ភាគ១៥:ឆ្មាខាំដៃហើយជួយផង!

665 30 0
                                    

•••
ស៊ូហ្គាបើកឡាននាំនាងមកផ្ទះរបស់គេ ដោយនៅតាមផ្លូវអ្វីក៏មិននិយាយ នាងសួរក៏គេមិនឆ្លើយ ទើបត្រូវអង្គុយស្ងាត់ស្ងៀមទាំងដែលវាមិនមែនជាចរិតនាងនោះទេ។ ហើយពេលមកដល់ផ្ទះក៏អូសដៃនាងយកទៅក្នុងបន្ទប់របស់គេ ធ្វើដូចជាយករបស់មកទុកចោលហើយក៏ចេញបាត់ទៅណាក៏មិនប្រាប់។ គេចេញទៅហើយ នាងក៏ទម្លាក់ខ្លួនដេកផ្អៀងទៅមួយចំហៀងនៅលើពូករបស់គេ ទាំងមិនយល់ពីរឿងដែលបានកើតឡើងមុននេះឡើយ។
នាងដេកបើកភ្នែកភ្លឹះៗសម្លឹងទៅមាត់ទ្វារបន្ទប់សង្ឃឹមថាគេនឹងត្រលប់មករកនាងវិញ នឹងនិយាយសួរនាំនាងដូចពេលកន្លង នាងមិនទម្លាប់នឹងត្រូវស្ងាត់ស្ងៀមនោះទេ។
ក្រាក!!!
ទីបំផុតគេក៏ត្រលប់មករកនាងហើយ ដោយដើរចូលមកក្បែរព្រមទាំងមកដេកសម្លឹងមុខនាងថែមទៀត ស្មានមិនត្រូវចិត្តមនុស្សប្រុសដូចជាគេបន្តិចណាឡើយ។
"សិស្សសាលា!ហត់ហើយមែនទេទើបចេញពីរៀនមកដល់ផ្ទះគេងបែបនេះ?" ស៊ូហ្គាលើកដៃវែកសក់របស់នាងសៀតនឹងគុម្គត្រចៀក ព្រមទាំងឱនមកថើបថ្ងាសនាងខ្សឺត។
"លោកសន្យាឬអត់ថាបើអ្អេស៎អ្អាស៎តែមិនឈឺមានតែស្រួល?"មិនដឹងថាហេតុអីនោះទេ ពេលគេស្ងាត់ដាក់ នាងក៏មានអារម្មណ៍មិនល្អសោះ បើនាងព្រមជាមួយនឹងគេរឿងនោះ គ្រប់យ៉ាងអាចវិលមកដូចដើមវិញដែរទេ។
" ឈប់រំលឹកទៅ!ខ្ញុំសុភាពបុរសយល់ទេ? សុភាពបុរសណា៎" ហ្គាមីតជ្រួញចិញ្ចើមនឹងពាក្យថាសុភាពបុរសនេះជាខ្លាំង។
"អាចម៌គោស្អីទេស៎ សុភាពបុរសឆ្វើយ!ជ្រេញ"
"ឆ្វើយ?"
"អ្អាយ៎!!! កុំលេងអ៊ីចឹងអីរសើបណាស់ អូយ៎យ៉ូយៗឈឺ" នាងស្រែកផ្ទួនៗ នឹងការដែលគេធ្វើមកលើនាង ទាំងក្រញិចថើបទាំងឱបនាងសឹងតែស្ទះខ្យល់ស្លាប់ហើយលោកអើយ។
"បើអ៊ីចឹងពួកយើងចុះអេតាស៊ីវិលមុនរៀបការតើល្អដែរទេ?"
"លោកគិតថាល្អឬ?" គេងក់ក្បាលញាប់ស្អេកតែម្តង បើនាងយល់ព្រមគេនឹងនាំទៅចុះឥឡូវនេះតែម្តង ឆាប់ៗនឹងនាងជាប្រពន្ធ។
"ក៏បាន"
"បើអ៊ីចឹងតោះ" គ្រាន់តែឆ្លើយប៉ុណ្ណឹង គេក្រោកមកលើកនាងយកទៅក្រោមវិញភ្លាម នេះដូចជាប្រញាប់ពេកទេដឹង គេកើតអីអញ្ចេះ។
"យ៉ុនហ្គី"
"ចុះអេតាស៊ីវិលឲ្យហើយទៅ ពួកយើងមិនមានពេលច្រើននោះទេ"
•••
ក្រដាសអេតាស៊ីវិល!
គ្រប់យ៉ាងក៏រួចរាល់ស្រេចបាច់មិនមានអ្វីដែលមិនអាចទៀតនោះទេ ពួកគេក្លាយជាស្វាមីភរិយាគ្នាស្របតាមច្បាប់ហើយ នៅតែរង់ចាំពេលវេលារៀបការប៉ុណ្ណោះ។
នាងកាន់ក្រដាសអេតាស៊ីវិលដែលមានហត្ថលេខារវាងនាងនឹងគេ មើលដោយយកចិត្តទុកដាក់ នាងមានមួយសន្លឹកគេមានមួយសន្លឹកដូចគ្នា។
"ពីពេលនេះទៅពួកយើងជាប្តីប្រពន្ធគ្នាហើយណា៎ សឺត!" នាយកំលោះឱនមកថើបនាង ដោយជញ្ជក់សឹងតែខាំឲ្យដាច់ថ្ពាល់មួយចំហៀងតែម្តង។
"ហ្អឹម!យ៉ុន" ហ្គាមីតរុញមុខគេចេញ ដោយបែរមកសម្លឹងគេភ្លឹះៗ ស្របពេលដែលគេក៏ញញឹមមកកាន់នាង នឹងក្រសោបមុខនាង និយាយដោយអារម្មណ៍មួយដែលអាចប្រាប់ថា គេមិនដែលបញ្ចេញវាមកខាងក្រៅឡើយ។
"បងយ៉ុន!ចាប់ពីវិនាទីនេះតទៅត្រូវតែហៅខ្ញុំបែបនេះយល់ទេ?មីតត្រូវចាំថាយ៉ុនហ្គីម្នាក់នេះជារបស់មីតតែម្នាក់គត់ យល់?" បើមិនយល់ទៀតចម្លែកហើយ មានទាំងសំឡេងទាំងកាយវិការដូច្នោះនោះ ហ្គាមីតញញឹមងក់ក្បាលឆ្លើយតបភ្លាម ក៏ទទួលបាននូវស្នាមថើបដ៏ក្តៅគគុកពីគេមកវិញ កែចិត្តគំនិតឈប់បោកគេវិញហើយ នាងនឹងតាមញ៉ែគេឲ្យគេមកស្រឡាញ់ងប់តែនាងម្នាក់។
•••
ក្លិនឈ្ងុយនៃម្ហូបអាហារសាយភាយពេញផ្ទះបាយតែម្តង ហ្គាមីតអង្គុយច្រត់ដៃនឹងចង្កា ដោយសម្លឹងមើលម្ហូបនៅលើតុនេះដែលវាមើលហើយក៏ស្រស់ទឹកមាត់ដែរ។
មិនដែលគិតសោះថាគេក៏ចេះធ្វើម្ហូបដូច្នេះដែរនោះ។
"ញ៉ាំទៅនៅអង្គុយសម្លឹងដល់ណាទៀត"ស៊ូហ្គាដួសម្ហូបបញ្ចុកដល់មាត់យកតែម្តង ពូកែអង្គុយសម្លឹង មិនព្រមញ៉ាំមែនទេ សុខចិត្តស្រក់ទឹកមាត់ទៅកើតដែរ។
"ហ៊ឺ!ម្ហូបហ្នឹងហេតុអីក៏ផ្អែមម៉្លេះ?"នាងស្រាប់តែបើកគ្រាប់ភ្នែកធំៗសម្លឹងគេ ព្រមទាំងឆ្ងោកមើលម្ហូបដែលនៅលើតុ។
"ផ្អែមឬ? តែខ្ញុំដាក់ស្ករតែបន្តិចទេតើ" ស៊ូហ្គា ធ្វើមុខស្លឺស្របពេលដែលនាងនិយាយស្តីថាម្ហូបដែលគេធ្វើមានរសជាតិផ្អែម នេះទើបក្លាយជាប្តីប្រពន្ធគ្នាផង មកធ្វើម្ហូបផ្អែមឲ្យប្រពន្ធញ៉ាំយ៉ាងម៉េចកើតនៀក៎។
"ផ្អែមព្រោះអ្នកធ្វើដាក់បេះដូងចូលនោះអី"នាងញញឹមវាយចិញ្ចើមដាក់ ដោយយកម្រាមដៃទៅបៀកម្ហូបដែលនៅក្នុងចាន យកមកបៀកលើបបូរមាត់គេ រួចក៏ឱនទៅថើបជញ្ជក់ម្ហូបដែលនាងបៀកមុននេះមកវិញដោយប្រើមាត់របស់នាង។
"យីស៎!" នាយជាប្តីហួសចិត្តជាខ្លាំងដែលនាងធ្វើយ៉ាងនេះ គេលានអណ្តាតមកលិឍបបូរមាត់ខ្លួនឯង ទាំងកើតអារម្មណ៍ចម្លែក ដូចជាចង់ប្រដៅនាងឲ្យស្គាល់ថ្នាំចុកថ្នាំរាគខ្លាំងណាស់។
"យីស៎យ៉ាងម៉េច? ទាល់តែភ្លក្សបែបនេះទើបដឹងរសជាតិច្បាស់ បងយ៉ុនមិនដែលដឹងទេឬ?ឬចង់ឲ្យសាកបែបផ្សេង"
"មានម៉ូតផ្សេងទៀតឬ?" គេចោទសួរដោយមានចម្ងល់ សាកបែបណាទើបឆ្ងាញ់នោះ គេក៏ចង់សាកភ្លក្សនាងវិញដែរ។
"ភ្លក្សលើដងខ្លួនលោកនុ៎ះអី" ហ្គាមីតឱនមកខ្សឹបដាក់ត្រចៀកគេ ដោយយកដៃទៅអង្អែលពីលើខោគេថើរៗ នេះកំពុងតែដុតគេមែនឬអត់? ចង់ឲ្យភ្លើងក្នុងខ្លួនគេឆេះអ៊ីចឹង។
"ចង់មើលឆ្មាខ្ញុំដែរទេ?"
"ឆ្មា?"
"ត្រូវហើយ"
"លោកមានលាក់ឆ្មា?ឆ្មានៅឯណា?"
"ក្នុងខោ!តើមើលទេ?" នាងភ្ញាក់ព្រើតពេលឮគេថាមានលាក់ឆ្មា គ្រាប់ភ្នែករបស់នាងបែរសម្លឹងមើលខោគេភ្លឹះៗ ដោយគេចាប់ផ្តើមរ៉ូតទម្លាក់រ៉ូតខោចុះមកក្រោម ព្រមទាំងដោះខ្សែក្រវ៉ាត់ចេញដូចគ្នា ដោយចាប់ដៃរបស់នាងឲ្យលូកចូលជ្រៅដល់ស្រទាប់នោះ។
"អ្អាយ៎!ឆ្មាខាំដៃ! ជួយផងឆ្មាខាំដៃ" នាងស្ទុះក្រោកពីលើកៅអីរត់គេចពីគេសឹងតែដួលផ្កាប់មុខ ស៊ូហ្គាខាំបបូរមាត់មួម៉ៅនៅលែងសុខហើយ បន្ទាប់ពីត្រូវដៃតូចស្រឡូនលូកចូលមកអម្បាញ់មិញនេះ។

ស្អប់ជំពប់លើ(រដូវកាលទី១)Donde viven las historias. Descúbrelo ahora