78:រាត្រីផ្សំដំណេក!

687 16 0
                                        

រាត្រីផ្សំដំណេក!
ប្រទេសកូរ៉េ
ស្វាគមន៍ការត្រលប់មកកាន់ប្រទេសកូរ៉េវិញ ទីបំផុតក៏បានមកជាន់ទឹកដីកំណើតជាតិសាសន៍របស់ខ្លួនវិញហើយ។ ក្មេងដែលរស់នៅប្រទេសគេអស់រយះពេលជាច្រើនឆ្នាំ ពេលបានមកកាន់ទឹកដីកំណើតវិញហាក់ដូចប្លែកភ្នែកខ្លាំងណាស់ នាងសម្លឹងមើលតាមដងវិថីផ្លូវដោយអារម្មណ៍ពុះកញ្រ្ជោល។
"Wow! Wow ស្អាតដ៏ហើយអាម៉ាក់អើយ! កូនលែងចង់ទៅបារាំងវិញហើយកូនចង់នៅទីនេះរហូត" ហ្គាមីតឱបកូនជាប់ក្នុងដៃដោយក្រញិចថើបថ្ពាល់កូន ខណៈនេះផងដែរនៅក្នុងឡានមានតែគ្រួសារស៊ូហ្គានឹងជីមីនប៉ុណ្ណោះ ថេយ៉ុងនឹងជុងហ្គុក បានចាកចេញធ្វើដំណើរដោយខ្លួន។
"ចាំពូនាំដើរលេងឲ្យស្គាល់គ្រប់កន្លែងយ៉ាងម៉េចដែរ?"
"ពិតមែនណា៎ពូមីន"
"បាទ៎" ពូក្មួយបែរមកសន្យាជាមួយគ្នា ដោយលេចស្នាមញញឹមដែលមិនធ្លាប់នឹងបានឃើញ គេសម្លឹងមកកាន់ក្មួយដោយក្រសែភ្នែកចម្លែក តែក៏ស្រឡាញ់ក្មួយមិនដែលប្រែឡើយទុកដូចជាកូនរបស់គេអ៊ីចឹង។
មកដល់ផ្ទះហើយ ដោយស៊ូហ្គាគេរៀបចំបន្ទប់ថ្មីមួយរួចក៏នាំកូនមកមើល កូនស្រីធ្វើភ្នែកភ្លឹះៗសម្លឹងឪពុកនឹងសភាពនៅក្នុងបន្ទប់មួយនេះ។
"ចាប់ពីពេលនេះតទៅកូននឹងត្រូវគេងក្នុងបន្ទប់នេះតែម្តងហើយយល់ទេ?"
"អ៊ីចឹងប៉ាម៉ាក់លែងឲ្យកូនគេងជាមួយហើយមែនទេ?" នាងពេបមាត់ដាក់ឪពុកដែលគិតថាប៉ាម៉ាក់លែងស្រឡាញ់លែងឲ្យនាងដេកជាមួយទៀតហើយ។
"កូនធំហើយត្រូវគេងបន្ទប់មួយម្នាក់ឯង តែបើកូនខ្លាចឬអផ្សុកអាចទៅគេងជាមួយប៉ាម៉ាក់មួយយប់ពីរយប់បាន" គេបន្ទន់ជង្គង់មកក្បែរកូនស្រី និយាយឲ្យកូនយល់មិនមែនឲ្យគេងបែកបន្ទប់ពីប៉ាម៉ាក់ហើយក៏ឈប់ស្រឡាញ់នោះទេ ។
"ចុះប៉ាម៉ាក់ហេតុអីក៏គេងពីរនាក់?មិនគេងមួយបន្ទប់ម្នាក់ឯងដែរទៅ?"
"ស្តាប់ប៉ាណា៎ ប្តីប្រពន្ធគឺត្រូវគេងបន្ទប់តែមួយជាមួយគ្នារួមរស់ញ៉ាំក៏រួមគ្នាគេងកើយខ្នើយតែមួយក៏មិនមានបញ្ហា ប៉ុន្តែកូនកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃហើយ ប៉ាចង់ឲ្យកូនរៀនទម្លាប់នឹងការគេងម្នាក់ឯង ដោយមិនមានប៉ាម៉ាក់គេងជាមួយ ទោះប៉ាឲ្យកូនគេងបន្ទប់ម្នាក់ឯងក៏មិនបានន័យថាប៉ាឈប់ស្រឡាញ់កូនឯណា ម្ចាស់ជីវិតរបស់ប៉ាបន្ទាប់ពីម៉ាក់គឺកូននឹងហើយ" យ៉ុនហ្គាងភ្នែករលីងរលោងចូលមកក្រសោបឱបឪពុក តាមពិតក៏មិនចង់គេងបន្ទប់ម្នាក់ឯងដែរ ប៉ុន្តែបើលោកប៉ានិយាយរៀបរាប់ដល់ថ្នាក់នេះហើយ បើមិនគេងគឺដូចក្បាលរឹងខ្លាំងពេកហើយ។
រៀបចំឲ្យកូនរួចរាល់មួយកំផ្លេយ៍ហើយក៏មកបន្ទប់ខ្លួនឯងវិញ គេមកនៅផ្ទះខាងស្រីម្តង ព្រោះកាលពីមុននាងទៅរស់នៅផ្ទះរបស់គេ។
"អ្អា៎!ហត់ណាស់សុំគេងបន្តិច" ចូលមកដល់ក្នុងបន្ទប់ គេក៏មកដាក់ក្បាលដេកកើយភ្លៅប្រពន្ធ មិនចាំថាយូរប៉ុណ្ណានោះទេដែលគេខានស្គាល់អារម្មណ៍ដែលហៅថាពេញលេញដូចកាលពីមុន គិតថាគ្រាន់តែមាននាងគឺគ្រប់គ្រាន់ពេញលេញហើយ ប៉ុន្តែពេលនេះគឺមិនច្បាស់នោះទេ ព្រោះគេត្រូវការច្រើនជាងនេះ មានប្រពន្ធមិនទាន់គ្រប់គ្រាន់នោះទេ គឺត្រូវការកូនចៅជាបន្តទៀត។
"ហត់ខ្លាំងទេ?និយាយជាមួយកូនយ៉ាងម៉េចខ្លះទើបកូនព្រមគេងបន្ទប់ផ្សេងបែបហ្នឹង?" ស៊ូហ្គាបើកភ្នែកសម្លឹងមើលប្រពន្ធវិញ គេសើចញឹមៗទាញបាតដៃនាងមកថើប។
"កូនយើងស្រួលនិយាយគ្នាណាស់ លួងលោមតែបន្តិចសម្តីផ្អែមតិចគឺព្រមតាមហើយ" នាងញញឹមតបគេវិញព្រមទាំងឱនមកថើបថ្ងាសគេ មិនធ្លាប់គិតថាឈានដល់ចំណុចនេះទាល់តែសោះ ចំណុចដែលគ្រប់គ្នាគិតថាពួកគេនឹងមិនអាចត្រលប់មកដូចដើមបានឡើយ ប៉ុន្តែផ្ទុយស្រឡះនាងនៅតែត្រូវការគេមកថ្នមស្នេហ៍ ត្រូវការបុរសកក់ក្តៅបេះដូងត្រជាក់ម្នាក់នេះមកធ្វើជាបង្អែកសម្រាប់ផ្អែកជាបង្គោលមេគ្រួសារ។
"ទៅងូតទឹកចេញសិនទៅ អូនចុះទៅធ្វើអីឲ្យបងនឹងកូនញ៉ាំ"
"សុំញ៉ាំអូនសិនបានទេ?"
"អត់បានទេ"
"ហេតុអី?"
"អូនមានអារម្មណ៍ថាអូនរាងចាលនឹងក្បាច់បងខ្លាំងណាស់ អូនវារចុះពីលើគ្រែបងមិនចាំទេ?" ស៊ូហ្គាស្ទុះក្រោកអង្គុយមកសម្លឹងមុខនាង គេធ្វើមុខឆ្ងល់ដោយព្យាយាមរកនឹកតើថ្ងៃនោះអ៊ីចឹងពិតមែនឬ?
"បងថា!ដូចមិនធ្ងន់ធ្ងរចឹងពេកទេ"
"ហ៊ឺ!!! បងអ្នកធ្វើបងអ្នកស្រួលបងម៉េចដឹងថាអូនបែបណានោះ ឡើងក្រហមក្រហាយវារចុះពីគ្រែ ក្បាច់ស្អីឆ្កួតៗឯងឡើងចង់គាំងសន្លប់ម្តងៗ" នាងខាំបបូរមាត់សម្លក់មុខគេ ធ្វើឲ្យគេអស់សំណើចទាញនាងមកឱបលួងលោមយ៉ាងទាន់ហន់ លោកអើយមិនស្មានសោះថាខ្លួនឯងធ្វើបាបប្រពន្ធដល់ថ្នាក់ហ្នឹង។

1សប្តាហ៍ក្រោយមក!!!
យ៉ុនហ្គាងនឹងជីមីនកំពុងតែលឈុតសម្រាប់ថ្ងៃមង្គលការរបស់ស៊ូហ្គានឹងហ្គាមីត ពូក្មួយគេមួយរយះនេះដូចជាត្រូវគ្នាដ៏ហើយ។
"ពូមីន យ៉ុនហ្គាងសុំខ្ចីទូរស័ព្ទបន្តិច"
"ណេះ" គេហុចឲ្យទាំងកំពុងតែសារេកអាវនៅមុខកញ្ចក់ ក្មេងតូចយកទូរស័ព្ទទៅនោះក៏ព្រោះតែចង់ថតរូបតែប៉ុណ្ណោះ នាងថតរូបតាមក្នុងកញ្ចក់ក្រឹបៗតែម្តង។
១ខែក្រោយមក...
ពិធីមង្គលការចាប់ផ្តើមប្រព្រឹត្តឡើងដោយមានភ្ញៀវចូលរួមយ៉ាងច្រើនព្រោះគ្រួសារអ្នកទាំងពីរជាអ្នកមានមុខមាត់នៅក្នុងសង្គម កូនក្រមុំស្អាតស្រស់វ័យក្មេងទោះជាមានកូនមួយហើយក៏ដោយ គ្រប់គ្នាសាទរអបអរនឹងគូស្នេហ៍មួយគូនេះខ្លាំងណាស់ ប៉ុន្តែក្នុងចំណោមភ្ញៀវទាំងអស់ក៏មានវត្តមានអតីតសង្សារចាស់របស់ស៊ូហ្គា ជេជីនមិនទាន់បានបាត់ទៅណាឡើយ នាងដើរសំដៅចូលមកក្នុងរោងការដោយសភាពមើលទៅស្ងប់ស្ងាត់ជាងពីមុន។
ហ្គាមីតសម្លឹងឃើញដូច្នេះហើយ នាងបែរជាមានអារម្មណ៍ថាខ្លបខ្លាចនឹងវត្តមានរបស់ស្រីម្នាក់នេះណាស់។
"អ្នកគ្រូ" ស៊ូហ្គាកាន់ដៃនាងយ៉ាងណែន គេអាចមើលដឹងថានាងនៅតែខ្លាចដដែល ធ្លាប់មានអតីតកាលមិនល្អមកជាមួយគ្នាច្រើនហើយទើបតែចេះតែខ្លាច។
"ខ្ញុំមកជូនពរមិនបានមករករឿងអ្វីនោះ នាងនិយាយត្រូវយ៉ាងណាក៏ខ្ញុំមិនអាចយកឈ្នះនាងបានឡើយ នាងពិតជាសំណាងដែលមានគេជាគូជីវិត ហើយក៏សុំទោសចំពោះរឿងគ្រប់យ៉ាង ពេលវរលាកន្លងផុតទៅធ្វើឲ្យខ្ញុំស្វែងយល់កាន់តែច្បាស់ ហើយក៏អរគុណដែលផ្តល់ឱកាសនឹងលើកលែងឲ្យខ្ញុំម្តងហើយម្តងទៀត" ចុងប្រយោគនាងបែរសម្លឹងមកស៊ូហ្គាដែលគេមិនបានចាប់នាងដាក់គុក ផ្តល់ឱកាសឲ្យនាងកែខ្លួន នឹងកែប្រែកំហុសរបស់ខ្លួន។
"រឿងយូរហើយឲ្យវាកន្លងហួសទៅ អរគុណដែលមកចូលរួម" នាងញញឹមតបនឹងអ្នកគ្រូដែលធ្លាប់មានរឿងជាមួយគ្នានាងគ្រាកន្លងមក ផ្តល់ឱកាសគឺជាអ្វីដែលយើងគួរធ្វើ បើថ្ងៃនេះគេមិនយល់ក៏គង់ថ្ងៃក្រោយគេនឹងយល់ភ្ញាក់រឭកខ្លួនដោយឯកឯង។
•••
ពិធីមង្គលការក៏ប្រព្រឹត្តទៅយ៉ាងរលូន បន្ទាប់ពីនោះគឺជាពេលវេលារបស់កូនកំលោះកូនក្រមុំហើយ រ៉ូបការត្រូវរបូតធ្លាក់ពីលើខ្លួននាងត្រឹមតែរយះពេលមិនដល់5វិនាទីផង គ្រាន់តែបិទទ្វារចាក់គន្លឹះរួច នាងបែរមុខមកសម្លឹងស្វាមីដែលគេក៏សម្លឹងរាងកាយនាងមិនដាក់ភ្នែកដូចគ្នា។
"យ៉ុន"
"បងសុំឲ្យអូនវារម្តងទៀតហើយណា៎" និយាយចប់គេទាញនាងមកឱបក្រសោបថើបយ៉ាងរោលរាល រាត្រីផ្សំដំណេកដ៏ក្តៅគគុក គួបផ្សំនឹងសំឡេងទឹកភ្លៀងធ្លាក់នៅខាងក្រៅទៀតវារឹតតែធ្វើឲ្យបរិយាកាសកាន់តែអំណោយផលទោះជាចង់ស្រែកថ្ងូរឮយ៉ាងណាក៏មិនមានអ្នកស្តាប់ឮដែរ។
"អ្អាស៎ៗ!!!"
"សឺត!"

ស្អប់ជំពប់លើ(រដូវកាលទី១)Место, где живут истории. Откройте их для себя