កុំយំៗកូនបៅប៉ាសិនក៏បានដែរកូន!
ទីក្រុងដ៏សម្បូរបែបស្រស់ឆើតឆាយ ស្រស់ស្អាតនឹងស័ក្តិសមសម្រាប់គូស្នេហ៍ដែលទើបតែរៀបមង្គលការរួចឲ្យមកក្រេបទឹកឃ្មុំដើរលេងកម្សាន្តខ្លាំងណាស់។
អ្នកម្តាយវ័យក្មេងរូបឆោមស្រស់ប្រឹមប្រិយបេះដូងស្រស់ស្អាតប៉ុន្តែចិត្តក្តៅ នាងចាកចេញនាំយកកូនស្រីជាទីស្រឡាញ់ចោលស្វាមីឲ្យនៅកំព្រាតែលតោលតែម្នាក់ឯង រយះពេលជិត១ឆ្នាំហើយដែលបែបនេះ មិនមែនថាមិនបាននឹកសោះឡើយ នឹកគឺដោយពេលវេលាដែរហ្នឹង។ ទោះបីចាកចេញក៏សល់ចំហាយសល់ចិត្តស្នេហ៍ចំពោះគេមិនដែលប្រែប្រួលបន្តិចណាឡើយ។
បន្ទាប់ពីសម្រាលកូនរួចស្នាក់នៅក្នុងមន្ទីរពេទ្យមួយរយះពេលធំ នាងក៏ត្រលប់មកស្នាក់នៅផ្ទះវិញ ដោយមានលោកតានឹងបងប្រុសដែលរស់នៅជុំគ្នា។
លោកតាបីចៅទួតប្រឡែងលេងជាមួយចៅដោយក្តីស្រឡាញ់នឹងមិននឹកស្មានថាខ្លួនគាត់អាចបាននៅឃើញមុខចៅទួតនេះឡើយ។
"ចៅទួតរបស់តាពិតជាគួរឲ្យក្នាញ់ណាស់មើលចុះមុខមាត់គួរឲ្យស្អប់ដ៏ហើយកូននេះ" ហ្គាមីតញញឹមទាំងខ្សោះនៅក្នុងខ្លួនព្រោះតែហត់ពេក កូនស្រីនាងម្នាក់នេះដូចជាធ្វើបាបនាងដល់ហើយ យំយប់ឡើងសឹងតែមិនឲ្យនាងបានដេកពួនឡើយ ប៉ុន្តែបន្ទាប់ពីលោកពូយកទៅឱបប្រឡែងបែរជាស្ងាត់បាត់មាត់ឈឹង។
"ទៅសម្រាកចុះចាំតាមើលយ៉ុនហ្គាងឲ្យ ចៅមើលទៅដូចជាគ្មានកម្លាំងកំហែងនោះទេ" ហ្គាមីតសម្លឹងមើលមុខកូនភ្លឹះៗ រួចក៏មកសង្រ្កឺតធ្មេញធ្វើច្រមុះខើចឡើងលើដាក់កូន ដែលលោកតានឹងបងប្រុសរបស់នាងក៏ឆ្ងល់នឹងទង្វើរនេះដូចគ្នា។
"នែ៎!ឯងធ្វើស្អីហ្នឹង! ដូចឆ្កួតចឹងប្រយ័ត្នក្មួយបងខ្លាចទៅ" បងប្រុសរុញមុខប្អូនឲ្យចេញពីក្មួយស្រីសំណព្វរបស់ខ្លួន រួចក៏លើកពក្មួយរត់ចេញទៅបាត់ ដូចជាហួងហែងក្មួយពេកហើយ។
"លោកតាមើលគាត់ចុះ គ្រាន់តែខ្ញុំលេងជាមួយកូនខ្ញុំសោះក៏គាត់កំណាញ់ដែរធ្វើដូចយ៉ុនហ្គាងជាកូនរបស់គាត់អ៊ីចឹង" នាងធ្វើមុខក្រម៉ូវដោយផ្តេកក្បាលមកកើយលើភ្លៅលោកតា សុំដេកនៅត្រង់នេះហើយស្រួលចិត្តជាងដេកនៅក្នុងបន្ទប់។
"មកពីគេស្រឡាញ់ក្មួយ កាលចៅនៅតូចគេក៏បែបហ្នឹងដាក់ចៅដែរ"
"ប៉ុន្តែបងប្រុសគាត់អាយុលើសខ្ញុំតែ8ឆ្នាំទេ"នាងនិយាយសន្ទនាជាមួយលោកតាយូរទៅៗក៏ដេកលក់បាត់ លោកតាអង្អែលក្បាលចៅថ្នមៗ ព្រមទាំងយកអាវមកដណ្តប់ឲ្យចៅ មើលទៅជីវិតដែលនាងមិនធ្លាប់ចួបប្រទះឥឡូវនេះក៏បានចួបនឹងស្គាល់រសជាតិហើយ។
នារាត្រីយប់យន់ បន្ទាប់ពីងូតទឹកឲ្យកូនរួចក៏ឲ្យកូនបៅដោះដោយសម្លឹងមើលភ្នែកកូននឹងច្រមុះហើយនាងខាំបបូរមាត់ខ្លួនឯងតិចៗ មិនគួរណាកូនលម្អៀងស្រឡាញ់ប៉ាៗជាងនាងឡើយ នាងខំពពោះក្អួតចង្អោរសឹងស្លាប់ខ្លួនទៅហើយដល់ឥឡូវមកកាត់ទៅរកប៉ាៗច្រើនជាងម៉ាក់ទៅវិញ។
"មុខមាត់កាត់រកប៉ាៗបាន តែចរិតមិនត្រូវកាត់តាមប៉ានោះទេ ម៉ាក់មិនអាចទទួលយកបាន ប៉ាកូនជាមនុស្សល្អប៉ុន្តែប៉ារបស់កូនខិលខូច" នាងនិយាយប្រាប់កូនដែលបៅប្រឹងប៊ឺតខ្មឺតៗជញ្ជក់ចុងទ្រូងរបស់នាង មាត់ជញ្ជក់តែភ្នែកបិទបណ្តើរៗហើយ រហូតទាល់តែគេងលក់លែងមានសកម្មភាពទើបនាងដាក់កូនចុះលើពូកថ្នមៗ រួចក៏ទាញអាវទម្លាក់ចុះវិញ បន្ទាប់ពីឲ្យកូនបៅរួច។
"ភឹប" នាងទះរូបថតដែលមានដោយទាំងរូបស៊ូហ្គានៅក្នុងនោះផង បណ្តាលឲ្យវាធ្លាក់ក្តុកនៅលើការ៉ូ។
"ស្អប់មុខណាស់ លោកឯងអស្ចារ្យស្អីណាស់ណាទៅបានជាកូនកាត់ទៅរកលោកឯងមិនកាត់មកខ្ញុំ ទាំងដែលខ្ញុំខំពពោះធ្ងន់ចង់ងាប់" នាងចង្អុលជេរចែតៗដាក់រូបថតដែលធ្លាក់នៅលើការ៉ូ ដោយខឹងមួម៉ៅ មិនដឹងថារកស្អីបញ្ចេញកំហឹងទេ គឺមានតែយករូបថតនេះហើយ។
ជេរអស់ចិត្តហើយក៏បិទភ្លើងឡើងទៅដេកក្បែរកូន យ៉ាងព្រងើយមិនខ្វល់ពីក្បាលវ៉ាល់អ្នកណាបន្តិចឡើយ។
អ្នកដែលអង្គុយមើលតាម camera សុវត្ថិភាពក៏យកដៃមកស្ទាបចំទ្រូងខាងឆ្វេងតិចៗ ក្បាលខូចជើងល្អពិតមែន គេមិននៅក្បែរក៏ជេរចែតៗ។ ចំណែកគេវិញក៏ជើងល្អផ្សំគំនិតជាមួយជីមីនលួចបង្កប់ camera ដាក់នៅក្នុងបន្ទប់របស់នាង នឹងថែមប្រដាប់ស្រូបសំឡេងមកមួយទៀត។ ការពិតទៅគឺក្នុងផ្ទះមានដាក់ camera ស្រាប់ហើយ លើកលែងតែបន្ទាប់គេង ប៉ុន្តែបែរជាលួចដាក់នៅក្នុងបន្ទប់ហ្គាមីតតែម្នាក់ឯងទៅវិញ។
ដូច្នេះហើយទើបសកម្មភាពគ្រប់យ៉ាងដែលនាងធ្វើគេបានដឹងបានឃើញនឹងស្តាប់ឮទាំងអស់។
លុះដល់ព្រឹកព្រលឹម...
ហ្គាមីតស្ងាបហ៊មៗ ដើរមកតុអាហារដោយបងប្រុសរបស់នាងក៏បីក្មួយនៅក្នុងដៃលេងនឹងក្មួយដែលក្មួយចេះត្រឹមញញឹម គេវិញក៏ចេះតែធ្វើឲ្យក្មួយញញឹមសើចកក្លាក់តែម្តង។
"យ៉ាងម៉េចដែរប្អូនស្រីឯងមិនគិតថារកអ្នកណាឲ្យមកមើលកូនទេ?បងក៏ត្រូវធ្វើការរកស៊ីដែរ បើឲ្យលោកតាមើលក៏មិនអាចទៅរួចដែរគាត់ចាស់ហើយ" លោកតាអង្គុយក្បែរដោយសម្លឹងមុខចៅប្រុសស្រី នាងក៏មិនទាន់និយាយអ្វីបាន កូនទើបតែបាន១ខែមិនអាចបណ្តោយឲ្យអ្នកណាមើលបានទេ នាងមិនទុកចិត្តអ្នកណាម្នាក់ឡើយដែលនៅទីនេះ។
"ខ្ញុំអ្នកមើល កូនខ្ញុំបងមិនបាច់ខ្វល់ច្រើនទេរកតែលុយឲ្យបានច្រើនៗទៅវាគ្រប់គ្រាន់ហើយ"
"ឌឺទៀត?បងនិយាយឲ្យឯងល្អទេ ព្រោះឯងក៏នៅរៀនមិនទាន់ចប់មហាវិទ្យាល័យទេ ឆ្នាំក្រោយចូលឆ្នាំទី2ហើយមិនអ៊ីចឹង?" នាងលើកដៃសុំកូនមកវិញ ព្រោះថ្លង់នឹងបងប្រុសដែលគិតតែពីទេសនាឥតឈប់សោះ មិនដឹងថាគោលបំណងស្អីទេ ដេញឲ្យរកអ្នកមកមើលថែក្មេងទៅកើត។
ហ្គាមីតបីកូនចូលក្នុងបន្ទប់វិញ ដោយកូនក៏ដាក់ដេកនៅលើពូកតាមដោយនាងក៏ដេកក្បែរព្រមទាំងយកដៃទះគូទថ្នមៗឲ្យកូនដេក។
"គេងវិញទៅកូនម៉ាក់មិនទាន់បានងូតទឹកទេ បើសិនប៉ាកូននៅជាមួយប្រហែលម៉ាក់មិនសូវលំបាកទេ"នាងចាប់ផ្តើមនឹកគេពិតមែនហើយ បើគេនៅក្បែរកូនប្រាកដជាគេអ្នកមើលថែទឹកក្តៅទឹកត្រជាក់មិនខាន ប៉ុន្តែនាងនៅក្មេងមិនសូវចេះដឹងប៉ុន្មានឡើយ ពីរបៀបមើលថែទាំកូនឲ្យដិតដល់។
៦ខែក្រោយមក
ពេលវេលាដើរលឿនដូចកុហក តែមួយប៉ព្រិចភ្នែកសោះ៦ខែទៀតហើយ ខណៈពេលនេះផងដែរ ប៉ាកូនគេកំពុងតែប្រឡែងគ្នាសើចក្អាកក្អាយ ដោយជីមីននាំក្មួយចេញមកដើរលេងខាងក្រៅ បើនៅផ្ទះខ្លាចហ្គាមីតមើលតាម camera ឃើញ។
ស៊ូហ្គាឱបថើបកូនស្រីដោយអារម្មណ៍របស់គេគឺរំភើបពិតមែន រយះពេលក្រោយៗមកនេះគេមិនសូវជាបានមកលេងឡើយព្រោះតែរវល់ខ្លាំងពេក។
"កូនយើងដូចជា៧ខែហើយត្រូវទេ?"
"អឺ"
"ឈ្លើយណាស់" ជីមីនឆ្លើយកំបុតកំបុយដាក់វិញ ព្រោះតែគេធុញនឹងលួចលាក់ដែលយកក្មួយមកឲ្យចួបស៊ូហ្គា មិនហ៊ានប្រឈមមុខផ្ទាល់ជាមួយប្អូនគេសោះ។
"ធំឡើងកូនកុំយកគំរូតាមឮទេ?ពូកូនអន់មាយាទខ្លាំងណាស់"
"តិចឈប់យកកូនមកចួប" គេឱបដៃតបវិញទាំងអឿតែម្តងដាក់ប្អូនថ្លៃបើមិនបានគេ ម៉្លេះថ្មើរនេះគេមិនបានសូម្បីតែប៉ះចុងសរសៃរសក់ឡើយ។
"អឺងង៉ាៗ"
"យំហើយៗឯណាទឹកដោះគោកូនយើង"
"នេះៗ" ជីមីនយកកំប៉ុងទឹកដោះគោក្មួយមកតែពេលលើកមើលក៏អស់រលីងទៅហើយ ដោយម្នាក់ៗមិនដឹងថាត្រូវធ្វើយ៉ាងណាទើបក្មេងបាត់យំ។
"អូហ៍ៗ!កូនកុំយំៗណា៎កូនណា៎ បៅដោះប៉ាក៏បានដែរ"ស៊ូហ្គាបម្រុងទាញអាវលត់ឲ្យកូនបៅពិតមែន ប៉ុន្តែជីមីនក៏ទាញអាវគេទម្លាក់ចុះវិញ។
"ឆ្កួតមែនហើយគិតថាខ្លួនឯងមានដោះ?"
"អឺ!យើងភ្លេចទៅ" គេធ្វើមុខស្លឺៗសម្លឹងគ្នា ក្មេងយំបាត់ៗលួងក៏មិនងាយនឹងបាត់ ហើយក៏មានតែវិធីម្យ៉ាងគត់ដែលមានសង្ឃឹមថាកូនឈប់យំ។
