47:តើកើតអ្វីចំពោះនាងឬអត់?

462 19 0
                                        

តើកើតអ្វីចំពោះនាងឬអត់?

ចប់កម្មពិធីក្រឹប! គ្រប់យ៉ាងក៏មានសភាពស្ងប់ស្ងាត់ទៅវិញ ក្នុងបន្ទប់ដ៏ធំទូលាយមានប្តីប្រពន្ធមួយគូកំពុងតែស្ងៀមធ្មឹងមិនទាន់មាននរណាបង្ហើបសំឡេងមកឡើយ។ហ្គាមីតរាវរកកន្សែងបម្រុងចូលទៅងូតទឹក ប៉ុន្តែក៏ត្រូវគេចាប់កដៃនាងឲ្យនៅមួយកន្លែង ព្រមទាំងមកឈរពីក្រោយខ្នងនាង សម្លឹងមើលផែនខ្នងស្រីក្មេង។
"អូននៅស្រឡាញ់បងទៀតទេ?នៅដែរទេ?"ហាក់ដូចត្រូវកាំបិតចាក់ចំបេះដូង ពេលសួរសំណួរបែបនេះចេញមក គ្រាន់តែចង់ដឹងឲ្យប្រាកដថានាងអស់ចិត្តរលីងពិតមែនទេ។
"ឲ្យប្រាប់ប៉ុន្មានដងទៀតទើបលោកឈប់សួរដូច្នេះ! ខ្ញុំធុញនឹងសំណួរដ៏ឆោតល្ងង់របស់លោកខ្លាំងណាស់"នាងដកដង្ហើមធំ គ្រលាស់កដៃចេញពីស្វាមីដែលមានត្រឹមសម្បកកាយឲ្យនាងតែម្យ៉ាងគត់ ប៉ុន្តែបេះដូងគេប្រគល់ឲ្យអ្នកផ្សេងក្រៅពីនាងរួចរាល់ទៅហើយ នាមជាភរិយាក្រៅបេះដូងនាងមិនចង់បានឡើយ។
"ឆ្លើយសំណួរបងសិនមក"លើកទីមួយពិតមែនដែលគេទាមទារចម្លើយពីនាង ដោយខ្សោះ​គ្មាន​កម្លាំង​ដូច្នេះ។
"ឈប់ស្រឡាញ់លោកហើយ ខ្ញុំលែងសល់កូនចិត្តទៀតហើយ" នាងបម្រុង​ដើរចូលក្នុងបន្ទប់ទឹកម្តងទៀតទៅហើយ ប៉ុន្តែក៏ត្រូវគេឱបចង្កេះពីក្រោយ បញ្ចេញសំឡេងដ៏គួរឲ្យអាណិតខ្លាំងណាស់។
"អាណិតបង!អូនត្រលប់មកស្រឡាញ់បងម្តងទៀតបានទេ?ទុកឱកាសឲ្យបងផងបានឬអត់?បងសុំកែខ្លួន"គេព្យាយាមថើបនាងពីក្រោយ ព្យាយាមឲ្យនាងបានយល់ពីផ្លូវចិត្តរបស់ខ្លួន តែផ្ទុយស្រឡះពេកហើយ នាងទាញដៃគេចេញពីចង្កេះ បន្លឺពាក្យពេចន៍ដ៏ចុកអួលកណ្តាលមុខគេ។
"លោកអស់ឱកាសហើយ" បន្ទាប់ពីសន្ទនារឿងដែលគួរនិយាយរួច អស់ចម្ងល់ទៀតហើយក៏លែងមានកម្លាំងក្នុងខ្លួនទៀតដែរ នាយទម្លាក់ខ្លួនដេកមកលើពូក យកដៃគងថ្ងាសធ្មេចភ្នែកខាំបបូរមាត់យ៉ាងជូរចត់ស្អិតបេះដូងអ្វីម៉្លេះ។
អ្នកដែលនៅក្នុងបន្ទប់ទឹកវិញ បែរជាបើកបង្ហូរទឹកចោល ខ្លួននាងបែរជាឈរសម្រក់ទឹកភ្នែកលើកដៃប៉ះពាល់រាងកាយរបស់ខ្លួនឯងគ្រប់កន្លែង ត្រង់ណាក៏ជាគេដែលជាម្ចាស់ស្លាកស្នាមប៉ះពាល់នាង ប៉ុន្តែនាងបន្តទ្រាំនឹងទង្វើរបោកប្រាស់របស់គេលែងបានទៀតពិតមែន មិនចង់ក្លាយជាមនុស្សល្ងង់ពីរបីដំណាក់កាលនោះទេវាឈឺកាយទៅហើយតែមកត្រូវឈឺចិត្តទ្វេដងបន្ថែមទៀត។
•••
ប៊ូសាន...
នៅទីបំផុតក៏ត្រូវចាកចេញពីសេអ៊ូលមកស្រុកកំណើតវិញទាល់តែបាន ដោយគិតថានៅទីនេះមានបរិយាកាសបរិសុទ្ធស័ក្តិសមនឹងនាងសម្រាកព្យាបាលខ្លួន ពិសេសគឺបេះដូងដ៏សែនគ្រាំគ្រារបស់នាងតែម្តង។
សំឡេងទឹករលកបោកបក់ប្រដេញគ្នា ខ្យល់ប៉ើងផើយផាត់នាំឲ្យសក់នាងរញ៉េរញ៉ៃទៅតាមដូចគ្នា នាងឈរនៅលើឆ្នេរខ្សាច់ដកដង្ហើមចេញចូលវែងៗ ជើងក៏ចាប់ផ្តើមបោះទៅមុខរកទឹកសន្សឹមៗ បានប៉ះដឹងថាទឹកហើយ នាងក៏ចាប់ញោចញញឹមឡើង តែក៏ត្រូវមករលីងរលោងទឹកភ្នែកបន្តិចបន្តួចដូចគ្នា។
"ខ្យល់ខ្លាំងណាស់ចូលទៅក្នុងសម្រាកទៅ" បងប្រុសចូលមកគ្រាប្អូនឲ្យនាងចូលទៅខាងក្នុងវិញ ព្រោះឃើញនាងឈរអណ្តែតអណ្តូងយូរក្រែលដែរហើយ។
"ខ្ញុំចង់នៅត្រង់នេះមួយសន្ទុះទៀតសិន បងនឹងលោកតាចូលក្នុងបានមិនបាច់បារម្ភពីខ្ញុំទេ ខ្ញុំអាចមើលថែខ្លួនឯងបាន" នាងបដិសេធជាមួយសំណួរបងប្រុស ដោយរុញគេឲ្យទៅក្នុងមុននាង ព្រោះបើគេនៅក្បែរនាងយំមិនកើតទេ ខ្លាចបងប្រុសបារម្ភគុណទ្វេ។
"បងសួរឯងតើឯងចង់មើលឃើញវិញក្នុងពេលឆាប់ៗនេះដែរទេ?" ជីមីន​ក្រហាយបេះដូងសឹងតែលើសនាងផង នាងអាយុតិចនៅមានអនាគតវែងឆ្ងាយគេគួរតែលះបង់ឲ្យនាងកាន់តែឆាប់រឹតតែល្អបំផុត។
"បងចង់ប្រគល់កែវភ្នែករបស់បងមកឲ្យខ្ញុំ? ហ៊ឹស!គិតថាខ្ញុំល្ងង់មិនដឹងអ្វីឬ? បើសិនជាកែវភ្នែកបង ហើយប្តូរឲ្យបងមើលមិនឃើញវិញខ្ញុំសុខចិត្តនៅបែបនេះរហូតដល់ស្លាប់ប្រសើរជាង"
"ឯងដឹងឬ?" ហ្គាមីតញញឹមទាំងទឹកភ្នែក ព្រមទាំងស្រវាចាប់ដៃបងប្រុសយកមកផ្អឹបលើថ្ពាល់ ។
"ខ្ញុំដឹងថាបងស្រឡាញ់ខ្ញុំប៉ុន្តែខ្ញុំមិនចង់បានបែបហ្នឹងទេ បងកុំលះបង់ដើម្បីខ្ញុំពេកអី" បងប្រុសព្រោះស្រឡាញ់ប្អូនចង់ឲ្យប្អូនឃើញពិភពលោកនេះឡើងវិញ តែក៏មកបដិសេធបែបនេះឬ?
"មីត!"
"បងប្រុស!គេឈប់ស្រឡាញ់ខ្ញុំហើយមែនទេ?គេលែងត្រូវការខ្ញុំទៀតហើយឬ?" ហ្គាមីតបែរជាប្តូរប្រធានបទជាមួយបងប្រុស លែងចង់និយាយពីរឿងកែវភ្នែកនោះទៀតហើយ មិនចង់ឲ្យគេលះបង់ដើម្បីនាងទេ។
" ចុះគេដែលនិយាយថាស្រឡាញ់ឯងទេ?ធ្លាប់ទេ?សូម្បីតែម្តងតើគេធ្លាប់និយាយឲ្យឯងបានឮទេ?" ត្រូវហើយតាំងតែពីដើមរៀងមកនាងមិនដែលឮគេនិយាយថាស្រឡាញ់នាងទេ ចុះហេតុអ្វីក៏សួរបងប្រុសដូច្នេះកើត។
"អ្ហឹកៗ! ខ្ញុំខុសខ្លួនឯងដែលឆោតល្ងង់ គេមិនបានស្រឡាញ់ មិនធ្លាប់និយាយពាក្យនេះឲ្យខ្ញុំបានឮឡើយ" នាងទន់ជង្គង់ដួលមកលើដីខ្សាច់ ខំប្រឹងប្រមូលធ្វើចិត្តឲ្យស្អប់គេទៅហើយ ចុះម្តេចក៏យំសោកព្រោះរឿងអ៊ីចឹងទៀត។
"ហឹមមម! " អ្នកជាបងលើកប្អូនបីផុតពីលើដីខ្សាច់ ដោយនាំនាងចូលទៅខាងក្នុងវិញ យូរទៅគង់តែធម្មតាវិញហើយដំបូងៗនៃស្នេហាគឺតែងតែអ៊ីចឹង។
•••
៥ថ្ងៃដែលគ្មាននាង!

នាពេលគ្មាននាងនៅក្បែរ គ្មានស្រីឆ្នាស់ឆ្នើមឲ្យញ៉ោះ ទីនេះប្រែជាស្ងប់ស្ងាត់បាត់បង់សភាពដើមទាំងស្រុង រាងកាយមាំមួនទម្លាក់ខ្លួនដេកមកលើពូកដែលធ្លាប់តែដេកឱបនាងជាប់ដើមទ្រូង ព្រមជាមួយនឹងសម្លៀកបំពាក់របស់នាងដែលគេបានចាប់ហែកឲ្យដាច់រញ៉េរញ៉ៃនោះមកក្តាប់ជាប់ក្នុងដៃ គ្មាននាងតែមួយរយះប៉ុណ្ណោះគេអស់ថាមពលដល់ម្លឹងមែនទេ?
"តុកៗ"
សុខៗស្នូរសំឡេងគោះទ្វារក៏បន្លឺឡើង នាងប្រឹងធ្មេចភ្នែកចង់មិនអើពើឡើយ ប៉ុន្តែការគោះទ្វារនោះកាន់តែញាប់ស្អេកទៅៗ។
ទ្រាំលែងបានទៀតហើយ ទើបក្រោកទៅបើកទ្វារទាំងមួម៉ៅ។
"លោកតា"
"ផាច់!" បើកទ្វារមកក៏ត្រូវមួយកំផ្លៀងផាច់ពីលោកតាបង្កើតរបស់ខ្លួន គេងាកមុខទៅតាមកម្លាំងទះ សឹងតែដួលសន្លប់ទៅហើយ ព្រោះគេមិនសូវញ៉ាំគេងក៏មិនគ្រប់គ្រាន់ដូចកាលមុនឡើយ។
"ឯងដឹងខ្លួនទេថាកំពុងតែធ្វើអី? ប្រពន្ធបាត់មួយទាំងមូលមិនតាមរកបែរជាមកសំងំដេកដូច្នេះឬ?"
"រកហើយតែរកមិនឃើញ តែបើលោកតាចង់ដឹងគួរតែទៅសួរមិត្តភក្តិលោកតាព្រោះគាត់ជាតាបង្កើតរបស់នាង មិនចម្លែកចិត្តទេដែលពេលបាត់ក៏បាត់ទាំងក្រុមគ្រួសារបែបនេះ?" លោកតារបស់គេគ្រវីក្បាលបញ្ចេញឫកពាដូចចង់វាយគេឲ្យបែកក្បាលនៅនឹងកន្លែងខ្លាំងណាស់។
"ហ្គាមីតបាត់ខ្លួនហើយ គ្មានអ្នកណាដឹងថានាងទៅណានោះទេ កាលពី៥ថ្ងៃមុនយើងដឹងថាពួកគេនៅទីណាក៏ប៉ុន្តែពេលនេះ គឺបាត់ហ្គាមីត"
"ហ្គាមីតបាត់ខ្លួនអ៊ីចឹងឬ?" ស៊ូហ្គាស្រាប់តែភ្នែកស្លឺពេលឮដូច្នេះ គេស្ទុះរត់ចេញពីក្នុងបន្ទប់ខុនដូយ៉ាងលឿន ម្តេចក៏មានរឿងដូច្នេះទៅកើត។
"បើរត់ចោលបងហើយនៅឲ្យសុខសប្បាយបងមិនថាទេ ប៉ុន្តែនេះដូចទៅធ្វើបាបខ្លួនឯង បើរកឃើញបងយកអូនមកដាក់ទោសមិនខានទេ"

ស្អប់ជំពប់លើ(រដូវកាលទី១)Donde viven las historias. Descúbrelo ahora