ភាគ៦: ចាស់ឯណា? អ្នកណាចាស់? ខ្ញុំនៅក្មេងពេលរៀបការរួចអាចបានមួយយប់20ដង

797 30 0
                                    

ភាគ៦: ចាស់ឯណា? អ្នកណាចាស់? ខ្ញុំនៅក្មេងពេលរៀបការរួចអាចបានមួយយប់20ដង

គេលើកចិញ្ចើមសួរ ឆ្ងល់នឹងនាងដែលនិយាយស្តីប្លែកៗដាក់គេ ដូចជាមិនប្រក្រតីទាល់តែសោះក្មេងម្នាក់នេះ កុំប្រាប់ឲ្យសោះថានាងស្រឡាញ់គេណា៎។
"នាងខឹងខ្ញុំ? ប្រច័ណ្ឌទេដឹង?" នាយកំលោះញញឹមបេះបួយគូដណ្តឹងក្រៅស្រទាប់បេះដូងពេញទំហឹង ចង់ដឹងពិតមែននាងស្រឡាញ់គេឬក៏មិនស្រឡាញ់ ឫកពាធ្វើដូចកំពុងតែប្រច័ណ្ឌនៅពេលនោះ។
"មិនបានប្រច័ណ្ឌតែខឹង! ខឹងនឹងលោក" នាងស្ទុះក្រោកអង្គុយ ខាំមាត់សម្លក់គេ បើប្រាប់ថាប្រច័ណ្ឌពិតណាស់គេមានអំណួតជាក់ជាមិនខាន ប៉ុន្តែនាងក៏អត់បានប្រចែប្រច័ណ្ឌស្អីនោះដែរធម្មតាៗ គ្រាន់តែសម្តែងខ្លួនជាម្ចាស់ពិតប៉ុណ្ណោះដាក់ស្រីដែលចូលមកក្បែរគេ។
"ខ្ញុំនឹងទិញទូរស័ព្ទអា14ឲ្យនាង យល់ព្រមទេបើបាត់ខឹង?" លួងស្ទាយបែបសរសើរមិនកើត មានតែធ្វើដូច្នេះហើយ ចាំមើលតើព្រមឬមិនព្រម។
"អា14ដែលលោកនិយាយនឹង នៅសល់ច្រើនខែទៀតទើបចេញ ប៉ុន្តែខ្ញុំកំពុងតែខឹងក្នុងពេលឥឡូវនេះ ម៉ោងនេះវិនាទីនេះ ទីនេះពេលនេះដឹងឬអត់?" ហ្គាមីតគក់ទ្រូងមួម៉ៅសួរមកកាន់គេ ទាំងអារម្មណ៍កំពុងតែច្របូកច្របល់ដូចមាន់ក្រាបសម្បុករកពង។
" បើអ៊ីចឹងចាំខ្ញុំថើបនាង100ខ្សឺតព្រមទេ?" លួងបែបរកចំណេញទៅតែខាងខ្លួនឯងដដែលហ្នឹង ប្រុសស្អីក៏ប៉ិនម៉្លេះ ។
"មិនព្រម! អ៊ុយ៎!" ថាមិនទាន់ចប់ស្រួលបួលផង ក៏ត្រូវគេចាប់ក្រញិចថើបយ៉ាងញាប់ស្អេកបាត់ទៅហើយព្រះជាម្ចាស់អើយ ទោះចង់បដិសេធមិនយល់ស្របក៏មិនទាន់ឡើយ គេទាំងក្រញិចថើបថ្ពាល់ទាំងឱបរឹតចង្កេះតឹងដៃដកថយលែងរួច ដូចជាប់គាំងនៅតែមួយកន្លែង តែក៏សរសើរគេដូចគ្នា ថើបតែជុំវិញរង្វង់មុខលើកលែងតែបបូរមាត់ដែលគេមិនថើបសោះ។
"ឈប់!យ៉ុនហ្គីឈប់" ទាល់តែមុខនាងឡើងក្រហមដោយសារការចាប់ថើបរបស់គេ ព្រមទាំងសម្រែកដ៏នឿយហត់ដូចរត់ដេញឡានក្រុងសុំតោងកន្ទុយទៅបារីសអ៊ីចឹង គេឈប់ថើបហើយ តែក៏នៅក្រសោបចង្កេះនាងតឹងណែនក្នុងដៃដដែល។
"ល្មមឈប់ខឹងខ្ញុំបានឬនៅ? ក្មេងឈ្លើយ" លើកនេះគេសួរដោយសំឡេងស្រទន់ បែបមនុស្សកំពុងតែស្រឡាញ់គ្នា គេរត់មកតាមលួងគ្នា កែវភ្នែកមួយគូនោះដែលសម្លឹងមកនាងក៏ជ្រាលជ្រៅមិនណយទៅណាឡើយ។
"នៅទេ! បង្អាប់ថាមុខអាក្រក់មិនសូវខឹងទេណាស់តែថាគ្មានអារម្មណ៍ជាមួយខ្ញុំហ្នឹងហ្មង" ហ្គាមីត លើកប្រអប់ដៃមករុញច្រានមុខគេបន្តិច ថាមិនចង់រំលឹកឡើយពីរឿងនេះ តែទប់មិនជាប់ពិតមែន ជាមួយនាងគ្មានអារម្មណ៍ទេ ចុះមកថើបនាងធ្វើអី?
"ហ្អា៎?" ស៊ូហ្គាចាប់ផ្តើមបញ្ចេញចរិតធ្វើមិនដឹងរឿងទៀតហើយ ទាំងដែលខ្លួនគេជាអ្នកវាចាសោះ ចេះមកធ្វើជាបាត់ការចងចាំទៅរួចដែរ។
"លោកឯងចាស់ដល់ថ្នាក់វង្វេងហើយមែនទេ?"
"ចាស់ឯណា? អ្នកណាចាស់? ខ្ញុំនៅក្មេងពេលរៀបការរួចអាចបានមួយយប់20ដងក៏មិនបត់កទៅណាដែរ" អើយ៎!នេះគេកំពុងតែនិយាយអំពីអ្វី? ឆ្កួតហើយមែនទេ? រៀបការឬ? ស្អប់នាង ក៏ប្រកាសក្តែងៗឥឡូវមកធ្វើជានិយាយរឿងរៀបការល្បល់យ៎ស្អីហ្នឹង។
"រៀបការ? ខ្ញុំមិនការនឹងលោកឡើយ គ្មានផ្លូវជាដាច់ខាត កុំសង្ឃឹម ខ្ញុំស្អប់មនុស្សប្រុសដែលមិនចេះផ្អែមល្ហែមដូចលោកណាស់" គិតថាគេស្រឡាញ់នាងឬ? ស៊ូហ្គា ពេបមាត់ជ្រេញយ៉ាងលឿន ដោយក្រោកឈរ ស៊កដៃចូលក្នុងហោប៉ៅខោទៅវិញ។
"មិនការអត់ទៅអ្នកណាទៅខ្វល់នោះ! មុខមិនស្អាតហើយលេងឫកទៀត"
"បើអ៊ីចឹងផ្តាច់ពាក្យទៅ លោកហ៊ានទេ?" គេធ្វើមុខស្មើ សម្លឹងនាងមួយស្របក់ ទើបដើរចេញពីក្នុងបន្ទប់របស់នាងមកខាងក្រៅក៏ចួបនឹងអនាគតបងថ្លៃដែលឈរឱបដៃសម្លឹងមកកាន់គេ ទាំងធ្វើមុខខ្មួរ។
" ប្អូនឯងលេងឫកពេកហើយ"
"បើបងមិនចង់រៀបការក៏ផ្តាច់ពាក្យទៅគឺចប់រឿងហើយ" ស្របពេលនោះ សាមីខ្លួនខាងស្រីក៏ចេញពីក្នុងបន្ទប់មកដូចគ្នា នាងចាប់មួលចង្កេះគូដណ្តឹងមួយទំហឹងឲ្យគេបែរមកមើលនាងទាំងចងចិញ្ចើមឆ្ងល់។
"ថីនាងទៀតហើយ? នេះខ្ញុំឈឺមកក្តិចមួលៗ ដូចឆ្កួតអ៊ីចឹង"
"អស់ហ្ស៊ីនហើយហ្នឹង មកធ្វើជាផ្អើលៗស្អីទៀត"
"ហ្ស៊ីនឬមិនហ្ស៊ីនទាល់តែសាកមើលទើបដឹងច្បាស់!តែមិនថ្វីទេខ្ញុំនឹងបង្ខិតពេលវេលារៀបការឲ្យកាន់តែលឿននឹងបានឲ្យនាងសាកល្បងមើល" គេវាយចិញ្ចើមឌឺដោយកលល្បិចពេញខ្លួន ចាំមើលនឹងដឹងដៃប្រុសម្នាក់នេះហើយ ស្អប់គេ គេនឹងធ្វើឲ្យនាងងប់ងល់តែជាមួយគេគ្មានថ្ងៃងើបមុខរួចឡើយ។

ស្អប់ជំពប់លើ(រដូវកាលទី១)Où les histoires vivent. Découvrez maintenant