72:ធ្មេចបើកៗម៉ាក់មានប្តីបាត់!

544 20 0
                                    

ធ្មេចបើកៗម៉ាក់មានប្តីបាត់!

រឿងនៅយប់នោះធ្វើឲ្យគេចាប់ផ្តើមងក់ងរដាក់នាងវិញម្តង ដោយព្យាយាមធ្វើជាគេចមុខពីនាង មិនចង់មើលមុខនាងឡើយទោះបីជាដើរកាត់គ្នាក៏ដោយ ខណៈដែរបេះដូងក៏នៅស្រឡាញ់ទើបទាមទារចង់ឲ្យគេនិយាយជាមួយសម្លឹងមកនាងដូចដើម សម្លឹងដោយក្តីស្រឡាញ់និយាយញ៉ោះឲ្យនាងខឹងដូចពីមុន។
"ឈប់សិន" ហ្គាមីតចាប់ទាញដើមដៃរបស់គេ រួចក៏រុញគេឲ្យទៅផ្អឹបខ្នងជាមួយនឹងជញ្ជាំងការ៉ូ ក្បែរមាត់ទ្វារបន្ទប់ នាងយកដៃទាំងសងខាងឃុំគេឲ្យនៅមួយកន្លែងដូចមនុស្សរោគចិត្តកំពុងតែមានបំណងចង់ចាប់កូនកំលោះគេថើបអ៊ីចឹង។
"វាយបងឡើងជាំភ្នែកហើយ នៅមកធ្វើដូច្នេះទៀតមែនទេ?" គេរអ៊ូរង៉ូវៗដាក់នាង ដែលមិនបានប្រើពាក្យសុំទោសចំពោះគេឡើយ ឥឡូវមិនដឹងថាចង់រករឿងអ្វីគេទៀតនោះទេ។
"យកមួយទេ?" ស៊ូហ្គាជ្រួញចិញ្ចើមដាក់នាង ព្រោះគេអត់យល់ពីអ្វីដែលនាងកំពុងតែនិយាយនោះទេ យកស្អីមួយម្តេចក៏មិនងាយយល់ដូច្នេះ។
"យកស្អី?អ្ហឹម" ហ្គាមីតចិត្តខ្លាំងទាញកអាវគេឲ្យម្ចាស់អាវឱនចុះបន្តិច ដើម្បីឲ្យមាត់របស់នាងបានថើបប៉ះមាត់គេ។ ទ្រាំនឹងទង្វើរសោះកក្រោករបស់គេមិនបាន ក៏ជាអ្នកចាប់គេថើបតែម្តងទៅ ប៉ុន្តែក៏នៅមានរឿងរារាំងមិនឲ្យពួកគេថើបគ្នាបានសម្រេចឡើយ។
"អូហ៍!អាម៉ាក់" នាងរុញគេចេញយ៉ាងលឿនពេលឮសំឡេងកូន ជីមីនគេយកដៃមកបាំងភ្នែកក្មួយមិនចង់ឲ្យឃើញរូបភាពទាំងអស់នេះឡើយ ខ្លាចដង្កូវចោះភ្នែក។
"ពូមីន!"
"ស្អី?" ក្មួយស្រែកហៅឈ្មោះដាក់ត្រចៀក គេក៏ឆ្លើយដាក់ត្រចៀកក្មួយវិញដូចគ្នា។
"បាំងភ្នែកយ៉ុនហ្គាងធ្វើអី?នេះគិតថាយ៉ុនហ្គាងជាក្មេងមិនដឹងអីមែនទេ?អម្បាញ់មិញនេះគឺអាម៉ាក់ថើបលោកពូ ជញ្ជក់បបូរមាត់ពូ យ៉ុនហ្គាងឃើញអស់ហើយពូបាំងភ្នែកស្អីមិនឲ្យជិតផង" ទាំងហ្គាមីតនឹងស៊ូហ្គាសុទ្ធតែក្តៅមុខភាយៗចំហាយក្តៅកំពុងតែហោះហើរពេញផ្ទៃមុខហើយ ពួកគេខ្មាសនឹងកូនដែលមកឃើញហើយក៏ស្តាយដែលត្រូវព្រលែងគ្នាចេញ។
"ម៉ាក់មិនបានធ្វើបែបហ្នឹងទេ កូនកុំចេះតែចោទ ម៉ាក់មិនបានថើបលោកពូទេ" នាងប្រកែកទាំងបែកញើសជោកថ្ងាសប្រឹងយកដៃមកជូតចេញ ដោយកូនស្រីក៏មិនបានទៅជឿជាក់ម្តាយសោះតែម្តង។
"មើលបបូរមាត់លោកពូហ្នក៎!ប្រឡាក់ក្រែមរបស់ម៉ាក់ច្បាស់ណាស់ នៅប្រកែកជាមួយក្មេងទៀត ក្មេងចាប់បានប៉ុណ្ណឹងហើយ ម៉ាក់ថើបលោកពូឮសូរតែជីបៗ" ហ្គាមីតលើកដៃខ្ទប់ក្បាលខ្លួនឯងដូចជាចង់វិលមុខយ៉ាងម៉េចក៏មិនដឹង នេះមកត្រូវបង្អាប់ដល់ម្លឹងផងមែនទេ ?
"អ្ហឹម!ពិតមែនហើយម៉ាក់ក្មួយយ៉ាប់ដ៏ហើយសុខៗក៏មកចាប់ពូថើបទាំងដែលមិនត្រូវជាអ្វីនឹងគ្នាផង" ដល់ពេលដែលស៊ូហ្គាងក់ងរនឹងវិញហើយនេះ គេធ្វើជាជូតមាត់ចេញបន្ទាប់ពីត្រូវនាងចាប់ថើបមុននេះ ដោយធ្វើឫកពាដូចជាអ្នកដទៃសុទ្ធសាធ។
"ហ្ហឺ?អ្នកដទៃយ៉ាងម៉េច?" នាងស្រែកសួរគេដោយមួម៉ៅក្នុងចិត្តពិតមែនឆ្កួតឬអីក្រែងមកតាមលន់តួអង្វរនាងមិនអ៊ីចឹង?
"បងនឹងអូនមិនបានត្រូវជាអ្វីនឹងគ្នានោះទេ"ស៊ូហ្គារក្សាទឹកមុខស្មើនិយាយមកកាន់នាង ដោយពូក្មួយនោះក៏ស្ងៀមតែម្តងពេលពួកគេប្រកែកគ្នាអ៊ីចឹង។
"មិនមែនអ្នកដទៃ មិនមែនមិនត្រូវជាអ្វីនឹងគ្នា លោកជាប៉ារបស់យ៉ុនហ្គាងលោកជាប្តីខ្ញុំ ហេតុអ្វីក៏ថាមិនត្រូវជាអីនឹងគ្នាទៅកើត?" ហ្គាមីតស្រក់ទឹកភ្នែកអន់ចិត្តដែលគេថាជាអ្នកដទៃស្តាប់ឮហើយគឺឈឺបេះដូងខ្លាំងណាស់។
"ពូ..."
"បិទមាត់សិនទៅក្មួយ" ជីមីនខ្ទប់មាត់ក្មួយយ៉ាងលឿនពេលដែលដឹងថាក្មួយចង់និយាយសួរនាំពីរឿងនេះ គេចង់នៅមើលថាគូនេះនឹងធ្វើអ្វីបន្តទៅមុខទៀត។
"ចុះអូននៅស្រឡាញ់បងទេ?" ហ្គាមីតបែរខ្នងបម្រុងដើរចេញពីទីនេះ ព្រោះតែអារម្មណ៍របស់នាងដូចមិនប្រក្រតីនោះទេ។
"នៅស្រឡាញ់បងទេ?" គេរហ័សចូលទៅឱបចង្កេះនាងពីក្រោយ សួរឲ្យបេះដូងលោតខុសចង្វាក់ទៀតហើយ គ្រប់ពេល​ដែលគេឱបលួង ថើបដោយបបូរមាត់ក្តៅគគុកដូចនេះនាងក៏សឹងតែបាត់បង់ម្ចាស់ការចំពោះខ្លួនឯងតែម្តង។
"ចំពោះបងនៅតែស្រឡាញ់ ចង់ឲ្យគ្រប់យ៉ាងត្រលប់មកដូចដើមវិញ" គេឆ្មក់ថើបថ្ពាល់នាងពីចំហៀងខ្សឺតៗឲ្យនាងពិបាកដកដង្ហើមខ្លាំងណាស់។
"ខ្ញុំចាំលោកជិត៥ឆ្នាំហើយម្តេចក៏ទើបតែបង្ហាញខ្លួន?ដឹងទេថាខ្ញុំនឹកលោកចាំលោករាល់ថ្ងៃ" នាងបែរក្រោយក្តាប់ដៃវាយតប់ទ្រូងគេឌឹបៗទាំងទឹកភ្នែករហេមរហាមលែងគិតថាទីនេះក៏មានកូននៅដែរ។
"បងត្រលប់មកហើយ មកសងពេលវេលានោះ មកថ្នាក់ថ្នម សុំស្រឡាញ់អូនម្តងទៀត" ស៊ូហ្គាលុតជង្គង់ចុះ ព្រមទាំងដកយកប្រអប់តូចមួយមានរាងរង្វង់មូលដោយបង្ហាញឲ្យឃើញច្បាស់ៗគឺចិញ្ជៀនមួយវង់នៅក្នុងនេះ។
"យ៉ុន" នាងរំភើបដោយលើកដៃមកខ្ទបមាត់ចំពោះរឿងរ៉ាវទាំងនេះ មិននឹកស្មានថាវាលឿនពេកទេ។
"រៀបការជាមួយបងបានទេ?រៀបការម្តងទៀត"
"គឺ..."
"អូយ៎!" ជីមីនស្រែកមួយអស់សំឡេងដែលត្រូវក្មួយខាំដៃ ព្រមទាំងកញ្ជ្រោលចុះពីលើដៃរបស់គេ រត់សំដៅទៅរកប៉ាម៉ាក់វិញ។
"យ៉ុនហ្គាង" ហ្គាមីតភ្លេចកូនឲ្យឈឹង នាងសម្លឹងកូនដោយស្មានចិត្តកូនមិនត្រូវនោះទេ នាងភ័យខ្លាចថាកូននឹងខឹងស្អប់នាងដែលកុហកថាប៉ារបស់ខ្លួនបានស្លាប់។
"ម៉ាក់កុហកកូនធ្វើអី?ប៉ាមិនទាន់ស្លាប់ ហេតុអីកុហកយ៉ុនហ្គាងហ្អា៎ម៉ាក់?" កូនស្រីយំពេបមាត់ដាក់គូទអង្គុយចុះលើការ៉ូ ដោយលោកប៉ាចង់ប៉ះក៏នាងគ្រវាសដៃគេចេញ។
"ម៉ាក់-ម៉ាក់សុំទោសដែលកុហកកូន ម៉ាក់សុំទោសកូនកុំខឹងម៉ាក់ណា៎កូន"
"ប៉ាទេដែលខុសបើកូនចង់ខឹងក៏ខឹងប៉ាមក" កូនស្រីសម្លឹងមុខឪពុកម្តាយម្នាក់ម្តងៗ ដោយនាងស្រាប់តែហក់ទៅជិះលោកប៉ា ហ្គាមីតខំតែគិតថាកូនខឹងវាយធ្វើបាបគេទៅហើយ ប៉ុន្តែមានឯណានាងបែរជាក្រញិចឱបថើបទៅវិញ។
"ជាប៉ារបស់យ៉ុនហ្គាងពិតឬអត់?"
"ជាប៉ាពិតប្រាកដណាស់ ប៉ាខំណាស់ទម្រាំតែបានកូនរត់ចូលមកក្នុងផ្ទៃម៉ាក់របស់កូន" យ៉ុនហ្គាងធ្វើមុខឆ្ងល់ខំយ៉ាងម៉េចទៅទើបបាននាងមក។
"ខំយ៉ាងម៉េច?ប៉ាៗធ្វើឲ្យយ៉ុនហ្គាងមើលបានទេ?" ស៊ូហ្គាបែរទៅសម្លឹងមុខហ្គាមីត ដែលនាងក៏គ្រវីក្បាលព្រោះរឿងបែបហ្នឹងអនុវត្តន៍ឲ្យមើលមិនកើតទេ។
"ធ្វើមិនកើតទេ"
"ហេតុអីទៅ?"
"វាពិបាកណាស់ ប្រៀបដូចជាចុះក្នុងបាតសមុទ្ររាវរកម្ជុលអ៊ីចឹងកូន"
"មោះ!មកពូវិញសិនឲ្យប៉ាសុំម៉ាក់រៀបការសិនទៅ" យ៉ុនហ្គាងក្រោកចេញពីឪពុកភ្លាមៗពេលឮដូច្នេះ ប៉ុន្តែមិនខ្ចីញញឹមដាក់លោកពូសោះនៅសម្លក់សម្លឹងនឹងទៅ។
"រៀបការនឹងបងបានទេ?"
"បើព្រមតើនឹងការពេលណា?" ស៊ូហ្គាញញឹមខ្ជឹបក្រោកមកបំពាក់ចិញ្ជៀនឲ្យនាង រួចក៏ថើបថ្ងាសនាងមួយខ្សឺត គ្រប់ការសម្លឹងគឺពោរពេញទៅដោយក្តីស្រឡាញ់ គេសម្លឹងនាងស្រឡាញ់នាងតែម្នាក់ យល់ថាវាគ្រប់គ្រាន់ណាស់ហើយ។
"យ៉េ!ទីបំផុតម៉ាក់ក៏មានប្តីម្តងទៀតហើយមិននៅព្រៅដូចពូមីនទេ"ជីមីនបែរមកសម្លឹងក្មួយដោយក្បួចមាត់ ដៀមដាមរហូតបានដៃខ្លាំងណាស់។
"ក្មួយឆ្កួត"
"ពូមីនទេដែលឆ្កួតរករឿងតែយ៉ុនហ្គាងចឹងហើយទើបគ្មានអ្នកយក"
"គ្មានអ្នកយកក៏ពូមិនយកឯងដែរ" ពូក្មួយប្រកែកគ្នាដោយសំឡេងខ្លាំងៗ គូថ្មោងថ្មីក៏ឈឺក្បាលនឹងពូក្មួយគូនេះមិនតិចឡើយ ជាសាច់ឈាមបង្កើតនឹងគ្នាសោះហើយម្តេចក៏មិនសូវជាត្រូវគ្នាអ៊ីចឹង។
•••
ប្រទេសកូរ៉េ!!!
ធ្មេចបើកៗក៏កន្លងផុតទៅជិត៥ឆ្នាំហើយ កំលោះនៅលីវតែងតែមានមនុស្សស្រីចោលរោមចង់បានជាគូស្នេហ៍ព្រោះថាគេសង្ហាថែមទាំងជាចៅប្រុសអ្នកមានទ្រព្យទៀត។ ចន ជុងហ្គុក អង្គុយញញឹមនឹងរូបថតក្រុមគ្រួសាររបស់បងប្រុស ទីបំផុតក៏ត្រូវគ្នាវិញហើយ គេក៏មានតែចូលរួមរីករាយ។ប៉ុន្តែក៏រាងសោកសៅបន្តិចដែរ ព្រោះធ្លាប់មានចិត្តលង់ស្រឡាញ់នឹងបងថ្លៃខ្លួនឯង។
"ឌឹប" ដបទឹកសុទ្ធមកពីទិសខាងណាក៏មិនដឹងដែរបែរជាហើរមកចំកណ្តាលក្បាលរបស់គេដែលកំពុងតែអង្គុយស្រងូតស្រងាត់ផងនោះ ក៏ត្រូវឱនរើសដបទឹកមកកាន់បែរសម្លឹងស្វែងរកអ្នកដែលគប់ចំក្បាលរបស់គេ។
"អូយ៎!សុំទោសខ្ញុំថាគប់ចូលក្នុងធុងសំរាមទេ តែក៏មកចំក្បាលលោកជំនួសវិញ" ទីបំផុតក៏បង្ហាញមុខមកហើយមែនទេ អ្នកដែលគប់ដបទឹកសុទ្ធចំក្បាលគេអម្បាញ់មិញក៏រត់មកឈរនៅចំពោះមុខគេ។ ជាស្រីទៀតហើយមើលការស្លៀកពាក់ដូចពិបាកភ្នែកមើលខ្លាំងណាស់។
"គិតថាក្បាលខ្ញុំជាធុងសំរាមសម្រាប់នាងគប់ដបទឹកចោលមែនទេ?ភ្នែករបស់នាងខ្វាក់?" ចេញមកកាចៗតែម្តង អ្នកដែលខុសមុននេះបែរជាក្តៅចិត្តឆេវអាគាត់នេះដូចជាជ្រុលពេកហើយសម្តីដូចខ្ជាក់លាមកអ៊ីចឹង។
"អុ៎ញ!បើមើលមិនឃើញ ការពិតណា៎បើលោកមិនប្រាប់ខ្ញុំស្មានថាក្បាលលោកជាធុងសំរាមហើយទេតើ"
"នាង!!!" ជុងហ្គុកខឹងញ័រដៃអស់ហើយ គេក៏មិនដឹងថាត្រូវធ្វើបែបណាចំពោះនាងដូចគ្នា ប៉ុន្តែក៏សម្លឹងមកដបទឹកដែលនៅក្នុងដៃឃើញថានៅមានសល់ទឹកដែរតើ គេក៏មួលគម្របចាក់ទឹកស្រោចពីលើក្បាលនាងដោយការបញ្ចេញកំហឹង។
"នេះលោក?អ្អាយ៎!!!"

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now