ភាគបញ្ចប់:ស្នេហាមិនមែនជាការទាមទារ
ប៉ុន្តែគឺជាការផ្តល់ឲ្យ"អរគុណដែលចូលមកក្នុងជីវិតអូន" "អរគុណដែលស្រឡាញ់ថ្នាក់ថ្នមបងទុកបងដូចបាល់"នាព្រឹកថ្ងៃថ្មីគ្រប់យ៉ាងស្រស់ស្រាយទៅតាមបរិយាកាសនឹងមនុស្សតើមែនទេ?គូស្វាមីភរិយាដែលទើបតែរៀបមង្គលការរួចថ្មីថ្មោង! អូហ៍ព្រះអើយមិនមែនទេ ពួកគេទាំងបានរៀបការពីរដងហើយ។ ប៉ុន្តែលើកនេះគឺជាលើកចុងក្រោយ មិនមានការរៀបការអ្វីទៀតនោះទេ។ ស្របពេលនឹងបរិយាកាសអំណោយផលផងនោះ កូនស្រីវ័យចូលជិត4ឆ្នាំរបស់អ្នកទាំងពីរ បែរជាអង្គុយមើលប៉ាម៉ាក់លេងទឹកយ៉ាងសប្បាយ ចំណែកនាងប្រែជាខ្លបខ្លាចលែងហ៊ានចុះទឹកលេងទៀតហើយ ត្រឹមអង្គុយសម្លឹងនឹងជួយយកកន្សែងទៅឲ្យ។
ជីមីនឃើញក្មួយអង្គុយសម្លឹងដោយឫកពាស្រងូតស្រងាត់យ៉ាងនេះ គេក៏ចូលមកអង្គុយក្បែរក្មួយព្រមទាំងយកបាតដៃមកដាក់លើថ្ងាសក្មួយដូចកំពុងតែគិតថានាងឈឺគ្រុនក្តៅអ៊ីចឹង។
"មើល៍!ពូមីនថយទៅ គួរឲ្យធុញខ្លាំងណាស់" ក្មួយស្រីរុញដៃពូចេញពីថ្ងាស នាងខាំបបូរមាត់សម្លក់ពូទាំងក្នាញ់នៅក្នុងចិត្ត មិនដឹងជាកើតអីទេមិនព្រមយកប្រពន្ធបង្កើតកូនហើយចេញឱ្យឆ្ងាយៗពីនាងទេ។
"ធុញពូ?ប្រយ័ត្នតែពូយកប្រពន្ធបាត់ឯងដឹងតែគ្មានអ្នកឲ្យដៀលទៀតទេ" យ៉ុនហ្គាងធ្វើមាត់ជ្រេញដាក់លោកពូ យកប្រពន្ធក៏នាងកាន់តែអរថែមកំពុងតែចង់បានមីងថ្លៃផងនោះ ។
"ឆ្ងល់ពូមីនដ៏ហើយ បើមិនបានឲ្យយ៉ុនហ្គាងដៀមដាមអត់អស់ចិត្តមែន? ចាស់ហើយនៅឲ្យក្មេងឌឺទៀត"ក្មួយជើងល្អក្រោកឈរច្រត់ចង្កេះច្រែតៗដាក់ពូ ហត់មាត់នឹងឈ្លោះហត់នឹងមានពូសង្ហាឲ្យស្រីតាមដេញខ្លាំងណាស់។
"ពូចូលចិត្តពេលយ៉ុនហ្គាងដៀមដាម ហើយក៏ចូលចិត្តដេញវៃឲ្យយ៉ុនហ្គាងយំដែរ"ជីមីនក្រោកឈរដូចគ្នា គេច្រត់ចង្កេះក៏ដូចនាងទៀត ដោយលើកដៃចង្អុលក្មួយទាំងធ្វើមុខឌឺ។
"ទៅ!យកប្រពន្ធមានកូនឲ្យបាត់ៗទៅ នៅលីវរំខានតែយ៉ុនហ្គាងមានសង្សារ4,5មិនបាន ធុញណាស់"យ៉ុនហ្គាងនិយាយមែន នាងចង់ស្គាល់រសជាតិសង្សារ4,5នាក់ក្នុងពេលតែមួយខ្លាំងណាស់ ប៉ុន្តែពូនាងនៀក៎តាមស្អិតមិនសូវឲ្យទៅលេងជាមួយក្មេងប្រុសៗណាឡើយ។
"សង្ស័យតែធំឡើងបោកប្រាស់ចិត្តកូនប្រុសគេទេនាងច្រម៉ក់"
"យ៉ុនហ្គាងបោកប្រាស់ចិត្តប្រុសគ្រប់គ្នាតែពូមីនមួយយ៉ុនហ្គាងពើម " នាងលានអណ្តាតឌឺពូរួចក៏រត់ចូលទៅខាងក្នុង នេះអន់ដល់ថ្នាក់ក្មួយមើលរំលងទៀតហើយ ខំចិញ្ចឹមធំប៉ុណ្ណឹងដែរ បែរជាមើលរំលងមិនបោកប្រាស់ចិត្តគេសោះឬ?
3ខែក្រោយមក...
"អ៊ួកៗ!!!" ហ្គាមីតក្អួតចង្អោរខ្លាំងៗ នាងក្អួតមិនតិចដងទេក្នុងរយះពេលមួយថ្ងៃ នេះអាការៈចាញ់កូនធ្លាក់តែមកលើនាងរហូត មិនធ្លាក់លើប្តីនាងសោះឈឺចិត្តណាស់លោកអើយកម្មពៀរតែឯងៗ។
"ម៉ាក់ៗ!!!ក្អួតទៀតហើយ យ៉ុនហ្គាងក្អួតតាមឥឡូវហើយ!អ៊ួក" ម្តាយងាកមកមើលកូនស្រីដែលធ្វើតម្រាប់ជាក្អួតតាមទាំងដែលឈរច្រត់ចង្កេះមើលពីចម្ងាយសោះហ្នឹង។ ស៊ូហ្គាឃើញកូនធ្វើដូច្នេះហើយក៏នឹកឃើញដល់កាលពីមុនដែលគេក៏ធ្លាប់ធ្វើដាក់នាងឲ្យនាងចង់ក្អួតតាមដែរ។
"កូននេះ!ឃើញម៉ាក់ក្អួតមិនជួយមករឹតខ្នងទេបែរជាឌឺថែម" នាងទោះជាក្អួតចង្អោរប៉ុណ្ណាក៏មិនចោលឡើយចរិតឆ្នាស់ឆ្នើមស្តីឲ្យកូនស្រីវិញ មិនបាច់គិតឆ្ងល់នឹងចរិតកូនស្រីឡើយគឺកាត់រកនាងគ្មានខុសទេ។
"យ៉ុនហ្គាងមែនអ្នកចាញ់កូនផង អាម៉ាក់នឹងប៉ាៗអ្នកចង់បានចឹងជួយគ្នាទៅ យ៉ុនហ្គាងតេទៅរកសង្សារហើយ"
"កូន!កូន!កូនបងឯង កាត់ចរិតរកបងឯងគ្មានខុសទេ" កូនរត់ចេញទៅបាត់ នាងក៏ស្រែកញ៉ែតៗជេរប្តី ដោយទះតប់ទ្រូងគេផាច់ៗ មួម៉ៅដែលកូនឌឺហើយប្តីក៏នៅស្ងៀមទៀតលោកអើយ។
"កូនតែទាំងអស់គ្នាដល់ពេលកូនខូចមកបន្ទោសតែប្តី" គេខាំមាត់រអ៊ូរង៉ូវៗ មិនហ៊ាននិយាយឮៗទេខ្លាចនាងចាប់បោចសក់ទៀត តាំងតែពីមានទម្ងន់មកនាងកាចឆ្នាស់ជាងមុនទៀត។
"អូនស្តាប់ឮ" នាងសម្លក់មុខប្តីលើកដៃញឹងត្រចៀកប្តីឲ្យប្តីស្រែកលាន់ពេញបន្ទប់តែម្តង។
យ៉ុនហ្គាងចុះមកដល់ខាងក្រោមក៏យកទូរស័ព្ទតេទៅសង្សារសំណព្វរបស់នាង ដោយញញឹមខ្ជឹបបបូរមាត់តែម្តងពេលឮសំឡេងគេឆ្លើយតប។
"ពូកំពុងធ្វើអី?នឹកយ៉ុនហ្គាងអត់?ញ៉ាំបាយហើយនៅ?កុំខំធ្វើការពេកប្រយ័ត្នឈឺយ៉ុនហ្គាងបារម្ភ ហ៊ិហ៊ិ" នាងនៅមិនស្ងៀមផ្អៀងផ្អងខ្លួនទៅវិញទៅមក តែក៏ត្រូវក្រឡាច់ជើងដួលមកលើសាឡុង ដោយសារតែនិយាយទូរស័ព្ទអឹមអៀនៗដូចមនុស្សពេញវ័យកំពុងតែញ៉ែគ្នាអ៊ីចឹង។
(បាទ៎!ពូដឹងហើយ ចុះយ៉ុនហ្គាវិញសុខសប្បាយទេក្មួយ?ពូរវល់មិនបានទៅលេង តែពូសន្យាថានឹងទៅលេងក្មួយក្នុងពេលឆាប់ៗនេះ) អ្នកម្ខាងទៀតតបយ៉ាងស្រទន់ផ្អែមមកវិញ បណ្តាលឲ្យក្មេងល្អិតអៀនខ្ញង់ទៀតហើយ តែក៏បែរមកឃើញពូបង្កើតកំពុងឈរឱបដៃមើល ដោយហួសចិត្តនាងក៏លានអណ្តាតឌឺទៀត។
"ពូសង្សារ ពូឯងមើល៍អ្នកខ្លះមកឈរស្តាប់ពូនឹងយ៉ុនហ្គាងនិយាយគ្នា ខ្លួនចាស់ហើយអត់សង្សារតែមកចេះដឹងរឿងគេ"
"ឌឺៗ?ឌឺណាស់" សំឡេងជីមីនលាន់ឮដល់ខ្សែទូរស័ព្ទម្ខាងទៀតឲ្យអ្នកនៅខាងនោះគ្រវីក្បាលហួសចិត្តតែម្តង ពូក្មួយគូនេះដូចមិនសូវត្រូវធាតុគ្នាសោះ។
"អូយ៎!យ៉ូយ៎ៗ!យ៉ុនហ្គាងឈឺ!កុំវាយគូទយ៉ុនហ្គាង ពូមីនស្កួតពូមីននឹងអត់អ្នកយកទេចាំមើលទៅ" ក្មួយស្រែកក្តែងៗក៏គេមិនបានខ្វល់ដោយគិតតែពីវាយគូទក្មួយឲ្យរាងម្តងប៉ិនណាស់ខាងឌឺដងផ្លែផ្កាស្អីនឹងមិនដឹងថាកាត់ទៅរកញាតិខាងណានោះទេ។
2ខែក្រោយមក
ធ្មេចបើកៗពេលវេលាដើរលឿនខ្លាំងណាស់ កូនស្រីច្បងក៏មានអាយុ4ឆ្នាំទៀតហើយ ចំណែកកូនក្នុងពោះក៏បាន5ខែបាត់ទៀត ហើយពេលទៅពិនិត្យមើលគឺកូនភ្លោះ ដឹងតែគ្រប់ទឹកហើយ។ ខណៈពេលនេះផងដែរ កូនស្រីដែលថាឆ្នាស់ឆ្នើមមិនមែនចេះតែឌឺដងឲ្យម្តាយឡើយ ក៏ចេះមើលថែម្តាយដូចគ្នា យ៉ុនហ្គាងជ្រលក់ទឹកក្តៅឧណ្ហៗនឹងកន្សែងរួចក៏យកមកជូតជើងឲ្យម្តាយ។ ពេលជូតរួចក៏ថើបពោះម្តាយមួយខ្សឺតទើបក្រោកមកអង្គុយក្បែរម្តាយរបស់នាង ហ្គាមីតញញឹមសម្លឹងកូនស្រីនឹងប្តីដែលនៅមើលថែនាងយកចិត្តទុកដាក់មកលើនាង។
"ម៉ាក់ពេលប្អូនកើតមកតើកើតតាមណាម៉ាក់" ហ្គាមីតព្រិចភ្នែកញ៉ាប់ស្អេកសម្លឹងមុខកូន នាងរកចម្លើយឲ្យកូនមិនបានទេ ក៏ទះប្តីមួយដៃផាច់ឲ្យគេឆ្លើយជំនួស។
"ផាច់"
"អូយ៎!ចាំបាច់វៃ?" គេធ្វើមុខជូរហួញដាក់នាង ចូលចិត្តតែប្រើអំពើហិង្សាលើរាងកាយគេណាស់អាងតែគេស្លូតវាយតប់គេសឹងតែគ្រប់ពេល។
"បងឯងឆ្លើយទៅមើល៍ថាកូនកើតមកតាមណា?"
"ប្អូនកូនកើតមានតាមដៃពេទ្យឆ្មបនៅក្នុងមន្ទីរពេទ្យជាអ្នកជួយបង្កើត កូនយល់ឬអត់កូន?ហើយម៉ាក់កូនក៏លំបាកខ្លាំងណាស់ទម្រាំតែកើតបានកូនមក ហើយក៏ត្រូវចិញ្ចឹមកូនម្នាក់ឯងទៀត ដូច្នេះហើយត្រូវយកចិត្តទុកដាក់នឹងម៉ាក់មើលថែម៉ាក់កូនឲ្យល្អបំផុតដឹងអត់ពេលកូនធំឡើង" ហ្គាមីតរលីងរលោងទឹកភ្នែករកកលចង់យំ សម្លឹងមើលប្តីដែលគេអាចយល់ពីទុក្ខលំបាករបស់នាងពេលបង្កើតកូន ទឹកភ្នែកក៏រមៀលស្រក់មកតែម្តងព្រោះទប់លែងជាប់។
"ម៉ាក់កុំយំ កូននឹងមើលថែម៉ាក់នឹងប៉ាហើយនឹងប្អូនៗឲ្យល្អពេលកូនធំឡើង" កូនស្រីជូតទឹកភ្នែកឲ្យម្តាយ រួចក៏ឱបម្តាយ ស៊ូហ្គាថើបថ្ងាសប្រពន្ធមួយខ្សឺតកូនមួយខ្សឺត ព្រមទាំងក្រសោបឱបម្តាយនឹងកូនយ៉ាងណែន វាជាក្តីសុខដែលគ្រប់គ្នាប្រាថ្នាចង់បាន ជីវិតគូបើមិនស៊ូទ្រាំលំបាកជាមួយគ្នាតើឲ្យនរណាមកលំបាកជំនួស ខុសត្រូវអ្វីក៏សួរនាំគ្នាឲ្យច្បាស់ កុំច្រឡោតខឹងតែឯកឯង។
អ្វីដែលគួរលើកលែងក៏លើកលែងទៅ អ្វីដែលត្រូវបំភ្លេចក៏បំភ្លេចវាចោល ប្រៀបដូចបណ្តែតប្រទីបតាមទឹកអ៊ីចឹង។
ស្នេហាមិនមែនជាការទាមទារ ប៉ុន្តែគឺជាការផ្តល់ឲ្យ មិនបានសុំសិទ្ធិផ្តាច់មុខឲ្យនិយាយរកតែម្នាក់ មិនបានជាកងចក្រតែជាផ្កាឈូក បន្ទាប់ពីមានស្នេហាតែងតែយល់ថាគ្រប់យ៉ាងគឺពណ៌ស៊ីជម្ពូ ផ្កាឈូកស្រស់ល្អណាស់ ចុះបើពេលឈឺផ្សាតើប្រែជាពណ៌អ្វី ស្នេហាធ្វើឲ្យមនុស្សចេះច្រណែនប្រច័ណ្ឌខឹង ប្រែពីជាមនុស្សផ្សេង។
ធ្លាប់តែមិនចូលចិត្តគ្នា ប៉ុន្តែពេលបាននៅក្បែរយូរទៅក៏មានកូនចិត្តចាប់ផ្តើមចេះស្រឡាញ់ហួងហែងខ្លាចបាត់បង់ ខ្លាចគេមើលហួសរំលងចោលភ្នែកពីយើងសម្លឹងអ្នកដទៃ។ ស្នេហាមួយនេះគឺធ្លាប់ស្អប់ហើយក៏ក្លាយជាស្រឡាញ់បន្ទាប់ក្រោយមកទៀតក៏ជាស្អប់ហើយចុងបញ្ចប់ក៏ប្រែជាស្រឡាញ់ម្តងទៀតព្រោះបេះដូងត្រូវការគ្នាខ្វះមិនបានពិតមែន។
ស្អប់ក៏ប្រែជាជំពប់លើនោះអី!
"អូនស្រឡាញ់បងណាស់ប៉ាៗយ៉ុនហ្គាង"
"បងស្រឡាញ់អូនmummy យ៉ុនហ្គាងខ្លាំងជាង"
"ហ៊ិហ៊ិ!ប៉ុន្តែយ៉ុនហ្គាងស្រឡាញ់ពូថេយ៍ខ្លាំងជាង"
"មីន យ៉ុនហ្គាង"
ប៉ាម៉ាក់បន្ទរសំឡេងស្រុះគ្នាតែម្តងហើយគ្រាន់តែឮដូច្នេះ ពុទ្ធោកូនតូចក្តឹបមនុស្សសោះស្រឡាញ់រកតែមនុស្សចាស់។ចប់ដោយបរិបូរណ៍
រឿង"ស្អប់ជំពប់លើ" ចប់ហើយណា៎ bye bye
ចាំជួបគ្នាក្នុង រដូវកាលទី២ណា៎
