64:ពួកយើងលែងលះគ្នាហើយ!

505 18 0
                                    

ពួកយើងលែងលះគ្នាហើយ!

ស៊ូហ្គាក្រសោបឱបនាងពីក្រោយព្រោះគេមិនចង់បាត់បង់នាងម្តងហើយម្តងទៀតនោះទេ គេខ្លាចក្នុងការដែលរស់នៅម្នាក់ឯងពេលដែលគ្មាននាង ពិតជាធ្វើឲ្យគេឯកាខ្លាំងណាស់ ទោះជាត្រូវរស់នៅឲ្យនាងជេរស្តីអស់មួយជីវិតក៏គេសុខចិត្តដែរ ទទួលយកគ្រប់យ៉ាងដែលធ្វើដាក់គេ។
"លែងខ្ញុំ"
"បងមិនលែងទេ" ចាត់ទុកថាវាជាពេលវេលាដែលសេសសល់សម្រាប់គេទៅចុះ នាងបែរមកក្រោយដោយសម្លឹងពួកគេម្នាក់ម្តង ហើយក៏នឹងជូនពរឲ្យពួកគេមានក្តីសុខ នាងសុំដកខ្លួនពីស្នេហាផ្លូវពីរមនុស្សបីនាក់នេះទៅចុះ។
"អ្នកទាំងពីរគួរតែយកគ្នាវិញចុះ ខ្ញុំអស់អ្វីដែលត្រូវពាក់ព័ន្ធហើយ ជូនពរឲ្យមានក្តីសុខ"
"ឯងគិតបែបនេះគឺវាត្រឹមត្រូវហើយ" ជេជីន និយាយបញ្ជោះបន្សោកឲ្យនាងវិញដោយស្នាមញញឹមពេញចិត្តជាទីបំផុត ព្រោះនេះហើយជាអ្វីដែលនាងតែងតែចង់បានរហូតមក។
"ប៉ុណ្ណឹងបានហើយនាងដូចជាជ្រុលហួសហេតុពេកហើយ នាងធ្វើស្អីខ្លះដាក់ប្រពន្ធខ្ញុំមិនគិតថាសងវិញខ្លះទេ?" ស៊ូហ្គាស្រែកគំហកខ្លាំងៗដាក់សង្សារចាស់ដែលមិនហាននឹងរុញច្រានឲ្យនាងចេញពីជីវិតឲ្យបាត់ៗឡើយ ទុកនៅឲ្យនាំរឿងទាល់តែបាន។
"ហ៊ឹស!លោកមិនគិតទេថាធ្លាប់អីខ្លះដាក់ខ្ញុំ?ឬក៏ចេះតែដឹងពីចាប់កំហុសអ្នកដទៃភ្លេចមើលពីកំហុសខ្លួនឯងហើយ?" ជេជីនក៏មិនចាញ់ នាងស្រែកគំហកដាក់វិញដោយមានកំហឹងផ្ទុកនៅក្នុងចិត្តយូរក្រែលដែរហើយ គិតទៅតើវាសមដែរឬអត់ ដែលមនុស្សធ្លាប់ស្រឡាញ់គ្នាបែរជាវាយដំធ្វើបាបគ្នាដល់ម្លឹង មិនគិតថានាងចេះឈឺខ្លះទេឬ?
"នេះក៏មកពីនាងខ្លួនឯងទេ"
"ខ្ញុំយ៉ាងម៉េច?" ហ្គាមីតប្រឹងដើរតេមតឺមៗដើម្បីចេញពីក្នុងបន្ទប់នេះ នាងមិនចង់ស្តាប់ពួកគេឈ្លោះប្រកែកគ្នាឡើយ ទោះចង់អ្នកណាស្លាប់ទៀតក៏នាងមិនបានទៅខ្វល់ដែរ នាងមិនចង់ឃើញពួកគេ នាងស្អប់ទង្វើររបស់ពួកគេខ្លាំងណាស់។
"អ៊ួក"
"មីត" ទាល់តែបានឮសំឡេងនាងក្អួតទើបគេងាកមកចាប់អារម្មណ៍ជាមួយនាងវិញ ដោយរហ័សចូលមកលើកនាងបីនាំយកទៅខាងក្រៅវិញ ហ្គាមីតនាងចាប់ផ្តើមក្អួតចង្អោរវ៉កៗដាក់ពីលើអាវរបស់គេ ព្រោះទប់លែងជាប់ហើយ កូនក្នុងពោះធ្វើទុក្ខនាងខ្លាំងណាស់។
"អ៊ួកៗ!!!" មកដល់ខាងក្រៅគេដាក់ឲ្យឈរក្បែរដើរឈើឲ្យនាងក្អួតឲ្យអស់ចិត្ត ដោយខ្លួនគេវិញក៏ដោះអាវដែលមានកម្អួតរបស់នាង គ្រវែងចោលរួចក៏មកឈរពីក្រោយរឹតខ្នងឲ្យនាងដែលក្អួតយកស្លាប់យករស់។
"ឈឺខ្លាំងឬអត់?" គេឱនមកសួរនាង ដោយអាការៈបារម្ភចំពោះនាង ប៉ុន្តែក៏ប៉ះភ្នែកនឹងស្នាមដែលនៅលើភ្លៅរបស់នាង គេប្រែទឹកមុខមួយរំពេច បើបណ្តោយឲ្យជេជីននៅរួមលោកតែមួយជាមួយគ្នា ប្រាកដជាតាមចងកម្មពៀរនឹងហ្គាមីតដល់ស្លាប់ម្ខាងៗមិនខានទេ។
"នាងធ្វើដល់ថ្នាក់នេះដាក់អូនផង?"
"កុំមកប៉ះ" នាងរុញដៃគេចេញមួយទំហឹងដែល លូកមកប៉ះភ្លៅរបស់នាងមុននេះ បើមិនព្រោះតែគេ ក៏មិនអាចកើតរឿងទាំងអស់នេះបានឡើយ នាងត្រូវគេចាប់ឃុំទុកត្រូវញ៉ាំបាយម្ហូបដែលផ្អូម ត្រូវអត់ឃ្លានអស់រយះពេលបីថ្ងៃ នាងវេទនាព្រោះតែគេមកច្រើនពេកហើយ។
"តោះទៅមន្ទីរពេទ្យ"
"លោកថ្លង់? បើប្រាប់ថាកុំប៉ះហើយនៅមកប៉ះខ្ញុំធ្វើអីទៀត?លោកឯង លោក..."
"មីត!មីត" និយាយបានត្រឹមនឹងនាងក៏សន្លប់ស្ងាត់មាត់ឈឹង ទើបគេប្រញាប់បីនាងយកទៅឡាននឹងចេញដំណើរទៅកាន់មន្ទីរពេទ្យ។
•••
ការដេកសម្រាកនៅក្នុងមន្ទីរពេទ្យនេះវាមនមែនជារឿងដែលនាងចូលចិត្តឡើយ ប៉ុន្តែបើមិនព្យាបាលដោយគ្រូពេទ្យគឺមនអាចជាសះស្បើយឡើយ។ នាងដេកព្យួរសេរ៉ូមនៅលើគ្រែពេទ្យដោយសភាពស្លេកស្លាំង បើទោះជានាងមិនមែនមនុស្សស្លាប់ក៏មើលទៅឃើញដូចស្លាប់ដែរ បើសភាពយ៉ាងនេះទៅហើយនោះ។
"ហ៊ឺ!!!" នាងដកដង្ហើមឮៗឲ្យដឹងថានាងដឹងខ្លួនវិញហើយ ក៏មិនទាន់បានស្លាប់ដែរ។ ស៊ូហ្គាស្ទុះមកយ៉ាងលឿនពេលឃើញប្រពន្ធដឹងខ្លួនវិញដូច្នេះ គេចូលមកឱបនាងដោយអារម្មណ៍នឹកនា បាត់បីថ្ងៃគេនឹកស្ទើរឆ្កួតមនុស្សម្នាទៅហើយ។
"ផាច់!!!" ឱបរួចក៏លែងចេញវិញ នាងក៏យារដៃទះកំផ្លៀងគេផាច់ អ្នកដែលនៅក្នុងបន្ទប់មើលស្រតែម្តង។
"បង "
"ផាច់!"
"មីត"
"ផាច់"
"បងសុំទោស"
"ផាច់" ឱ្យតែគេហើបមាត់និយាយគឺនាងទះយកៗតែម្តង នាងដិតដាមរឿងនោះមិនទាន់បាត់ នៅតែគិតហើយក៏មិនយល់ដូចគ្នាថាគេធ្វើវាទៅរួច នាងស្រឡាញ់គេទើបមិនចង់ឲ្យគេពាក់ព័ន្ធជាមួយនឹងស្រីផ្សេងក្រៅពីនាង ប៉ុន្តែនេះគឺផ្ទាល់ភ្នែកទង្វើរអនាចាររបស់គេឲ្យនាងឃើញហើយក៏ក្អួតឈាម។
"យើងដាច់គ្នាទៅ" នាងខាំបបូរមាត់ស្រក់ទឹកភ្នែកច្រោកៗវាចាទាំងឈឺខ្ទាំនៅក្នុងចិត្ត បេះដូងដូចគេហែកទឹកភ្នែកដូចជាមហាសមុទ្រដែលលិចលង់ហែលក៏មិនដល់ត្រើយ។
"អូនកំពុងតែនិយាយពីអី? កុំបែបហ្នឹងបានទេ បងស្រឡាញ់អូនខ្លាំងណាស់អូនក៏ដឹង" ស៊ូហ្គាដូចមនុស្សប្រុសដែលលែងមានភាពជាកូនប្រុសនៅក្នុងខ្លួនហើយ គេបែរជាទន់ជ្រាយពេលនាងនិយដូច្នេះដាក់ ហេតុអ្វីក៏មិនយល់ពីគេខ្លះផង យល់ដល់បេះដូងដែលស្រឡាញ់នាង យល់ដល់ឈ្មោះថាប្តីប្រពន្ធ នឹងកូនដែលនៅក្នុងពោះ។
"លែងគ្នាទៅ"
"លែងគ្នា?ចុះកូនយើងវិញនោះ?អូន-អូនអាណិតបងផងកុំនិយាយដូច្នេះអី បងខុសបងក៏ទទួលកំហុសសុំតែម្យ៉ាង កុំបែកគ្នាអី" គេលន់តួអង្វរនាងសឹងតែចង់
លុតជង្គង់ក្រាបទៅហើយ ភ្នែករបស់គេក៏ចាប់ផ្តើមក្រហមតែត ពេលសម្លឹងមកនាង ដែលទេដែលគេបង្ហាញភាពទន់ជ្រាយបែបនេះឲ្យនាងឃើញនោះ។
"ខ្ញុំមិនអាចទទួលយកបានទេ ពួកយើងបែកគ្នាទៅ រូបភាពទាំងនោះវាដក់ជាប់ក្នុងខួរក្បាលខ្ញុំជានិច្ច ទោះព្យាយាមបំភ្លេចក៏មិនអាចលុបវាបានដែរ កូនមួយខ្ញុំអាចចិញ្ចឹមបាន ខ្ញុំសុខចិត្តធ្វើជាស្រ្តីមេម៉ាយមានកូនអត់ប្តី" នាងនិយាយស្តីម៉ាត់ៗ មិនខ្វល់ថាគេត្រូវឈឺផ្សានឹងសម្តីនេះឡើយ លើកនេះហើយដែលនាងអស់សង្ឃឹមចំពោះគេជាខ្លាំង គ្រាន់តែរឿងអតីតកាលក៏គេមិនអាចចាត់ការឲ្យវាចប់ស្រេចដាច់ស្រឡះពីគ្នា បែរជាឡូកឡំរហូតក្លាយជារឿងមិនចេះចប់ដូច្នេះទាល់តែសោះ។
"ចុះបើកូនធំឡើងសួររកប៉ា" គេក្តាប់ដៃយ៉ាងណែនសម្លឹងមុខនាង ចង់ប្រាប់ឲ្យដឹងថាគេវេទនាពេលនាងចង់ចប់ មនស្សស្រីដែលឈានជើងចូលក្នុងជីវិតគេដែលត្រូវចាកចេញមិនបានលាគឺម៉ាក់របស់គេ ហើយនាងជាមនុស្សដែលគេស្រឡាញ់នៅតែចង់ចាកចេញចោលគេទៀតមែនទេ?
"ខ្ញុំនឹងប្រាប់ថា ប៉ាគេស្លាប់បាត់ហើយ" សម្តីមួយឃ្លានេះវាយប្រហារចំកណ្តាលដើមទ្រូងតែម្តង នាងនិយាយដោយភាពមុះមុតមិនរុញរាមិនក្រែងរអែងចិត្តគេបន្តិចណាឡើយ នាងដាច់ចិត្តពីគេពិតមែនហើយមែនទេ?
"ចៅគិតឲ្យច្បាស់ផងមុននិយាយអ្វីចេញមក"
"ចៅគិតច្បាស់ហើយ បើមានប៉ាហើយតែប៉ាមានស្រីផ្សេងបើគេយកមកនិយាឲ្យកូនខ្ញុំស្តាប់ឮតើកូនខ្ញុំនឹងមានអារម្មណ៍យ៉ាងណា? ខ្ញុំសុំលែង ខ្ញុំឆ្អែតជាមួយនឹងមនុស្សដូចលោកហើយ ខ្ញុំទទួលយកមិនបានតើលោកយល់ទេ?" នាងប្រកែកតវ៉ាញ៉ាំងៗនឹងគ្រប់គ្នាដែលព្យាយាមនិយាយចង់សម្របសម្រួលរវាងពួកគេ ប៉ុន្តែនាងទទួលយករឿងនោះគឺមិនទាន់បានទើបចង់ចាកចេញពីគេ នាងស្អប់របស់ដែលឡូកឡំប្រឡាក់ជាមួយនឹងស្រីផ្សេងដូចនេះខ្លាំងណាស់ នាងឃើញច្បាស់នឹងភ្នែកថាពេលនោះគេក៏ធ្វើវាដោយអារម្មណ៍រំជើបរំជួលដែរ នាងឃើញពីទឹកមុខរបស់គេ ទើបនាងមិនចង់ប្រឡូកប្រឡាក់ទៀតឡើយ។
•••
១សប្តាហ៍សម្រាប់ការរៀបចំឯកសារលែងលះគ្នា នាងសម្រេចចិត្តហើយគឺមិនប្តូរវិញទេ ទោះជានៅស្រឡាញ់ក៏មិនអាចទទួលយករឿងនោះមកធ្វើដូចជាធម្មតាដោយមិនមានអ្វីបន្តិចសោះឡើយ។
"មីតគិតឲ្យច្បាស់ម្តងទៀត ឯងនៅអាចកែប្រែវាបាន"
"ខ្ញុំឆ្អែតហើយ" នាងក្រោកដើរចេញពីតុអាហារភ្លាមៗគ្រាន់តែបងប្រុសនិយាយដូច្នេះ ហើយថ្ងៃនេះផងដែរក៏ត្រូវទៅស៊ីញ៉េលែងលះគ្នាជាមួយស៊ូហ្គាដូចគ្នា នាងត្រៀមចិត្តរួចរាល់អស់ហើយ។
"ឯងមិនគិតដល់កូនពោះខ្លះទេឬ?ថាគេនឹងត្រូវកើតមកដោយគ្មានប៉ាហៅ"
"បងធ្វើជាប៉ារបស់កូនខ្ញុំទៅ" នាងងាកមកញញឹមបែបឌឺដងឲ្យបងប្រុស ដែលគេក៏ឃ្នើសចិត្តនឹងប្អូនខ្លាំងមិនតិចឡើយ រាល់លើកគេគាំទ្រានាងខ្លាំងណាស់ ប៉ុន្តែរឿងលើកនេះគេមិនបានចូលរួមនៅខាងនាងឡើយ។
•••
លិខិតលែងលះ
ហ្គាមីតផ្តិតមេដៃលើលិខិតលែងលះព្រោះគិតថាវាងាយជាង ដោយរង់ចាំសម្លឹងមើលភាគីម្ខាងទៀតផ្តិតមេដៃដូចគ្នា។
គេគ្មានអារម្មណ៍នឹងយករឿងលែងលះនេះមកលេងសើចឡើយ ព្រោះតែគេមិនទាន់អស់ស្រឡាញ់ទេឲ្យលែងលះយ៉ាងម៉េចកើត។
"ផ្តិតមេដៃឲ្យលឿនទៅ"
"អូនដាច់ចិត្តដល់ម្លឹង?" ហ្គាមីតមិនបានមើលមុខគេ ហេតុតែចង់យកចិត្តខ្លួនឯង នឹងគេចពីការពិត នាងចង់ឲ្យខ្លួនឯងរស់នៅដោយគ្មានគេ ចង់ឲ្យគ្រប់យ៉ាងស្ងប់សុខបើគ្មានគេនៅក្នុងជីវិតនាងទៀត នាងមានសង្ឃឹមថាកូនក្នុងពោះនាងនឹងសុខ។
"យ៉ុន" នាងរលីងរលោងទឹកភ្នែកខិតមកក្បែរគេ ដោយគេក៏សម្លឹងមុខនាងមិនដាក់ភ្នែក។
"ភឹប"
"ហ្គាមីត" ការពិតគឺជារឿងសម្តែង នាងខិតមកក្បែរក៏ព្រោះតែបន្លំទាញមេដៃគេមកផ្តិតលើលិខិតលែងលះគ្នាសោះ ធ្វើឲ្យគេកាន់តែហួសចិត្តនឹងទង្វើរបស់នាងហើយ។

ស្អប់ជំពប់លើ(រដូវកាលទី១)Onde histórias criam vida. Descubra agora