ភាគ៣:ត្រប់វៀចឯណា!

1K 45 1
                                        

ភាគ៣: "នាងក្មេងឈ្លើយ! ឆើស៎!នាង! ក្មេងផ្តល់ក្តីសង្ឃឹមក្លែងក្លាយ"

ស៊ូហ្គាក្រពុលមុខនឹងក្មេងគូដណ្តឹងម្នាក់នេះមិនស្ទើរនោះទេ បើអាចចាប់ញាត់នាងចូលក្នុងបាវបានគេនឹងញាត់នាងចូលជាក់ជាមិនខាន ខណៈពេលនេះផងដែរ គេក៏កំពុងតែឈរបោកអាវដែលប្រឡាក់កម្អួតរបស់នាង នឹកឃើញពេលណាក៏ក្តៅចិត្តពេលនោះ មិនគួរណាបណ្តោយឲ្យក្មេងដូចជានាងមកធ្វើបែបនេះចំពោះគេបានទាល់តែសោះ។
"ក្មេងឆ្កួតអើយ ខ្ញុំចង់តែសម្លាប់នាងចោលនោះទេ " បោកអាវបណ្តើរ រអ៊ូរទាំថាឲ្យនាងបណ្តើរ តើកម្មពៀរអ្វីដែលត្រូវឲ្យគេក្លាយជាគូដណ្តឹងរបស់ក្មេងមិនទាន់បាត់ក្លិនទឹកដោះម្នាក់នេះ។
បោកអាវយកទៅហាលរួច ក៏ចូលមកក្នុងបន្ទប់ដេកវិញ ដោយសម្លឹងមើល គូដណ្តឹងក្មេងខ្ចីរបស់គេកំពុងតែដេកសោយសុខស្រួល ដោយមិនទើសក្បាលអ្នកណាឡើយ ហើយគេក៏មិនទ្រាំនៅឈរមើលនាងដេកសោយសុខ សុខស្រួលតែឯងនោះដែរ ទើបត្រូវឡើងទៅដេកនៅលើគ្រែតែមួយនឹងនាង។ ដោយដេកដោះអាវ ឱបដៃបែរខ្នងដាក់គ្នា ក្នុងចិត្តខឹងនឹងនាងមិនស្ទើរនោះទេ។
•••
នាព្រឹកព្រលឹម...

ហ្គាមីត ភ្ញាក់បើកភ្នែកមកដោយអារម្មណ៍ល្អបំផុត នាងរមៀលចុះឡើងៗ ក៏មកប៉ះនឹងរាងកាយមនុស្សប្រុសដែលដេកមិនបានពាក់អាវ លេងខ្លួនទទេស្នល សាច់សៗ ដើមទ្រូងហាប់ណែនហើយពិសេសគឺចុងទ្រូងរបស់គេស៊ីជម្ពូតែម្តង។ សម្លឹងឃើញបែបនេះហើយ នាងបែរជាលេបទឹកមាត់ក្អឹកៗ ព្រមទាំងលូកដៃមកប៉ះថ្នមៗលើចុងទ្រូងស្រួចៗគូដណ្តឹង។
"ទន់ល្អម៉្លេះ ថែមទាំងពណ៌ស៊ីជម្ពូទៀត" និយាយទាំងបែបចរិតក្មេងស្រីច្រឡឺមច្រឡឺសបើស ស្ទាបមិនអស់ចិត្តទេថែមទាំងច្របាច់លេងទៀត។
"ហ៊ិហ៊ិ!ទន់ៗ" នាងសើចលិបភ្នែកទាំងគូពេលបានច្របាច់ចុងទ្រូងនាយកំលោះ គ្មានអ្វីដែលក្តីសុខជាងបានច្របាច់របស់គេឡើយ។
"នាងកំពុងតែធ្វើស្អី?" ស្របពេលជាមួយគ្នាផងនោះដែរ សំឡេងស្អកៗក៏បានបន្លឺឡើងក្បែរត្រចៀករបស់នាង ម្ចាស់សាមីខ្លួនខាំបបូរមាត់ សម្លក់ដៃដែលកំពុងតែច្របាច់ចុងទ្រូងរបស់គេ នេះបម្រុងឲ្យដាច់តើមែនទេ ទើបច្របាច់ម្លឹងៗនៀក៎។
"លោក!អ្អាយ៎" នាងស្រែកមួយទំហឹង ក្រោយពេលដែលត្រូវគេចាប់បានថាច្របាច់ចុងទ្រូងរបស់គេ ស្រែកនេះគឺស្រែកពុតនោះទេលោកអើយ មិនមែនខ្លាចគេទេ។
"នែ៎!ឈប់ស្រែក ថ្លង់!!!!!!" ប្រាប់ឲ្យនាងឈប់ស្រែកប៉ុន្តែគេខ្លួនឯងបែរជាស្រែកទៅវិញ នេះពិតជាកំពូលមនុស្សប៉ិននាំឈ្លោះមែន បើកភ្នែកព្រលឹមឡើងក៏ឈ្លោះគ្នាទៀតហើយ។
"ចុះលោកមកច្របាច់ទ្រូងខ្ញុំធ្វើអី?" គេច្របាច់ទ្រូងនាង? ហើយគិតស្អីទៅនៀក៎ អ្នកណាដែលច្របាច់របស់អ្នកណានោះ ចេះតែឆ្កួតសមហើយ មកចោទគេស្តែងៗអ៊ីចឹងទៅកើតដែរ។
"នាងកំពុងតែកើតឆ្កួតជ្រូកមែនទេ? ច្របាច់ចុងទ្រូងខ្ញុំឡើងចង់ដាច់ចេញពីគ្នាហើយ មកថាខ្ញុំច្របាច់ទ្រូងនាង? កើតស្អី? នៅមិនទាន់អស់ទេយប់មិញក្អួតដាក់ខ្ញុំទៀត ធ្វើឲ្យខ្ញុំដេកដោះអាវអស់មួយយប់ មិនគិតទេ ហើយពេលភ្ញាក់ឡើងក៏មកច្របាច់ដោះខ្ញុំទៀត នាងរោគចិត្តច្បាស់ណាស់ អូយ៎!លោកអើយខ្ញុំខូចខាតអស់ហើយ" ស៊ូហ្គា ស្រែកគំហកបែបអយុត្តិធម៌ចំពោះគេពេកហើយ នាងស្រវឹងក្អួតដាក់គេកាលពីយប់មិញ លុះដល់ព្រឹកឡើងក៏មកច្របាច់ចុងទ្រូងគេទៀត ពិតជាអយុត្តិធម៌ចំពោះរូបគេពេកហើយ។
"ខ្ញុំ-ខ្ញុំឬ?" នាងលើកដៃចង្អុលមុខខ្លួនឯង ធ្វើដូចជាបាត់ការចងចាំទាំងស្រុងតែម្តងចំពោះរឿងរ៉ាវកាលពីយប៉មិញនេះ ប៉ុន្តែនាយកំលោះបែរជាពេបមាត់ជ្រេញជាមួយនាងជាខ្លាំង ប៉ិនម៉្លេះអីក៏ពូកែសម្តែងយ៉ាងនេះ ក្មេងវិទ្យាល័យម្នាក់នេះ។
"ឆើស៎" ស៊ូហ្គាងាកមុខចេញដោយចោលពាក្យឆើសទាំងហួសចិត្ត។
•••
បន្ទាប់ពីនិយាយគ្នាដឹងសាច់រឿងអស់ហើយនោះ ក៏នាំគ្នាតុបតែងខ្លួនត្រៀមនឹងត្រលប់ទៅវិញ ប៉ុន្តែក៏ហៅអ្វីញ៉ាំសិន ឲ្យគេលើកយកមកដល់បន្ទប់តែម្តង។
ដោយអាហារពេលព្រឹកមួយពេលនេះមើលទៅដូចទំនងឆ្ញាញ់ដ៏ហើយ តែនាយកំលោះហ្នក៎ដូចមិនសូវជាញ៉ាំប៉ុន្មានឡើយ ធ្វើដូចជាខ្ពើមរបស់ដែលនៅចំពោះមុខ។
"លោកមនញ៉ាំបន្លែខ្លះទេ?" ស៊ូហ្គា សម្លឹងមុខនាងទាំងខ្ពើមតបសម្តី នាងវិញក៏ជ្រេញគេមនស្ទើរដូចគ្នា ខំសួរប៉ុណ្ណឹងហើយនៅធ្វើឫកអឿទៀត។
"អ្អេ៎!លោកចង់ទៅណា?"ខណៈពេលនោះផងដែរ គេស្រាប់តែក្រោកដើរចេញពីតុអាហារ ព្រោះលេបលែងចូលអាហារមិនសូវត្រូវមាត់គេសោះ ហើយក្មេងស្រីចម្កួតក៏ស្ទុះក្រោកតាម តែមានដឹងឬអត់ថាពេលនាងក្រោកនោះ ស្រាប់តែមានកន្លាតវារមកលើជើងរបស់នាងតែម្តង។
"អ្អាយ៎!កន្លាតៗ ជួយផង" នាងស្ទុះរត់វឹងហក់ទៅឱបកគេ ដោយជើងទាំងគូកៀវពីលើចង្កេះអ្នកកំលោះ ស្រែកយំបិទភ្នែកមិនហ៊ានមើលទៅវាឡើយ។
"នែ៎!ចុះពីលើខ្ញុំឲ្យលឿន" កំពុងតែមួម៉ៅផង មកហក់តោងកកៀវចង្កេះល្បល់យ៎ស្អី ចាប់បោះចេញតាមបង្អួចឥឡូវហើយ។
"កន្លាត វានៅក្បែរស្បែកជើងរបស់ខ្ញុំលោកជួយយកចេញផង" ភ្នែកបិទទេ ប៉ុន្តែដៃចង្អុលទៅកាន់ក្រោមតុកន្លែងញ៉ាំអីមុននេះ ស្រែករឡូរឡាដូចមនុស្សឆ្កួតអ៊ីចឹងនៅក្នុងពេលនេះ។
"អត់ចង់" ស៊ូហ្គាឆ្លើយបែបហ្អីៗ មិនខ្វាយខ្វល់បន្តិចណាទេ តែដៃគេវិញក៏ទ្រគូទនាងដែរ ខ្លាចនាងធ្លាក់ពីលើចង្កេះដែរសោះ តែក៏មកធ្វើជាលេងឫកប្រុសស្អាត។
"យកចេញទៅចាំខ្ញុំញ៉ាំត្រប់របស់លោក"
"នែ៎!!!!!!ក្មេងឆ្កួត" សំឡេងស្រែកទៅវិញទៅមករបស់ពួកគេបែបនេះ ដូចមនុស្សកំពុងតែឈ្លោះគ្នាអ៊ីចឹង ពិតជាយ៉ាប់អើយសែនយ៉ាប់ហើយ មកញ៉ាំស្អីរបស់គេហ្នឹង តើវាគួរឲ្យឆ្ញាញ់ត្រង់ណាទៅ។
"ខ្ញុំចង់បានន័យថា...អ្អាយ៎ៗ!ព្រះជួយ" នាងបម្រុងនឹងហើបមាត់បកស្រាយពីរឿងនេះទៅហើយ តែក៏បកស្រាយមិនទាន់បាននៅឡើយ ព្រោតែអាសត្វកន្លាតនោះ វាវារចេញមកក្បែរជើងរបស់ស៊ូហ្គាហើយ។
"អើយហ្អា៎!ចំជាអំពល់ទុក្ខមែន" អត់ធ្មត់ លើកជើងជាន់កន្លាតឌឹប ចេតរោយរបស់គេបាត់ហើយ ទើបគេយកនាងទៅដាក់លើគ្រែដោយលើកប្រអប់ដៃក្រសោបក្បាលរបស់នាង។
"កន្លាតងាប់បាត់ហើយ ឥឡូវដល់ពេលដែលនាងត្រូវមកញ៉ាំត្រប់របស់ខ្ញុំហើយ" ហ្គាមីតបើកភ្នែកភ្លឹះៗសម្លឹងមុខគេ ដោយគេនៀក៎ក៏ខូចណាស់ដែរ បែរជាលើកដៃមកដាក់ចំពីលើក្បាលខ្សែក្រវ៉ាត់រួចក៏គោះតឹបៗចេតនាឲ្យនាងបានដឹងឮ។
"លោកចង់បានន័យថាម៉េច?"
"ក្រែងថាញ៉ាំត្រប់របស់ខ្ញុំមិនអ៊ីចឹង?" ហ្គាមីតចំហរមាត់ធ្លុងសម្លឹងមុខគេ ហើយចុះគេកំពុងតែសំដៅដល់ត្រប់មួយណាឲ្យប្រាកដនៅក្នុងពេលនេះ។
"ខ្ញុំ-ខ្ញុំចង់សំដៅដល់ត្រប់ដែលនៅក្នុងចានរបស់លោក មិនមែនត្រប់វៀចបត់កក្នុងខោលោកឡើយ"
"នាងក្មេងឈ្លើយ! ឆើស៎!នាង! ក្មេងផ្តល់ក្តីសង្ឃឹមក្លែងក្លាយ" តើមានរឿងអីឲ្យប្រាកដ នាងកំពុងតែវិលវល់ពិតមែនហើយ ផ្តល់ក្តីសង្ឃឹមក្លែងក្លាយរបៀបម៉េចបើនាងមិនដឹងអ្វីផងនោះ។

ស្អប់ជំពប់លើ(រដូវកាលទី១)Onde histórias criam vida. Descubra agora