តាមរកអូនផងណា៎!
"អឺ!យើងកុហកនាង ទាំងដែលយើងក៏ចាំនាងប៉ុន្តែយើងបែរជាធ្វើពុតជាមិនចាំនាង"ក្រោយពីដើរកាត់ស្តាប់ឮប្តីនិយាយដូច្នេះរួច នាងក៏ស្រងាកចិត្តមួយរំពេចភ្លាមៗ ហេតុអ្វីក៏ប្តីរបស់នាងចូលចិត្តដូច្នេះយ៉ាងនេះ កុហកនាងសឹងតែគ្រប់រឿងទៅហើយ ឬគិតថាមកពីនាងជាក្មេងដែលមិនយល់សាច់ការអ្វីសោះ។ ដៃទាំងសងខាងចាប់ខ្សែការតាបជាប់ដោយទឹកមិនស្រស់បស់ នាងចេញពីរៀនមកដល់ផ្ទះក៏ឮដូច្នេះតើនៅមានអារម្មណ៍ល្អទៀតដែរទេ។ ហ្គាមីតបានចូលរៀនវិញបន្ទាប់ពីភ្នែករបស់នាងមើលឃើញដូចធម្មតា ប៉ុន្តែក៏ឆ្ងល់ម្តេចមិនឃើញអ្នកគ្រូជេជីននៅសាលាទាល់តែសោះ ពេលសួរមិត្តរួមថ្នាក់ពួកគេក៏ប្រាប់ថាមិនបានមកបង្រៀនតាំងតែពីមួយខែមុនមកម៉្លេះ។
"ចុះបើនាងដឹងការពិតបងមិនគិតថានាងនឹងខឹងបងទេ?" ស៊ូហ្គាបម្រុងហើបមាត់តបនឹងប្អូន តែពេលក្រឡេកមកមាត់ទ្វារឃើញប្រពន្ធឈរនៅត្រង់នេះធ្វើមុខក្រម៉ូវ គេក៏ស្មានដឹងភ្លាមថានាងច្បាស់ជាស្តាប់ឮអស់ហើយ។
"មីត"
"ការពិតអ្នកទាំងពីររួមគំនិតមកកុហកខ្ញុំ?គួរឲ្យស្អប់" នាងដើរចេញពីមុខបន្ទប់ត្រុយចុះតាមកាំជណ្តើរយ៉ាងញាប់ជើង ទាំងដៃម្ខាងកាន់បង្កាន់ដៃជណ្តើរនឹងម្ខាងទៀតកាន់ខ្សែការតាប។
"មីតស្តាប់បងសិន បងបកស្រាយបានណា៎អូន" គេដេញតាមនាងពីក្រោយ តាមអង្វរនាង លុះចុះមកដល់ខាងក្រោមក៏ឱបជើងនាងជាប់មិនឲ្យនាងដើរចោលគេឡើយ បើដើរទៅទាល់តែអូសគេទៅជាមួយដែរ។
"លែងដៃពីជើងអូនឥឡូវនេះប្រុសកុហកប្រុសបោកប្រាស់ប្រុសពូកែសម្តែងប្រុសមេបោក" នាងរ៉េបយកៗដោយប្រឹងឱនមកទាញដកដៃគេចេញពីជើងរបស់នាង។
"បងមិនចង់កុហកអូនឡើយ តែបើបងមិនធ្វើបែបនោះអូនក៏នឹងមិនអាចឲ្យបងចូលក្បែរឡើយ អូនប្រាកដជាដេញបងចេញឲ្យឆ្ងាយពីអូន" គេឱបជើងនាងមិនព្រមដកដៃមិនព្រមឲ្យនាងទៅ លុះត្រាណាតែគេលែងមានដង្ហើមទើបយល់ព្រមឲ្យនាងទៅចោលគេ។
"មិនចេះខ្មាសគេខ្លះទេ?លែងទៅ !អូយ៎" ប្រឹងទាញហត់ហើយក៏អង្គុយចុះទល់មុខគ្នាសម្លឹងខាំមាត់ដាក់ប្តី ដោយចង់តែទះគេឲ្យឈប់ខិលខូចប្រោកប្រាស់នាង។
នាពេលរាត្រី...
ពេលត្រូវប្រពន្ធខឹងប្រពន្ធដេកបែរខ្នងដាក់មិនព្រមស្តីជាមួយគេក៏ដូចជាខូចចិត្តដែរ ដើរវាងទៅចំពីមុខនាង ក៏ត្រូវនាងបែរមកម្ខាងបែរខ្នងដាក់ទៀត ហើយក៏មកតាមនាងទៀតក៏ត្រូវបែរខ្នងដាក់ជាដដែលៗ។
"ហ៊ឹម" គេដកដង្ហើមធំ បើកទូយកខ្នើយយកភួយមកដេកនៅលើឥដ្ឋ ដាក់ដៃគងថ្ងាស ធ្មេចភ្នែកសំងំតែក៏មិនបានដេកលក់ឡើយ គេនៅស្តាប់ឮសំឡេងក្រោកក្រាកៗលាន់ពេញត្រចៀក ប្រពន្ធឆ្នាស់របស់គេកំពុងតែធ្វើអ្វីទៀតហើយ។
"ឌឹប"
"អូយ៎" ស៊ូហ្គាបើកភ្នែកសម្លឹងប្រពន្ធដោយការងឿងឆ្ងល់ កើតស្អីទើបយកខ្នើយមកគប់ដាក់គេដូច្នេះនៀក៎។
"កើតអី?គប់បងធ្វើអី?"
"គ្រាន់តែខឹងជាមួយប៉ុណ្ណឹងដល់ថ្នាក់មិនមកដេកក្បែរ សុខចិត្តទៅដេកក្រោមមែនទេ?នេះបង្ហាញឲ្យឃើញច្បាស់ណាស់ថាបងឯងកំពុងតែក្បត់ចិត្តអូន បងឯងមានស្រីទៀតហើយមែនទេ?ម្នាក់នោះវាក្មេងជាងអូនប៉ុណ្ណាទៅ?ទើបមិនព្រមមកដេកក្បែរលួងអូនអ៊ីចឹង?បងឯងប្លែកហើយ បងប្លែកហើយៗ" នេះដេកក្រោមក៏ខុស មិនលួងក៏ខុសតែដល់ពេលលួងក៏ជេរញ៉ែតៗ មិនព្រមស្តាប់គេផងនឹងក្មេងអើយក្មេង។
"បង!"
"បងស្អីៗ!មានស្រីហើយៗទើបធ្វើដូច្នេះ" នាងចង្អុលគេដោយពើងទ្រូងខឹងឡើងញ័របបូរមាត់អស់ហើយ ម្តេចក៏គេមិនយល់បែបនេះ មកឱបមកថើបតែបន្តិចទៅគឺវាលែងអីហើយ ប៉ុន្តែមិនព្រមធ្វើទាល់តែសោះ។
"អត់មានស្រីទេ បងស្បថបាន" គេស្ទុះចូលមកក្បែរនាងព្រមទាំងក្រសោបឱបកាយរបស់នាង ប្រហែលមកពីនាងមានទម្ងន់ទើបអារម្មណ៍ប្រែប្រួលដល់ថ្នាក់នេះ។
"បងឯងមានស្រីហើយ បងឯងលែងស្រឡាញ់អូនហើយ"
"បងនៅតែស្រាលាញ់អូន មិនមានស្រីមិនមានប្រុសទេ"ស៊ូហ្គាថើបថ្ងាសប្រពន្ធថ្នមៗ ដោយទះខ្នងបំពេនាងឲ្យដេកថ្នមៗ ទាំងដែលគេក៏ស្ងាបហ៊មៗទន់ត្របកភ្នែកបណ្តើរៗទៅហើយ។
"បៅដោះអូនទៅនឹងឆាប់បានគេងលក់" ហ្គាមីតរើចេញពីរង្វង់ដៃរបស់គេ ដោយលាត់អាវហួសដើមទ្រូងបង្ហាញឲ្យគេឃើញ ស៊ូហ្គាកំពុងតែគិតហើយតើនាងមានបំណងអ្វីចំពោះគេ។
"មឹមៗឲ្យលឿនមក"
"និយាយលេងឬមែន?"
"អូនធ្វើមែន" គេញញឹមបែបខិលខូចលោបបូរមាត់ទៅក្រេបជញ្ជក់ដើមទ្រូងប្រពន្ធ ដោយរាងកាយរបស់ពួកគេក៏ផ្តេកផ្តួលពីលើគ្នាយ៉ាងទាន់ហន់។
