ភាគ១៣: ប្រុសឈ្លើយ ទីងណឹងៗខ្មោចកាច់ស្អី!
ស៊ូហ្គាឈរគោះទ្វារបន្ទប់តុកៗ គេបែរជាមានអារម្មណ៍ល្អប្រសើរខ្លាំងណាស់នៅពេលដែលធ្វើឲ្យនាងខ្លបខ្លាចគេដូច្នេះ ព្រោះតែការបន្លាចរបស់ខ្លួន ការពិតគេមិនដែលមើលអ្វីដូចដែលនិយាយនោះទេ។
"ហ្គាមីត ឆាប់ចេញពីក្នុងបន្ទប់មក ចេញមកអូនណព្វបងថាលេងទេកុំខឹងបងអី"គេលួចអស់សំណើចជាខ្លាំង ដោយមិនដឹងពីមូលហេតុទាល់តែសោះ តើហេតុអ្វីចេះតែចង់ញ៉ោះអនាគតភរិយារបស់គេម្នាក់នេះ។
"ខឹងហើយកុំមកលួង មួយយប់20ដងអាណាឈ្នះឲ្យ"នាងស្រែកពីក្នុងបន្ទប់ទឹកតប ដោយមួម៉ៅពិតមែន គេនិយាយថាសុទ្ធតែ20ដងមើលរឿងអស់ទាំងនោះក្នុងមួយថ្ងៃ ពុទ្ធោអើយ!ចុះបើគេធ្វើរឿងឡប់ឡែបែបអ៊ីចឹងជាមួយនាង មួយថ្ងៃ20ដងដែរនោះតើគិតយ៉ាងណា។
"និយាយលេងទេ ឆាប់ចេញមកគេងវិញមក ខ្ញុំឯណាដែលចេះមើលរឿងអ៊ីចឹងនោះ "
"ពិតអត់?ដែលថាមិនចេះមើលរឿងហ្នុង?" ត្រូវតែសួរបញ្ជាក់ឲ្យច្បាស់លាស់សិន បើមិនអ៊ីចឹងទេនាងអាចនឹងត្រូវស៊យធំជាក់ជាមិនខានឡើយ។
"ពិត"
"ក្រាក!" ទាល់តែបែបនេះទើបនាងព្រមបើកទ្វារចេញពីក្នុងបន្ទប់ទឹក ទាំងមុខក្រញ៉ូវ ប៉ុន្តែអ្នកខ្លះបែរជាប្រឹងទប់សើចរឹងក្នុងពោះអស់ហើយ មើលទឹកមុខនាងចុះលោកអើយ។
"លោកច្បាស់ទេថាមិនរំលោភខ្ញុំ?" នាងធ្វើឫកពាប្រាប់មិនត្រូវ ម្តងក៏មុខក្រញ៉ូវម្តងក៏លេងទឹកមុខសេដៗយ៉ាងម៉េចទេនៀកដាក់គេ។
"ច្បាស់!ខ្ញុំមិនធ្វើអ្វីផ្តេសផ្តាសលើនាងឡើយដរាបណាពួកយើងមិនទាន់ក្លាយជាប្តីប្រពន្ធគ្នាស្របទៅតាមច្បាប់ អូខេណា៎?ជឿជាក់ខ្ញុំបាន" គេទាញកាយនាងមកឱបលួងលោមបំបាត់ភាពភ័យនៅក្នុងពេលនេះ ការឱបរបស់គេមើលទៅកក់ក្តៅខ្លាំងណាស់ បានដូច្នេះដូចជាមិនចង់ឲ្យគេព្រលែងនាងចេញឡើយ ម្រាមដៃតូចៗឱបអង្អែលខ្នងគេថើរៗផ្អឹបមុខលើដើមទ្រូងដ៏កក់ក្តៅនោះមិនជិនណាយ។
•••
នៅក្នុងថ្ងៃនេះផងដែរ ជាថ្ងៃទីពីរដែលពួកគេបានមកលេងនៅសមុទ្រនេះ ប៉ុន្តែមេឃស្រាប់តែធ្លាក់ភ្លៀងកាត់ព្រឹកព្រលឹមតែម្តង បំណងរបស់ពួកគេគិតថានឹងចេញទៅជិះទូកស្ទួចត្រីលេង ប៉ុន្តែបែរជាខកខានទៅវិញព្រោះតែមេឃតែម្តង។
"ញ៉ាំទៅ មេឃភ្លៀងខ្លាំងណាស់ទៅណាមិនកើតទេ" ស៊ូហ្គាដើរមកអង្គុយក្បែរ ក្មេងចម្កួតរបស់គេដោយកាន់កែវទឹកដោះគោសម្រាប់នាង នឹងមួយកែវទៀតគឺកាហ្វេរបស់គេ។
"ស្តាយមែនតើដែលមិនបានចេញក្រៅ អ៊ុប..."នាងនិយាយដោយបែរមុខមករកគេ តែមិនបានដឹងឡើយថាគេមកអង្គុយត្រង់នេះក្បែរនាង ព្រោះអម្បាញ់មិញគិតតែពីសម្លឹងតំណក់ទឹកភ្លៀងតាមបង្អួចប៉ុណ្ណោះ ទើបបបូរមាត់របស់នាងត្រូវផ្អឹបជាប់នឹងបបូរមាត់របស់គេ។
"អ្ហឹម!" មិនបង្អង់យូរនោះទេ បាតដៃក្រាស់របស់គេក៏ទាញក្រសោបកញ្ចឹងកនាងមកផ្អឹបថើបយ៉ាងរហ័ស ដោយនាងក៏មិនបានសហការណ៍នោះទេ បែរជារុញច្រានគេទៅវិញ។
"ខ្ញុំមិនចូលចិត្តផឹកកាហ្វេទេ វាល្វីង" នាងរុញគេចេញរួចហើយ ក៏លើកដៃមកជូតបបូរមាត់ដែលបានជាតិកាហ្វេល្វីងៗជាប់មាត់តែម្តង។
"អ៊ីចឹងញ៉ាំទឹកដោះគោឬ?" នាយកំលោះលើកចិញ្ចើមសួរ ដោយដៃក៏លើកទឹកដោះគោរបស់នាងមកក្រេបរួចរាល់ ទាញនាងមកថើបម្តងទៀត សារនេះបានរសជាតិទឹកដោះគោម្តង នាងបែរជាលែងប្រកែកដោយស័្មគ្រតាមគេដោយមិនមានលក្ខខណ្ឌ នាងត្រូវគេលើកឲ្យមកអង្គុយនៅលើតុក្បែរកញ្ចក់បង្អួចដែលមានតំណក់ទឹកភ្លៀងធ្លាក់ចុះតាមហ្នឹង។ បបូរមាត់ក្រាស់បឺតជញ្ជក់នាងដូចមនុស្សអត់ឃ្លាន អណ្តាតរបស់នាយក៏គ្រលាស់ពេញក្រអូមមាត់នាង ថើបទាល់តែនាងសឹងឈ្លក់ទឹកមាត់ទើបគេព្រមដកមាត់ចេញ ដោយសម្លឹងមើលមុខនាងព្រមទាំងសួរ។
"កើតអីឬអត់?" គេយកម្រាមដៃមកបៀកត្រង់គែមមាត់របស់នាង សួរទាំងបារម្ភ ខ្លាចនាងថប់ក្នុងទ្រូង។
"មិនអីទេ គ្រាន់តែ..."
"តែ?"
"គ្រាន់តែខ្ញុំមិនបានឱបកលោកកៀវចង្កេះលោក ដូចក្នុងរឿងភាគកូរ៉េ លោកដឹងទេក្នុងរឿងភាគកូរ៉េពេលតួប្រុសថើបតួស្រីក្នុងកំឡុងពេលមេឃភ្លៀង តួប្រុសលើកតួស្រីឲ្យច្រកកៀវជិះពីលើចង្កេះហើយក៏យកខ្នងតួស្រីទៅផ្អឹបនឹងផ្ទាំងកញ្ចក់ លោកយល់ទេ?" ស៊ូហ្គាសម្លឹងមុខនាងដោយកំពុងឈឺខួរ ទៀតហើយ ក្មេងចម្កួតអើយ ស្រមើរស្រមៃខ្លាំងម៉្លេះទេ គិតដល់ឋានណាណី។
"ខ្ញុំមិនមែនតួប្រុសក្នុងរឿងភាគទេ កុំយកទៅប្រៀបធៀបអី"
"តែលោកជាតួប្រុសក្នុងបេះដូងរបស់ខ្ញុំ" ហ្គាមីតលើកដៃមកខ្ទប់មាត់ ព្រោះតែជ្រុលសម្តីខ្លួនឯងបន្តិច ទើបចង់ចុះពីលើតុរត់គេចពីគេទៅឲ្យឆ្ងាយៗ តែក៏ដឹងស្រាប់ថាគេមិនអនុញ្ញាតឲ្យទៅណាបានងាយៗទេ បើបានឮសម្តីដូច្នេះហើយនោះ។
"តួប្រុសក្នុងបេះដូង?"នាងសម្លឹងមុខគេភ្លឹះៗ ដល់ពេលវេលាដែលត្រូវគេចាប់ថ្នាក់បានរួចក៏សម្លឹងដោយក្រសែភ្នែកអន្លង់អន្លោចដូច្នេះមកកាន់នាងទៀតសោត។
"យ៉ុន...យ៉ុនហ្គី អ្ហឹម" ទៀតហើយ គេថើបនាងម្តងហើយម្តងទៀត ប៉ុន្តែម្តងនេះគឺនាំយករាងកាយរបស់នាងទៅដាក់លើគ្រែពូកទន់ៗ គេផ្តេកខ្នងនាងថ្នមៗ ដោយគេនៅពីលើនាង។ ការថើបនេះអាចឈានទៅរករឿងផ្តេសផ្តាសដែរឬអត់? អណ្តាតកំពុងពពាក់ពពួនគ្នាប្តូររសជាតិដូចស្ត្រប៊ឺរីអ៊ីចឹង ទោះមាត់ថើបតែដៃក៏មិននៅស្ងៀមទេ គេស្ទាបអង្អែលសើយអាវនាងឡើងលើ រួចក៏លូកចូលមកខាងក្នុងអង្អែលប្រដេញពីពោះឡើងដល់ដើមទ្រូងក្រពុំរបស់នាង ដោយថ្នមៗដៃបំផុតក្នុងពេលស្ទាបនោះ។
"អ្ហា៎" នាងស្រាប់តែថ្ងូរក្នុងដើមកយ៉ាងក្រលួច មិនដឹងថាត្រូវគេធ្វើអ្វីដាក់ខ្លះនោះទេ គឺមានអារម្មណ៍ចម្លែកតែម្តង។
"អ្ហឺស!ឈប់សិន!ដោះអាវនេះចេញដែរទេ?"
"និយាយស្អី?" ដកបបូរមាត់ចេញភ្លាម នាងបែរជាសួរទាំងមុខក្រហមងាំង គេក៏ខាំបបូរមាត់សម្លក់មុខនាង ដោយភាពខ្នក់ក្នាញ់ ដកដៃចេញពីក្នុងអាវនាងវិញ។
"បើលោកលូកស្ទាបចឹងហើយ ខ្ញុំក៏សួរថាដោះចេញឬអត់? ដើម្បីឲ្យលោកងាយស្រួលច្របាច់បានពេញៗដៃនោះអី"
"ឆ្កួត"
"ឆ្កូតស្អី? ចុះបើស្អែកឡើងធំម្ខាងតូចម្ខាងលោកមកទទួលខុសត្រូវយ៉ាងម៉េច? បើចង់ណាស់ទាំងសងខាងតែម្តងទៅកុំធ្វើតែម្ខាងៗបែបនេះអី" នាងស្រែកស្តីបន្ទោសដោយដេកក្រោមទ្រូងគេទាំងក្តៅមួម៉ៅជាខ្លាំង។
"ខ្ញុំសុំទោសក៏បានដែលជ្រុលដៃប៉ះទីងណឹងៗរបស់នាង សុំទោសហ្គាមីត"
"ទីងណឹងៗ? លោកឯងដាក់ឈ្មោះឲ្យវាបែបហ្នឹងឬ?"
"អឺ!"
"ប្រុសឈ្លើយ"