នាព្រឹកព្រលឹម!!!
"ហឹម" ស៊ូហ្គាភ្ញាក់ពីដេកមកដោយឈឺក្បាលខ្ទោកៗ គេក្រោកអង្គុយដកដង្ហើមវែងៗបញ្ចេញពីក្នុងពោះមក ព្រមទាំងសម្លឹងមើលខ្នងប្រពន្ធស្របច្បាប់ដែលកំពុងតែដេកនៅលើគ្រែបែរខ្នងមកគេ។
យប់មិញគេស្រវឹងខ្លាំងណាស់មែនទើបមិនចងចាំរឿងអ្វីបន្តិចសោះនោះ។
នាយក្រោកពីលើសាឡុងទៅរកនាង ឱនមកថើបសក់របស់នាង ទាំងស្នាមញញឹមនិយាយដូចមនុស្សជានានឹងគ្នាវិញហើយអ៊ីចឹង។
"អរុណសួស្តីអូនសម្លាញ់" ចប់ប្រយោគនាយដើរចូលទៅក្នុងបន្ទប់ទឹក លុបលាងសម្អាតមុខមាតឲ្យរៀងស្វាងស្រវឹងបន្តិច។ ស្របពេលនោះផងដែរ ហ្គាមីតក៏ក្រោកអង្គុយផ្អែកខ្នងជាមួយនឹងក្បាលគ្រែ ទឹកមុខសោះកក្រោះ នាងដេកមិនលក់ស្កប់ស្កល់ដូចជាគេឡើយ ដែលផឹកស្រាស្រីញីសប្បាយដេកលក់ពេញភ្នែកក៏ប៉ុន្តែនាង បែរជាត្រូវមកវេទនាមើលថែមនុស្សដែលបោកប្រាស់នាងឲ្យបានដេកនៅកន្លែងស្រួល សុខចិត្តទ្រាំលំបាកខ្លួនឯង នាងនៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់នឹងឲ្យគេស្រឡាញ់ពិតទេ។
"អុ៎ញ!អូនភ្ញាក់លឿនម៉្លេះ" ស៊ូហ្គាចេញពីក្នុងបន្ទប់មកវិញ ដោយឫកពាភ្ញាក់ផ្អើលពេលឃើញនាងអង្គុយឆ្ងក់នៅលើគ្រែ។
"ខ្ញុំចង់ដឹងថាស្រីម្នាក់នោះជាអ្នកណា"
"ចង់សួរពីអី?" ដំណើរស្ទាក់ស្ទើរក្នុងការចូលមករកនាង ពេលបានឮសំណួរដូច្នេះ ប៉ុន្តែនាងនៅរក្សាទឹកមុខសោះកក្រោះដដែល ដោយបែរមកសម្លឹងមុខគេ។
"លោកដឹងច្បាស់ក្នុងចិត្តហើយ ថាខ្ញុំចង់សំដៅដល់រឿងអី" ទោះជាយ៉ាងណាក៏នាងគង់តែបានដឹងការពិតដដែលហ្នឹង ម្លោះហើយក៏មានតែនិយាយប្រាប់ឲ្យអស់អាចម៌អស់នោមដូចគ្នាទៅទើបជារឿងប្រសើររៀងៗខ្លួន។
"ជាគ្រូបន្ទុកថ្នាក់របស់អូន"
"ហ៊ឹស!បើអ៊ីចឹងថ្ងៃនោះលោកមិនបានតាំងចិត្តនឹងទៅរកខ្ញុំដល់សាលាទេឬ?" មិនឆ្លើយ? គឺច្បាស់ណាស់ថាចម្លើយប្រាកដជាដូច្នោះពិតមែន នាងងក់ក្បាលបែរមុខចេញ លើកម្រាមដៃមកគ្រវាសទឹកភ្នែកពីលើថ្ពាល គ្រូបន្ទុកថ្នាក់របស់នាងគឺជាសង្សាររបស់ប្តីនាងមែនទេ? ពុទ្ធោ!ម្តេចក៏នាងឆោតល្ងង់ដល់ថ្នាក់នេះ។
"ការពិតបងនឹងជេជីនជាសង្សារគ្នាយូរហើយ ប៉ុន្តែដោយសារតែលោកតាតម្រូវឲ្យបងរៀបការជាមួយអូន ទើបបងគ្មានជម្រើសគឺមានតែលាក់លៀមចំពោះគ្រប់គ្នា" អត់ទេ!សម្តីប្រហារបេះដូងនាងខ្លាំងណាស់ កាន់តែស្តាប់រឹតតែយល់ថានាងជាជនទីបីដែលបំផ្លាញស្នេហាអ្នកដទៃ នាងខ្មាសខ្លួនឯងខ្លាំងណាស់។
"ខ្ញុំជាជនទីបីតើមែនទេ?"នាងស្ទុះចុះពីលើគ្រែរត់ចេញពីក្នុងបន្ទប់ចេញមកខាងក្រៅ ប៉ុន្តែពេលចេញមកក៏ចួបល្មមអ្នកគ្រូបន្ទុកថ្នាក់របស់នាង។
"ឌឹប"
"មីត/ជេជីន" នាងរត់បុកអ្នកគ្រូងផាំង បណ្តាលឲ្យដួលទាំងពីរនាក់ ហើយដឹងទេថាក៏មានមនុស្សប្រុសពីរនាក់ដូចគ្នាដែលនៅទីនេះ។
"ក្រោកឡើងមក អូនមិនអីទេ?"
"មិនអីទេ អូនមិនបានកើតអ្វីផង" ហ្គាមីតសម្លឹងមើលរូបភាពគេស្ទុះចូលទៅគ្រាអ្នកគ្រូបន្ទុកថ្នាក់ទាំងឈឺឆ្អល់នៅក្នុងដើមទ្រូង ប្រលែងនាងចោលហើយមែនទេ ទើបមិនខ្វល់ពីមនុស្សដែលឈឺទៅជួយអ្នកដែលមិនបានកើតអ្វីសោះ។
"ក្រោករួចទេ?ឈឺខ្លាំងឬអត់?" ខណៈដែលនាងមិនបានខ្វល់ខ្វាយពីខ្លួនឯងផង ក៏មានបុរសម្នាក់ទៀតមកព្រួយបារម្ភយកចិត្តទុកដាក់ជាមួយនាង។
ជុងហ្គុកសម្លឹងមកនាងប៉ុន្តែនាងសម្លឹងទៅកាន់ស៊ូហ្គាឯណោះវិញ គេខាំបបូរមាត់លើកបីនាងឡើងដោយមិនបានសុំការអនុញ្ញាត ទាល់តែបែបនេះទើបនាងចាប់អារម្មណ៍មកលើគេវិញ។
"ឈឺហើយនៅរត់ផ្តេសផ្តាសទៀត" គេស្តីបន្ទោសបែបនឹងលេងសើចដាក់នាង ដោយនាងក៏រលីងរលោងទឹកភ្នែកលើកដៃឱបកគេយ៉ាងណែន ដោយយកក្បាលមកផ្អឹបលើដើមទ្រូងហាប់ណែនរបស់នាយកំលោះ។
"ឈប់សិន!" ស៊ូហ្គាដកដៃចេញពីសង្សារមកឈរពាំងផ្លូវមិនឲ្យជុងហ្គុកបានយកនាងទៅក្នុងវិញឡើយ គេស្រាប់តែទាញដណ្តើមយកនាងចេញពីក្នុងរង្វង់ដៃជុងហ្គុកវិញ ទាំងចងចិញ្ចើមពាក់មុខយក្សដាក់ទៀត។
"ខ្លួនមួយកុំចង់ជិះទូកពីរអី ប្រយ័ត្នអត់ទាំងពីរ" ហ្គាមីតងាកមុខចេញពីប្តីចិត្តសាមាន្យដែលខ្លួនតែមួយសោះប៉ុន្តែចង់ជិះលើទូកពីរក្នុងពេលតែមួយ។
"ក្មេងកំព្រាអាវ៉ាសែដូចជាឯងកុំមកចេះប្រដៅយើង"
"ពាល" សម្តីតែមួយមាត់ទេ ប៉ុន្តែក៏អាចធ្វើឲ្យអ្នកខ្លះក្តៅដូចភ្លើងឆេះកាលបានដែរ គេឱនមកសម្លក់មុខនាង ក្នុងស្ថានភាពដែលផ្តល់ផលអាក្រក់បំផុតរវាងពួកគេបើខ្លាំងរៀងខ្លួនគឺមានតែខ្លោច។
"រឡែមមិនរើសមនុស្សសោះ ដឹងទេថាគេនេះជាចៅក្រៅខោតាខ្ញុំទេ យកវាហើយក៏គ្មានទ្រព្យសម្បត្តិឲ្យដេកស៊ីចាយដូចនៅជាមួយខ្ញុំទេ" ហ្គាមីតអង្រួនខ្លួនទាមទារចុះពីពីក្នុងដៃគេ ដោយស្រវាឱបដើមដៃជុងហ្គុក ព្រមទាំងថើបថ្ពាលគេមួយខ្សឺត។
"ផាក ហ្គាមីត"
"អូយ៎"
"បងឆ្កួតពិតមែនហើយ" គេទាញកន្រ្តាក់ដៃនាងសឹងតែរលេះដាច់ចេញពីក្លៀក តែក៏បណ្តាលឲ្យនាងដួលដាច់ផ្ងារភ្លាមៗទៅលើឥដ្ឋទាំងដែលគេក៏មិនបានមានបំណងបន្តិចណាឡើយ។