផូសហើយបណ្តាលឲ្យនាងដាច់ផ្ងារដួលអុកគូទដូចគ្នា ។
"យប់ហើយមែនទេ?"
"ម៉ោង2រសៀល"
"បងមិនធ្វើការទេ?"
"ខ្ញុំមកធ្វើនាង"
"យ៉ុន"
"កុំមកធ្វើភ្នែកឲ្យដៃ កុំធ្វើស្លឺៗព្រោះតែនាងទើបខ្ញុំគ្មានសមាធិធ្វើការស្អីសោះ ឥឡូវមកធ្វើនាងជំនួសវិញ"
"ភ្នែកឲ្យដៃ? បានន័យថាយ៉ាងម៉េច?បងអូនមិនយល់ទេបងពន្យល់អូនបន្តិចមក" ព្រះអើយនាងសម្តីផ្អែមដាក់គេម៉្លេះ ស៊ូហ្គាដូចជាបាក់ស្រឹបជាមួយនាងម្តងទៀតហើយនៅក្នុងពេលនេះ។
"ពន្យល់ឬ?"
"ចាស៎!បងពន្យល់អូនមកអូនចាំស្តាប់បង"
"អ្ហឹម!ទៅញ៉ាំបាយនៅខាងក្រៅជាមួយគ្នាណា៎"