ភាគ៩: កុំប្រើស្រោម យល់? ស្រោមស្អី?

887 39 0
                                    

ភាគ៩: កុំប្រើស្រោម យល់? ស្រោមស្អី?

ស៊ូហ្គាកាន់តែខិតមុខមករកនាង ព្រោះតែដឹងថានាងកំពុងអៀន ទើបចិត្តចេះតែចង់ធ្វើបាបនាងឲ្យប្រកាច់ប្រកិនរៀងចាលម្តង។
"ជុប៎" នាងធ្មេចភ្នែកយ៉ាងលឿនពេលត្រូវគេមកថើបថ្ពាល់ខ្សឺតៗដូច្នេះ បេះដូងចាប់ផ្តើមលោតឌុកដាក់ៗទៀតហើយ វាកើតស្អីរំភើបឬ? តែហេតុអ្វីក៏ត្រូវរំភើបដែរ មិនមែនស្នាមថើបដំបូងដែលគេធ្លាប់ថើបនាងឡើយ។
"ក្រអូបម៉្លេះថ្ពាល់នេះ" នាយកំលោះញោចចុងបបូរមាត់ញញឹមសរសើរនាងដែលតែងតែមានថ្ពាល់ក្រអូបៗឲ្យគេថើប ទោះចង់ប្រកែកប្រឆាំងក៏មិនបានដែរព្រោះថ្ពាល់នាង ថើបពេលណាក៏គេមិនជិនណាយ។
"កុំមកសម្តីព្រាន លោកព្រាននារីណាស់" នាងបើកភ្នែកសម្លឹងមើលគេវិញ ដោយលើកប្រអប់ដៃច្រានមុខគេចេញ ដោយចង់ដើរចេញពីក្នុងបន្ទប់ទៀតផងនោះ ទើបដើរបំបុកចំស្មាគេ ប៉ុន្តែក៏ស្រាប់តែឮសម្រឹបជើងដូចជាមានមនុស្សកំពុងតែដើរចូលមក នាងស្ទុះវឹងរត់មកវិញទាញដៃគេចូលទៅពួន។
"មនុស្សប្រុសដែលមករកហ្គាមីតជាអ្នកណា? មើលទឹកមុខគេដូចសោះកក្រោះណាស់ ប៉ុន្តែពេលគេសម្លឹងទៅហ្គាមីតទឹកមុខរបស់គេក៏មើលទៅដូចយកចិត្តទុកដាក់ ស្រឡាញ់ថ្នាក់ថ្នមនាងណាស់" អ្នកដែលកំពុងតែសំងំពួននៅក្នុងបន្ទប់ទឹក បែរសម្លឹងមុខគ្នាភ្លឹះៗ ហ្គាមីតរុញទ្រូងគេចេញបន្តិច ឲ្យថយពីនាងប៉ុន្មានជំហាន ប៉ុន្តែគេក៏ទាញនាងមកឱបយ៉ាងព្រងើយ។
"ហ្នឹងៗ! គេមើលទៅបែបតាមស្រឡាញ់ហ្គាមីតទេដឹង" ពួកគេជជែកគ្នា ដោយមិនដឹងឡើយថាម្ចាស់សាមីខ្លួនក៏បាននៅលួចស្តាប់ទីនេះដែរ ហ្គាមីតក៏កាន់តែអៀនទៀតគ្រប់ពាក្យសម្តីអស់ទាំងនោះធ្វើឲ្យនាងនឹងគេមានអារម្មណ៍ចាប់ផ្តើមលែងប្រក្រតីហើយ។
ស្ងាត់សំឡេងបន្តិចម្តងៗហើយ ទើបពួកគេអើតក្បាលចេញមកមើល ពេលឃើញសភាពទទេស្អាត ហ្គាមីតច្រានគេសឹងតែដួលនៅក្នុងបន្ទប់ទឹក ដោយនាងដាក់មេផាយរត់យ៉ាងញាប់ជើង។
"ក្មេងឆ្កួតនេះ" គេសង្រ្កឺតធ្មេញមាត់ជេរប្រទេចគូដណ្តឹងដែលចូលចិត្តតែធ្វើអ្វីដែលខុសទំនងដាក់គេ សង្ស័យតែសរសៃប្រសាទទេដឹងក្មេងម្នាក់នេះ។
•••
លុះដល់ពេលចេញទៅផ្ទះ គេនឹងនាងក៏ទៅផ្ទះជាមួយគ្នា ស៊ូហ្គា ដៀងភ្នែកលួចសម្លឹងគូដណ្តឹងយូរៗម្តងដែរបន្ទាប់ពីបើកឡានចេញមកឆ្ងាយពីសាលាគួរសមហើយ គេសម្លឹងនាងចុចទូរស័ព្ទ តែក៏មិនដឹងថានាងកំពុងតែមើលអ្វីឡើយ។
"នាងឃ្លានឬនៅ?"
"អត់ទេ" នាងឆ្លើយតបមកវិញទាំងមិនបានបែរសម្លឹងមុខគេឡើយ ភ្នែកផ្តោតតែជាមួយនឹងទូរស័ព្ទមួយមុខគត់ យ៉ាងម៉េចហ្នឹងគេមិនសំខាន់ស្មើនឹងទូរស័ព្ទរបស់នាងទេឬ?
"ភ្នែកសម្លឹងខ្ញុំផង កុំគិតតែសម្លឹងទូរស័ព្ទពេក" ឮសម្តីគេហើយ នាងក៏ធ្វើមុខជ្រេញដាក់ទូរស័ព្ទចុះបែរមកសម្លឹងគេវិញ ដោយឱនសម្លឹងគេកៀកបំផុតខ្វះតែមួយចំអាមទៀតប៉ុណ្ណឹងគឺប៉ះគ្នាមិនខាន។
"រៀបការហើយ ខ្ញុំសុំលោករឿងម្យ៉ាងបានទេ?"
"រឿងអី?" សុំស្អីទេហ្នឹង ឬក៏សុំរឿងផ្សំដំណេកមិនព្រមជាមួយគេ ច្បាស់ជាបែបហ្នឹងហើយ គេកំពុងតែគិតអ៊ីចឹងពិតមែនថានាងពិតជាខ្លាចនឹងប្រឡូកក្នុងរឿងនោះ។
"ហាមប្រើស្រោម តែហ៊ានប្រើខ្ញុំធាក់លោកបែកក្អួតមិនខាន" ភ្ញាក់ផ្អើលពិតមែនដែលនាងនិយាយដូច្នេះ ស្មានថាខ្លាចគេទៅហើយ តែការពិតគឺហាមអ៊ីចឹងសោះ។
"ស្រោមស្អីនាង?" នេះកំពុងតែធ្វើពុតជាមិនដឹងពិតមែនទេ?
"ស្រោមអនាម័យ លោកយល់ដែរទេ? ខ្ញុំដឹងថាលោកនឹងប្រើវា ព្រោះលោកជាព្រាននារី លោកមិនចង់ឲ្យមានកូនជាប់ជើងដៃឡើយបន្ទាប់ពីរៀបការរួច ហើយប្រសិនពេលបានខ្លួនខ្ញុំរួចលោកអាចនឹងរកលេសទាត់ក្បាលខ្ញុំចោលមិនខាន អ៊ីចឹងហើយខ្ញុំត្រូវតែយកកូនដើម្បីមកចងជើងចងដៃលោកទុកឲ្យនៅជាមួយខ្ញុំអស់មួយជីវិត" សាហាវឃោរឃៅខ្លាំងម៉្លេះ? គេស្តាប់ហើយបែរជាហួសចិត្តនឹងនាងច្រើនជាង គិតអគតិមកលើគេច្រើនពេកហើយទេដឹង សង្ស័យតែមើលកុនច្រើនពេកហើយទើបក្លាយជាដូច្នេះ។
"ឡប់សតិ"
"ការពិត"
"ការពិតក្បាលនាង មើលមកខ្ញុំដូចជាព្រាននារីណាស់មែនទេ?"
"សមខ្លាំងណាស់"

ស្អប់ជំពប់លើ(រដូវកាលទី១)حيث تعيش القصص. اكتشف الآن