55:ប្រុសបោកលុយចាយ!

394 18 0
                                    

ប្រុសបោកលុយចាយ!

ប៉ុន្តែមុននឹងទៅក៏ឆ្លៀតបានមួយទឹកផងដែរ ពេលរួចរាល់ធុរះអស់ទាំងនោះហើយពួកគេក៏រៀបចំខ្លួនចេញដំណើរទៅខាងក្រៅ ដោយនាយបានកក់ហាងរួចជាស្រេចមុនចេញពីផ្ទះ។ អាហារពាសពេញលើតុសុទ្ធតែគួរឲ្យចង់ញ៉ាំខ្លាំងណាស់ ។
"យ៉ុន!អូនចង់ចូលបន្ទប់ទឹកបងនាំអូនទៅបន្តិចបានទេ?" ហ្គាមីតលើកដៃអង្អែលពោះថ្នមៗ ព្រោះតែនាងហល់ខ្លាំងពេកត្រូវគេបង្ខំឲ្យញ៉ាំសឹងតែទំពាមិនចង់ទាន់ ឥឡូវក៏តឹងពោះរកទៅសារេឈុតដែលស្លៀកនេះចេញបន្តិច។
"បាន" គេឆ្លើយយ៉ាងសុភាព ដោយក្រោកពីកន្លែងអង្គុយរបស់ខ្លួនមកកៀកចង្កេះនាងឲ្យក្រោកទៅជាមួយគ្នា។ ពេលចូលដល់ក្នុងបន្ទប់ទឹក គេឈរមើលនាងសារេឈុតចុះឡើង ក៏ទើសភ្នែកចូលមកជួយ ដោយរ៉ូតទម្លាក់រ៉ូតនោះចុះក្រោមបន្តិច ប៉ុន្តែវាក៏ដាច់ភឹងពីគ្នា។ ហ្គាមីតភ្នែកសស្លែត លើកដៃមកទប់ត្រង់រ៉ូតដែលដាច់នោះ។
"បង" ស៊ូហ្គាលើកដៃមកទះថ្ងាសខ្លួនឯងផាច់ ព្រោះតែប្រើកម្លាំងដៃខ្លាំងពេលវាជ្រុលក្លាយជាបែបនេះ។
"វាដាច់បាត់ហើយ" ហ្គាមីតបញ្ចេញទឹកមុខស្លេកស្លាំងដោយអារម្មណ៍ខ្មាសអៀន បើទៅទាំងបែបនេះច្បាស់ជាអ្នកផ្សេងទៀតបានឃើញជាក់ជាមិនខានទេ។
"ធ្វើយ៉ាងម៉េចទៅ បងជួយគិតអូនទៅមើល៍" ខណៈពេលនោះផងដែរ គេក៏ដោះអាវក្រៅមកពាក់ពីលើស្មាឲ្យនាង ព្រមទាំងឱនមកថើបថ្ពាល់នាងទាំងសងខាង ប្រាប់ដោយភាពជឿជាក់របៀបលេងសើច។
"គ្មានអ្នកណាចាប់អារម្មណ៍ឡើយ ថាពួកយើងធ្វើស្អីខ្លះរហូតដល់ដាច់រ៉ូតបែបនេះ" នេះមកនិយាយឲ្យរឹតតែភ័យថែមពិតមែនណា៎ ប្រុសអ្វីក៏លេងខុសរបៀបដូច្នេះ។
"បងឆ្កួត! អូនខ្មាសគេ"
"មានខ្ញុំនៅក្បែរហើយតើខ្លាចធ្វើអីទៀត?ខ្ញុំការពារនាង" សម្តីដ៏កក់ក្តៅបំពេឲ្យចិត្តនាងស្ងប់ទៅវិញ ព្រមទាំងត្រូវគេក្រសោបដឹកដៃចេញទៅវិញយ៉ាងស្និទ្ធតែម្តង។
•••
លុះមកដល់តុអាហារវិញ ស៊ូហ្គាស្ទាបហោប៉ៅខោចុះឡើងៗ ដោយបម្រុងគិតលុយត្រលប់ទៅវិញ ប៉ុន្តែលូករកមិនឃើញនោះទេ គឺរលីងយកតែម្តងក្នុងហោប៉ៅខោក្នុងពេលនេះ។
"បងអូនចង់ទៅវិញហើយងងុយគេង" គេសម្លឹងមើលមុខនាងភ្លឹះៗ ដោយនាងក៏មើលមិនឃើញមិនអាចដឹងថាគេសម្លឹងនាងឬក៏គិតមកលើនាងបែបណាឡើយ។
"នាងមើលយូរៗទៅកាន់តែស្អាត"ប្រុសកំហូចចូលមកក្បែរក្រសោបចង្កេះនាងដាក់ឲ្យអង្គុយពីលើភ្លៅរបស់ខ្លួន ព្រមទាំងថើបថ្ពាល់នាងយ៉ាងយូរ។
"អូនស្អាតស្រាប់ហើយតាំងតែពីកើតមកម៉្លេះ"នាងញញឹមតបគេវិញ ទាំងធ្មេចភ្នែកដែលនឹងថ្កល់មើលអ្វីមិនឃើញនោះតិចៗ។
"បបូរមាត់គួរឲ្យចង់ថើបណាស់" និយាយស្តីថាបបូរមាត់គួរឲ្យចង់ថើប ប៉ុន្តែគេមិនសម្លឹងបបូរមាត់ឡើយ បែរជាសម្លឹងការបូបលុយរបស់នាងធ្វើមិនដឹងនោះ។
"ថើបមកអូនមិនគិតលុយទេ" ហ្គាមីតចាប់រង្វង់មុខគេដូចជាផ្តល់សញ្ញាឲ្យគេបានថើបនាងឥឡូវនេះអ៊ីចឹង ព្រោះមិនបានដឹងគំនិតប្រុសកំហូចម្នាក់នេះទេ។
"តែថា...ខ្ញុំភ្លេចយកការបូបលុយមកហើយ នាងចេញថ្លៃបាយល្ងាចនេះសិនទៅ" បម្រុងនឹងចាប់គេថើប តែក៏ត្រូវស្ទក់ដូចឡានអស់ប្រេងម៉ាស៊ីនកណ្តាលថ្នល់ នាងលើកបាតដៃទៅខ្ទប់មាត់គេ ព្រមទាំងគិតក្នុងចិត្តទាំងគ្មានពាក្យស្រដីតប។
"??????"
"ខ្ញុំភ្លេចយកការបូបលុយមកពិតមែន ចេញសិនទៅណា៎ៗចាំថើបពីក្បាលដល់ចុងជើងយប់នេះ" សម្តីបោក កាយវិការព្រានដៃរហ័សលូកស្ទាបភ្លៅរបស់នាង ដោយឱនមកខាំច្បិចកញ្ចឹងកប្រពន្ធបន្សល់ស្លាកស្នាមក្រហមដូចជាមូសខាំបឺតឈាម។
"អ្ហឹម"
"អរគុណ អរគុណ" មិនទាន់បាននិយាយស្អីផង គេអរគុណយ៉ាងញាប់មាត់បាត់ទៅហើយ ដោយទាញការបូបស្ពាយចំហៀងរបស់នាង មកដកយកលុយឲ្យថ្លៃអាហារល្ងាចនេះញាប់ស្អេក ខ្លាចថានាងនឹងបដិសេធទាន់ពេលវេលាទើបត្រូវប្រញាប់ប្រញាប់បែបនេះ។
ក្រោយពីគិតលុយរួចហើយនោះ ក៏បើកឡានចូលការរ៉ាស់សាំងចូលចាក់សាំង ដោយដៃរបស់គេវើកៗលូកយកលុយក្នុងការបូបរបស់នាងឲ្យថ្លៃសាំង នាងត្រូវខាំមាត់ង្កត់ចិត្តទប់មិននិយាយទេ នេះត្រូវប្រុសបោកឲ្យចេញលុយសព្វគ្រប់បែបយ៉ាងតែម្តងពិតទេ?
ចេញពីការរ៉ាស់ឈប់ភ្លើងស្តុប គេក៏បែរមកសម្លឹងមុខនាងទាំងញញឹមសប្បាយរីករាយជាខ្លាំង ភ្លើងស្តុបអស់នាទីហើយក៏បើកចេញទៅ ដោយគេក៏ចាប់កាន់ដៃនាងយកមកថើបខ្សឺតៗ។
"កុំមកថើប" នាងគ្រលាស់ដៃចេញ អង្គុយធ្វើមុខស្អុយ មិនដឹងថាលុយអស់ប៉ុន្មានទៅហើយទេ បើគេលេងបែបហ្នឹងនោះ។
"ថើបលួងឲ្យត្រជាក់ចិត្ត"
"ហ៊ឹស!!!" ហ្គាមីតឱបដៃធ្វើផើយដាក់គេ នាំចេញក្រៅដូចនាំមកអស់លុយទេតើហ្នឹង។
ង៉ឺត!!!
"អុយ៎" គេឈប់ឡានង៉ក់ ក៏លើកនាងឲ្យមកអង្គុយច្រកកៀវពីលើ ព្រមទាំងថើបឈ្មុសឈ្មុលកញ្ចឹងកនាងឲ្យរសើបស្រៀវនៅក្នុងពោះ។
"យ៉ុន"
"អ្ហឹម"
"ចាំដល់ផ្ទះសិនមិនបានទេឬ?"
"លុយក្នុងការបូបនឹងទុកថាជាថ្លៃដែលនាងដេកជាមួយខ្ញុំហើយឲ្យថ្លៃខ្លួនខ្ញុំចុះ ពួកយើងគិតគូរបែបហ្នឹងទៅហ្ន៎ ខ្ញុំមិនគិតថ្លៃដូចគេទេត្រឹមតែ400$ប៉ុណ្ណោះ"
"ហ្អាស៎?" ហ្គាមីតចំហរមាត់ធ្លុងពេលឮថា400$ ត្រឹមតែមួយភ្លែតសោះអស់ច្រើនដល់ម្លឹងផង នាងត្រូវទុកលុយសន្សំទាំងនេះសម្រាប់ត្រៀមខ្លួនរត់គេចពីគេទេតើ។
"400$ទេមិនថ្លៃឡើយ បានប្រុសសង្ហាធ្វើឲ្យថ្ងូរហើយហ្នឹង"
"សម្រេចមកខ្ញុំត្រូវប្រុសបោកទាំងលុយទាំងខ្លួនមែនទេ?"
"ពិតណាស់" ឆ្លើយឌឺទៀត នេះចង់ឲ្យនាងខ្យល់គរស្លាប់នៅចំពោះមុខគេមែនទើបដល់ថ្នាក់នេះ។
•••
នាម៉ោង11យប់!
"អ្ហឹម" ត្រលប់មកដល់ផ្ទះវិញក៏ចែកផ្លូវគ្នាទៅបន្ទប់ដេករៀងខ្លួន ដោយស៊ូហ្គាចូលមកដល់ក្នុងបន្ទប់វិញឃើញជេជីនដេកលក់បាត់ទៅហើយ ទើបគេចូលទៅងូតទឹកឲ្យស្រស់ស្រាយបន្តិច។ ប៉ុន្តែពេលចេញពីក្នុងបន្ទប់ទឹកមកដោយមានស្លៀកកន្សែងផងនោះ ជេជីនបែរជាក្រោកមកឱបគេពីក្រោយព្រមទាំងមកចង់ទាញឆ្នុកកន្សែងគេឲ្យរបូតទៀត។
"បងអស់កម្លាំងណាស់" គេចាប់ដៃជាប់ព្រមទាំងបែរមករកនាង ដោយដកដង្ហើមធំ នាងវិញសម្លឹងគេ ប្រកបដោយទឹកមុខមួម៉ៅដាក់។
"បងអាចធ្វើវាជាមួយនឹងហ្គាមីតបាន ចុះជាមួយខ្ញុំហេតុអីក៏ធ្វើមិនបាន?"
"បងប្រាប់ហើយមែនទេថាអស់កម្លាំង ម្តេចអូនស្តាប់មិនយល់?" គេដើរចេញពីនាងទៅរកសម្លៀកបំពាក់មកស្លៀក រួចក៏ឡើងទៅដេកលើគ្រែបាត់។ ជេជីនចាប់ផ្តើមមានគំនិតមិនល្អចំពោះហ្គាមីតទៀតហើយ នាងមិនយល់សោះថាហេតុអ្វីក៏គេចាប់ផ្តើមប្លែកដាក់នាង តាំងពីប្តូរមករស់នៅទីនេះវិញ ថ្នាំក៏នាងលួចដាក់ក្នុងកាហ្វេឲ្យគេផឹកដែរ។
ម៉ោង8ព្រឹក!!!
គ្រប់គ្នាភ្ញាក់មកតុអាហារញ៉ាំអាហារម្តងម្នាក់ៗ ដើម្បីញ៉ាំអាហារពេលព្រឹកព្រលឹមឡើង ដោយហ្គាមីតដើរជិតដល់តុអាហារហើយនោះ ស្រាប់តែត្រូវអ្នកខ្លះមកទាន់ព្រមទាំងក្រសោបឱបចង្កេះនាង ថើបថ្ពាល់នាងមួយខ្សឺតយ៉ាងយូរដោយមិនខ្លាចខ្មាសលោកតានិងប្អូនប្រុសគេឡើយ។
"សឺត"
"ហ៊ុយ!!!យ៉ុនហ្គី" ហ្គាមីតអៀនមុខក្រហមងាំង នាងលើកដៃមករុញមុខគេចេញ កុំឲ្យមកថើបនាងនៅចំពោះមុខអ្នកណាទៀត។
"យប់មិញគេងលក់ស្រួលទេ?" ដោយនិយាយផង នាំនាងមកអង្គុយនៅតុអាហារដូចគ្នា សួរដោយអារម្មណ៍ស្រស់ស្រាយខ្លាំងបំផុតចំពោះនាង។
"អ្ហឹម!គឺមិនអីទេ" នាងឆ្លើយទាំងអឹមអៀនទៅវិញ ព្រោះក៏ដឹងស្រាប់ហើយថាយប់មិញកើតអ្វីឡើងមកខ្លះ។
"ចុះដែលធ្វើឲ្យថ្ងូរនោះតើស្រួលទេ?"
"យ៉ុនហ្គី!!!"
"ហ៊ឹមៗ" លោកតាគ្រហ៊ឹមទាំងដែលលើកពែងកាហ្វេមកក្រេប ស្តាប់សម្តីចៅប្រុសសួរចៅប្រសាហើយចង់ស្ទះខ្យល់តែម្តង។
"ខ្ញុំសុំលាទៅធ្វើការមុនហើយ លោកតា" ជុងហ្គុកមុខស្ងួតមិនមានពាក្យអ្វីតបតច្រើនឡើយ បើសិនគេចួបនាងលឿនជាងនេះបន្តិចប្រហែលជាល្អ។
"ឆ្លើយ"
"មិនខ្មាសលោតានឹងជុងហ្គុកខ្លះទេ?"នាងឱនសួរខ្សឹបៗនឹងសំណួររបស់ប្តី ប៉ុន្តែគេហាក់បីដូចមិនចាប់អារម្មណ៍ខ្វល់ទាល់តែសោះឡើយ។

ស្អប់ជំពប់លើ(រដូវកាលទី១)Donde viven las historias. Descúbrelo ahora