77:បើកូនស្លាប់ជីវិតស្មើសូន្យ!

519 18 0
                                    

បើកូនស្លាប់ជីវិតស្មើសូន្យ!

លេងអស់ចិត្តហើយក៏ត្រូវពូបីយកមកឲ្យគេងជាមួយនឹងប៉ាម៉ាក់ដល់បន្ទប់ ជីមីនដាក់ក្មួយចុះថ្នមៗលើពូក ដោយឱនថើបថ្ងាសក្មួយមួយខ្សឺតមុននឹងចេញពីក្នុងបន្ទប់។
ហ្គាមីតឡើងមកដេកក្បែរកូនស្រីដោយឱបថើបកូន ហើយក៏បានឃើញកូនបើកភ្នែកព្រឹមៗសម្លឹងនាង។
"លេងហត់ហើក៏គេងទៅ"
"អ្ហឹម!ស្រឡាញ់អាម៉ាក់ ជុប៎" នាងថើបម្តាយទាំងភ្នែកព្រឹមៗបើកមិនចង់រួច ហើយលោកប៉ាក៏ឡើងមកដេកក្បែរកូនដូចគ្នា ទុកឲ្យកូនដេកកណ្តាលចុះ។
"Good night កូនសម្លាញ់"
"Good night ប៉ាៗយ៉ុន ជុប៎" ថើបឪពុកមួយខ្សឺតទៀតរួច ទើបបានដេកធ្មេចភ្នែកជិតឈឹង អ្នកជាម្តាយទះអង្អែលខ្នងកូនថ្នមៗ ក៏ត្រូវទទួលបានស្នាមថើបមួយខ្សឺតពីប្តីផងដែរ នាងញញឹមដាក់គេដោយបែបមនុស្សមានក្តីសុខ ពេលនេះគឺចួបជុំគ្នាវិញហើយទាំងប៉ាម៉ាក់កូន។
នាព្រឹកថ្ងៃបន្ទាប់!!!
ប្រុសៗនាំគ្នារៀបចំធ្វើបាយធ្វើម្ហូបរវល់ពេញផ្ទះបាយ ចំណែកឯម៉ែកូននេះវិញកំពុងតែងូតទឹកដុសធ្មេញមួយៗ មិនបានគិតថានឹងចេញទៅជួយឡើយ។
"ខ្ពុរមាត់ចេញទៅកូន" នាងហុចទឹកឲ្យកូនខ្ពុរមាត់រួចក៏ត្រូវមកខ្ពុរមាត់ខ្លួនឯងម្តង ពេលរួចរាល់ក៏ចេញពីបន្ទប់ទឹកមកស្លៀកពាក់ បន្ទាប់ពីស្លៀកពាក់រួចក៏ចេញពីក្នុងបន្ទប់ទៅកាន់តុអាហារតែម្តង។ យ៉ុនហ្គាងបញ្ចេញឫកពាភ្ញាក់ផ្អើលជាខ្លាំងព្រោះតែនៅលើតុសុទ្ធសឹងតែជារបស់ញ៉ាំឆ្ញាញ់ៗដែលនាងចូលចិត្តទៀត។
"Wow!!!របស់ញ៉ាំច្រើនដ៏ហើយ យ៉ុនហ្គាងចូលចិត្តណាស់" នាងរត់មករកកន្លែងអង្គុយ ដោយយកស៊មចាក់របស់នៅក្នុងចានញ៉ាំប៉ោងមាត់ដូចហ៊ីងតែម្តង។
"បើចូលចិត្តញ៉ាំឲ្យច្រើនៗទៅ ក្មួយសម្លាញ់" នាងបែរមកញញឹមយ៉ាងស្រស់ដាក់ពូហ្គុកដែលទើបតែមកដល់នុយថ្មីរបស់ក្មេងល្អិតនេះទៀតហើយ។
"ផ្អែមដ៏ហើយពូអើយផ្អែមដល់បេះដូងយ៉ុនហ្គាងតែម្តង" ស៊ូហ្គាបែរមកមើលកូនស្រីបន្តិច ពេលស្តាប់សម្តីកូនរួច ទៅរៀនចេះពាក្យបែបហ្នឹងមកពីណានៀក៎ ឬក៏ចេះពីជីមីន គេក៏ស្រាប់តែងាកមកមើលជីមីនដែលកំពុងតែឈរលាងបន្លែក្បែរថេយ៉ុង។
"យ៉ុនហ្គាងញ៉ាំទឹកក្រូចទេក្មួយពូទើបច្របាច់រួចមិញៗនៀក៎" ថេយ៉ុងយកទឹកក្រូចដែលទើបតែច្របាច់មកឲ្យក្មេងតូច នាងក៏ទទួលយកមកផឹកហើយធ្វើមុខជូរហួញដាក់គេ។
"ជូរចង់លេចនោម!ពូថេយ៍ចង់ឲ្យយ៉ុនហ្គាងរាគនោមដាក់ខោមមែនទើបយកមកយ៉ុនហ្គាងញ៉ាំនឹង?" ថេយ៉ុង ធ្វើភ្នែកភ្លឹះៗដាក់ក្មេង គេមិនទាន់បានភ្លក្សទេបន្ទាប់ពីច្របាច់រួចមិនដឹងថារសជាតិវាយ៉ាងណាឡើយ។
"ពូមិនដឹងថាវាជូរបែបហ្នឹងទេ!ចាំពូយកទឹកដោះគោឲ្យញ៉ាំវិញចឹង"
"បានថ្មីចោលចាស់ហើយ កូនក្តឹប"
"យី!ម៉េចមកហៅកូនខ្ញុំបែបហ្នឹង?បងចង់ត្រូវមែនទេ?" ហ្គាមីតក្តាប់ដៃយាររកវាយបងប្រុសតាំងពីចម្ងាយ ម្តេចក៏មកហៅកូននាងថាក្តឹបតូចអ៊ីចឹងលោកអើយ។
•••
ញ៉ាំអីពេលព្រឹករួចក៏មកអង្គុយជជែកគ្នា ដោយយ៉ុនហ្គាងសុំប៉ាម៉ាក់ទៅលេងទឹក កំលោះៗក៏នាំគ្នាហែលទឹកលេងដូចគ្នា ពួកគេលេងហើយក៏ឡើងមកលើគោកវិញមុនក្មេងច្រម៉ក់ដែលទម្រាំទឹកតែម្នាក់ឯង។
"យ៉ុនហ្គាងឆាប់ឡើងមកវិញមកកូនកុំលេងទឹកយូរពេក" ហ្គាមីតស្រែកហៅកូនឲ្យឡើងលើគោកវិញខណៈដែរនាងក៏រវល់នឹងរឿងគូរម៉ូតសម្លៀកបំពាក់ថ្មីដូចគ្នា ចំណែកស៊ូហ្គាក៏បម្រុងចេញពីខាងក្នុងមកយកកូនចូលផ្ទះវិញដែរ គាប់ជួនអីទូរស៏ព្ទក៏រោទិ៍ឡើងទើបគេត្រូវចុចទទួលឈរបែរខ្នងនិយាយ។
ខណៈពេលដែរកំលោះៗក៏បែរខ្នងរុំកន្សែងលើស្មាហើយនោះ យ៉ុនហ្គាងស្រាប់តែលេចចូលទឹកជិតផុតក្បាលហើយ នាងលេងមករកកន្លែងទឹកជ្រៅចង់ហែលទឹកក៏ហែលលែងរួច ដូចជាមានអ្វីកំពុងតែចាប់ទាញជើងនាងឲ្យលិចចូលទៅខាងក្រោមអ៊ីចឹង។
"ពូ!ពូ" នាងស្រែកហៅអ្នកដែនៅខាងលើល្វើយៗ។
"យ៉ុនហ្គាង!យ៉ុនហ្គាងបាត់ទៅណាហើយ" បន្ទាប់ពីលែងឃើញយ៉ុនហ្គាងនៅអណ្តែតលើទឹក ពួកគេក៏ចាប់ផ្តើមឆោឡោស្រែករកនាង។
"ប្រូងៗ!!!"
"យ៉ុនហ្គាង" ហ្គាមីតស្ទុះរត់ចេញពីខាងក្នុងមកដោយចង់ហក់ចូលទៅក្នុងទឹកដែរ ប៉ុន្តែស៊ូហ្គាចូលមកចាប់នាងទាន់ព្រោះនៅពេលនេះអ្នកដែលហក់ចូលទឹករកយ៉ុនហ្គាងដល់ទៅបីនាក់ហើយ។
"យ៉ុនហ្គាង!យ៉ុនហ្គាងកូន" ហ្គាមីតទន់ជង្គង់ដួលលើដីយំញ័រខ្លួនទទ្រើកពេលឃើញថេយ៉ុងបីកូនចេញពីក្នុងទឹកមក ដោយស្រង់យកមកដល់លើគោកនាងក៏សន្លប់បាត់ទៅហើយ។
"យ៉ុនហ្គាងកូនម៉ាក់! អ្ហឹក!យ៉ុន កូនយើងៗអាចកើតអីទេ?" នាងយំអង្រួនដៃប្តីស្របពេលដែរកូនត្រូវដាក់ដល់លើដី ស៊ូហ្គាបម្រុងឱនមកធ្វើចលនាផ្លុំខ្យល់ឲ្យកូន ប៉ុន្តែថេយ៉ុងធ្វើមុនបាត់ទៅហើយ គេសង្កត់ត្រង់ដើមទ្រូងនាងម៉ាល្មមៗ រួចក៏ប្រើមាត់ផ្លុំនឹងសង្កត់ទឹកឲ្យចេញមក។
"អឹប!"
"ខេះៗ!!!"
"យ៉ុនហ្គាង!កូនៗម៉ាក់" ទីបំផុតកូនស្រីរបស់ពួកគេក៏ដឹងខ្លួនវិញហើយ នាងស្ទុះមកឱបកូនដោយអារម្មណ៍ស្លាប់រស់ក្បែរគ្នា។
"អ្ហឹកៗ!ម៉ាក់!" យ៉ុនហ្គាងឱបម្តាយទាំងភិតភ័យ នាងគិតថាប្រហែលជាអស់ជីវិតត្រឹមនឹងហើយ ប៉ុន្តែពេលបើកភ្នែកមកក៏ឃើញថេយ៉ុងនៅចំពោះមុខនាងតែម្តង។
"មិនអីទេកូន!អស់អីហើយណា៎ អស់អីហើយ" ស៊ូហ្គាលើកកូនចូលទៅក្នុងផ្ទះវិញ ដោយគេក៏ភ័យមិនចាញ់ប្រពន្ធដូចគ្នា កូនតែមួយគ្រាប់ផងបើអត់ពីកូនបែបជីវិតស្មើសូន្យហើយ។
•••
ដេកឈឺផ្តាសសាយមួយសូន្យ ហើយអារម្មណ៍របស់ក្មេងគឺនៅដិតដាមភិតភ័យមិនងាយបាត់ទេ យ៉ុនហ្គាងនៅដេកយំឱបម្តាយមិនព្រមលែងចេញពីដៃឡើយ ស្របពេលដែរថេយ៉ុងក៏ចូលមកមើលចង់ដឹងតើក្មេងក្បាលខូចម្នាក់នេះយ៉ាងម៉េចហើយ។
"យ៉ុនហ្គាង"
"នុ៎ះ!ពូថេយ៍កូនមកហើយ អរគុណពូដែលបានជួយកូនទៅ" ហ្គាមីតព្រលែងកូនចេញពីក្នុងដៃ ឲ្យទៅក្បែរថេយ៉ុងដែលគេក៏មកអង្គុយជិតព្រមទាំងអង្អែលសក់នាង។
"នៅខ្លាចទៀតមែនទេ?"
"យ៉ុនហ្គាងខ្លាចពិតមែន យ៉ុនហ្គាងស្មានថាយ៉ុនហ្គាងស្លាប់ហើយពេលហ្នឹង ប៉ុន្តែពេលយ៉ុនហ្គាងបើកភ្នែកមកឃើញមុខពូមុនគេ យ៉ុនហ្គាងអរគុណពូថេយ៍ដែលជួយយ៉ុនហ្គាង! អ្ហឹកៗ" ក្មេងតូចរៀបរាប់ទាំងយំអណ្តឺតអណ្តក នឹងខិតចូលទៅឱបគេ គ្រប់គ្នាសម្លឹងត្រឹមមុខទ្វារបន្ទប់ ថាមកដើរលេងឲ្យសប្បាយប៉ុន្តែកើតរឿងបែបនេះហើយនៅក៏មិនសប្បាយទៀតដែរ មានតែត្រលប់ទៅវិញ។
•••
ត្រលប់មកដល់ផ្ទះវិញ ហ្គាមីតងូតទឹកផ្លាស់សម្លៀកបំពាក់ឲ្យកូន ដោយសម្លឹងមើលមុខកូនតាមក្នុងកញ្ចក់ ឃើញកូនមុខមិនសូវជាស្រស់សោះ។
"យ៉ុនហ្គាងចង់ទៅរស់នៅប្រទេសកូរ៉េទេកូន?" យ៉ុនហ្គាងឮបែបហ្នឹងក៏ងាកមកក្រោយមើលមុខម្តាយភ្លាមតែម្តង។
"មែនអត់ម៉ាក់?កូនចង់ទៅៗ"
"បើអ៊ីចឹងពួកយើងទៅរស់នៅប្រទេសកូរ៉េវិញ ហើយក៏រៀបការប៉ាម៉ាក់តែម្តងល្អទេ?" ស៊ូហ្គាច្បិចថ្ពាល់កូន សួរឲ្យកូនញញឹមសប្បាយចិត្តងក់ក្បាលញាប់ស្អេក ប៉ាម៉ាក់ក៏ញញឹមសម្លឹងដាក់គ្នា ឃើញកូនញញឹមបានវិញគឺត្រេកអរខ្លាំងណាស់។

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now